MENU

មូលហេតុនៅពីក្រោយភាពពេញនិយម និង តំលៃដ៏ខ្ពស់របស់ម៉ាកស្បែកជើងផ្ទាត់ Havaianas

Havaianas គឺជាម៉ាកស្បែកជើងផ្ទាត់របស់ប្រទេសប្រេស៊ីល ដែលត្រូវបានបង្កើតឡើងដោយលោក Robert Fraser នៅក្នុងឆ្នាំ 1962។​

o-HAVAIANAS-900

 

សព្វថ្ងៃនេះស្បែកជើងផ្ទាត់ម៉ាក Havaianas ត្រូវបានអ្នកប្រើប្រាស់គាំទ្រ និង ពេញនិយមវាយ៉ាងខ្លាំងទោះបីជាវាមានតំលៃរាងខ្ពស់បន្តិចក៏ដោយ។ អ្នកនិយមគាំទ្រស្បែកជើងផ្ទាត់ប្រភេទនេះគឺមានគ្រប់វ័យ និង គ្រប់ឋានៈតែម្តង ទាំងមនុស្សចាស់ យុវវ័យដល់កុមារ និង ទាំងមហាសេដ្ឋី អ្នកល្បីៗ ដល់ មនុស្សសាមញ្ញទូរទៅផងដែរ។ ស្បែកជើងផ្ទាត់ម៉ាកនេះមានភាពល្បីល្បាញយ៉ាងខ្លាំង មិនថាតែនៅក្នុងប្រទេសប្រេស៊ីល សហរដ្ឋអាមេរិក ឬ ទ្វីបអឺរ៉ុបនោះទេ សូមបីតែប្រទេសមួយចំនួននៅក្នុងទ្វីអាស៊ីយើងក៏មានអ្នកគាំទ្រស្បែកជើងផ្ទាត់ម៉ាកនេះយ៉ាងច្រើនកុះករផងដែរ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងតែម្តង។ តើមានមូលហេតុអ្វីទៅដែលធ្វើឲ្យម៉ាកស្បែកជើងផ្ទាត់ Havaianas មានភាពពេញនិយម និង តំលៃដ៏ខ្ពស់យ៉ាងនេះ?

IMG_7293

 

គុណភាពដ៏ល្អរបស់វា

បើយើងនិយាយពីគុណភាពវិញស្បែកជើងផ្ទាត់ Havaianas គឺមានគុណភាពខ្ពស់ជាងផលិតផលស្បែកជើងផ្ទាត់របស់ម៉ាកមួយចំនួនដែលដំលៃថោក ហើយមានដាក់លក់នៅលើទីផ្សារ ពោលគឺវាអាចប្រើប្រាស់បានយូរខែជាងម៉ាកដ៏ទៃ។ ចំណុចសំខាន់ដែលធ្វើឲ្យវាមានគុណភាពដ៏ពិសេសជាងគេនោះគឺដោយសារមានសារធាតុសម្ងួតម៉្យាង ត្រូវបានរួមបញ្ចូលជាមួយនឹងជ័រកៅស៊ូរសំរាប់ផលិតស្បែកជើងផ្ទាត់នេះ ដែលសារធាតុទាំងនោះបានជួយឲ្យវាអាចរក្សារសភាពបានស្ងួចល្អ និង មិនធំក្លិនបន្ទាប់ពីប៉ះត្រូវទឹក។ ម៉្យាងវិញទៀតសារធាតុសម្ងួតនោះក៏អាចជួយឲ្យយើងទាំងអស់គ្នាជៀសផុតពីអាការរមាស់ជើង និង ធំក្លិនជើងផងដែរ។

4127244-0006_BK_W50-4

 

ភាពងាយស្រួលដែលយើងនឹងទទួលបាន

ស្បែកជើងផ្ទាត់ Havaianas បានផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការជ្រើរើសជំរើសជាច្រើន ជាមួយនឹងជំរើសពណ៌ដ៏ច្រើនជាង 20 ពណ៌ រូបគំនូរជាច្រើនរូប ជំរើសខ្សែ បូករួមជាមួយនឹងជំរើសបន្ថែមដូចជាជំរើសអក្សរ និង គ្រឿងលំអរបន្ថែមផងដែរ។ ក្រៅពីជំរើសទាំងអស់នេះហើយយើងក៏អាចជ្រើសរើសម៉ូដរាងស្បែកជើងសំរាប់បុរស នារី ឬ កុមារផងដែរ ដោយមានទំហំគ្រប់លេខងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការសំរេចចិត្ត។

HavaianasTop-mix-colors

20141002-CaseAgency-Minions-0219-Vs2

 

ភាពស្រណុកនៅពេលដែលយើងប្រើប្រាស់

ក្រៅពីគុណភាព និង ជំរើសរបស់ Havaianas អ្នកប្រើប្រាស់ភាគច្រើនតែងតែនិយាយសរសើរអំពីបទពិសោធន៍ដែលពួកគេទទួលបានពីការប្រើប្រាស់ស្បែកជើងនេះ។ ដោយសារយើងអាចជ្រើសរើសម៉ូដរាងស្បែកជើងរវាង បុរស នារី និង កុមារ បូករួមជាមួយកម្រាស់ដ៏ក្រាស់ និង រឹងល្មមរបស់ស្បែកជើង បានធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់ទទួលបានអារម្មណ៍យ៉ាងពេញចិត្ត និង ភាពស្រណុកយ៉ាងខ្លាំងនៅពេលដែលដើរដោយពាក់ស្បែកជើងម៉ាកនេះ។

2012-01-09 18.14.16

1_1024x1024

 

ដូចនេះទោះបីជា Havaianas មានតំលៃថ្លៃជាងស្បែកជើងផ្ទាត់របស់ម៉ាកដ៏ទៃទៀតក៏ដោយ ក៏ប៉ុន្តែការចំណាយបន្ថែមរបស់យើងទៅលើវាពិតជាមិនអសារបង់នោះទេ ព្រោះថាការចំណាយរបស់យើងទៅលើគុណភាព និង ការរចនាម៉ូដរបស់វាគឺពិតប្រសើរជាងការចំណាយប្រាក់ទៅលើស្បែកជើងផ្ទាត់ដែលមានគុណភាពអន់ៗដ៏ទៃទៀត។ សំរាប់នៅក្នុងទីផ្សារប្រទេសកម្ពុជាយើងអាចរកទិញស្បែកជើងផ្ទាត់ម៉ាកនេះបាននៅតាមផ្សារទំនើបមួយចំនួន ឬ តាមរយៈ online shop ដោយវាមានតំលៃចាប់ពី​ 20 ឬ 30 ដុល្លាសឡើងទៅ។

 

 

 

Comments Off on មូលហេតុនៅពីក្រោយភាពពេញនិយម និង តំលៃដ៏ខ្ពស់របស់ម៉ាកស្បែកជើងផ្ទាត់ Havaianas សង្គម, សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន