MENU

ក្រុមហង្សក្រហម Liverpool នឹងប្រឈមមុខជាមួយក្រុមបីសាចក្រហម Manchester United ក្នុងក្របខ័ណ្ឌ Europa League 16 ក្រុមចុងក្រោយ

Jurgen-Klopp

លោក Klopp ក្នុងកិច្ចសំភាសន៍

 

ក្រុមហង្សក្រហម Liverpool និង Manchester United នឹងជួបគ្នាក្នុងក្របខ័ណ្ឌ Europa League ក្រោយពីត្រូវបានជាគូរបដិបក្សនឹងគ្នាក្នុងវគ្គ 16 ក្រុមចុងក្រោយ។

ក្រុមរបស់លោក Jurgen Klopp នឹងធ្វើជាម្ចាស់ផ្ទះទទួលគូប្រជែងរបស់ពួកគេសំរាប់ជើងទីមួយនៅថ្ងៃទី 10 ខែមីនា ( 8.05pm ចាប់ផ្តើម ) មុនពេលមកកាន់ទឹកដី Old Trafford សម្រាប់ការប្រកួតជើងទីពីរនៅសប្តាហ៍ក្រោយដោយចាប់ផ្តើមនៅម៉ោង 6pm។

 

klopp-lvg-e1452938290834

លោក Klopp និង លោក Vaan Gal

 

ទន្ទឹមនឹងនេះដែរក្រុម Tottenham បានយកឈ្នះក្រុម Fiorentina ដោយលទ្ធផល 4-1 ហើយវាគឺជាការប្រកួតដ័គួរឲ្យចាប់អារម្មណ៍មួយដែលបានតតាំងនឹងក្រុម Borussia Dortmund អតីតក្រុមរបស់លោក Klopp ។ជាមួយនេះដែរក្រុម Spurs និងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់មុនពេលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងទីពីរនៅឯ ពហុកីឡាដ្ឋាន White Hart Lane ។

ក្រុមហង្សក្រហម Liverpool រក្សាកន្លែងរបស់ពួកគេក្នុងវគ្គ 16 ក្រុមចុងក្រោយ ជាមួយនឹងការទទួលយកឈ្នះ 1-0 ទៅលើក្រុម Augsburg កាលពីយប់ថ្ងៃព្រហស្បតិ៍ ខណៈពេលដែល Manu ព្យាយាមតាមពីក្រោយដើម្បីផ្តួល Midtjylland 5-1 និងជ័យជម្នះសរុប 6-3 ជាមួយខ្សែប្រយុទ្ធវ័យក្មេងលោក Marcus Rashford ស៊ុតបញ្ចូលទីលើកដំបូង ជាមួយការបង្ហាញខ្លួនលើកដំបូងជាក្រុមរបស់គាត់។

ហើយក្លិបទាំងពីរបានព្យាយាមតស៊ូដើម្បីទទួលបានចំណាត់ថ្នាក់កំពូលទី 4 ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ បើទោះបីជាការឈ្នះពាន Europa League មិនអាចជាវិធីដែលស្រួលបំផុតសម្រាប់ក្លិបទាំងមានលក្ខណៈគ្រប់គ្រាន់ដើម្បី Champions League ក៏ដោយ។

 

Screen Shot 2016-02-27 at 5.43.19 PM

នេះជាការប្រកួតរបស់ក្រុមទាំងពីរ ទាំងជើងទី1និងទី2

 

Manu ទទួលបានផលប្រយោជន៍នៅក្នុងកិច្ចប្រជុំចុងក្រោយនេះ និង បានបញ្ចប់ការប្រកួតតៗគ្នាដើម្បីសម្របតាមគូរប្រកួត។ ប៉ុន្តែក្រុមហង្សក្រហម Liverpool នៅមិនទាន់មានកំណត់ត្រាជ័យជម្នះលើក្រុមបីសាចក្រហម Manu ដែលគ្រប់គ្រងដោយលោក Louis van Gaal នៅឡើយទេ។

ទោះយ៉ាងនេះក្តីលោក Klopp បានស្វាគមន៍ចំពោះគូរប្រកួតនេះដោយនិយាយថា: “វាពិតជាល្អណាស់ដែលយើងសមនឹងទទួលបានការប្រកួតទាំងនេះ វាមិនមែនងាយស្រួលប៉ុន្មាទេ ហើយខ្ញុំបានប្រាប់កូនក្រុមរបស់ខ្ញុំកាលពីម្សិលមិញថាខ្ញុំចង់យកឈ្នះ Manu។យើងទើបតែចាញ់ពួកគេ 1-0 ថ្មីៗនេះ ហើយទាំងអស់នេះផ្តល់ឱកាសឲពួកយើងដើម្បីធ្វើឱ្យវាអោយល្អប្រសើរជាងមុន “។

លោក Klopp កំពុងតែរៀបចំ ក្រុមរបស់គាត់សម្រាប់ការប្រកួត Capital One Cup វគ្គផ្តាច់ព្រ័ត្រដើម្បីតតាំងជាមួយក្រុម Manchester City នៅថ្ងៃអាទិត្យនេះ, ហើយការប្រកួតនេះគ្មានជម្រើសក្នុងការស្មើទេ។

 

Screen Shot 2016-02-27 at 5.43.50 PM

ការប្រកួតរវាង Liverpool និង Man City នៅថ្ងៃស្អែក

 

” មិនមែនជាការប្រកួតងាយស្រួលទេក្នុងជុំនេះ ដូច្នេះមិនមានឱកាសសម្រាប់ការប្រកួតជាការងាយស្រួលទេ។ Man United ពិតជាអស្ចារ្យមែន ” គាត់បានបន្ថែមថា

” ជាមួយនឹងគូរប្រកួតនៅថ្ងៃនេះវាហាក់ដូចជា Liverpool ប្រកួតជាមួយក្រុម Manchester – ដូចនៅក្រៅដីចឹង ប៉ុន្តែឥឡូវនេះពិតជាការប្រកួតដ័សំខាន់មែន “។

 

  • ខាងក្រោមនេះជាការប្រកួតក្របខ័ណ្ឌ Europa League 16 ប្រកួតចុងក្រោយ:

 

Shakhtar Donetsk vs Anderlecht

Basel vs Sevilla

Villarreal vs Leverkusen

Athletic Bilbao vs Valencia

Liverpool vs Man Utd

Sparta Prague vs Lazio

Dortmund vs Tottenham

Fenerbahce vs Braga

 

ការប្រកួតនឹងប្រព្រិត្តនៅថ្ងៃទី 10 និង 17 ខែមិនា។

Comments Off on ក្រុមហង្សក្រហម Liverpool នឹងប្រឈមមុខជាមួយក្រុមបីសាចក្រហម Manchester United ក្នុងក្របខ័ណ្ឌ Europa League 16 ក្រុមចុងក្រោយ កីឡា

Comments are closed.

យោបល់របស់អ្នកអាន