MENU

ឋានសួគ៌តាតៃ

បើអស់លោកអ្នកមានពេលច្រើនគួរសម្យក្នុងរយះពេល បីឬបួនថ្ងៃនោះ អស់លោកអ្នកគួរតែរកកន្លែងណាមួយដើម្បីកំសាន្តជាលក្ខណៈបែបធម្មជាតិ និងមានដៃទន្លេសមុទ្របួនមុខពោពេញទៅដោយជីវិតបែបធម្មជាតិ និងរុក្ខជាតិ។ តាតៃគឺជាតំបន់រម្មណីដ្ឋានមួយដ៏ស្រស់ត្រកាលសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិ។ តាតៃមានទីតាំងនៅក្នុងខេត្តកោះកុងនៃភាគនារតីនៃប្រទេសកម្ពុជា បើគិតពីភ្នំពេញមកតាតៃមានចំងាយប្រហែល 260 km ចំណែកឯចំងាយពីក្រុងខេមរៈភូមិន្ទមកឃុំតាតៃមានចំងាយ 20km ។ តាតៃស្ថិតនៅក្នុងឃុំតាតៃ នៅជាប់ផ្លូវជាតិលេខ 48 ដែលមានស្ពានដ៏ស្រស់ស្អាតឈ្មោះថាស្ពានតាតៃ ដោយមានប្រជាជននៅទីនោះប្រកបមុខរបរជាអ្នកនេសាទ និងអ្នកប្រមាញ់ជាដើម។

 

34409744

 

តាតៃជាកន្លែងរម្មណីដ្ឋានដែលមាន ដៃសមុទ្របួនជួបគ្នាហើយជាកន្លែងដែលមានជីវៈចំរុះ​ គ្រប់ប្រភេទសត្វសមុទ្រ និងនៅតាមបណ្តោយច្រាំងដៃសមុទ្រគឺពោពេញទៅដោយរុក្ខជាតិតូចធំគ្រប់ប្រភេទជាពិសេស ដើមកោងកាងតែម្តង។ ដោយតំបន់នេះមានសក្តានុពលច្រើន ហើយក៏ជាកន្លែងដែលយើងគួរតែយកចិត្តទុកដាក់ខាងវិស័យទេសចរណ៍ រាជរដ្ឋាភិបាលយើងបានអនុញ្ញាត្តិអោយវិស័យឯកជន បរទេសមួយចំនួនទៅវិនិយោគនៅទីនោះ ដូចជារម្មណីដ្ឋាន, សណ្ឋាគារ, កន្លែងកំសាន្តបែបធម្មជាតិ ទឹកធ្លាក់ និងមានតំបន់វារីអគ្គីសនីផងដែល ហើយក៏ជាតំបន់ដែលមានឧស្សាហកម្ម និងទេសចរណ៍សម្រាប់បង្កើតការងារអោយប្រជាពលរដ្ឋទៀតផង។

 

3

 

ដូចតែអ្នករាល់គ្នាបានឃើញនៅក្នុងរូបថតនេះ ចំពោះការស្នាក់នៅនៅក្នុងតំបន់តាតៃ ដែលភាគច្រើន ច្រើនមានតែបឹងកាឡូ និងកញ្ចុះដាច់ៗពីគ្នា សម្រាប់ការស្នាក់នៅក្នុង 1 យប់ មានតំលៃចាប់ពី $80-$100 នេះជាតម្លៃទាបបំផុត។ ដោយមានការផ្តល់សេវាគ្រប់គ្រាន់ដូចជា ប្រព័ន្ធទឹកស្អាត និង ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ ហើយយើងអាចហែលទឹកសមុទ្រដោយខាងសណ្ឋាគារមានការរៀបចំប្រព័ន្ធការពារ ដោយដាក់សំណាញ់ព័ន្ធជុំវិញបឹងកាឡូរបស់គេប្រហែល 1km ដែលវាមានភាពងាយស្រួលក្នុងការហែលទឹកកំសាន្តលេង ព្រមជាមួយនិងការជិះទូកកាយ៉ាកផងដែល។ ចំពោះម្ហូបអាហារសំបូរទៅដោយ ម្ហូបសមុទ្រគ្រប់ប្រភេទ ម្ហូបបែបខ្មែរ និងម្ហូបបែបបរទេសផង ដែរហើយមានតម្លៃសមរម្យទៀតផង។

 

trff

 

នៅទីនោះមានទឹកជ្រោះតាតៃដែលជាទឹកជ្រោះដ៏ស្រស់ស្អាតនៅក្នុងខេត្តកោះកុងផងដែរ ទឹកជ្រោះនេះមាន២ជាន់ធំៗ ចំពោះជាន់ទីមួយមានកម្ពស់ ចាប់ពី 5m ទៅ 6m ចំណែកជាន់ទីពីមានកម្ពស់ ចាប់ពី12m ទៅ 15m ។ នៅក្នុងរដូវវស្សាចំពោះពេលមានភ្លៀងធ្លាក់ច្រើន ទឹកជ្រោះគឺពិបាកអោយយើងទៅកំសាន្តខ្លាំងណាស់ព្រោះទឹកហូរខ្លាំង ដែលធ្វើអោយយើងមានគ្រោះថ្នាក់ច្រើន ហើយតំបន់ទឹកជ្រោះតាតៃគឺសំបូរដោយសត្វព្រៃគ្រប់ប្រភេទដែលយើងគួរតែប្រុងប្រយ័ត្នផងដែរ។

 

OLYMPUS DIGITAL CAMERA

OLYMPUS DIGITAL CAMERA

 

ចំពោះការជិះទូកមើលទេសភាពជុំវិញដៃព្រែកតាតៃពិតជាមិនគួររំលងឡើយ ព្រោះថាមានរុក្ខជាតិ ព្រៃកោងកាងជាង 16 ជីវៈចំរុះខុសៗគ្នា នៅតាមបណ្តោយដៃព្រែកតាតៃនេះឯង។ តាតៃគឺពិតជារម្មណីដ្ឋានធម្មជាតិនៃឋានសួគ៌ាយ៉ាងពិតប្រាកដ ចំពោះរូបខ្ញុំបានទៅលេងបានម្តងដែរ ដែលធ្វើអោយរូបខ្ញុំមិនអាចបំភ្លេចបានឡើយ។ ប្រសិនបើអស់លោកអ្នកចូលចិត្តជីវិត និងការរស់នៅម្តងម្កាលសម្រាប់ជីវិតបែបធម្មជាតិ តាតៃគឺជាជម្រើសដ៏ល្អសម្រាប់អស់លោកអ្នក ហើយវាមានតម្លៃសមរម្យផងដែរ។

Comments Off on ឋានសួគ៌តាតៃ ដំណើរកំសាន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន