MENU

រថយន្ត Kia Stinger ឆ្នាំ 2018 មានរូបរាងបែបស្ព័រយ៉ាងឡូយ មិនចាញ់ Porsche ឬ Maserati នោះទេ

ជាធម្មតា រថយន្តដែលមានទ្វារបួន ជាមួយនឹងរូបរាងបែបស្ព័រ គឺមានតម្លៃខ្ពស់បន្តិច សម្រាប់អ្នកដែលមានលទ្ធិភាពនៅមានកម្រឹត ដោយសារតែរថយន្តប្រភេទនេះ ភាគច្រើនត្រូវបានផលិត ដោយក្រុមហ៊ុនរថយន្ត ប្រណិត ដូចជា Porsche, Audi, BMW ឬ Maserati ជាដើម។  ដោយលែក នៅពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្ត កូរ៉េ ដែលមានឈ្មោះល្បីល្បាញ ដោយសារគុណភាព និងតម្លៃដ៏សមរម្យ Kia បានដាក់បង្ហាញនូវ ប្រភេទរថយន្តស្ព័រទ្វារបួនរបស់ខ្លួន ដែលមានឈ្មោះថា Kia Stinger ដើម្បីធ្វើការត្រៀមខ្លួន ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តប្រណិតដ៏ទៃ នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

Kia Stinger គឺជារថយន្តគំរូរបស់កូរ៉េ ដែលទទួលបានការសហការក្នុងការរចនាម៉ូដ និងផលិតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់។ តាមរយៈរថយន្តគំរូនេះ យើងសង្កេតឃើញថា ការរចនាម៉ូដរបស់វាមានរូបរាងចង្កៀងខាងមុខ ស្រដៀងគ្នាទៅនឹងរថយន្ត Subaru brz ឬ Toyota 86 គ្រាន់តែវាមើលទៅកាចជាង។ សម្រាប់ផ្នែកតួរ និងដំបូលរថយន្តខាងក្រោយវិញ អ្នកទាំងអស់គ្នាប្រាកដជាគិតទៅដល់រថយន្ត Audi A7 ហើយ និង ជាមួយចង្កៀងខាងក្រោយវិញមើលទៅស្រដៀងគ្នាទៅនឹងចង្កៀងរបស់រថយន្ត Maserati ដែរ។ ក្រៅពីនេះសម្រាប់ចំណុចដ៏ទៃទៀតដូចជាប៉ាណាខាងមុខ កាង និងស៊ីម៉ាំង គឺមានលក្ខណៈដើមដូចទៅនឹងម៉ូដែលប្រណិតដ៏ទៃរបស់ខ្លួន ពោលការរចនាម៉ូដ រថយន្តម៉ូដែលថ្មីរបស់ Kia នេះ មើលទៅគួរឲ្យទាក់ទាញយ៉ាងខ្លាំង។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

ងាកមកមើល ការរចនាម៉ូដខាងក្នុងរបស់វាវិញ គឹវាមានរូបរាងលក្ខណៈស្ព័រប្រណិត ដោយភាគច្រើនប្រើប្រាស់ដោយស្បែក និងអាលុយមីញ៉ូម ហើយបើយើងសង្កេតមើលមួយភ្លែត នៅត្រង់ចំណុចតាបឡូ របស់វាវិញ យើងនឹងគិតថា វាហាក់បីដូចជាផ្នែកខាងក្នុងរបស់រថយន្ត Mercedes- Benz អញ្ចឹងដែរ ជាមួយនឹងអេក្រង់ Touchscreen ផុសចេញពីតាបឡូ និងប្រហោងម៉ាស៊ីនត្រជាក់ដែលមានរូបរាងមូល ចំនួនបីនៅត្រង់ចំណុចកណ្តាល។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

Kia Stinger គឺជាប្រភេទរថយន្ត បើកបរដោយប៉ុងក្រោយ RWD ជាមួយនឹងជម្រើសម៉ាស៊ីនចំនួនពីរប្រភេទគឺ Turbo I4 2.0L និង Turbo V6 3.3L ដោយវាអាចមានសមត្ថភាពបង្កើនល្បឿនពី 0 ទៅ 100 គម/ម៉ ក្នុងរយៈពេល 5.1 វិនាទី និងល្បឿនកំពូលរបស់វា អាចឡើងទៅដល់ 269 គម/ម៉។

រូបភាពពីគេហទំព័រ edmunds.com

ចុងក្រោយ សម្រាប់តម្លៃវិញ ក្រុមហ៊ុននៅមិនទាន់ ប្រកាសឲ្យដឹងនូវតម្លៃជាផ្លូវការនៅឡើយទេ ប៉ុន្តែវាអាចស្ថិតនៅតម្លៃចន្លោះពី $40,000 ទៅ $50,000 ដុល្លា សហរដ្ឋអាមេរិក។

វិដេអូបង្ហាញពីរថយន្ត Kia Stinger ឆ្នាំ 2018

 

Comments Off on រថយន្ត Kia Stinger ឆ្នាំ 2018 មានរូបរាងបែបស្ព័រយ៉ាងឡូយ មិនចាញ់ Porsche ឬ Maserati នោះទេ យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន