MENU

suv
Tag Archive

2495

Lamborghini បានប្រកាសថានឹងបំពាក់ម៉ូទ័រអាគុយហាយប្រ៊ីត (Plug-in hybrid) នៅក្នុងម៉ូដែល SUV Urus

យានយន្ត

03/01/2017

កាលពីមួយរយៈមុន យើងទាំងអស់គ្នាតែងធ្លាប់បានឃើញរួចមកហើយ ពីការបែកធ្លាយរូបភាពខ្លះៗរបស់រថយន្ត Lamborghini ប្រភេទ SUV នេះហើយ ក្រៅពីនោះក៏មានលេចចេញនូវពាក្យចចាមអារាម ដែលថាក្រុមហ៊ុននេះ កំពុងនឹងទ្រាមផលិតរថយន្ត ដែលដើរដោយម៉ាស៊ីនអគ្គីសនីផងដែរ។ សម្រាប់ពេលឥឡូវនេះ  ពត៌មានទាំងអស់នេះបានក្លាយជាការពិតហើយ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

បើតាមពត៌មានពីប្រធានក្រុមហ៊ុនផលិតរថយន្តស្ព័រលំដាប់កំពូលមួយនេះបានឲ្យដឹងថា យើងទាំងអស់គ្នា នឹងបានឃើញការផលិតរថយន្តប្រភេទអគ្គីសនីដំបូងបំផុតរបស់ពួកគេ​ក្នុងពេលឆាប់ៗខាងមុខនេះ ហើយ ដោយវាត្រូវបានគេដាក់ឈ្មោះឲ្យថា LAMBORGHINI URUS។ បន្ថែមពីលើនេះទៀត គាត់ក៏បានបង្ហើបឲ្យដឹងពីប្រភេទម៉ាំស៊ីនដែលនឹងត្រូវបំពាក់នៅក្នុងរថយន្ត ប្រភេទ SUV នេះផងដែរ ដោយវានឹងត្រូវដំណើរការជាមួយនឹងថាមពលអគ្គីសនី ដែលបានមកពីម៉ូទ័រអាគុយហាយប្រ៊ីត បូករួមបន្ថែមជាមួយនឹងប្រភេទម៉ាស៊ីនសាំង twin turbo V8 ដែលមានទំហំ 4.0 លីត្រ ដោយម៉ូដែលនេះ ត្រូវបានផលិតឡើងដើម្បីធ្វើការប្រកួតប្រជែងដណ្តើមយកទីផ្សារប្រភេទរថយន្ត SUV ប្រណិត ជាមួយនឹងរថយន្តម៉ូដែល​ Bentayga របស់ Bentley។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រថយន្ត LAMBORGHINI URUS ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមដាក់លក់នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។ សម្រាប់តំលៃនៅលើទីផ្សាររបស់វា យើងនៅមិនទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែវាអាចប្រហែលនឹងដាក់លក់នៅក្នុងតំលៃប្រហាក់ប្រហែលនឹង $210,000 ដុល្លាសហរដ្ឋអាមេរិក ហើយសម្រាប់ការផលិតដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោក គឺមានកំណត់ត្រឹមតែ 3,000 គ្រឿងក្នុងមួយឆ្នាំតែប៉ុណ្ណោះ។

អានបន្ត

2722

រូបភាពខ្លះៗដែលគេជឿថាគឺជារថយន្តប្រភេទ SUV របស់ ROLLS-ROYCE

យានយន្ត

07/12/2016

កាលពីពេលឆ្នាំទៅមុន ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលប្រណិតរបស់ប្រទេសអង់គ្លេស ROLLS-ROYCE ធ្លាប់បានបញ្ជាក់រួចម្តងហើយថា ពួកគេកំពុងតែគ្រោងនឹងផលិតរថយន្តប្រភេទ SUV ដំបូងបំផុតរបស់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្តប្រភេទ SUV របស់ក្រុមហ៊ុនផលិតរថយន្តម៉ាកប្រណិតដទៃ ដូចជារថយន្តម៉ូដែល Bentayga របស់ Bentley ជាដើម។

រូបភាពពីគេហទំព័រ edmunds.com

ដោយលែក កាលពីប៉ុន្មានថ្ងៃមុននេះផងដែរ ក្រុមហ៊ុនមួយនេះក៏បានធ្វើការបង្ហាញនូវរូបភាពពីរសន្លឹក ដែលគេជឿជាក់ថាគឺជាប្រភេទរថយន្ត SUV ដំបូងបំផុតរបស់ ROLLS-ROYCE ដោយវាត្រូវបានគេដាក់ឈ្មោះឲ្យថា ROLLS-ROYCE CULLINAN។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រាប់បន្ថែមឲ្យដឹងផងដែរថា នេះគឺរថយន្តគំរូចុងក្រោយបំផុតសម្រាប់ម៉ូដែលនេះ ហើយក្រុមហ៊ុននឹងរៀបចំការផលិតម៉ូដែល SUV នេះ បន្ទាប់ពីការធ្វើតេស្តសាកល្បងនៅលើរថយន្តម៉ូដែលគំរូនេះរួចរាល់។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

តើសម្រាប់ប្រីយមិត្តទាំងអស់គ្នាគិតយ៉ាងដែរ សម្រាប់ការចូលរួមនៅក្នុងទីផ្សារប្រភេទរថយន្ត​ SUV របស់ ROLLS-ROYCE មួយនេះ?

អានបន្ត

2101

រថយន្តគំរូ BMW X2 កំពុងស្ថិតនៅក្នុងគំរោងនៃការផលិតសម្រាប់ឆ្នាំ 2018

យានយន្ត

06/10/2016

កាលពីពេលប៉ុន្មានថ្ងៃមុននេះ BMX ទើបតែបានបង្ហាញនូវម៉ូដែលថ្មីមួយបន្ថែមទៀត ដែលជាប្រភេទរថយន្ត SUV សម្រាប់ទីផ្សារនាពេលខាងមុខរបស់ខ្លួន នោះគឺរថយន្តគំរូ BMW X2។ ម៉ូដែលថ្មីមួយនេះត្រូវបានគេដាក់តាំងបង្ហាញជាលើកដំបូងនៅពិព័រណ៍រថយន្តក្រុងប៉ារីស ដោយការបង្កើតរថយន្តម៉ូដែលនេះឡើង គឺដើម្បីបំពេញនូវចន្លោះម៉ូដែលរវាង BMX X1 និង X3។ បើនិយាយពីប្រភេទរថយន្ត SUV ដែលមានលក្ខណៈស្ព័រ, X2 គឺជាម៉ូដែលទីបីហើយ ដែលក្រុមហ៊ុន BMW បានផលិតឡើង ដោយម៉ូដែល SUV ស្ព័រដំបូង និងធំជាងគេនោះគឺ X6 បន្ទាប់មកគឺ X3 និងចុងក្រោយនោះគឺ X2 ដែលក្រុមហ៊ុនគ្រោងនឹងផលិតនេះហើយ។

bmw-x2-concept-front-three-quarter-01

រូបភាពពីគេហទំព័រ edmunds.com

bmw-x2-concept-front-view

រូបភាពពីគេហទំព័រ edmunds.com

bmw-x2-concept-rear-three-quarter-03

រូបភាពពីគេហទំព័រ edmunds.com

យោងតាមរូបភាពដែលបានមកពីព្រឹត្តិការណ៍តាំងពិព័រណ៍នោះ បានបង្ហាញឲ្យយើងឃើញថា BMW X2 ត្រូវបានបំពាក់មកជាមួយនូវយ៉ាន់ទំហំ 21 អ៊ីញ ដែលមានការរចនាម៉ូដលក្ខណៈជាសន្លឹកផ្កាដែលមានគែម និងជ្រុងម៉ុត ជាមួយនឹងកង់ទំហំធំយ៉ាងទាន់សម័យ ដោយការរួមបញ្ចូលប្រភេទកង់ធំបែបនេះនឹងធ្វើឲ្យ X2 មើលទៅកាន់តែរឹងមាំ និងមានអំណាច។

bmw-x2-concept-rims

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់ផ្នែកខាងមុខនៃរថយន្ត ត្រូវបានបំពាក់ដោយប៉ាណូសំណាញ់ (grill) ជាមួយនឹងការរចនាម៉ូដបែបប្រពៃណីដើមរបស់ BMW បូករួមនឹងម៉ូដបែបទ្រុងឆ្នូតៗ ដែលមានស៊ុមពណ៌ទឹកប្រាក់ព័ទ្ធជុំវិញយ៉ាងលេចធ្លោ មើលទៅគឺមានរូបរាងដូចទៅនឹងច្រមុះរបស់សត្វត្រីឆ្លាមអីញ្ចឹងដែរ។ រីឯភ្លើងស្តុបខាងមុខវិញ ត្រូវបានគេប្រើប្រាស់នូវប្រភេទភ្លើងឡាស៊ែ និងដុំភ្លើងពណ៌ខៀវដែលមានរាងជាអក្សរ X នៅចំកណ្តាល ដែលជាជំនួយបន្ថែមដល់ចំងាយរបស់ភ្លើងហ្វារថយន្ត។ ហើយអ្វីដែលកាន់តែធ្វើឲ្យរថយន្តមួយនេះ មានភាពលេចធ្លោជាងគេទៀតនោះ គឺនៅត្រង់ចំណុចកញ្ចក់ខាងក្រោយរថយន្ត ដែលវាត្រូវបានគេរចនាម៉ូដលក្ខណៈរាងផ្តេកបន្តិច និងមានប្រវែងទាប ស្តើង ដែលទាំងអស់នេះបានធ្វើឲ្យវាមើលទៅមានរូបរាងជារថយន្តស្ព័រ ជាជាងរថយន្ត SUV ទៅវិញ។

bmw-x2-concept-grille-01

រូបភាពពីគេហទំព័រ edmunds.com

bmw-x2-concept-front-end-1

រូបភាពពីគេហទំព័រ edmunds.com

bmw-x2-concept-rear-three-quarter-02-1

រូបភាពពីគេហទំព័រ edmunds.com

នៅត្រង់ផ្នែកស្តុបខាងក្រោយរបស់រថយន្ត ត្រូវបានប្រើប្រាស់នូវបច្ចេកវិទ្យាភ្លើងចុងក្រោយរបស់ BMW ដោយពួកគេបានប្រើប្រាស់នូវប្រភេទភ្លើងដែលមានបញ្ចេញពន្លឺជាលក្ខណៈសរសៃវត្ថុរាវ ជំនួសឲ្យប្រព័ន្ធភ្លើងជំនាន់ចាស់ដែលមានលក្ខណៈជាអំពូលដើម។ BMW X2 និងមានរូបរាងខ្ពស់ពីដី ដោយសារតែកាងខាងក្រោយរបស់វា ត្រូវបានបំពាក់ជាមួយនឹងប្រភេទដែកអាលុយមីញ៉ូមមានម៉ូដ និងក្បាច់ហុំព័ទ្ធជុំវិញបំពង់ស៊ីម៉ាំង ដែលមានរូបរាងដូចជាមុខកាណុងកាំភ្លើងធំទាំងគូរផងដែរ។

bmw-x2-concept-rear-view

រូបភាពពីគេហទំព័រ edmunds.com

ជារឿងគួរឲ្យសោកស្តាយមួយ ដែលយើងនៅមិនទាន់បានដឹងច្បាស់អំពីប្រភេទ និងកំលាំងម៉ាស៊ីនដែលគេគ្រោងនឹងបំពាក់ទៅលើ BMW X2 នៅឡើយទេ តែយើងអាចទាយដឹងបានថា វានឹងត្រូវប្រើប្រាស់ដោយប្រភេទម៉ាស៊ីន៖

  • ម៉ាស៊ូត I4 2.0L មានកំលាំង 150 សេះ សម្រាប់កញ្ចប់ sDrived 18d ឬ xDrived 18d
  • ម៉ាស៊ូត I4 2.0L មានកំលាំង 190 សេះ សម្រាប់កញ្ចប់ sDrived20dឬ xDrived 20d
  • ម៉ាស៊ូត I4 2.0L មានកំលាំង 231សេះ សម្រាប់កញ្ចប់ xDrived 25d
  • សាំង I4 2.0L មានកំលាំង 192សេះ សម្រាប់កញ្ចប់ sDrived 20i ឬ xDrived 20i
  • សាំង I4 2.0L មានកំលាំង 231សេះ សម្រាប់កញ្ចប់ xDrived 25i

ក្រុមហ៊ុនគ្រោងនឹងដាក់លក់វានៅក្នុងឆ្នាំ 2018 ខាងមុខនេះ តែសម្រាប់ដំណឹងអំពីតម្លៃរបស់វាយើងនៅមិនទាន់ទទួលបាននៅឡើយទេ។

វីដេអូបង្ហាញអំពីរថយន្តគំរូ BMW X2៖

 

អានបន្ត

1681

តោះទៅមើលរថយន្ត SUV លំដាប់កំពូលរបស់ក្រុមហ៊ុនឡានប្រណិតមួយចំនួនសំរាប់ឆ្នាំ 2016

យានយន្ត

27/11/2015

សំរាប់ឆ្នាំ 2016 ខាងមុខនេះគឺជាឆ្នាំមួយដែលក្រុមហ៊ុនផលិតឡានប្រណិតមួយចំនួនដែលមិនធ្លាប់មានរថយន្ត SUV បានងាកមកធ្វើការបង្កើតរថយន្តប្រភេទ SUV ដើម្បីការប្រកួតប្រជែងជាមួយក្រុមហ៊ុនដ៏ទៃក្នុងទីផ្សាររថយន្តដ៏ធំសំបើមនេះ។ ម៉្យាងវិញទៀតសំរាប់ក្រុមហ៊ុនដែលកំពុងតែល្បីល្បាញក្នុងវិស័យរថយន្ត SUV មួយចំនួនក៏បានធ្វើការកែប្រែរូបរាង និង អភិវឌ្ឍន៍ទៅលើប្រភេទរថយន្ត SUV របស់ពួកគេសំរាប់ឆ្នាំ 2016 នេះដែល។ ខាងក្រោមនេះគឺជារថយន្តប្រភេទ SUV របស់ក្រុមហ៊ុនមួយចំនួនដែលបានកែប្រែរូបរាងថ្មី និង ចេញលក់សំរាប់ឆ្នាំ 2016 ខាងមុខនេះ ៖

 

Bentley Bentayga

Bentayga គឺជាប្រភេទរថយន្ត ​​​​SUV ដំបូងបំផុតរបស់ Bentley។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 4 នាក់ គឺខាងមុខចំនួនពីរនាក់ និង ខាងក្រោយបានចំនួនតែពីរនាក់តែប៉ុន្នោះ មូលហេតុដោយសារកន្លែងខាងក្រោយរបស់រថយន្តមួយនេះគឺបានរចនាមូដបែបប្រណិត ដូចជាកៅអីរបស់យន្តហោះដែរ។ រថយន្តប្រភេទ SUV បែបស្ព័រមួយនេះមានរូបរាងវែង និង​ កំពស់ខ្ពស់ល្មម ដោយមានប្រវែងបណ្តោយប 5,141 ម​.ម ប្រវែងទទឹង 1,992 ម.ម និង កម្ពស់ប្រវែង 1742 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Bentley Bentayga ត្រូវបានបំពាក់ជាមួយម៉ាស៊ីន Twin Turbo W12  ចំណុះ 6.0 លីត្រ របស់ក្រុមហ៊ុន Volkswagen Group។ Bentley Bentayga គឺជាប្រភេទរថយន្ត SUV ដែលមានល្បឿនលឿនជាងគេបំផុត ដោយចំណាយរយះពេលតិចជាង 5 វិនាទីក្នុងការបង្កើនល្បឿនពី 0 ទៅ 100 គម/ម៉។

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

iris (2)

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

iris

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Uploaded by graham_stacey

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

RGB HIGH RES

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Jaguar F-Pace

F-Pace គឺជាប្រភេទរថយន្ត ​​​​SUV ដំបូងបំផុតរបស់ Jaguar។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 នាក់ គឺខាងមុខចំនួនពីរនាក់ និង ខាងក្រោយបានចំនួនបីនាក់។ រថយន្តប្រភេទ SUV បែបស្ព័រមួយនេះមានរូបរាងវែង និង​ កំពស់ខ្ពស់ល្មម ដោយមានប្រវែងបណ្តោយប 4,732 ម​.ម ប្រវែងទទឹង 2,070 ម.ម និង កម្ពស់ប្រវែង 1,651 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Jaguar F-Pace នឹងប្រើប្រាស់ប្រភេទម៉ាស៊ីន​​ Turbocharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0 លីត្រ សំរាប់តំលៃមូលដ្ឋាន និង ប្រភេទម៉ាស៊ីន​​ Supercharged ម៉ាស៊ីនV6 ទំហំស៊ីឡាំង3.0លីត្រ សំរាប់ជំរើសបន្ថែម ជាមួយនឹង​ម៉ាស៊ីនម៉ាស៊ូត និង ម៉ាស៊ីនសាំង។

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Audi Q7 2016

Audi Q7 ឆ្នាំ 2016 គឺជាប្រភេទរថយន្ត ​​​​SUV ជំនាន់ថ្មីរបស់ Audi ដោយក្នុងឆ្នាំ 2016 នេះ Audi Q7 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 5,072 ម​.ម ប្រវែងទទឹង 2,029 ម.ម និង កម្ពស់ប្រវែង 1,712 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Audi Q7 ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត​​ Turbocharged ម៉ាស៊ីន V6 ទំហំស៊ីឡាំង3.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង​​ Supercharged ម៉ាស៊ីនV6 ទំហំស៊ីឡាំង 3.0លីត្រ។

2017_audi_q7_4dr-suv_base_fq_oem_2_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2017_audi_q7_4dr-suv_base_rq_oem_2_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2017_audi_q7_4dr-suv_base_i_oem_1_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Mercedes Benz GLE- Class Coupe

Mercedes Benz GLE- Class Coupe គឺជាប្រភេទរថយន្ត ​​​​SUV ម៉ូដែលថ្មីរបស់ Mercedes Benz។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,892 ម​.ម ប្រវែងទទឹង 2,004 ម.ម និង កម្ពស់ប្រវែង 1,719 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Mercedes Benz GLE- Class Coupe នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង​​ Twin- turbo ម៉ាស៊ីន V6 ទំហំស៊ីឡាំង3.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង​​ Twin- turbo ម៉ាស៊ីន V8 ទំហំស៊ីឡាំង 5.5លីត្រ សំរាប់ជំរើស AMG GLE63 S។

08-Mercedes-AMG-GLE-63-Coupe-4MATIC-680x379-EN1

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

07-Mercedes-AMG-GLE-63-Coupe-4MATIC-680x379-EN

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

07-GLE-Coupe-Mercedes-Benz-1180x436-EN

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

 

Volvo XC90 2016

Volvo XC90 ឆ្នាំ 2016 គឺជាប្រភេទរថយន្ត ​​​​SUV ជំនាន់ថ្មីរបស់ Volvo ដោយក្នុងឆ្នាំ 2016 នេះ Volvo XC90 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,947 ម​.ម ប្រវែងទទឹង 2,009 ម.ម និង កម្ពស់ប្រវែង 1,775 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Volvo XC90 ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត​​ Turbocharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0លីត្រ និង ប្រភេទម៉ាស៊ីនសាំង​​ Supercharged ម៉ាស៊ីន I4 ទំហំស៊ីឡាំង 2.0លីត្រ ព្រមទាំងមានជំរើសការប្រើប្រាស់ជាមួយអាគុយ Hybrid ផងដែរ។

2016-Volvo-XC90-T6-203-876x535

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016-Volvo-XC90-T6-204-876x535

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

 

XC90_Gallery_3_small_thumbnail_VCC08865

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Toyota Land Cruiser 2016

Toyota Land Cruiser ឆ្នាំ 2016 គឺជាប្រភេទរថយន្ត ​​​​SUV ជំនាន់ថ្មីរបស់ Toyota ដោយក្នុងឆ្នាំ 2016 នេះ Toyota Land Cruiser ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 4,950 ម​.ម ប្រវែងទទឹង 1,978 ម.ម និង កម្ពស់ប្រវែង 1,879ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Toyota Land Cruiser ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនម៉ាស៊ូត​​ Turbodiesel ម៉ាស៊ីន V8 ទំហំស៊ីឡាំង 4.5 លីត្រ និង ប្រភេទម៉ាស៊ីនសាំង​​ ម៉ាស៊ីន V6 ទំហំស៊ីឡាំង 4.0 លីត្រ ​​ម៉ាស៊ីន V8 ទំហំស៊ីឡាំង 4.6 លីត្រ និង 5.7 លីត្រ ផងដែរ។

IMG_6380

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016-Toyota-Land-Cruiser-facelift-rear-quarter-launched-press-image-900x601

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016-Toyota-Land-Cruiser-facelift-launched-interior-press-image-900x494

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016-Toyota-Land-Cruiser-facelift-chassis-launched-press-image-900x632

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

Lexus LX 570 2016

Lexus LX 570 ឆ្នាំ  2016 គឺជាប្រភេទរថយន្ត ​​​​SUV ជំនាន់ថ្មីរបស់ Lexus ដោយក្នុងឆ្នាំ 2016 នេះ Lexus LX 570 ត្រូវបានរចនាមូដថ្មីទាំងស្រុង។ វាគឺជាប្រភេទរថយន្ត ​​​​SUV ទ្វា 5 អាចផ្ទុកមនុស្សបានចំនួន 5 ទៅ 7 នាក់។ រថយន្តប្រភេទ SUV មួយនេះមានប្រវែងបណ្តោយ 5,064 ម​.ម ប្រវែងទទឹង 1,981 ម.ម និង កម្ពស់ប្រវែង 1,864 ម.ម។ ចំណែកឯប្រភេទម៉ាស៊ីនវិញ Toyota Land Cruise ឆ្នាំ 2016 នឹងប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង​​  ម៉ាស៊ីន V8 ទំហំស៊ីឡាំង 5.7 លីត្រ។

2016_lexus_lx-570_4dr-suv_base_fq_oem_2_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016_lexus_lx-570_4dr-suv_base_rq_oem_1_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016_lexus_lx-570_4dr-suv_base_d_oem_1_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

2016_lexus_lx-570_4dr-suv_base_e_oem_1_717

នេះជារូបភាពរថយន្តពីគេហទំព័រ edmunds.com

ទាំងអស់នេះគឺសុទ្ធសឹងតែជារថយន្ត SUV លំដាប់កំពូលរបស់ម៉ាករថយន្តប្រណិតដែលមានឈ្មោះល្បី និង មានគុណភាព និង សុវត្ថភាពខ្ពស់ ដែលរថយន្តទាំងអស់នេះនឹងគ្រងចាប់ផ្តើមដាក់លក់សំរាប់ឆ្នាំ 2016 ខាងមុខនេះហើយ។ ប៉ុន្តែសំរាប់រថយន្តមួយចំនួនដូចជា Audi Q7 ឆ្នាំ 2016 Toyota Land Cruise 2016 និង Lexus LX 570 2016 អាចឲ្យយើងធ្វើការបញ្ជារទិញចាប់ពីឆ្នាំនេះបានទៅហើយ។

អានបន្ត