MENU

ម៉ូដែលរថយន្តតម្លៃថោក មួយចំនួនដែលលក់ដាច់ជាងគេនៅប្រទេសឥណ្ឌា សុទ្ធតែធ្លាក់ក្នុងការសាកល្បងសុវត្ថិភាព

សុវត្ថិភាពគឺជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យរថយន្តម៉ាកល្បីៗមានតម្លៃខ្ពស់ ហើយអ្នកបើកបរដែលមានសមត្ថភាពអាចទទួលយកបានក៏គិតថាការចំណាយនេះគឺពិតជាត្រឹមត្រូវណាស់។

ខុសប្លែកពីសហរដ្ឋអាមេរិក ឬប្រទេសនៅតំបន់អឺរ៉ុប នៅក្នុងប្រទេសឥណ្ឌាអ្វី ដែលសំខាន់បំផុតសំរាប់អ្នកបើកបរភាគច្រើន គឺតំលៃរបស់រថយន្តតែម្តង ទោះបីជារថយន្តទាំងនោះមិនមានពោងសុវត្ថិភាពក្តី។ ដោយសារមួយភាគធំនៃប្រជាជនឥណ្ឌាពុំមានលទ្ធភាពអាចទិញរថយន្តដែលមានសុវត្ថិភាពគ្រប់គ្រាន់មកប្រើប្រាស់បាន ដូចនេះភាគច្រើននៃអ្នកបើកបរនៅក្នុងប្រទេសនេះបានគាំទ្រយ៉ាងខ្លាំងទៅលើម៉ូដែលរថយន្តមួយចំនួនដែលមានតំលៃយ៉ាងទាបទាំងនេះ។ ពោលគឺពួកគេត្រូវការចំណាយប្រាក់ត្រឹមតែ 4,000 ដុល្លា តែប៉ុណ្ណោះក៏អាចទិញបានរថយន្តថ្មីមួយសំរាប់បើកបរបានហើយ។ ជាទូទៅការឲ្យពិន្ទុទៅលើប្រព័ន្ធសុវត្ថិភាពរថយន្ត គឺគេឲ្យចាប់ពីផ្កាយសូន្យ (អន់បំផុត) ដល់ផ្កាយប្រាំ (ល្អបំផុត)។

 

wrangler

 

នៅពេលថ្មីៗកន្លងមកនេះ មានក្រុមហ៊ុនសាកល្បងរថយន្តរបស់ប្រទេសអង់គ្លេសមួយដែលមានឈ្មោះថា New Car Assessment Program (NCAP)  បានធ្វើការសាកល្បងប្រព័ន្ធសុវត្ថិភាពទៅលើម៉ូដែលរថយន្តដែលពេញនិយមជាងគេទាំង 7 ក្នុងប្រទេឥណ្ឌា។ អ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ ម៉ូដែលទាំង 7 នោះសុទ្ធតែទទួលបានពិន្ទុ 0 ពីការធ្វើតេស្តបើកបុកសាកល្បងនោះ ដោយទោះបីជាមានម៉ូដែលមួយចំនួនបានភ្ជាប់មកជាមួយពោងសុវត្ថិភាពខាងមុខក្តី។

 

maruti-suzuki-swift-crash-test_625x300_51414988538

 

ម៉ូដែលទាំង 7 ដែលទទួលបានការសាកល្បងប្រព័ន្ធសុវត្ថិភាពពី New Car Assessment Program (NCAP) រួមមាន ម៉ូដែល Hyundai Eon, Mahindra Scorpio, Suzuki Maruti Celerio, Suzuki Maruti Eeco, និងម៉ូដែលទាំងបីប្រភេទរបស់ម៉ាក Renault Kwid។

សូមបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សំរាប់រថយន្តនៅក្នុងទីផ្សារប្រទេសឥណ្ឌា គឺមានរថយន្តតែ 2 ម៉ាក ក្នុងចំណោម 16 ម៉ាក តែប៉ុណ្ណោះដែលទទួលបានការឲ្យពិន្ទុផ្កាយបួន រួមមានម៉ូដែលរបស់ម៉ាក TOYOTA និង Volkswagen ក្រៅពីនេះគឺសុទ្ធតែទទួលបានពិន្ទុទាបៗ ឬសូន្យតែម្តង។

 

ទស្សនាវីដេអូខាងក្រោមដើម្បីដឹងពីលទ្ធផលនៃការតេស្តរថយន្តទាំងនោះ

 

 

 

 

Comments Off on ម៉ូដែលរថយន្តតម្លៃថោក មួយចំនួនដែលលក់ដាច់ជាងគេនៅប្រទេសឥណ្ឌា សុទ្ធតែធ្លាក់ក្នុងការសាកល្បងសុវត្ថិភាព យានយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន