MENU

កោះកុងក្រៅជារម្មណីយដ្ឋានដ៏ល្អសម្រាប់ថ្ងៃចូលឆ្នាំថ្មី

តោះក្រលែកមកមើលរម្មណីយដ្ឋានដ៏ស្ងប់ស្ងាត់ និងពោពេញទៅដោយរុក្ខជាតិធម្មជាតិ ឆ្នេរសមុទ្រដ៏សែនស្រស់ស្អាតជាមួយនឹងរកលកលឺសូរគ្រហឹមៗ ថ្ងៃនេះ Khmerlife.style នឹងនាំអ្នកទៅកាន់កោះមួយដែលស្ថិតនៅក្នុងស្រុកកោះកុង នៃខេត្តកោះកុង។ បើយើងក្រលេកមើលទៅទិសនរតីក្នុងខេត្តកោះកុង កោះមួយដ៏ដាច់ស្រយ៉ាលនោះ ដែលពុំសូវមានអ្នកទស្សនា និងកំសាន្តឡើយតាមពិតទៅវាជាទីដ៏ស្ងាប់ស្ងាត់ដែលធ្វើអោយយើងមានភាពសប្បាយរីករាយ និងមានភាពទាក់ទាញខាងរុក្ខជាតិព្រៃភ្នំផងដែរ។

koh-kong-island-map

កោះនេះមានបណ្តោយឆ្នេរសមុទ្រ 22km និងទទឹង 7km ដែលមានចំងាយពីក្រុងខេមរៈភូមិន្ទទៅកាន់កោះនោះ 24km ដោយធ្វើដំណើរទៅតាមសមុទ្រ។ ក្នុងការធ្វើដំណើរតាមអូប័រ យើងប្រើពេលវេលាប្រហែល 1ម៉ោងក៏ប៉ុន្តែបើធ្វើដំណើរតាមទូកទេសចរណ៍ យើងត្រូវប្រើពេលវេលាប្រហែល 2ម៉ោង 30នាទី ហើយចំពោះតំលៃទៅកាន់ទីនោះគឺចាប់ពី $12 ទៅដល់ $18។

gallery07

នៅក្នុងតំបន់នោះពោលពេញទៅដោយកោះតូចៗជុំវិញ ដែលមានភាពទាក់ទាញដល់ភៀវទេសចរណ៍ ជាមួយគ្នានេះដែលកោះនេះសំបូរទៅដោយឆ្នេរដ៏ស្រស់ស្អាតមិនចាញ់បរទេសឡើយ។ នៅទីនេះមានផ្កាសមុទ្រ និងជីវៈចំរុះគ្រប់ប្រទេសសម្រាប់ការជ្រមុជទឹកកំសាន្តដើម្បីមើលផ្កាសមុទ្រដ៏ស្រស់ស្អាត។ នៅលើកោះមានទឹកជ្រោះប្រមាណជា 10កន្លែងទាំងតូចទាំងធំ ហើយទឹកធ្លាក់ទាំងនោះមានកំពស់ប្រហែលជាង 6 ទៅ 10ម៉ែត្រ។ ឆ្នេរខ្សាច់ដ៏សំខាន់ៗមាន ៦កន្លែងផ្សេងៗគ្នា ដែលមើលទៅហាក់ដូចជាឋានសួគ៌ានៅពេលដែលថ្ងៃកំពុងរៀបរះឡើង និងថ្ងៃរៀបនឹងលិចទៅវិញ។

Koh-Kong-Island-Resort-By-Koh-Kong-Bay5

ចំពោះចំង៉ាយរបស់ឆ្នេរនីមួយៗមានបណ្តោយចាប់ពី 3000ម៉ែត្រ ទៅដល់ 5000ម៉ែត្រហើយឆ្នេរនីមួយៗមានឈ្មោះថាឆ្នេរដើមដូងទី1 ដល់ទី6។ នៅក្នុង6កន្លែងនោះ ដោយមានឆ្នេរខ្សាច់សរក្បោះ និងទឹកថ្លាឆ្វេងដែលមើលឆ្លុះដល់បាតខ្សាច់សាច់ផងដែរ។ នៅជុំវិញកោះកុងក្រៅនូវមានសត្វផ្សោតសមុទ្រជាច្រើនដែលទស្សនិកជនអាចទស្សនាបាននៅពេលដែលពួកវានាំគ្នាហែលលេងក្នុងចន្លោះម៉ោង9 ដល់ ម៉ោង ១០នាទីព្រឹក និងពេលរសៀលបាច់ពីម៉ោង 2 ជាងដល់ម៉ោង 4ល្ងាច។ ចំពោះសត្វផ្សោតទាំងនោះមានពីរប្រភេទ គឺប្រភេទពណ៍ស និង ប្រភេទពណ៍ខ្មៅផងដែរ។

6a00d8341d087253ef01543331da97970c-640wi

 

ទោះជាទីនោះពុំសូវជាពេញនិយមក្តី ក៏ប៉ុន្តែយើងមិនមានការព្រួយបារម្ភចំពោះការស្នាក់នៅទីនោះឡើយ។ នៅទីនោះមានប្រជាជនបានធ្វើជាផ្ទះតូចៗ និងបឹងកាឡូផងដែរសម្រាប់ភ្ញៀវទេសចរណ៍ ហើយតម្លៃសមរម្យជាទីបំផុត។ ប្រសិនបើអស់លោកអ្នកចង់ទស្សនាតំបន់កោះ ដែលពោពេញទៅដោយលក្ខណៈធម្មជាតិ និងឆ្នេរខ្សាច់ស្រស់ស្អាតនោះ សូមកុំភ្លេចណាកោះកុងក្រៅអាចនាំអ្នកទៅកាន់ឋានសួគ៌យ៉ាងពិតប្រាកដ។

Comments Off on កោះកុងក្រៅជារម្មណីយដ្ឋានដ៏ល្អសម្រាប់ថ្ងៃចូលឆ្នាំថ្មី ដំណើរកំសាន្ត

Comments are closed.

យោបល់របស់អ្នកអាន