MENU

រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញគឺជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានភូមិសាស្ត្រនៅភូមិភាគកណ្តាល  ហើយរាជធានីភ្នំពេញ មានទន្លេបួនហូរកាត់នៅចំពីមុខព្រះបរមរាជវាំង ដែលមានដូចជាទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ទីក្រុងភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាទីក្រុងគុជនៃឥណ្ឌូចិន មានចំនួនប្រជាជនប្រមាណជាង ២លាននាក់។ ដោយប្រទេសកម្ពុជាមានសង្គ្រាមជាច្រើនឆ្នាំ និងដោយមានការកាន់កាប់ពីសម័យអាណានិគមបារាំងក្នុងរយៈពេលអស់ជិតមួយសតវត្សន៍ គឺចាប់ពីឆ្នាំ 1884-1953 បានធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងការវិវត្តន៍បន្តិចម្តងៗ និងមានលក្ខណៈយឺតយ៉ាវពីដម្បូង ក៏ប៉ុន្តែឥឡូវវាកំពុងតែបង្កើនល្បឿនហើយ។ ក្រោយពីសង្គ្រាមបានបញ្ចប់មកកម្ពុជាបានប្រែក្លាយជាទីក្រុងពោរពេញទៅដោយវិស័យ ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិជ្ជាទំនើបមកដល់សព្វថ្ងៃនេះ។ មានកន្លែងចំនួន 4 ដែលយើងខ្ញុំលើកមកបង្ហាញអ្នកអានទាំងអស់ឲ្យបានយល់ដឹង និងចង់ទៅទស្សនាកន្លែងកំសាន្តទាំងនោះយ៉ាងពិតប្រាកដ ជាពិសេសភ្ញៀវជនបរទេស។

 

1. ព្រះបរមរាជវាំង (Royal Palace)

ចំពោះរចនាបទនៃព្រះបរមរាជវាំងមានលក្ខណៈស៊ីជម្រៅ ដែលត្រូវបានសាងសង់ក្នុងឆ្នាំ 1813 ដោយមានជញ្ជាំងខ្ពស់ៗព័ន្ធជុំវិញ ដើម្បីការពារសំលេងរំខានពីខាងក្រៅ។ អ្នកទស្សនាអាចដើរកំសាន្តទស្សនាជុំវិញបាននៅមុខវាំង និងអាចដើរចូលក្នុងព្រះបរមរាជវាំង តែត្រូវទិញសំបុត្រចូលទស្សនាផងដែរ។ រាជវាំងកម្ពុជាមានលក្ខណៈទូលាយសំបូរទៅដោយ សួន និងកន្លែងកំសាន្តជាច្រើនជាពិសេស សំបូរសត្វព្រាបហោះហើយ ហើយយើងអាចទិញចំនីអោយពួកវាបាន។
phnom-penh-travel-royal-palace-front

 

2. ព្រះវិហារព្រះកែវមរកត (Silver Pagoda)

ចំពោះព្រះវិហារព្រះកែវមរកតគឺត្រូវបានកសាងឡើងដោយត្បូងកែវមរកត ដែលស្ថិតនៅក្នងព្រះបរមរាជវាំង ហើយតាមដែលខ្ញុំបានដឹង ប្រាក់ និងត្បូងកែវ ប្រមាណជាង 5300 បំណែក ដែលមានទម្ងន់ 1.125 គីឡូក្រាម គឺត្រូវបានប្រើប្រាស់ដើម្បីស្រោបនៅលើដំបូលនៃព្រះកែវមរកត ដែលមានទម្ងន់សរុបទៅប្រហែលជា 6 តោនប្រាក់។
phnom-penh-travel-silver-pagoda-side-front-

 

3. វត្តភ្នំ (Wat Phnom)

វត្តភ្នំគឺជាកន្លែងទីសក្ការៈ និងជានិមិត្តសញ្ញាដ៏ធំមួយនៃទីក្រុងភ្នំពេញ ដែលមានអង្កត់ផ្ចិតប្រហែល 27 ម៉ែត្រ មានរាងជារង្វង់មូល និងដូចកូនភ្នំ ហើយមានទីតាំងស្ថិតនៅភាគខាងជើងឈាងខាងកើតនៃរាជធានីភ្នំពេញ ហើយយើងឃើញមានការធ្វើទីសក្ការៈ និងសកម្មភាពផ្សេងជាច្រើននៅទីនោះដូចជា ការមកហាត់ប្រាណ ការមកអង្គុយកំសាន្ត និងពិសេសជាងនេះនោះគឺការមកធ្វើបុណ្យឧទ្ទិសនៅឯវត្តដែលស្ថិតលើកំពូលកូនភ្នំមួយនេះតែម្តង។ ជាពិសេសនោះវត្តភ្នំនេះមាន នាឡិការយក្សដ៏ធំមួយ ដែលអ្នកទស្សនាគួរទៅទស្សនា កុំភ្លេចណាវត្តភ្នំ។
phnom-penh-travel-wat-phnom

 

4. សារៈមន្ទីរជាតិ (National Museum of Cambodia)

សារៈមន្ទីជាតិជាកន្លែងដម្កល់ និងថែរក្សានូវសម្បត្តិប្រវត្តិសាស្ត្រជាតិ ដែលជាបេតិក្ខភ័ណ្ឌជាតិតាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ន ហើយវាត្រូវបានសម្ភោធឡើងដោយព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ 1920។ ហើយអ្នករចនាម៉ូដអាគារទាំងនោះ គឺត្រូវបានលើកទឹកចិត្តកសាងវាក្នុងបរិបទស្ថាបត្យកម្មខ្មែរ ហើយអ្នកថែរក្សាបានប្រមូលនូវសម្បត្តិវប្បធម៌ជាច្រើនមកដម្កលើក្នុងសារៈមន្ទីរជាតិនេះ ដូចជា រូបបដិមាសំខាន់ៗ សិលាចារិកតាំងពីបុរាណកាល វត្ថុបុរាណ និងរបស់ប្រើប្រាស់ចាស់ៗ គ្រោងឆ្អឹងមនុស្សបុរាណ ដែលបន្សល់ទុកតាំងពីអាណាចក្រខ្មែរសម័យដើមគ្រប់ៗជំនាន់។

 

OLYMPUS DIGITAL CAMERA

Comments Off on រាជធានីភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ដំណើរកំសាន្ត

Comments are closed.

យោបល់របស់អ្នកអាន