MENU

ប្រព័ន្ធកាមេរ៉ា នៃ Iphone 7 plus និង Huawei P9

អ្នកដឹងហើយថា Iphone 7 plus ទើបតែចេញប៉ុន្មានថ្ងៃនេះ ដែលមានប្រព័ន្ធកាមេរ៉ា 2 នៅពីក្រោយដែល ក្រុមហ៊ុន Apple បាននិយាយថាវាល្អសំរាប់ការថតរូបភាពដែលនៅឆ្ងាយ។ ចំនែកឯ Huawei P9 ដែលក្រុមហ៊ុននៅប្រទេសចិន បានបញ្ចេញមកដែរ ហើយក៏បានស្គាល់ពីសំណាក់ បងប្អូនខ្លះដែរ វាមានកាមេរ៉ាពីក្រោយ 2 ដូចគ្នា។ តើ ការប្រើកាមេរ៉ា 2 របស់ ក្រុមហ៊ុនទាំងពីរនេះ មានភាពខុសគ្នាយ៉ាងណានោះ ?

huawei_p9_4

Dual Lens ក្នុង iPhone 7 plus

ជាការពិតមែនហើយ មានតែ iphone 7 plus ទេដែលមាន បំពាក់ប្រព័ន្ធ Dual lens នេះ ដែល វាប្រើប្រាស់ lens ពីរផ្សេងគ្នា ដែលក្នុង កាមេរ៉ានីមួយៗ មានទំហំ sensor 12MP ប៉ុន្តែ lens ទាំងពីរ នោះមានចំងាយ ខុសគ្នា គឺ មួយ 28mm (wide angle) និង មួយទៀត 56mm (telephoto lens) ។ lens ទាំងពីរនេះបំពាក់នូវបច្ចេកវិទ្យា ដែលមិនរង្គើដូចគ្នា ប្រើប្រាស់ aperture f1.8 ដែលអាចចាប់ពន្លឺបានច្រើន និង មាន lens តូចៗ 6 រួមផ្សំបានជា Lens នោះមួយ។

ការប្រើប្រាស់ lens 2 គឺ នៅពេលដែលអ្នកថតរូបភាពធម្មតា អ្នកប្រើប្រាស់ lens ដែលមានទំហំ 28mm។ ប៉ុន្តែបើអ្នកចង់ ពង្រីករូបភាពនោះ តាមធម្មតា វាអាចចេញរូបភាពព្រិលៗ មិនស្អាត។ ចំនែក ឯ iphone 7 plus គឺនៅពេលដែលអ្នក Zoom (ចុចលើ 1x )  វាបានផ្លាស់ប្តូរពី Lens 28mm ទៅ 56mm ដូចនេះ រូបភាពអ្នកបាន Zoom ចូលជិត និង មានគុណភាពនៅដដែល។ ហើយក្រុមហ៊ុនបាននិយាយទៀតថា គេបានបំពាក់ប្រព័ន្ធពង្រីកចូល ថែមទៀតរហូតដល់ទៅ 10 ដង។

ទាំងអស់នេះជាដំនើរការនៃ ប្រព័ន្ធ dual cam របស់ iphone 7 plus។ ក្រៅពីនោះ ក្រុមហ៊ុនបាននិយាយថា គេនឹងបញ្ចូលបច្ចេកវិទ្យា Bokeh effect នៅកំឡុងពេល ចុងឆ្នាំនេះ ដែលជា effect សំរាប់ថតរូប មនុស្ស ឬ របស់អ្វីមួយដែលអោយ background ពីក្រោយទៅជាព្រិល។ ខាងក្រោមគឺជារូបភាព ដែលបានថតពី iPhone 7 plus។

apple-showed-some-impressive-shots-with-bokeh-on-the-iphone-7-plus-1

apple-showed-some-impressive-shots-with-bokeh-on-the-iphone-7-plus

bokeh

 

Dual Lens ក្នុង Huawei P9

ចំនែកឯប្រព័ន្ធ Dual lens របស់ p9 គឺផ្សេងពីនេះ។ lens ទាំងពីរ របស់ P9 គឺមាន ទំហំស្មើគ្នា 12MP និង មានចំងាយ 27mm ស្មើគ្នា ប៉ុន្តែមុខងាររបស់វា គឺខុសគ្នា ព្រោះ កាមេរ៉ាទីមួយ វាទទូួលមុខងារក្នុងការថតយករូបភាព ពណ៌ និង កាមេរ៉ាទីពីរ វាទទួលមុខងារក្នុងការថតយករូប ស ខ្មៅ។ ហេតុអ្វីបានជាវាដាក់ ពណ៌ ផង សខ្មៅផង ចាំបាច់មានដល់ទៅពីរ បើរូបសខ្មៅយើងអាចកែពីរូប ពណ៌បាន? បានជាមានវត្តមាននៃកាមេរ៉ាទី2 ព្រោះ កាមេរ៉ាដែលចាប់រូបសខ្មៅវាអាចចាប់ យកនូវ ពន្លឺបានច្រើនជាងកាមេរ៉ាដែល ចាប់រូបពណ៌។ នៅពេលដែលអ្នកថតរូប វាមិនមែនចេញ ពណ៌មួយ សខ្មៅមួយទេ នៅពេលដែលអ្នកថត ហើយ វាប្រើប្រាស់បច្ចេកវិទ្យារបស់វា បំលែងរូបភាព សខ្មៅ និងរូបភាពពណ៌នោះទៅជារូបភាពមួយដែលល្អ ដោយមិនខ្វះពណ៌ណាមួយឡើយ ហើយគ្រប់ចន្លោះសុទ្ធតែបានថតជាប់ទាំងអស់ ហើយច្បាស់។ ខាងក្រោមគឺជារូបភាព ដែលបានថតពី Huawei P9។

huawei_paris_4-0

huawei_paris_7-0

huawei_paris_10-0

Comments Off on ប្រព័ន្ធកាមេរ៉ា នៃ Iphone 7 plus និង Huawei P9 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន