MENU

ស្វែងយល់អំពីភាពខុសគ្នារវាងប្រភេទនៃម៉ាស៊ីនរថយន្ត

នាពេលបច្ចុប្បន្ននេះមានរថយន្តជាច្រើនត្រូវបានបង្កើតឡើង ហើយអ្វីដែលធ្វើឲ្យរថយន្តទាំងអស់នោះអាចដំណើរការបានគឺដោយសារតែម៉ាស៊ីនរបស់ពួកវា។ វាជាការពិតណាស់ដែលថាម៉ាស៊ីនរថយន្តទាំងអស់គឺមិនមែនសុទ្ធតែដូចៗគ្នាទាំងអស់នោះទេ ដោយគេបានបែងចែកម៉ាស៊ីនរថយន្តទាំងនោះទៅតាមកំលាំង និង ប្រភេទផ្សេងៗគ្នា។

bugatti-poster-589_-_damnedwerk.com (1)

 

ដូចនេះនៅក្នុងអត្ថបទមួយនេះក្រុមការងារយើងខ្ញុំសូមបកស្រាយឲ្យប្រិយមិត្តទាំងអស់គ្នាបានយល់ខ្លះៗអំពីភាពខុសគ្នារវាងប្រភេទម៉ាស៊ីនរថយន្តដែលរៀបស្មើ ឬ គេហៅថា Flat engine ម៉ាស៊ីនរថយន្តដែលមានរាងអក្សរ V ឬ V type engine និង ម៉ាស៊ីនរថយន្តជាជួរ​ I ឬ ហៅថា Inline engine​

  • ម៉ាស៊ីនរថយន្តដែលរៀបស្មើ ឬ គេហៅថា Flat engine គឺជាប្រភេទម៉ាស៊ីនរថយន្តដែលត្រូវបានគេបង្កើត និង រចនាម៉ូដដោយដំរង់ស៊ីឡាំងទាំងឡាយរបស់វាជាគូរៗ ទល់មុខ និង ដេកស្មើគ្នា។  Flat engine ជាប្រភេទម៉ាស៊ីនរថយន្តដែលមានទំហំបណ្តោយវែង និង មានកំពស់ទាប។ ដោយសារតែរូបរាងរបស់ប្រភេទម៉ាស៊ីននេះមានលក្ខណៈបណ្តោយវែង ជាមួយនឹងកំពស់ទាប បានធ្វើឲ្យរថយន្តទាំងឡាយណាដែលប្រើប្រាស់នូវប្រភេទម៉ាស៊ីននេះមានលំនឹងត្រង់ចំណុចកណ្តាល ជាងរថយន្តដ៏ទៃ ឬ យើងអាចនិយាយបានថាប្រភេទម៉ាស៊ីនរថយន្តនេះគឺសាកសម្យសំរាប់បំពាក់ទៅក្នុងរថយន្តស្ព័រ។ រថយន្តដែលប្រើប្រាស់ម៉ាស៊ីនប្រភេទនេះមានដូចជាគ្រប់ម៉ូដែលរថយន្តទាំងអស់របស់ Subaru និង ប្រភេទរថយន្តស្ព័ររបស់ Porsche ជាដើម។

BoxerMill

2015_porsche_911_coupe_turbo_fq_oem_1_717

 

  • ម៉ាស៊ីនរថយន្តដែលអ្នកទាំងអស់គ្នាតែងតែហៅថាម៉ាស៊ីន​ V ឬ  V type engine គឺជាប្រភេទម៉ាស៊ីនរថយន្តដែលត្រូវបានគេរចនាម៉ូដដោយដាក់ស៊ីឡាំងទាំងគូរៗរបស់ម៉ាស៊ីនឲ្យបញ្ឆឹតគ្នាជារាងអក្សរ V ។ ដោយសារតែម៉ាស៊ីនប្រភេទនេះត្រូវបានគេសាងឡើងជារាងអក្សរ V វានឹងមានកំពស់ខ្ពស់ជាងប្រភេទម៉ាស៊ីនរាបស្មើ ដូចនេះរាល់រថយន្តទាំងឡាយណាដែលត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទនេះ នឹងតម្រូវឲ្យទីតាំងដម្កល់ម៉ាស៊ីនមានកំពស់ខ្ពស់ ប៉ុន្តែបណ្តោយមានប្រវែងខ្លី។ ក្រៅពីនេះម៉ាស៊ីនប្រភេទ V ត្រូវបានគេបែងចែកជាប្រភេទកំលាំងតាមចំនួនស៊ីឡាំងដូចជា  V6 V8 V12 និង W16 របស់រថយន្ត​ Bugatti Veyron ដោយ W16 គឺជាការរួមបញ្ចូលគ្នារវាងម៉ាស៊ីន V8 ពីរចូលគ្នា។ ដោយសារម៉ាស៊ីនប្រភេទ V មានភាពពេញនិយម មានក្រុមហ៊ុនរថយន្តល្បីៗជាច្រើនបានជ្រើសរើសយកមកបំពាក់លើរថយន្តរបស់ពួកគេ ដូចជា Toyota Lexus និង Mercedes ជាដើម។

Mercedes_V6_DTM_Rennmotor_1996

_bugatti-veyron-5

 

  • ប្រភេទម៉ាស៊ីនរថយន្តជាជួរ I ឬ  Inline engine​ គឺជាម៉ាស៊ីនរថយន្តដែលត្រូវបានគេរចនាម៉ូដឡើងឲ្យមានរាងជាជួរឈត្រង់។ ដោយសារតែប្រភេទម៉ាស៊ីននេះមានលក្ខណៈជាជួរឈវាតម្រូវឲ្យទីតាំងដម្កល់ម៉ាស៊ីនមានប្រវែងទទឹងវែងផងដែរ។ Inline engine ធ្លាប់ត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងយន្តហោះសេរ៊ីចាស់ៗ ប៉ុន្តែក្រោយមកត្រូវបានក្រុមហ៊ុនផលិតយន្តហោះផ្លាស់ប្តូរ ហើយត្រូវបានគេយកមកប្រើប្រាស់នៅក្នុងរថយន្តម្តង។ ក្រៅពីនេះម៉ាស៊ីនប្រភេទ  Inline engine ត្រូវបានគេបែងចែកជាប្រភេទកំលាំងតាមចំនួនស៊ីឡាំងដូចជា I4 និង I6 ជាដើម។ជាទូទៅគេតែងតែបំពាក់ម៉ាស៊ីនប្រភេទនេះទៅលើម៉ូតូ និង ប្រភេទរថយន្តស្ព័រ និង ធន់កណ្តាលមួយចំនួនដូចជាម៉ូដែល Camry ដ៏ល្បីល្បាញរបស់ Toyota និង ម៉ូដែលមួយចំនួនរបស់ក្រុមហ៊ុនរថយន្តប្រណិត BMW ជាដើម។

Car_Engine_Diagram.jpg.opt604x506o0,0s604x506

bmw7series-56.0

 

សំរាប់ខាងក្រោមនេះគឺជាវីដេអូដែលបកស្រាយខ្លះៗអំពីប្រភេទម៉ាស៊ីនរបស់រថយន្ត ៈ

 

Comments Off on ស្វែងយល់អំពីភាពខុសគ្នារវាងប្រភេទនៃម៉ាស៊ីនរថយន្ត យានយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន