MENU

brand
Tag Archive

ស្បែកជើងវៃឆ្លាត (Smart Shoes) មួយចំនួន ដែលទើប ឬនឹងចេញលក់ក្នុងទីផ្សារថ្មីៗនេះ

បច្ចេកវិទ្យា, សំលៀកបំពាក់

16/11/2016

យើងឃើញមាន smartphone, smart TV, smartwatch និងបច្ចេកវិទ្យាផ្សេងៗជាច្រើន ឥឡូវនេះសូម្បីតែស្បែកជើងរបស់យើង ក៏នឹងមានភ្ជាប់នូវបច្ចេកវិទ្យាដើម្បីធ្វើឲ្យវាឆ្លាតបានផងដែរ។ ខាងក្រោមនេះ គឺជាម៉ាកស្បែកជើងល្បីៗ ដែលពួកគេនឹងណែនាំពីស្បែកជើងឆ្លាតរបស់ពួកគេចូលក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។

 

1. NIKE’s HyperAdapt 1.0

ស្បែកជើង HyperAdapt 1.0 របស់ក្រុមហ៊ុន NIKE គឺជាស្បែកជើងឆ្លាត ដែលអាចចងខ្សែស្បែកជើងបានដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់នូវសិនស័រដែលមាននៅបាតស្បែកជើង ដែលវាអាចដឹងនៅពេលដែលអ្នកដាក់ជើងចូលក្នុងស្បែកជើងនោះ។ ហើយវាមានភ្ជាប់នូវប៊ូតុង 2 នៅជាប់កស្បែកជើងនោះ ដែលអ្នកអាចធ្វើការសារ៉េបន្តឹង ឬបន្ធូរខ្សែតាមចំណង់ចំណូលចិត្តរបស់អ្នកបាន។ ស្បែកជើងនេះផងដែរ គឺត្រូវបានឌីហ្សាញឡើងដោយយោងទៅតាមស្បែកជើង ដែលចងខ្សែខ្លួនឯងបាន មាននៅក្នុងរឿង “Back To The Future II”។ ជាមួយនឹងគ្រឿងអេឡិចត្រូនិច ដែលត្រូវបានដាក់ក្នុងស្បែកជើង HyperAdapt នេះ វាទាមទារឲ្យអ្នកធ្វើការសាកថ្មវា ដោយអ្នកអាចសាកថ្មមួយពេញត្រឹមតែរយៈពេល 3 ម៉ោងប៉ុណ្ណោះ ហើយអ្នកអាចប្រើវាបានដល់ទៅ 2 អាទិត្យឯណោះ។ HyperAdapt នឹងត្រូវបានដាក់លក់ក្នុងតម្លៃ $720 នៅឯសហរដ្ឋអាមេរិក។

 

2. Vixole’s Matrix shoes

vixole-app-1600

រូបភាពពី Engadget

Matrix Shoes គឺជាស្បែកជើងឆ្លាតរបស់ក្រុមហ៊ុន Vixole ដែលមានភ្ជាប់នូវអេក្រង់ LED ទន់នៅកែងស្បែកជើង ដែលអាចបង្ហាញនូវរូបផ្សេងៗ ដោយមានការបញ្ជាពី App នៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់អ្នក។ អ្នកអាចថតរូប រួច upload ចូលក្នុង app នោះ ហើយបំលែងទៅជារូបភាព 2D ដែលអាចបង្ហាញនៅអេក្រង់ LED នៅកែងស្បែកជើងនោះបាន។ បន្ថែមពីនេះ វាក៏មានភ្ជាប់ទៅនឹង GPS ក្នុងទូរស័ព្ទរបស់អ្នក ដែលអាចប្រាប់ពីទិសផ្លូវនៅពេលអ្នកធ្វើដំណើរបានផងដែរ ដោយធ្វើឲ្យមានរំញ័រស្បែកជើងខាងស្ដាំ ឬឆ្វេង ដើម្បីផ្តល់សញ្ញាឲ្យអ្នកបត់ស្ដាំ ឬឆ្វេង។ ហើយវាក៏មានមុខងារឲ្យរូបភាពនៅលើ LED នោះ មានចលនាទៅតាមបទចំរៀង ដែលអ្នកកំពុងតែស្ដាប់ផងដែរ។ ទោះជាឥឡូវនេះ ស្បែកជើងនេះនៅជា concept នៅឡើយ ក៏ប៉ុន្តែក្រោយពីក្រុមហ៊ុន Vixole បានធ្វើយុទ្ធនាការស្តីពីស្បែកជើងនេះ យើងសង្ឃឹមថា វានឹងត្រូវបានធ្វើការដាក់លក់ក្នុងទីផ្សារពេលឆាប់ៗនេះ។

 

3. Puma’s Autodisc

puma-autodisc-2016-10-20-0-1

រូបភាពពី Engadget

ដូចគ្នានឹង HyperAdapt របស់ NIKE ដែរ ស្បែកជើង Autodisc របស់ក្រុមហ៊ុន Puma គឺជាស្បែកជើង ដែលអាចចងខ្សែដោយស្វ័យប្រវត្តិ និងត្រូវបានឌីហ្សាញឡើងតាមស្បែកជើងក្នុងរឿង “Back To The Future II”។ អ្នកក៏អាចធ្វើការសារ៉េបន្តឹង ឬបន្ធូរបានផងដែរ ដោយធ្វើការចុចប៊ូតុង ដែលមាននៅជាប់ logo របស់ Puma នៅផ្នែកខាងលើនៃស្បែកជើងនេះ។ វាក៏មានភ្ជាប់ទៅ app ក្នុងទូរស័ព្ទស្មាតហ្វូនតាមរយៈ bluetooth បានផងដែរ ដើម្បីធ្វើការសារ៉េខ្សែ និងតាមដានថាមពលថ្ម។ ហើយអ្នកអាចសាកថ្មបានដោយគ្រាន់តែដាក់ស្បែកជើងនោះនៅលើបន្ទះសាកថ្ម wireless របស់វានោះជាការស្រេច។

puma-autodisc-sneakers-close-up

រូបភាពពី Engadget

ស្បែកជើង Nike’s Autodisc នេះបច្ចុប្បន្ន គឺត្រូវបានផលិតឡើងត្រឹមតែ 50 គូ ប៉ុណ្នោះ និងត្រូវបានពាក់ដោយ Usain Bolt ដែលជាអ្នករត់ប្រណាំងជ័យលាភីក្នុងកីឡាអូឡាំពិច ហើយបើមានការចាប់អារម្មណ៍ច្រើនពីអតិថិជន យើងនឹងឃើញមានការផលិតច្រើនដើម្បីដាក់លក់ក្នុងទីផ្សារ។

 

4. ShiftWear

ស្បែកជើង ShiftWear នេះ វាមានលក្ខណៈស្រដៀងនឹង Matrix Shoes របស់ Vixole ដែរ ដោយវាមានភ្ជាប់មកជាមួយនឹងអេក្រង់ LED ទន់ ដែលអាចបញ្ចេញរូបភាពលើនោះបាននៅពេលដែលអ្នកកំពុងពាក់។ វាអាចបង្ហាញរូបភាបពណ៌បាន ហើយអ្នកអាចធ្វើការទិញ និងដោនឡោដរូបភាពឌីហ្សាញនៅក្នុង app របស់ ShiftWear បាន ដែលរូបភាពទាំងនោះត្រូវបានឌីហ្សាញឡើងដោយអ្នកឌីហ្សាញទូទាំងពិភពលោក។ ចំពោះការសាកថ្ម អ្នកគ្រាន់តែដើរ ក៏អ្នកអាចសាកថ្មបានដែរ ជាមួយនឹង WALK-N-CHARGE TECH ឬក៏អ្នកអាចដោយថ្មសាកជាមួយនឹងប្រដាប់សាករបស់វា បើសិនជាអ្នកមិនសូវបានដើរច្រើន។ ស្បែកជើងនេះ មានឲ្យអ្នកធ្វើការ Pre-Order បាននៅក្នុងវែបសាយរបស់ ShiftWear តែខ្ញុំនៅមិនទាន់ច្បាស់ថាវាត្រូវបានធ្វើការផលិតលក់ជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ។

 

តើស្បែកជើង smartshoes មួយណា ដែលអ្នកពេញចិត្ត និងចង់ក្លាយជាម្ចាស់កម្មសិទ្ធិលើ នៅពេលដែលវាត្រូវបានដាក់លក់ក្នុងទីផ្សារ? សម្រាប់ខ្ញុំ ខ្ញុំពេញចិត្ត HyperAdapt របស់ NIKE និង ShiftWear ព្រោះវាជាស្ទីលឬម៉ូត ដែលខ្ញុំតែងតែពាក់ ហើយដោយមានការបន្ថែមនូវបច្ចេកវិទ្យាដែលមើលទៅ ដូចជាមកពីអនាគតទៀត វាពិតជាឡូយណាស់។

អានបន្ត

1105

Ektra ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Kodak

បច្ចេកវិទ្យា

21/10/2016

ឆ្នាំមុន ក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Kodak ដែលជាក្រុមហ៊ុន កាមេរ៉ាបានបាត់ឈ្មោះរយះពេលជាយូរណាស់មកហើយ បានដាក់បង្ហាញ នូវទូរស័ព្ទទីមួយរបស់ពួកគេគឺ IM5 ឥឡូវនេះ ពួកគេបានបង្ហាញទូរស័ព្ទប្រភេទមួយទៀត មកលើទីផ្សារ គឺ Kodak Ektra ទូរស័ព្ទដែលមានរូបរាងដូចកាមេរ៉ា ទាន់សម័យ។

kodak-ektra-smartphone

ដូចទៅនឹង IM5 វាមាន អេក្រង់ទំហំ 5 Inch 1080p កាមេរ៉ារបស់វាមានទំហំ 21 MP ដែលមាន Aperture 2.0 និង បំពាក់ដោយ Sensor របស់ក្រុមហ៊ុន Sony ទៀតផង ( Sensor ដែលដាក់ក្នុង ទូរស័ព្ទ Sony Z3+)  មានទំហំ Ram 3GB និង ទំហំផ្ទុក 32GB អ្នកអាចដាក់ បន្ថែមបានជាមួយនឹង micro sd card។ ចំនែកឯកម្មវិធីវិញ វាប្រើប្រាស់ Android 6.0។ ក្រុមហ៊ុន បានបន្តទៀតថា ពួកគេចេញមកមិនមែនចង់យកឈ្នះនូវ ទូរស័ព្ទថ្មីៗដូចជា iphone ឬ google pixel អ្វីនោះទេ ពួកគេគ្រាន់តែបញ្ចេញដើម្បីអោយមនុស្សគ្រប់រូប មានជំរើសច្រើន និង ដើម្បី ការថតរូបផងដែរ។

kodak-ektra-smartphone-front-back-1

កាមេរ៉ារបស់វាមានលក្ខណៈធំខុសពី ទូរស័ព្ទដ៏ទៃ ដែលលោកអ្នកអាចមើលក្នុងរូបបាន។ ចំនែក រូបរាងរបស់វា ពីក្រោយធ្វើពី ស្បែកជ័រ និងមានគែមដែលធ្វើពី ផ្លាស់ស្ទីក លាបពណ៌ដែក និងមានប៊ូតុង ចុចមួយនៅនឹងគែមនោះ ដែលចុចពីរដងសំរាប់បើកកម្មវិធីថតរូប និង ចុចសើរដើម្បី focus ដូចកាមេរ៉ា ដែលអ្នកជំនាញប្រើប្រាស់អញ្ចឹង។

Kodak Ektra នឹងដាក់លក់ក្នុងប្រទេសអង់គ្លេស ប្រហែលជាចុងខែ ធ្នូ ឆ្នាំ 2017 នេះក្នុង តំលៃប្រហែល 499 ផោន គិតជាដុល្លា គឺ 611$។

អានបន្ត

4934

វិធីនៃការជ្រើសរើសស្បែកជើងកីឡា

កីឡា

03/09/2016

ការដើរ និងការរត់ គឺជារឿងមួយដែលត្រូវតែមាននៅក្នុងវិស័យកីឡា ដូចនេះ ការជ្រើសរើសស្បែកជើងគឺត្រូវតែអោយបានល្អជានិច្ច បើសិនជាមានការរើសខុសណាមួយអាចធ្វើអោយមានការពិបាក ឬ មានរបួស ច្រើនជាងការដើរ ឬរត់ដោយមានផាសុខភាព។ ទោះជាយ៉ាងណាក្តី នៅគ្រប់ហាងស្បែកជើងតែងតែមានអ្នកចាំជួយរើសស្បែកជើងឲ្យយើងជានិច្ច ដូចនេះ ពួកយើងគ្រាន់តែធ្វើការបង្ហាញ ខ្លះសំរាប់អ្នកចង់ទិញស្បែកជើងកីឡាតែប៉ុណ្ណោះ។

1. កីឡាក្នុងតារាងតូច (court sports)

សំរាប់កីឡាប្រភេទនេះរួមមាន កីឡាវាយកូនបាល់ (tennis) បាល់បោះ (basketball) បាល់ទះ (volleyball) ភាគច្រើនវាប្រើប្រាស់ចលនា របស់ខ្លួនប្រាណ ទៅមុខទៅក្រោយ ឆ្វេងស្តាំ លឿន ហើយប្រើប្រាស់កំលាំងជាន់ខ្លាំង ដើម្បីផ្លាស់ប្តូរចលនាខ្លួនប្រាណបានលឿន ដូចនេះ ស្បែកជើងដែលត្រូវជ្រើសរើស អ្នកគួរតែជ្រើសរើសយកនូវស្បែលជើងដែលមាន បាតល្អ និងក្រាស់ សម្របទៅតាម ទីលាន ដូចដែលអ្នកបានឃើញក្នុងរូបខាងក្រោម។ 

nike tennis

Nike tennis shoe

volleyball

Nike volleyball shoes

nike-hyperdunk-2016-upcoming-summer-colorways-03

Nike basketball shoe

2. កីឡាក្នុងតារាងធំៗ (Field sports)

Field sports មានដូចជា កីឡាបាល់ទាត់ (soccer) កីឡាbaseball, Americal football. កីឡាទាំងអស់នេះ ភាគច្រើនប្រើប្រាស់ ដែក ឬ ជ័រ មានរាងដូចជាបន្លា នៅក្រោមបាត ដើម្បីកុំអោយ មានការរអិលដួល ព្រោះវាអាចប៉ះពាល់ដល់ ហ្គេមរបស់ពួកគេ។

1541-adidas-Baseball-Shoes-Adizero-5-Tool-2-5-Cleats-for-Men-2

adidas baseball shoe

p-strong-brandon-carr-href-https-www-underarmour-com-en-us-mens-ua_pg_600

American football shoe

adidas-laceless-football-boot-soccer-001

adidas soccer shoe

3. កីឡាផ្សេងៗ

  • ការរត់៖ ការរត់ទទេមិនដូចការលេងបាល់ទាត់ ឬ កីឡាផ្សេងៗនោះទេ។ អ្នកគួរតែមានស្បែកជើងល្អមួយដែល ធ្វើអោយជើងរបស់អ្នកងាយស្រួល និង មានផាសុខភាពល្អ ដូចជា មាន ប៉ុងក្រាស់ទន់ដែលអាចជួយទប់ទំងន់ជើង និងងាយស្រួលក្នុងការគ្រប់គ្រងលើជើងរបស់អ្នក។ ហើយវាអាចជួយអ្នកកុំអោយមានកើតជាជម្ងឺផ្សេងៗដូចជា ឈឺកែងជើង, ឈឺសរសៃ, ការឈឺក៏ជើងជាដើម។
  • ការដើរ៖ អ្នកអាចប្រើប្រាស់ស្បែកជើងសំរាប់ការរត់បាន តែគួរតែរើសយកស្បែកជើងណាដែលស្រាល ងាយស្រួលលើក។ ជ្រើសរើសយកទ្រនាប់បាតជើង ណាដែលមានរាងក្រាស់ ទន់ ស្រួលដល់បាតជើងរបស់អ្នក។

Walking Shoes vs Running Shoes - Differences & Uses

Walk_Run_Cross_600

ការរើសស្បែកជើង

  • បើសិនជាអាច អ្នកគួរតែទិញនៅកន្លែងដែលមានម៉ាក ទំនិញត្រឹមត្រូវ ព្រោះនៅទីនោះ ច្រើនតែមានអ្នកដែលជួយអ្នកជ្រើសរើសប្រភេទទៅតាមដែលអ្នកត្រូវការ។ ម្យ៉ាងវិញទៀត វាផ្តល់នូវ ភាគរយខ្ពស់ដែល ស្បែកជើងនោះធ្វើតំរូវតាមស្តង់ដារ។
  • មិនត្រូវប្រើប្រាស់ស្បែកជើងតែមួយ សំរាប់កីឡាគ្រប់ប្រភេទនោះទេ តាមដែលបានពន្យល់ខាងលើ កីឡាមួយៗមានតាមប្រភេទរបស់វា។ អ្នកគួរតែទិញនូវស្បែកជើងកីឡាណាដែលអ្នកលេងជាញឹកញាប់ ប្រហែល មួយសប្តាហ៍ 3 ដង ជាដើម។
  • ត្រូវវាស់ជើងរៀងរាល់ពេលអ្នកទៅទិញស្បែកជើងថ្មី ឬ ទៅសាកល្បងតែម្តង រិតតែល្អ។ ធ្វើយ៉ាងណា អោយមេជើងរបស់អ្នកអាចកំរើកបានខ្លះ និង កែងជើងមានការរឹបបានល្អ កុំអោយវារបូតពេលពាក់។
  • ពេលសាកល្បងត្រូវ ដើរ ឬ រត់សាកមើល មុននឹងសំរេចចិត្ត។

 

 

អានបន្ត

1984

ធ្លាប់ដឹងទេថា តើពាក្យ AMG ដែលមាននៅលើរថយន្ត Mercedes-Benz មានន័យថាដូចម៉្តេច?

យានយន្ត

16/05/2016

ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ មានរថយន្តជាច្រើនប្រភេទ និងជាច្រើនម៉ាក ដែលមានវត្តមាននៅលើដងផ្លូវ ដែលមានចរាចរណ៍ដ៏សែនមមាញឹករបស់រាជធានីមួយនេះ។ ក្នុងចំណោមនោះ Mercedes-Benz ក៏ជារថយន្តមួយប្រភេទដែលត្រូវបានប្រជាជនក្រុងភ្នំពេញនិយមបើកបរផងដែរ។ នាពេលកន្លងមក ខ្ញុំធ្លាប់បានឃើញរថយន្ត Mercedes-Benz មួយចំនួនក្រៅពីស្លាកសញ្ញាម៉ាករបស់រថយន្ត និងស្លាកលេខម៉ូដែលរថយន្តទៅ គឺមានភ្ជាប់មកជាមួយនូវស្លាកសញ្ញាមួយប្រភេទទៀតដែលមានពាក្យ AMG។ តើប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងទេថាពាក្យ AMG ដែលមាននៅលើរថយន្ត Mercedes-Benz ទាំងនោះមានន័យថាដូចម៉្តេច?

 

07-renntech

 

ស្លាកដែលមានអក្សរ AMG គឺមានប្រវត្តិបានមកពីឈ្មោះអតីតវិស្វកររថយន្តរបស់  Mercedes-Benz ពីររូប នោះគឺលោក Hans Werner Aufrecht តំណាងឲ្យអក្សរ A និងលោក Erhard Melcher តំណាងឲ្យអក្សរ M ជាមួយឈ្មោះទីកន្លែងកំណើតរបស់លោក Aufrecht នៅទីក្រុង Grossaspach ប្រទេសអាល្លឺម៉ង់ ដែលតំណាងឲ្យអក្សរ G។ ក្រោយពីការតម្លើងរថយន្ត Mercedes-Benz AMG ដំបូងបំផុតនៅក្នុងឆ្នាំ 1967 រោងចក្រតម្លើងរថយន្ត AMG របស់អ្នកទាំងពីរនេះត្រូវបានអ្នកប្រើប្រាស់រថយន្តគាំទ្រយ៉ាងខ្លាំង តាមរយៈរថយន្ត AMG ដំបូងដែលអ្នកទាំងពីរបានផលិតនោះគឺរថយន្ត Mercedes-Benz 300 SEL 6.9 AMG ដែលត្រូវបានគេទទួលស្គាល់ទាំងកំលាំងម៉ាស៊ីនរថយន្ត និងការរចនាម៉ូដ ហើយបន្ទាប់ពីឆ្នាំ 2007 មក AMG បានក្លាយជាម៉ាកដ៏ល្បីមួយរបស់ Mercedes-Benz ផងដែរ។

 

amgmodels

 

mercedes-300sel-1

 

ភាគច្រើននៃម៉ាករថយន្តល្បីៗ និងប្រណីតៗ តែងតែមានរោងចក្រតម្លើងរថយន្តកំពូលប្រចាំម៉ាករបស់ខ្លួនមួយ។ សំរាប់ Mercedes-Benz ក៏អញ្ចឹងដែរ ដោយក្រុមហ៊ុនផលិតរថយន្តមួយនេះមានរោងចក្រតម្លើងរថយន្តកំពូលប្រចាំម៉ាករបស់គេនោះគឺ AMG ឬមួយយើងអាចហៅ AMG ជាអាវុធកំពូលរបស់ Mercedes-Benz ក៏បានដែរ។

 

01-Mercedes-Benz-S65-AMG-L

 

04-Mercedes-Benz-S65-AMG-L-625x375

 

រថយន្ត Mercedes-Benz AMG និង Mercedes-Benz មានលក្ខណៈខុសគ្នា ដោយ Mercedes-Benz AMG មានរូបរាងខាងក្រៅ (មានដូចជាយ៉ាន់ និងកាងរថយន្តជាដើម) និងខាងក្នុង (ពូក និងចង្កូត មានពាក្យ AMG)  កាចជាង និងទំនើបជាង រថយន្ត Mercedes-Benz ធម្មតា ជាមួយនឹងម៉ាស៊ីនដែលមានទំហំធំជាង និងសន្ទុះល្បឿនលឿនជាង Mercedes-Benz ធម្មតាផងដែរ។

 

logo-mercedes-amg-s-l-14032

 

Mercedes-AMG S 63 4MATIC Cabriolet "Edition 130" (Fuel consumption combined: 10.4 l /100 km; combined CO2 emissions: 244 g/km; Kraftstoffverbrauch kombiniert: 10,4 l/100 km; CO2-Emissionen kombiniert: 244 g/km) Interieur: designo Exclusive Leder Nappa bengalrot/schwarz interior: designo exclusive leather nappa bengal red/black Zierteile: AMG Zierteile Carbon/ Klavierlack schwarz trim parts: AMG carbon-fibre / black piano lacquer

 

lead3-2015-mercedes-amg-c63-s-fd

 

2010-mercedes-benz-c63-amg-wheel

 

