MENU

យល់ដឹងអំពីកញ្ចក់ការពារ អេក្រង់ទូរស័ព្ទ

កាលពីមុន យើងពិបាកក្នុងការបិត កញ្ចក់ការពារដោយខ្លួនឯង យើងត្រូវទៅអោយគេបិតអោយ ហើយប្រភេទកញ្ចក់វិញមិនសូវមាន ច្រើនប្រភេទឡើយ។ ប៉ុន្តែឥឡូវនេះ យើងអាចទិញអេក្រង់វាមកដោយខ្លួនឯង ដូចនេះលោកអ្នកគួរតែ យល់ដឹងអំពី ប្រភេទកញ្ចក់់់់ទាំងនោះ។

យើងអាចនិយាយបានថា សំរាប់កញ្ចក់បិទអេក្រង់ទូរស័ព្ទគឺមាន 3 ប្រភេទ គឺឺ PET, TPU, និង tempered glass។

កញ្ចក់ PET

PET គឺជាពាក្យកាត់របស់ polyethylene terephthalate ដែលជា ផ្លាស្ចិច ប្រើប្រាស់សំរាប់ធ្វើ ឧបករណ៍ជាច្រើន ដូចជា ទុយោទឹក ឬ ប្រអប់ដាក់អាហារជាដើម។ នៅក្នុងការផលិត អេក្រង់ការពារទូរស័ព្ទ គេបានបំពាក់នូវការការពារ ឆ្កូត។ អ្វីដែលល្អសំរាប់វា គឺកញ្ចក់របស់វាថ្លាល្អ និង ការការពារឆ្កូត ប៉ុន្តែមិនមានការពារ ការប៉ះទង្គិច ឡើយ។ ហើយការការពារឆ្កូតរបស់វាមិនអាចការពារការឆ្កូត ចំពោះរបស់ខ្លះដូចជា ក្រចកដៃ, កាក់ ឬ សោរបាននោះទេ។ ពួកវា មានទំហំទៅតាមទូរស័ព្ទ មានកំរាស់ក្រៅ និងស្តើង  ហើយមានជាប្រភេទទន់ និងរឹង។ អ្វីដែលមិនល្អសំរាប់វាគឺ កញ្ចក់វាឆាប់ប្តូរពណ៌ និងវាអាចចាប់យកនូវជាតិខ្លាញ់ចេញពីម្រាមដៃរបស់អ្នកបានយើងងាយ។

 

new-superior-sapphire-will-replace-the-tempered-glass-screens-flagship-smartphones-raqwe-com-01-jpg-pagespeed-ce-pt0robuy-a

 

កញ្ចក់ TPU

TPU គឺជាពាក្យកាត់របស់ Thermoplastic polyreuthane វាគឺជាកញ្ចក់ដែលមាន ការការពារ ឆ្កូត, មានភាពស្វិតយឺត, មិនចាប់យកជាតិខ្លាញ់ពីដៃរបស់អ្នកឡើយ, ហើយវាមានគុណភាពល្អជាង កញ្ចក់ PET។ ភាពស្វិតយឺតរបស់វា អាចធ្វើឲ្យស្នាមឆ្កូតដែលកើតឡើងចេញពីរបស់រឹងខ្លះ បាត់បង់ទៅវិញ ហើយប្រែជារាងដូចដើមវិញ ដូចនេះហើយ បើសិនជាមានការឆ្កូតនៅលើកញ្ចក់ប្រភេទនេះ មិនយូរប៉ុន្មានវានឹងត្រលប់មកធម្មតាវិញហើយ។

remax-0-1mm-tempered-glass-screen-protector-iphone-5-6-6plus-tpu-pet-brandtop-1509-24-brandtop29

 

កញ្ចក់ tempered

កញ្ចក់ Tempered គឺជាកញ្ចក់ដែលល្អមួយក្នុង ប្រភេទកញ្ចក់ទាំងអស់នេះ ព្រោះវាផ្គុំឡើងពី កញ្ចក់ផ្សេងៗ ជាច្រើនជាន់ ជាមួយនិង ស្រទាប់ដែលជួយ ទប់ការប៉ះទង្គិចខ្លាំង និងស្រទាប់ដែលស្រូបខ្លាញ់ និងស្នាមក្រយៅដៃ ហើយម៉្យាងវិញទៀតវាក៏អាចបំបាត់នូវចំណាំងនៃពន្លឺផ្សេងៗដែលធ្វើអោយយើង មានភាពងាយស្រួលក្នុងការមើលផងដែរ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ អ្នកផលិតបានធ្វើឲ្យស្រទាប់ទាំងនោះសង្កត់ចូលគ្នា ឲ្យមានកំរាស់សល់ត្រឹមតែ 0.4mm តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នៅពេលដែលបែក វានឹងបែកជាបំនែកតូចៗ ដូចនេះវាអាចការពារកញ្ចក់ទូរស័ព្ទរបស់អ្នកដែលស្ថិតនៅខាងក្រោមវាបានយ៉ាងមានសុវត្ថភាព។
what-is-tempered-glass1

Comments Off on យល់ដឹងអំពីកញ្ចក់ការពារ អេក្រង់ទូរស័ព្ទ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន