MENU

លោក Louis van Gaal សោកស្តាយចំពោះកីឡាករ Juan Mata ដែលទទួលបាន card ក្រហមក្រោយពីចាញ់ក្រុម West Brom

mata-van-gaal-man-utd_3357881

 

លោក Louis van Gaal មិនសប្បាយចិត្តនឹងការសំរេចចិត្តមិនសមរម្យបណ្តាលឲ្យកីឡាករ Juan Mata ទទួលបានកាតក្រហមដែលធ្វើឲក្រុម Manchester United ចាញ់ក្រុម West Brom 1-0 ។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានបណ្តេញចេញជាលើកដំបូងក្នុងអាជីពរបស់គាត់សម្រាប់ការទទួលកាតលឿងភ្លាមៗពីរដង ហើយនេះជាលើកដំបូងសម្រាប់ការការពារការទាត់បាល់ free-kick រីឯលើកទីពីរសម្រាប់ការជំពប់ជើងលោក Darren Fletcher ។

កីឡាករ Salomon Rondon បានរកគ្រាប់បាល់សម្រាប់ក្រុម West Brom បន្ទាប់ពីសម្រាកដើម្បីបញ្ចប់ដំណើរការឈ្នះរបស់ Manu ហើយនិងធ្វើឱ្យក្តីសង្ឃឹម top-four (ចំណាត់ថ្នាក់កំពូលទាំង 4) របស់ពួកគេ។

 

Juan-Mata-Manchester-United-v-West-Brom

លោក Mike Dean បានបញ្ជូនកីឡាករ Juan Mata របស់ក្លិបបិសាចក្រហម Manchester United ចេញពីទីលានប្រកួត

 

សួរអំពីកាតក្រហមបានផ្តល់ដល់លោក Mata, លោក Van Gaal បានប្រាប់ទូរទស្សន៍ Sky Sports ថា: “ ជាដំបូងនេះគឺការពិន័យកាតលឿងមិនសមស្រប់ អ្នកបានដឹងថាវាជាកាតលឿងជាលើកទីពីរ  នៅពេលអ្នកដឹងថាអ្នកមានមួយរួចហើយដូច្នេះអ្នកត្រូវតែយកមកគិតផង ” ។

អ្នកធ្វើឲក្រុមខូចខាត មិនតែប៉ុណ្ណោះអាជ្ញាកណ្តាលត្រូវតែដឹងថាអ្នកណាដែលជាអ្នកចាប់ផ្តួល ហើយ Mata មិនដែលធ្វើបាបគូប្រជែងមួយណាឡើយ។

« អាជ្ញាកណ្តាលត្រូវតែដឹងអំពី អត្តចរិករបស់កីឡាករហើយនោះគឺជាមូលហេតុមួយដែលអាជ្ញាកណ្តាលត្រូវមានបទពិសោធទើបជាការល្អប្រសើរ ព្រោះគាត់ដឹងអំពី កីឡាករនិងការប្រកួតនេះ »

ការបរាជ័យនេះឃើញថា Manu នៅសល់បីពិន្ទុស្ថិតនៅពីក្រោយលេខរៀងទីបួនដែលបានដាក់ ហើយក្រុម Manchester City នៅមានការប្រកួតជាច្រើនទៀត។

” ការប្រកួតប្រភេទនេះអ្នកត្រូវតែឈ្នះ  វាជាការវាយប្រហារដ៏ធំមួយ” លោក Van Gaal បាននិយាយថា: «យើងបានលេង 60 នាទី 10 នាក់ប្រឆាំងនឹង 11 នាក់ហើយនេះគឺជាការប្រកួតទីប្រាំក្នុង 14 ថ្ងៃ »។

“វាគឺជាការលំបាកខ្លាំងណាស់ក្នុងការលេងតតាំងនឹង 11 នាក់ហើយនោះជា ហេតុផលដែលយើងបានចាញ់។យើងមិនបានបណ្តោយឱកាសច្រើនឲទៅណាឆ្ងាយទេគឹមានតែការស៊ុតបញ្ចូលទីទេជាការពិត វាគួរអោយអាណិតណាស់ដែល យើងត្រូវតែលេងជាមួយនឹង 10 នាក់ ”

នៅសល់ 9 ប្រកួតទៀតលោក Van Gaal ឥឡូវនេះជឿជាក់ថា Manu ត្រូវការពិន្ទុអតិបរមាដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 4។លោកបានបន្ថែមទៀតថា: «យើងត្រូវការ 27 ពិន្ទុ វាច្រើនណាស់ប៉ុន្តែវាគឺតែងតែអាចធ្វើទៅបាន »។

Comments Off on លោក Louis van Gaal សោកស្តាយចំពោះកីឡាករ Juan Mata ដែលទទួលបាន card ក្រហមក្រោយពីចាញ់ក្រុម West Brom កីឡា

Comments are closed.

យោបល់របស់អ្នកអាន