សំរាប់ពេលបច្ចុប្បន្ននេះ យើងអាចបែងចែករថយន្តដែលមានភ្ជាប់មកជាមួយនឹងអក្សរ AMG ជាពីរប្រភេទ មួយគឺរថយន្ត Mercedes-Benz AMG ពិតប្រាកដ ឬពេញលេញ ដែលមានរូបរាងខាងក្រៅទទួលបានការរចនាម៉ូដដោយរោងចក្រតម្លើងរថយន្ត AMG ផ្ទាល់ ជាមួយនឹងម៉ាស៊ីនដែលមានកំលាំងដ៏មហិមារ និងអស្ចារ្យ ដែលតម្លើងដោយរោងចក្រដដែលនេះផងដែរ។ រីឯមួយប្រភេទទៀតនោះគឺរថយន្ត Mercedes-Benz ម៉ូដែលធម្មតា ដែលមានការបំពាក់បន្ថែមជាមួយនឹងកញ្ចប់បន្ថែមរូបរាងខាងក្រៅ  ដែលមានការរចនាម៉ូដដោយរោងចក្រតម្លើងរថយន្ត AMG ប៉ុន្តែសំរាប់ម៉ាស៊ីនវិញគឺជាម៉ាស៊ីនធម្មតាដែលមានកំលាំងមធ្យមរបស់ Mercedes-Benz ។

អានបន្ត

732

ពត៌មានចុងក្រោយបំផុតបានអោយដឹងថា ទូរស័ព្ទ iPhone 7 នឹងមានរន្ធដោតកាស 3.5mm

បច្ចេកវិទ្យា

05/05/2016

រហូតមកដល់ពេលនេះស្ទើរតែរាល់ពាក្យចចាមអារាមដែលនិយាយអំពី ទូរស័ព្ទ iPhone 7 ដែលនឹងចេញនាពេលខាងមុខបានលើកឡើងថាស្មាតហ្វូនបន្ទាប់របស់ Apple នឹងបំបាត់រន្ធដោតកាស 3.5mm ដែលជំនួសឱ្យ Lightning port សម្រាប់ការបញ្ជូនសម្លេង។

 

Screen Shot 2016-05-04 at 8.45.47 PM

 

ហើយថ្ងៃនេះក៏មានរូបភាពលេចធ្លាយបង្ហាញពីគ្រឿងក្នុងរបស់ iPhone 7 នេះ ហើយបើមើលរូបភាពខាងលើគឺមានសភាពផ្ទុយទាំងអស់ពីរបាយការណ៍មុនៗ អញ្ចឹងសូមមើលរូបភាពខាងលើត្រង់ចំនុចគូសប្រអប់ដែលបង្ហាញពីផ្នែកមួយនៃរូបភាព ដែលបានបង្ហាញការពិតអំពីការបំពាក់ការតភ្ជាប់ទៅកាន់រន្ធដោតកាស 3.5mm នេះផងដែរ ហើយបើទោះបីជាវាមើលទៅមានភាពខុសគ្នាខ្លះៗ ទៅនឹងផ្នែកខាងក្នុងដែលត្រូវបានគេប្រើសម្រាប់ ទូរស័ព្ទ iPhone 6s ក្តី។

ទូរស័ព្ទ iPhone 7 នេះអាចនឹងមានសំបកការពារការជ្រាបទឹក ហើយថាមពលថ្មនឹងកាន់តែធំ ចំនែកឯខ្សែអង់តែនរបស់វាក៏ត្រូវបាន កំនែសារជាថ្មីបន្ថែមទៀតផងដែរបើតាមរូបភាពខាងលើ។ទូរស័ព្ទ iPhone 7 និង iPhone 7 Plus គឺនឹងប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ ក្រុមហ៊ុន Apple នៅប៉ុន្មានខែទៀតនាពេលខាងនេះ។

អានបន្ត

3426

តើម៉ាករថយន្តដែលល្បីៗមានប្រភពផលិតពីប្រទេសណាខ្លះ?

យានយន្ត

02/04/2016

ខ្ញុំជឿជាក់ថាប្រិយមិត្តទាំងអស់គ្នា ជាពិសេសគឺប្រិយមិត្តដែលមានចំណាប់អារម្មណ៍ និង ស្រលាញ់រថយន្ត តែងតែកត់សំគាល់អំពីប្រភេទ ម៉ាក និងសេរីរបស់រថយន្តនីមួយៗ ដែលពួកយើងធ្លាប់បានប្រទះឃើញនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅក្នុងទីក្រុងភ្នំពេញយើងនាពេលបច្ចុប្បន្ននេះតែម្តង។ សំរាប់នៅក្នុងអត្ថបទនេះខ្ញុំសូមបង្ហាញប្រិយមិត្តទាំងអស់គ្នាឲ្យបានយល់ដឹងថា តើម៉ាករបស់រថយន្ត ដែលទំនើបៗ និង កំពុងពេញនិយមនៅក្នុងប្រទេសយើងសព្វថ្ងៃនេះ មានប្រភពផលិត និង ដើមកំណើតចេញពីប្រទេសណាខ្លះ?

ម៉ាករថយន្តដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក

នៅក្នុងសហរដ្ឋអាមេរិកមានក្រុមហ៊ុនធំៗចំនួនបីដែលបានឈានមុខគេក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដូចជាក្រុមហ៊ុន General Motors   Ford និង Chrysler ជាដើម។ ក្រុមហ៊ុនទាំងបីនេះត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិតទាំងប្រភេទរថយន្តដែលមានតំលៃសមរម្យ និង ប្រភេទរថយនុ្តប្រណិត ដែលមានតំលៃថ្លៃផងដែរ។ សំរាប់ខាងក្រោមនេះគឺជាម៉ាករថយន្តដែលផលិតនៅក្នុងសហរដ្ឋអាមេរិកក្រោមក្រុមហ៊ុនទាំងបីខាងលើនេះ ៖

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន General Motors មានដូចជា ៖

CHEVROLET ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1911 ហើយសំរាប់នាពេលបច្ចុប្បន្នរថយន្តដែលល្បីជាងគេរបស់ម៉ាកនេះ គឺរថយន្តប្រភេទ ស្ព័រ Chevrolet Camaro និង Chevrolet Corvette

03-2016-chevrolet-camaro-fd-1

 

GMC ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1901 ហើយសំរាប់ម៉ូដែលដែពេញនិយមជាងគេរបស់វានោះគឺជា ប្រភេទរថយន្ត​ SUV GMC Terrain

2015-gmc-yukon-denali-3-1

 

CADILLAC គឺជាម៉ាករថយន្តប្រណិតរបស់ក្រុមហ៊ុន General Motors ត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1902 ម៉ូដែលដ៏ពេញនិយមរបស់វានោះគឺ ប្រភេទរថយន្ត​ SUV Cadillac Escalade

2015-Cadillac-Escalade-ATD-f

 

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន FORD មានដូចជា ៖

Ford ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1903 ហើយសំរាប់ម៉ូដែលដែពេញនិយមជាងគេរបស់វានោះគឺជា ប្រភេទរថយន្ត SUV Ford Explorer និងប្រភេទរថយន្តដឹកទំនិញ F 150 ។ ក្រៅពីនេះ Ford ត្រូវបានអ្នកគាំទ្រស្គាល់តាមរយៈរថយន្តប្រភេទស្ព័រប្រចាំម៉ាកផងដែរនោះគឺ រថយន្ត​ Ford Mustang GT ដែលជាគូរប្រគួតប្រជែងជាមួយ និង Chevrolet Camaro

1411697874710

f1516_highlight_lg_limited

 

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន CHRYSLER​ មានដូចជា ៖

Chrysler ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1925 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺ Chrysler 300 ។

2015-chrysler-300c-front-static2-600-001

 

JEEP​ ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1941 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺ ប្រភេទរថយន្ត​ SUV Wrangler និង Cherokee

stock-jeep-wrangler-rubicon-for-sale-black_1

ម៉ាករថយន្តដែលមានដើមកំណើតនៅប្រទេសជប៉ុន

រថយន្តដែលផលិតនៅប្រទេសជប៉ុនត្រូវបានអ្នកប្រើប្រាស់ទូទាំងសកលលោកទទួលស្គាល់ពីគុណភាពដ៏ល្អរបស់ ដែលស្ថិតនៅលំដាប់កំពូលក្នុងចំណោមរថយន្តដ៏ទៃទៀតដែលបានផលិតនៅជុំវិញសកលលោក។ ម៉ាករថយន្តដែលផលិតនៅប្រទេសជប៉ុនមានដូចជា ៖

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន TOYOTA មានដូចជា ៖

Toyota ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1937 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan Toyota Camry និង SUV Toyota Land Cruiser ។

03-2015-toyota-camry-ny-1

d114b09c-bc36-4821-a695-04a52cc5a6eb

LEXUS គឺជាម៉ាករថយន្តប្រណិតរបស់ក្រុមហ៊ុន TOYOTA ត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1989 ម៉ូដែលដ៏ពេញនិយមរបស់វានោះគឺ ប្រភេទរថយន្ត SUV​ LX 570 ។

2016-Lexus-LX570-101-876x535

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន HONDA មានដូចជា ៖

HONDA ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1946 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan HONDA Accord និង SUV HONDA CR-V​ ។

7009 01-2015-honda-cr-v-review

ACURA គឺជាម៉ាករថយន្តប្រណិតរបស់ក្រុមហ៊ុន HONDA ត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1986 ម៉ូដែលដ៏ពេញនិយមរបស់វានោះគឺ ប្រភេទរថយន្ត SUV RDX

2013AcuraRDX

 

 

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន​ NISSAN មានដូចជា ៖

NISSAN ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1933 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្តស្ព័រ NISSAN GTR ។

2015-nissan-gt-r---driven_600x0w

INFINITI គឺជាម៉ាករថយន្តប្រណិតរបស់ក្រុមហ៊ុន NISSAN ត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1989 ម៉ូដែលដ៏ពេញនិយមរបស់វានោះគឺ ប្រភេទរថយន្ត SUV QX 80 ។

20307102015-infiniti-qx80-14

 

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន​ MAZDA មានដូចជា ៖

MAZDA ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1915 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត SUV CX-5 ។

2016-mazda-cx5-00-1

 

ម៉ាករថយន្តដែលមានដើមកំណើតនៅប្រទេសកូរ៉េ

នៅពេលដែលអ្នកទាំងអស់គ្នានិយាយអំពីរថយន្តដែលផលិតនៅប្រទេសកូរ៉េ ពួកគេនឹងចាប់ផ្តើមនឹកឃើញពីតំលៃដ៏សមរម្យរបស់វាភ្លាម។ ទោះបីថាតំលៃរបស់រថយន្តប្រទេសនេះមិនថ្លៃដូចផលិតផលរបស់ប្រទេសដ៏ទៃក្តី ប៉ុន្តែបើយើងនិយាយពីគុណភាព និងបច្ចេកវិទ្យាគឺមិនឲ្យចាញ់គេនោះឡើយ។

HYUNDAI ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1967 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan Sonata និង Genesis ។

2015-hyundai-sonata-eco-photo-611539-s-986x603

 

KIA ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1944 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan K900 និង SUV Surento ។

2016_kia_k900_sedan_luxury_fq_oem_1_717

 

ម៉ាករថយន្តដែលមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មានប្រវត្តិក្នុងការផលិតរថយន្តដែលតែងតែចាត់ទុកគុណភាពសំខាន់ជាងរូបរាង។ លក្ខណៈសម្បត្ដិមានតម្លៃទាំងនេះបានធ្វើប្រទេសអាល្លឺម៉ង់បានក្លាយជាអ្នកដែលឈានមុខគេក្នុងការផលិតរថយន្តប្រចាំទ្វីបអឺរ៉ុប ហើយក៏បានជាប់ចំណាត់ថ្នាក់នៅក្នុងប្រទេសកំពូលទាំងប្រាំនៅក្នុងសកលលោកសំរាប់វិស័យឧស្សាហកម្មផលិតរថយន្តផងដែរ។ ម៉ាករថយន្តដែលផលិតនៅប្រទេសអាល្លឺម៉ង់មានដូចជា ៖

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន​ VOLKSWAGEN ​មានដូចជា ៖

VOLKSWAGEN ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1937 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត SUV Volkswagen Touareg និង Volkswagen Beetle ។

volkswagen-touareg-comfort-1-xlarge-large_trans++rWYeUU_H0zBKyvljOo6zlkYMapKPjdhyLnv9ax6_too

 

AUDI ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1909 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត​​ SUV Audi Q7 sedan Audi A8 និង ស្ព័រ Audi R8

2017-audi-q7-inline4-photo-664885-s-original

 

PORSCHE ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1931 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺរថយន្ត​ 918 Macan Cayenne Cayman Boxter និង Panamera ជាដើម។

Porsche-Cayenne-Turbo-S-LA-Auto-Show

 

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន​ MERCEDES BENZ មានដូចជា ៖

MERCEDES BENZ ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1926 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan C-class E-Class S-Class ជាដើម សំរាប់ប្រភេទ SUV មានដូចជា G- class G-class រីឯសំរាប់ប្រភេទរថយន្តស្ព័រវិញមានដូចជា SLK SLS ជាដើម។

Mercedes-SLS-AMG-Black-Series-729x486-de7271e4eef377d3

 

  • ម៉ាកដែលផលិតដោយក្រុមហ៊ុន​ BMW មានដូចជា ៖

BMW ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1916 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan 3 series 5 series 7 series និងប្រភេទរថយន្ត SUV X5 X6 ។ 

03-2015-bmw-x6-fd-1

 

ម៉ាករថយន្តដែលមានដើមកំណើតនៅប្រទេសអ៊ីតាលី

ប្រភេទរថយន្តស្ព័ររបស់ប្រទេសអ៊ីតាលីត្រូវបានគេចាត់ទុក្ខថាជារថយន្តស្ព័រ( Super Car) ដ៏ល្អផ្តាច់គេ ដែលត្រូវបានជាប់នៅលំដាប់កំពូលៗ នៅក្នុងសកលលោក ក្នុងនោះរួមមានដូចជារថយន្តម៉ាក Ferrari Lamborghini និង Maserati ជាដើម។ 

Ferrari ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1947 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្តស្ព័រ super car F1 និង 458 Italia ជាដើម។

ferrari458italia_03

 

Lamborghini ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1963 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្តស្ព័រ super car Aventador និង Huracan

2013-lamborghini-aventador_100400224_l

 

Maserati  ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1914 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្តស្ព័រ Maserati GranTurismo និងប្រភេទ sedan Ghibli ។

maserati-granturismo-front

 

ម៉ាករថយន្តដែលមានដើមកំណើតនៅប្រទេសអង់គ្លេស

រាល់ម៉ាករថយន្តដែលផលិតនៅប្រទេសអង់គ្លេសត្រូវបានពិភពលោក និងជាពិសេសប្រទេសនៅប៉ែកអឺរ៉ុបគាំទ្រ និងទទួលស្គាល់យ៉ាងខ្លាំង។ ការគាំទ្រទាំងអស់នេះគឺបានដោយសារការរចនាម៉ូដដ៏ប្រណិត និងគុណភាពដ៏ល្អរបស់ផលិតផលប្រទេសមួយនេះ។

MINI ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1909 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្តតូចៗ Mini Cooper និង Mini Cooper S ជាដើម។

01-2014-mini-cooper-s-review-1

 

LAND ROVER ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1948 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត SUV Range Rover Vogue Sport Evoque និង Discovery ជាដើម។

Large Image (optional)_221

 

JAGUAR ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1922 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan XE XF និង XJ ។

2016-Jaguar-XJ-PLACEMENT-626x382

 

BENTLEY ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1919 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan និង ស្ព័រ Continental GT

bentley-continental-gt-v8s-concourse-series-black-edition

 

ROLLS ROYCE ម៉ាកនេះត្រូវបានគេចាប់ផ្តើមផលិតនៅក្នុងឆ្នាំ 1998 សំរាប់ម៉ូដែលពេញនិយមរបស់វានោះគឺប្រភេទរថយន្ត sedan Phantom និង Ghost

Rolls-Royce Ghost Series II, London Photograph: James Lipman +44 7803 885275

អញ្ចឹងទាំងអស់នេះគឺសុទ្ធតែជាម៉ាករថយន្តដែលមានឈ្មោះល្បីល្បាញ និង ពេញនិយមនៅលើសកលលោក ជាពិសេសគឺនៅក្នុងប្រទេសកម្ពុជាយើង ក៏មានភាពពេញនិយមទៅលើម៉ាករថយន្តទាំងអស់នេះ មិនចេញបរទេសនោះទេ។ អត្ថន័យស្លាកសញ្ញាររបស់ក្រុមហ៊ុនរថយន្តទាំង 10 ដែលយើងពុំធ្លាប់បានដឹង

 

 

 

អានបន្ត

1907

Lens សំរាប់អ្នកទើបតែរៀនប្រើកាមេរ៉ា dSLR Canon តម្លៃក្រោម 300$

បច្ចេកវិទ្យា

12/11/2015

នៅកំឡុងពេលថ្មីៗនេះ ពួកយើងបានសរសេរអំពីកាមេរ៉ា ដែលអ្នកដែលទើបតែរៀនដំបូង គួរតែទិញ ឥឡូវនេះពួកយើងនឹងនិយាយអំពី Lens (កញ្ចក់) ដែលអ្នកគួរទិញ ព្រោះវាជារបស់មួយដែលអាចជួយអោយអ្នកថតរូប​ បានស្អាត រួមផ្សំជាមួយនឹងអ្វីដែលអ្នកបានរៀន។​ Lens (កញ្ចក់) គឺជា កញ្ចក់អុបទិកមួយសំរាប់ទាញពន្លឺពីខាងក្រៅចូលទៅក្នុង sensor របស់កាមេរ៉ា ដើម្បីចាប់យករូបភាព កញ្ចក់នីមួយៗមានសមត្ថភាពរបស់វារៀងខ្លួន វាអាចចាប់របស់ ដែលនៅជិតបំផុត ខ្លះទៀតអាចចាប់បានរូបភាពពីឆ្ងាយ មានខ្លះចាប់រូបភាពមិនច្បាស់ ជាដើម។ ដូចនេះហើយយើងក៏បានលើកយកនូវអត្ថបទនេះឡើងដើម្បីជួយសម្រួលដល់ការគិតរបស់លោកអ្នក។

Lens (កញ្ចក់) របស់ Canon

មុននឹងនិយាយអំពី Lens (កញ្ចក់) មួយៗ អ្នកត្រូវសំរេចចិត្តថាអ្នកចូលចិត្តថតរូបដូចម្តេច ដូចជា រូបភាពទេសភាពថតលក្ខណៈមនុស្សជាសត្វតូចៗ។ ព្រោះនេះជាអ្វីដែលអ្នកនឹងអាចទទួលបានពេលអ្នកទិញ Lens (កញ្ចក់) នេះគ្រាន់តែជាអ្វីដែលពួកខ្ញុំធ្លាប់ និង ជាបទពិសោធន៍។

 

Canon EF-S 10-18mm f/4.5-5.6 IS STM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $290 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

Canon EF-S 10-18mm f/4.5-5.6 IS STM គឺជា Lens (កញ្ចក់) មួយ ដែលអាចទាញយករូបភាពបានលាតសន្ធឹងធំ ហើយថោក បើប្រៀបធៀបនឹង Lens ដ៏ទៃ វាអាចទាញរូបភាពបានច្បាស់ល្អ វាបានចេញដោយក្រុមហ៊ុន CANON នៅឆ្នាំ 2014 ដូចនេះវានៅជា Lens ថ្មីទាន់សម័យនៅឡើយ។ វាប្រើបានតែចំពោះ កាមេរ៉ា Crop Sensor តែប៉ុណ្ណោះ។ Lens ដែលមានទំហំ 10-18 ដាក់លើ Crop Sensor គឺប្រហែល 16-29mm អាចសន្ធឹងបានធំសមនឹងថតជាលក្ខណៈទេសភាព ឬ ក្រុមមនុស្សជាច្រើន ដោយមិនចាំបាច់ដើរថយក្រោយ។ វាមានបច្ចេកវិទ្យាលំនឹងនៅខាងក្នុង Lens ដូច្នេះទោះជាដៃអ្នករង្គើយ៉ាងណាក្តីក៏រូបភាពចេញមកនៅតែច្បាស់ដែល និង​វាមានលក្ខណៈស្ងាត់នៅពេលដែលអ្នក Focus ។ វាល្អសំរាប់អ្នកដែលចូលចិត្តទេសភាព ឬ អ្នកដើរលេងជាក្រុម។ អ្នកអាចមើលរូបភាពខ្លះៗដែលគេបានថតដោយ Lens នេះ។

 

canon 10-18

Canon EF-S 18-55mm f/3.5-5.6 IS II

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $100 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

Canon EF-S 18-55mm f/3.5-5.6 IS IIគឺជា Lens (កញ្ចក់) មួយដែលអាចទាញរូបលាតសន្ធឹង និង អាចទាញចូលយករូបភាពនៅបានឆ្ងាយល្មម 18-55 នៅលើ Crop sensor គឺ 29-88mm 29mm គឺល្មមសំរាប់ទាញរូបទេសភាពតែមិនដល់ Lens ដែលយើងបាននិយាយខាងលើទេ 88mm អាចថតជាលក្ខណៈមនុស្សត្រឹមស្មា និង ក្បាល​បាន (Portrait) បានហើយ​និងស្អាតទៀតផង។ វាចាប់បានរូបភាពច្បាស់ល្អ ភាគច្រើនវាភ្ជាប់មកជាមួយនឹងកាមេរ៉ា ដែលអ្នកទិញ។ ប៉ុន្តែវាមានលក្ខណៈខ្លះដែលមិនល្អ​ដូចជា វាចេញពណ៌នៅកៀនៗនៃកន្លែងដែលច្បាស់​ ប៉ុន្តែអ្នកអាចលុបវាបាននៅក្នុងកម្មវិធីកែរូបថត។ វាជា Lens ដែលល្អសំរាប់អ្នកដែលទើបតែរៀនដំបូង។

 

canon 18-55

 

Canon EF 50mm f/1.8 STM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $110 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

វាជា Lens (កញ្ចក់) ដែលមិនអាចហ្សូមបានទេ ប៉ុន្តែវាមាន លក្ខណៈពិសេស មួយ គឺ f1.8 វាអាចធ្វើអោយរូបភាពភ្លឺសំរាប់ពេលដែលងងឹតតិចៗ មួយទៀតវាអាច ធ្វើអោយផ្ទៃខាងក្រោយមានលក្ខណៈមិនច្បាស់ ធ្វើអោយ វត្ថុដែលអ្នក Focus លើកាន់តែច្បាស់ជៀងមុន។ វាភាគច្រើនគេប្រើសំរាប់ថតមនុស្សម៉ូដែល របស់ផ្សេងៗសំរាប់ដាក់តាំង។  Lens នេះទើបតែចេញនៅឆ្នាំ 2015 នេះទេ វាជាការឡើងសេរី របស់ Lens ចាស់គឺ Canon EF 50mm f1.8 II ដែលគ្មាន STM គឺវាថ្លង់ណាស់ពេលដែល Focus ម្តងៗ ប៉ុន្តែ​ Lens ថ្មីនេះគឺស្ងាត់។ ហើយបញ្ហាមួយទៀតដែលសំខាន់គឺ អ្នកត្រូវតែថយក្រោយ នៅពេលដែលអ្នកចង់ថតរូបអោយបានលាតធំ។

 

canon 50mm

 

Canon EF 75-300mm f/4-5.6 III USM

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $120 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

វាជា​ Lens (កញ្ចក់) ដែលអាចហ្សូមបានឆ្ងាយ និងថោក។ វាជាសេរីដែលគ្មានមុខងារកាត់បន្ថយការរង្គើក្នុងរូបភាព IS (Image stabilizer) បើ Canon EF 70-300mm ដែលមាន IS គឺតំលៃប្រហែល 900$ ព្រោះ IS អាចជួយអ្នកនៅពេលដែលអ្នកញ័រដៃ។ ដូច្នេះនៅពេលដែលអ្នកថតជាមួយ Lensដែលគ្មាន IS នេះអ្នកត្រូវមានដៃដែលមានលំនឹងល្អ ទើបរូបភាពចេញមកច្បាស់ ព្រោះបើហ្សូមទៅរិតតែឆ្ងាយ ដៃរង្គើតែបន្តិច រូបភាពរង្គើខ្លាំង។ មួយទៀតវាអាចថតរូបភាពម៉ូដែលរបៀបថតតែមុខ ជាលក្ខណៈ ថតកីឡា ឬ អាចលួចថតសត្វ ឬមនុស្សពីចំងាយ

 

75-300

 

 

Lens (កញ្ចក់)ទាំង4ខាងលើនេះ គឺជា Lens ដែលថោកនិងមានប្រយោជន៍បំផុតសំរាប់អ្នកដែលទើបតែចូលជាអ្នកថតរូប អ្នកត្រូវតែជ្រើសរើសអោយត្រូវចំពោះអ្វីដែលអ្នកចូលចិត្ត ព្រោះចំពោះខ្ញុំលុយគឺសំខាន់ណាស់ ត្រូវដាក់ទុនទៅលើអ្វីមួយដែលអាចជួយយើង​បាន  ខ្ញុំនិយាយនេះមិនចង់មានន័យថា  Lens ទាំងអស់នេះនឹងជួយអ្នករកលុយមកវិញទេ គឺវាមិនឈ្នះ Lens គេថ្លៃ និង ល្អឥតខ្ចោះឡើយ ប៉ុន្តែវាអាចជួយអោយអ្នករៀនអំពីការថតរូបបានល្អ និងអាចទៅថ្ងៃក្រោយអ្នកនឹងមានលុយទិញLens ដែលល្អជាងនេះយកមកធ្វើជាមុខជំនួញ និង​រួមជាមួយស្នាដៃអ្នកគួបផ្សំទៀតគឺរឹតតែល្អ។ ចំពោះ Nikon ខ្ញុំនឹងធ្វើការបង្ហាញ នៅពេលក្រោយ​។

អានបន្ត

754

Galaxy View ថ្មីរបស់ Samsung ជា Tablet ឬ ជាទូរទស្សន៍?

បច្ចេកវិទ្យា

02/11/2015

Samsung ជាក្រុមហ៊ុនមួយដែលធំ និង​ ល្បីនៅក្នុងការផលិតទូរស័ព្ទ និង Tablet នៅពេលដែលឃើញថា Apple ចេញ iPad Pro និង Microsoft ចេញ Surface pro 4​ ដូច្នេះក្រុមហ៊ុនមួយនេះបានឌីស្សាញ Tablet ថ្មីសំរាប់ទុកប្រកួតជាមួយ ក្រុមហ៊ុន២នោះ គឺ Samsung Galaxy View ដែលជា Tablet ១ថ្មី ទើបចេញរយៈពេលប៉ុន្មានថ្ងៃនេះ។ នៅក្នុងឆ្នាំ ២០១៥ នេះយើងសង្កេតឃើញថា ក្រុមហ៊ុនល្បីៗទាំងនេះ កំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងទៅលើផ្នែកTablet។​ តើ Samsung Galaxy View នេះមានអ្វីខ្លះដែលអាចផ្តួល និង អ្វីខ្លះដែលមិនអាចផ្តួល ដៃគូប្រជែងរបស់ Samsung បាន?

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

រូបរាង និង ផ្នែកខាងក្រៅ

ប៉ុន្មានថ្ងៃមុននេះ SamSung បានបញ្ចេញនូវ Tablet ថ្មីមួយមានឈ្មោះថា Samsung Galaxy View ដែលមានទំហំធំជាង Galaxy tab និង Galaxy note ទៀត គេបានអោយឈ្មោះវាថា Largest Android Tablet ។ វាមានបណ្តោយ 17.8 inch ទទឹង 10.9inch កំរាស់​ 0.47inch ក្រាស់ជាង iPad pro (0.27inch)​ ប្រើប្រាស់ OS Android 5.1 lollipop។ផ្ទៃខាងមុខ វាមានអេក្រង់ទំហំ 18.4 inch Touchscreen ផ្នែកកៀនៗនៃផ្ទៃខាងមុខមានពណ៌ខ្មៅ និងមានផ្លាកសញ្ញា Samsung។  ផ្នែកខាងក្រោយរបស់វាមានកំហូងមួយសំរាប់យួរ ដូច្នេះអ្នកអាចយកវាទៅតាមខ្លួនបានជានិច្ច។ និងមានបន្ទះមួយសំរាប់ដាក់បញ្ឈរ រឺ ផ្តេកតំរូវតាមចិត្តអ្នក ផ្ទៃខាងក្រោយរបស់វា គ្រើម មាន ផ្លាកសញ្ញា Samsung ធំមួយ។ អេក្រង់របស់វាមាន Resolution 1920×1080 full HD។ យើងសង្កេតឃើញថាគ្មាន Samsung Pen មកជាមួយដូច galaxy note ទេ។

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

build-for-streaming-main

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

ផ្នែកខាងក្នុង

Galaxy view បានភ្ជាប់មកជាមួយនូវ Processor: Samsung exynos7580 Octa-core 1.6Ghz និង មាន​Ram ចំនួន 2GB, និង​មានទំហំផ្ទុក 32GB។ មានទំហំថ្ម 5.700mAh អាចចាក់បទចំរៀង និង ចាក់វីដេអូ បានចំនួន 8ម៉ោង។ ប្រើប្រាស់ជាមួយតែ wifi ប៉ុណ្ណោះ មិនអាចដាក់simបានទេ។  ចំណែកឯកាមេរ៉ា មានតែខាងមុខប៉ុណ្ណោះ គឺទំហំ 2.1mp ពង្រីកបាន៤ដង និង សំរាប់ថតវីដេអូ បានទំហំ 1080p។ ប្រើប្រាស់OS android 5.1 lollipop។

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

flexible-design-stand

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Samsung

ដកស្រង់ចេញពីគេហទំព័រ Gadgets.ndtv.com

ជាចុងក្រោយ តាមដែលពួកយើងបានស្រាវជ្រាវ និង បរិយាយខាងលើនេះ Galaxy view មួយនេះដូចជាមិនអាចប្រៀបបានទៅនឹង iPad pro ឬ Surface pro 4 នោះឡើយ។ បើតាមមើលអ្វីដែលវាមាន គេបាន​ប្រៀបប្រដូចវាត្រឹមតែជា ទូរទស្សន៍ មួយប៉ុណ្ណោះ។
លោកអ្នកអាច Pre order បានពីក្រុមហ៊ុន Samsung តំលៃត្រឹមតែ $599.99 ក្នុង​១គ្រឿង។

អានបន្ត

2951

ម៉ាកយីហោហាងកាហ្វេ និង ភោជនីយដ្ឋានពីបរទេសដែលពេញនិយមនៅកម្ពុជា

ដំណើរកំសាន្ត, សង្គម

25/09/2015

នាពេលប៉ុន្មានឆ្នាំនេះកំណើនហាងកាហ្វេ និង​ ភោជនីយដ្ឋានដែលមានម៉ាកយីហោល្បីៗពីបរទេសជាច្រើនបានហូរចូលមកប្រទេសកម្ពុជាយើង។ ក្នុងនោះមានម៉ាកយីហោមួយចំនួនបានទទួលភាពជោគជ័យ និង ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាយើង។ ខាងក្រោមនេះសុទ្ធតែជាឈ្មោះយីហោហាងកាហ្វេ និង ភោជនីយដ្ឋានដែលល្បីៗមានដូចជា ៈ

  • The Pizza Company

The Pizza Company គឺជាម៉ាកយីហោភោជនីយដ្ឋានផ្តោតទៅលើ pizza និង អាហារបែបអ៊ីតាលី-អាមេរិកកាំង ដែលមានដើមកំណើតពីប្រទេសថៃ។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2006។

mzl.brpaukza

នេះជារូបភាព logo the pizza company។ ដកស្រង់ចេញពីគេហទំព័រ the pizza company

 

  • KFC

KFC ដែលមានឈ្មោះពេញថា  Kentucky Fried Chicken គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ផ្តោតទៅលើមាន់បំពង ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានអាហារ fast food មួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2008។

នេះជារូបភាព logo KFC។ ដកស្រង់ចេញពីគេហទំព័រ KFC

នេះជារូបភាព logo KFC។ ដកស្រង់ចេញពីគេហទំព័រ KFC

 

  • Burger King

Burger King គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានអាហារ fast food មួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2013។

នេះជារូបភាព logo burger king។ ដកស្រង់ចេញពីគេហទំព័រ burger king

នេះជារូបភាព logo burger king។ ដកស្រង់ចេញពីគេហទំព័រ burger king

 

  • Spark & Tawandang microbrewery

 Spark & Tawandang microbrewery គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារបែបថៃ និង​ ស្រាបៀរអាល្លឺម៉ង់ ដែលមានដើមកំណើតពីប្រទេសថៃ។ ភោជនីយដ្ឋានអាហារថៃមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo spark & tawandang microbrewery។ ដកស្រង់ចេញពីគេហទំព័រ tspark & tawandang microbrewery

នេះជារូបភាព logo spark & tawandang microbrewery។ ដកស្រង់ចេញពីគេហទំព័រ tspark & tawandang microbrewery

 

  • Domino’s Pizza

Domino’s Pizza​ គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារផ្តោតទៅលើ pizza និង អាហារបែបអ៊ីតាលី-អាមេរិកកាំង ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2015។

2000px-Dominos_pizza_logo.svg

នេះជារូបភាព logo Domino’s Pizza។ ដកស្រង់ចេញពីគេហទំព័រ Domino’s Pizza

 

  • BBQ Chicken

BBQ Chicken គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារផ្តោតទៅលើសាច់មានអាំង និង បំពងប្រើជាមួយប្រេងអូលីវ។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2010។

10957733_759426654136479_7458370354827579692_n

នេះជារូបភាព logo bbq chicken។ ដកស្រង់ចេញពីគេហទំព័រ bbq chicken

 

  • Gloria Jean’s Coffees

Gloria Jean’s Coffees គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2010។

GJLogoRev

នេះជារូបភាព logo Gloria Jean’s។ ដកស្រង់ចេញពីគេហទំព័រGloria Jean’s

 

  • Lotteria

Lotteria គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានបឺហ្គើររស់ជាតិបែបកូរ៉េ និងមានដើមកំណើតពីប្រទេសកូរ៉េ។ ភោជណីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

 

នេះជារូបភាព logo lotteria។ ដកស្រង់ចេញពីគេហទំព័រ lotteria

នេះជារូបភាព logo lotteria។ ដកស្រង់ចេញពីគេហទំព័រ lotteria

 

  • KOI Café

KOI Café គឺជាម៉ាកយីហោហាងកាហ្វេ និង តែទឹកដោះគោគុជដែលមានដើមកំណើតពីកោះតៃវ៉ាន។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo KOI Café។ ដកស្រង់ចេញពីគេហទំព័រ KOI Café

នេះជារូបភាព logo KOI Café។ ដកស្រង់ចេញពីគេហទំព័រ KOI Café

 

  • The Coffee Bean & Tea Leaf

The Coffee Bean & Tea Leaf គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2011។

នេះជារូបភាព logo the coffee bean & tea leaf។ ដកស្រង់ចេញពីគេហទំព័រ the coffee bean & tea leaf

នេះជារូបភាព logo the coffee bean & tea leaf។ ដកស្រង់ចេញពីគេហទំព័រ the coffee bean & tea leaf

 

  • Café Amazon

Café Amazon  គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីប្រទេសថៃ។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2015។

mzl.omfctwru

នេះជារូបភាព logo café amazon។ ដកស្រង់ចេញពីគេហទំព័រ café amazon

 

  • my BurgerLab

my Burgerlab គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានមុខម្ហូបល្បីក្នុងហាងនោះគឺបឺហ្គើរពណ៍ខ្មៅ មានដើមកំណើតពីប្រទេសម៉ាឡេស៊ី។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo maBurgerlab។ ដកស្រង់ចេញពីគេហទំព័រ maBurgerlab

នេះជារូបភាព logo maBurgerlab។ ដកស្រង់ចេញពីគេហទំព័រ maBurgerlab

 

  • Costa Coffee

Costa Coffee គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីប្រទេសអង់គ្លេស។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2012។

នេះជារូបភាព logo costa coffee។ ដកស្រង់ចេញពីគេហទំព័រ costa coffee

នេះជារូបភាព logo costa coffee។ ដកស្រង់ចេញពីគេហទំព័រ costa coffee

 

  • Pepper Lunch

Pepper Lunch គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast steak (សាច់គោបន្ទះដែក) ដែលមានដើមកំណើតពីប្រទេសជប៉ុន។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo pepper lunch។ ដកស្រង់ចេញពីគេហទំព័រ pepper lunch

នេះជារូបភាព logo pepper lunch។ ដកស្រង់ចេញពីគេហទំព័រ pepper lunch

 

  • Caffé bene

Caffé bene គឺជាម៉ាកយីហោហាងកាហ្វេ​ និង ការ៉ែមទឹកកកឈូស ដែលមានដើមកំណើតពីប្រទេសកូរ៉េ។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។

នេះជារូបភាព logo caffé bene។ ដកស្រង់ចេញពីគេហទំព័រ caffé bene

នេះជារូបភាព logo caffé bene។ ដកស្រង់ចេញពីគេហទំព័រ caffé bene

 

  • Fish & Co.

Fish & Co. គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារគ្រឿងសមុទ្រ ដែលមានដើមកំណើតពីប្រទេសសឹង្ហបូរី។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2012។

នេះជារូបភាព logo Fish & Co.។ ដកស្រង់ចេញពីគេហទំព័រ Fish & Co.

នេះជារូបភាព logo Fish & Co.។ ដកស្រង់ចេញពីគេហទំព័រ Fish & Co.

 

តើមានម៉ាកយីហោហាងកាហ្វេ និង​ ភោជនីយដ្ឋាន មួយណាខ្លះដែលប្រិយមិត្តទាំងអស់គ្នាចូលចិត្ត? សំរាប់ខ្ញុំគឺជ្រើសរើសទាំងអស់ព្រោះហាងទាំងនោះសុទ្ធតែមានអាហារ និង កាហ្វេឆ្ងាញ់ៗដែលខ្ញុំចូលចិត្ត។

 

អានបន្ត