MENU

gadget
Tag Archive

ប្រដាប់បំពងសម្លេងច្នៃពីបំពុងស៊ីម៉ាំងរថយន្ត Lamborghini មានតម្លៃជាង 2 ម៉ឺនដុល្លា

បច្ចេកវិទ្យា

02/12/2016

ខាងក្រោមនេះគឺជាប្រដាប់បំពងសម្លេង ( Bluetooth Speaker) ច្នៃពីបំពុងស៊ីម៉ាំរថយន្ត Lamborghini ដែលមានឈ្មោះថា ESAVOX iXOOST បើតាមរយៈរូបរាងរបស់វា អ្នកទាំងអស់គ្នាប្រហែលជាចម្លែកក្នុងចិត្តថា វាមានភាពស្រដៀងទៅនឹងរថយន្តស្ព័រអ្វីម៉្យាងហើយ។adidas yeezy boost 350
adidas sale
adidas shop
adidas running shoes
adidas on sale
adidas yeezys
adidas yeezy boost
adidas yeezy 700 v3
best adidas running shoes women
adidas store
adidas yeezy 350 boost v2 bred
adidas outlet online
adidas ultraboost
adidas outlets
adidas shoes sale
best adidas shoes
adidas outlet store orange
adidas ultra boost
adidas yeezy 350 boost
adidas factory outlet
new adidas yeezy
adidas yeezy 700 boost
adidas yeezy womens
adidas mens shoes sale
adidas promo code
adidas mens shoes sale
adidas yeezy 500
cheap adidas shoes
adidas yeezy black
adidas women sneakers
adidas yeezy sneakers
adidas ultra boost
adidas yeezy mens
adidas yeezy sneakers
adidas yeezy 500
adidas yeezy 700 v3
adidas yeezy shoes
adidas store houston
adidas yeezys 700
adidas outlet online
adidas for sale

newsletter45

រូបភាពពីគេហទំព័រ iXOOST

តាមពិតទៅ វាមិនមែនជាវត្ថុអ្វីចម្លែកណាស់ណានោះទេ វាគ្រាន់តែជាប្រដាប់បំពងសម្លេងឥតខ្សែមួយប្រភេទតែប៉ុណ្ណោះ ប៉ុន្តែចំណុចដ៏អស្ចារ្យរបស់វានោះគឺ វាត្រូវបានគេផលិតពីជាតិសរសៃកាបោន បូករួមជាមួយនឹងប្រព័ន្ធទុបស្កាត់រំញ័រស្វ័យប្រវត្តិ ដោយប្រព័ន្ធនេះជួយឲ្យរាល់សម្លេងដែលចេញពីបាសនេះមានលក្ខណៈច្បាស់ និងងុំល្អមិនបែក ទោះបីជាយើងបើកសម្លេងខ្លាំងដល់កម្រិតណាក៏ដោយ។ ម៉្យាងវិញទៀតអ្វីដែលកាន់តែអស្ចារ្យបំផុតនោះគឺ វាត្រូវបានគេកែច្នៃចូលបន្ថែមជាមួយនឹងប្រព័ន្ធបំពុងស៊ីម៉ាំងរបស់រថយន្ត Lamborghini ជាមួយនឹងការរចនាម៉ូដដូចទៅនឹងកន្ទុយខាងក្រោយរបស់កំពូលរថយន្តស្ព័រប្រណិតនេះផងដែរ។

9010644cfo000000xx_01

រូបភាពពីគេហទំព័រ iXOOST

9010644cfo000000xx_04

រូបភាពពីគេហទំព័រ iXOOST

9010644cfo000000xx_03

រូបភាពពីគេហទំព័រ iXOOST

ក្រៅពីនេះ នៅក្នុងប្រដាប់បំពងសម្លេងនេះក៏មានភ្ជាប់មកជាមួយផងដែរនូវអំភ្លី ប្រភេទ stereo ចំនួនពីរ ដោយមួយមានកម្លាំង 200W និងមួយទៀតមានកម្លាំង 600W សម្រាប់ជាជំនួយដល់ការបំពងសម្លេងឲ្យកាន់តែខ្លាំង និងច្បាស់។

9010644cfo000000xx_02

រូបភាពពីគេហទំព័រ iXOOST

សម្រាប់ការតរភ្ជាប់ជាមួយនឹងឧបករណ៍ដទៃវិញ វាត្រូវបានគេបំពាក់មកជាមួយនូវបច្ចេកវិទ្យាចុងក្រោយបំផុតនោះគឺ Bluetooth 4.0 និង រន្ធដោតខ្សែ AUX ដោយវាអនុញ្ញាតឲ្យយើងអាចធ្វើការចាក់ចំរៀងចេញពីទូរស័ព្ទស្មាត្រហ្វូន tablet កំព្យូរទ័រ និងការតភ្ជាប់ជាមួយនឹងទូរទស្សន៍ តាមរយៈខ្សែរ RCA បានផងដែរ។ ចំណែកឯតម្លៃរបស់វាក៏មិនធម្មតានោះទេ គឺវាមានតម្លៃប្រហែល 20,000 ដុល្លាសហរដ្ឋអាមេរិក ហើយវាតម្រូវឲ្យអ្នកធ្វើការបញ្ជាកម្មង់ទុកជាមុនផងដែរ។
092

វីដេអូបង្ហាញអំពី iXOOST ESAVOX៖

អានបន្ត

1542

យល់ដឹងអំពីកញ្ចក់ការពារ អេក្រង់ទូរស័ព្ទ

បច្ចេកវិទ្យា

21/11/2016

កាលពីមុន យើងពិបាកក្នុងការបិត កញ្ចក់ការពារដោយខ្លួនឯង យើងត្រូវទៅអោយគេបិតអោយ ហើយប្រភេទកញ្ចក់វិញមិនសូវមាន ច្រើនប្រភេទឡើយ។ ប៉ុន្តែឥឡូវនេះ យើងអាចទិញអេក្រង់វាមកដោយខ្លួនឯង ដូចនេះលោកអ្នកគួរតែ យល់ដឹងអំពី ប្រភេទកញ្ចក់់់់ទាំងនោះ។

យើងអាចនិយាយបានថា សំរាប់កញ្ចក់បិទអេក្រង់ទូរស័ព្ទគឺមាន 3 ប្រភេទ គឺឺ PET, TPU, និង tempered glass។

កញ្ចក់ PET

PET គឺជាពាក្យកាត់របស់ polyethylene terephthalate ដែលជា ផ្លាស្ចិច ប្រើប្រាស់សំរាប់ធ្វើ ឧបករណ៍ជាច្រើន ដូចជា ទុយោទឹក ឬ ប្រអប់ដាក់អាហារជាដើម។ នៅក្នុងការផលិត អេក្រង់ការពារទូរស័ព្ទ គេបានបំពាក់នូវការការពារ ឆ្កូត។ អ្វីដែលល្អសំរាប់វា គឺកញ្ចក់របស់វាថ្លាល្អ និង ការការពារឆ្កូត ប៉ុន្តែមិនមានការពារ ការប៉ះទង្គិច ឡើយ។ ហើយការការពារឆ្កូតរបស់វាមិនអាចការពារការឆ្កូត ចំពោះរបស់ខ្លះដូចជា ក្រចកដៃ, កាក់ ឬ សោរបាននោះទេ។ ពួកវា មានទំហំទៅតាមទូរស័ព្ទ មានកំរាស់ក្រៅ និងស្តើង  ហើយមានជាប្រភេទទន់ និងរឹង។ អ្វីដែលមិនល្អសំរាប់វាគឺ កញ្ចក់វាឆាប់ប្តូរពណ៌ និងវាអាចចាប់យកនូវជាតិខ្លាញ់ចេញពីម្រាមដៃរបស់អ្នកបានយើងងាយ។

 

new-superior-sapphire-will-replace-the-tempered-glass-screens-flagship-smartphones-raqwe-com-01-jpg-pagespeed-ce-pt0robuy-a

 

កញ្ចក់ TPU

TPU គឺជាពាក្យកាត់របស់ Thermoplastic polyreuthane វាគឺជាកញ្ចក់ដែលមាន ការការពារ ឆ្កូត, មានភាពស្វិតយឺត, មិនចាប់យកជាតិខ្លាញ់ពីដៃរបស់អ្នកឡើយ, ហើយវាមានគុណភាពល្អជាង កញ្ចក់ PET។ ភាពស្វិតយឺតរបស់វា អាចធ្វើឲ្យស្នាមឆ្កូតដែលកើតឡើងចេញពីរបស់រឹងខ្លះ បាត់បង់ទៅវិញ ហើយប្រែជារាងដូចដើមវិញ ដូចនេះហើយ បើសិនជាមានការឆ្កូតនៅលើកញ្ចក់ប្រភេទនេះ មិនយូរប៉ុន្មានវានឹងត្រលប់មកធម្មតាវិញហើយ។

remax-0-1mm-tempered-glass-screen-protector-iphone-5-6-6plus-tpu-pet-brandtop-1509-24-brandtop29

 

កញ្ចក់ tempered

កញ្ចក់ Tempered គឺជាកញ្ចក់ដែលល្អមួយក្នុង ប្រភេទកញ្ចក់ទាំងអស់នេះ ព្រោះវាផ្គុំឡើងពី កញ្ចក់ផ្សេងៗ ជាច្រើនជាន់ ជាមួយនិង ស្រទាប់ដែលជួយ ទប់ការប៉ះទង្គិចខ្លាំង និងស្រទាប់ដែលស្រូបខ្លាញ់ និងស្នាមក្រយៅដៃ ហើយម៉្យាងវិញទៀតវាក៏អាចបំបាត់នូវចំណាំងនៃពន្លឺផ្សេងៗដែលធ្វើអោយយើង មានភាពងាយស្រួលក្នុងការមើលផងដែរ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ អ្នកផលិតបានធ្វើឲ្យស្រទាប់ទាំងនោះសង្កត់ចូលគ្នា ឲ្យមានកំរាស់សល់ត្រឹមតែ 0.4mm តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នៅពេលដែលបែក វានឹងបែកជាបំនែកតូចៗ ដូចនេះវាអាចការពារកញ្ចក់ទូរស័ព្ទរបស់អ្នកដែលស្ថិតនៅខាងក្រោមវាបានយ៉ាងមានសុវត្ថភាព។
what-is-tempered-glass1

អានបន្ត

1103

Apple រួមដៃជាមួយ LG ផលិត អេក្រង់កុំព្យូទ័រ 5K

បច្ចេកវិទ្យា

30/10/2016

Macbook Pro សេរីថ្មីរបស់ Apple គឺជា Laptop មួយដែលមានអេក្រង់ ល្អជាងគេបំផុតគឺ Retina display ដែលមាន 67%ច្បាស់ជាង និង 67% ភ្លឺជាង និង 25% ពណ៌ច្រើនជាង។ តែបើសិនជាអ្នកមាន វាមកប្រើប្រាស់ហើយ តែចង់បានអេក្រង់មួយធំ ស្រួលត្រជាក់ភ្នែកអ្នកអាច មើលទៅ Apple thunderbolt display ដែលចេញជាយូរណាស់មកហើយ  ឬ អ្នកអាចមើលលើសពីនោះទៀតគឺ LG monitor ថ្មី ដែលមានទំហំ 5K.

lg5kmonitor-800x725

ពីមុនមក Apple តែងតែផលិតនូវ ផលិតផលខ្លួនឯងសំរាប់ខ្លួនឯង ប៉ុន្តែឥឡូវនេះ ពួកគេបានរួមដៃគ្នាជាមួយនឹង LG ដែលមានភាពល្បីល្បាញខាងធ្វើ អេក្រង់ដែរនោះ បានផលិតនូវ Ultimate docking station ( ដែលសំរាប់ប្រែ Laptop ជា Desktop សំរាប់នៅក្នុងផ្ទះ ) សំរាប់ Macbook pro ជំនាន់ 2016 នេះ។ វាមានទំហំ 27inch និង resolution 5K 5120 x 2880 និងបច្ចេកវិទ្យាផ្សេងទៀតរួមមាន ប្រដាប់បំពងសំលេង, microphone, កាមេរ៉ា និង USB-C 3 រន្ធទៀត ដែលសំរាប់ភ្ជាប់ទៅ Macbook Pro។

lgdisplay3-800x616 lgdisplay4-800x616

ហើយបើសិនជាអ្នកគិតថា 27inch 5K វាធំសំរាប់អ្នក ក្រុមហ៊ុន LG ក៏បានផលិត នូវអេក្រង់ប្រភេទតូចជាងនេះ គឺ 21.5inch 4K 4096 x 2304។ សំរាប់ អេក្រង់ទំហំ 27inch 5k វានឹង ចេញលក់ក្នុង ខែ ធ្នូខាងមុខនេះដែលអាចនឹងមានតំលៃ 1300$ ដែលក្នុងកំឡុងពេលនេះ អេក្រង់ 21.5inch 4K ចាប់ផ្តើមដាក់អោយកម្មង់ទិញ ហើយក្នុងតំលៃ 700$។

 

អានបន្ត

2676

Kirobo Mini companion robot កូនតុក្កតាមនុស្សយន្តរបស់ Toyota នឹងមានលក់ក្នុងទីផ្សារឆ្នាំក្រោយនេះក្នុងតម្លៃ $400

បច្ចេកវិទ្យា

05/10/2016

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងដាក់លក់កូនតុក្កតាមនុស្សយន្ត, Kirobo Mini companion robot, របស់ពួកគេ ដែលទើបតែបានប្រកាសដំបូងកាលពីឆ្នាំមុននៅក្នុងកម្មវិធី Tokyo Motor Show នៅឆ្នាំ 2017 ខាងមុខនេះ ក្នុងតម្លៃ 39,800 yen (យ៉េន) នៅប្រទេសជប៉ុន ឬស្មើនឹង $400 សហរដ្ឋអាមេរិក យោងតាមវែបសាយ TheVerge។

http-%2f%2fcom-ft-imagepublish-prod-s3-amazonaws

screen_shot_2016-10-03_at_15-14-44-0-0

Kirobo Mini គឺជាកូនមនុស្សយន្តដ៏តូចច្រឡឹងអាចកាន់ក្នុងដៃ ឬដាក់ក្នុងកន្លែងដាក់កែវក្នុងរថយន្តរបស់អ្នកបានយ៉ាងងាយស្រួល ហើយវាជាវើហ្សិន (version) តូចរបស់មនុស្សយន្ត Kirobo ដែលក្រុមហ៊ុន Toyota បានចូលរួមអភិវឌ្ឍដើម្បីបញ្ជូនទៅ International Space Station (ISS) នៅក្នុងឆ្នាំ 2013 ជាមួយនឹងអវកាសនិកជនជាតិជប៉ុនដំបូងបង្អស់ដែលត្រូវបានចាត់តាំងឲ្យគ្រប់គ្រង ISS គឺលោក Koichi Wakata។ គោលបំណងនៃការប្រើប្រាស់ Kirobo Mini នេះ គឺដើម្បីក្លាយជាដៃគូសន្ទនាផ្ទាល់ខ្លួនរបស់អ្នក នៅពេលដែលអ្នកអផ្សុក។

heybuddy

toyota-2015-world-of-toyota-articles-news-events-kirobo-mini-article-image-02_tcm-11-537687

Kirobo និង Kirobo Mini

kirobo_mini_000

 

យើងនៅមិនទាន់ដឹងពីលក្ខណៈពិសេសៗរបស់ Kirobo Mini នេះច្បាស់នៅឡើយទេ តែយើងគ្រាន់តែដឹងថា វានឹងត្រូវការការភ្ជាប់ទៅនឹងស្មាត្រហ្វូនរបស់អ្នក ជាមួយនឹងការជាវសេវាកម្ម (subscription) ក្នុងតម្លៃ $3 ក្នុងមួយខែ ដើម្បីប្រើប្រាស់កូនមនុស្សយន្តតូចនេះបានដល់ពេញសក្តានុពលភាពរបស់វា។

 

អានបន្ត

2343

ម៉ូដែលកាសបច្ចេកវិទ្យា Lightning មួយចំនួន ដែលអាចប្រើប្រាស់បានជាមួយ iPhone ជំនាន់ថ្មី

បច្ចេកវិទ្យា

08/09/2016

ដូចតែប្រិយមិត្តទាំងអស់គ្នាបានជ្រាបមកហើយថា កាលពីយប់មិញនេះ ក្រុមហ៊ុន Apple ទើបតែបានដាក់បង្ហាញជាផ្លូវការនូវ iPhone ជំនាន់ថ្មីរបស់ពួកគេ នោះគឺ iPhone 7 និង iPhone 7 Plus។ តែអ្វីដែលយើងទាំងអស់គ្នាបានចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ ការអភិវឌ្ឍន៍ថ្មីរបស់ Apple នេះបានធ្វើការបំបាត់ចោលនូវរន្ធដោតកាស 3.5mm ទៅហើយ ដោយពួកគេបានជំនួសវា តាមរយៈរន្ធ Lightning វិញ។

អញ្ចឹងគឺវាមានន័យថា ទោះបីជាអ្នកដែលមិនចូលចិត្ត មិនចង់ប្រើ កាសដើមរបស់ iPhone ជំនាន់ថ្មីនេះ ឬអ្នកដែលគិតថា កាសឥតខ្សែ AirPods របស់ Apple មានរូបរាងអាក្រក់ និងមិនសូវជាឡូយនោះ ពួកគេក៏ត្រូវតែកែប្រែទម្លាប់មកប្រើប្រាស់កាសបច្ចេកវិទ្យា Lightning ដែរ។

ទោះបីជា Apple ជាអ្នកដែលអភិវឌ្ឍន៍ និងប្រើប្រាស់កាសបច្ចេកវិទ្យា Lightning នេះមុនគេក៏ដោយ ក៏មិនន័យថាយើងទាំងអស់គ្នា គ្មានជម្រើផ្សេងក្រៅពីកាសទាំងពីរប្រភេទនេះនោះដែរ។ ខាងក្រោមនេះគឺជាជម្រើស ម៉ូដែលកាសបច្ចេកវិទ្យា Lightning មួយចំនួន មានរូបរាងស្រស់ស្អាត ទាន់សម័យ គុណភាពល្អ និងតម្លៃសមរម្យ បើប្រៀបធៀបទៅនឹងផលិតផលរបស់ Apple ដោយយើងអាចរកទិញវាបានតាមរយៈគេហទំព័រមួយចំនួនដូចជា Amazon និង Ebay ជាដើម។

Febite Pure Lightning Earphones តម្លៃ $18.99 ដុល្លា

51hwcuu5ryl

 

Hoco L1 តម្លៃ $22.99 ដុល្លា

61wavrjawwl

 

SHARKK Lightning Headphones តម្លៃ $37.99ដុល្លា

61khbmmnthl-_sl1500_

 

3D Luxe តម្លៃ $39.95ដុល្លា

41l8pkrp-l

 

Brightech On-Ear តម្លៃ $39.99 ដុល្លា

81txbwbulcl-_sl1500_

 

Omars តម្លៃ $42.99 ដុល្លា

61nzvil9fzl-_sl1000_

 

Brightech In-Ear តម្លៃ $49.99 ដុល្លា

41xaecx5gcl

 

Libratone Q Adapt In-Ear តម្លៃ $179 ដុល្លា

libratone_q_adapt_in_ear

 

RADIUS HP-NHL11R តម្លៃ $182.06 ដុល្លា

20160805012625egr4

 

JBL Reflect Aware តម្លៃ $199 ដុល្លា

SONY DSC

 

Philips Fidelio M2L តម្លៃ $199 ដុល្លា

xs_m2l1-2-970-80

 

អានបន្ត

2736

នាឡិការដៃ Apple Watch 2 ដែលទើបនឹងចេញថ្មីៗ

បច្ចេកវិទ្យា

08/09/2016

រាល់ថ្ងៃប្រជាជនជាច្រើនបានប្រើប្រាស់នាឡិកាដើម្បីធ្វើការប្រាប់ម៉ោង ចំណែកប៉ុន្មានឆ្នាំមុន Apple បានបញ្ចេញ apple watch។ ការប្រើប្រាស់ Apple watch កំពុងតែកើនឡើង ដូចនេះ ឆ្នាំនេះ Apple បាននាំមកនូវ Apple watch ថ្មី ដែលមានសមត្ថភាពច្រើនជាងមុន។

apple-watch2-swimming

ក្នុងឆ្នាំ 2015 នាឡិការដែលល្បី ជាងគេលំដាប់ទី 2 គឺ Apple Watch Series 2។

  • អ្វីដែលសំខាន់ គឺ Apple watch ជំនាន់ថ្មីនេះ ផ្ទុកទៅដោយ watchOS ជំនាន់ទី 3។
  • វាអាចចូលក្នុងទឹកបានជំរៅ 50 ម៉ែត្រ ដោយមិនចាំបាច់មានការព្រួយបារម្ភ វាបានប្រើប្រាស់ជ័រល្អសំរាប់បិទកុំអោយមានការចូលទឹកបាន។
  • វាមាន processor ថ្មី dual core ដែលមាន ល្បឿនលឿនជាងនាឡិកាចាស់ 50%, GPU ថ្មី, អេក្រង់ថ្មីដែលមាន ល្បឿន 60fps, ហើយ មានពន្លឺច្បាស់ជាងមុន។
  • បានដំឡើង GPS នៅក្នុងនោះស្រាប់ មានGPS ដែលច្បាសលាស់ល្អ នៅពេលដែលអ្នករត់ ឬ ដើរ វានឹងលោតដំនើរការ រហូតដល់ពេលអ្នកចប់ វានឹងចេញជា ផែនទីមកអោយអ្នកមើលថាអ្នកបានរត់ ឬ ដើរបានប៉ុន្មានហើយ។
  • Apple Watch Series 2 បានធ្វើឡើងពី អាលុយមីញ៉ូម, ដែកមិនច្រេះ នឹង សេរាមិក ហើយមានពណ៌ជាច្រើន។

apple-watch2-3up-water

apple-watch2-ceramic

apple-watch2-cycling

 

បន្ទាប់ពីការបង្ហាញ Apple Watch series 2 ក្រុមហ៊ុន Apple បានបង្ហាញនូវផលិតផល ថ្មី ដែលទាក់ទងនឹង Apple watch ដែលគឺ Apple watch Nike+ ដែលមានជាច្រើនពណ៌ដែល។

apple-watch-2-hero_01

apple-watch-2-nike_01

 

ផលិតផលទាំងពីរ នេះនឹង ធ្វើការ Pre order នៅថ្ងៃទី 09/09/2016 ក្នុងតំលៃ ចាប់ផ្តើមពី 369$។ ហើយនឹងបើកលក់ក្នុង ខែ តុលាខាងមុខនេះ។

អានបន្ត

1301

VR headset​ របស់ Qualcomm អាចនឹងមានតំលៃថោក

បច្ចេកវិទ្យា

04/09/2016

ចំពោះការទិញ VR headset អ្នកត្រូវគិតអំពីអ្វីផ្សេងៗ ជាច្រើន ដូចជា តើម៉ូដែលអ្វីដែលអ្នកត្រូវទិញ ឧទាហរណ៍ HTC vive ដែលល្អ មានតំលៃដល់ទៅ 799$ ឬ Oculus ដែលមានតំ់លៃរៀងថោក 599$ បន្ទាប់មកអ្នកត្រូវគិត អំពីការតំឡើងកុំព្យូទ័រសំរាប់ លេងហ្គេម ដែលមាន graphic card ល្អមួយ យ៉ាងហោចណាស់ ក៏ តំលៃ 1000$ ទៀតដែរ។ ដូចនេះ វាជាការដាក់ទុនមួយធំបំផុត ដូចនេះហើយ បាន ក្រុម Qualcomm ដែលជាក្រុមហ៊ុនផលិត graphic card អោយទូរស័ព្ទដៃទំនើប បានធ្វើការផលិតនូវ VR headset ដែលមានអ្វីៗគ្រប់បែបយ៉ាងនៅក្នុងនោះស្រាប់ (All-in-one VR headset) ហើយប្រហែលជាមានតំលៃថោកជាងគេទៀត។

VRFeatured2

Qualcomm បានផលិតនូវ VR headset នេះឡើង ហើយបានអោយឈ្មោះថា VR820 ព្រោះ វាប្រើប្រាស់នូវ Snapdragon 820 ដើម្បី អោយ VR headset នេះដំនើរការ ដូចជា តាមចាប់ចលនាភ្នែក (eyetracker) ចលនាខ្លួនប្រាណ ( six axis motion tracker) និងអេក្រង់ 2 នៅមុខភ្នែក ដែលមាន ទំហំ 1440 x 1440 pixels។ នេះគឺជាទំហំធំ ជាងគេ ដែលបានផ្តល់ទៅលើអេក្រង់ ដែល Oculus rift និង HTC vive មិនមាន វាដំនើរការ 70Hz.

VRFeatured1

VR820 នឹងត្រូវបានដាក់លក់ជាបន្តបន្ទាប់ នៅក្នុងកំឡុងពេលចុងឆ្នាំ 2016 នេះ ឬ ដើមឆ្នាំក្រោយ។ Qualcomm បាននិយាយទៀតថា VR820 នឹងមានតំលៃប្រហាក់ប្រហែលទៅនឹង Tablet គឺ ក្នុងចន្លោះ 300$ ទៅ 500$។ VR820 ក៏ស្ថិតនៅក្នុង ពពួក VR ដែលប្រើប្រាស់ ទូរស័ព្ទដែល ដូចជា Gear VR និង google cardboard ប៉ុន្តែ អ្វីដែលពិសេស គឺ VR820 មិនត្រូវការទូរស័ព្ទ ឬ កុំព្យូទ័រសំរាប់លេងឡើយ។

 

អានបន្ត

កង់អគ្គិសនី ដ៏ឆ្លាតវៃរបស់ Xiaomi មានរាងតូចច្រឡឹង និងអាចបត់បាន

កីឡា, បច្ចេកវិទ្យា

04/09/2016

បើសិនជាយើងមើលមួយភ្លេតនោះ យើងពិតជាមិនដឹងថាកង់មួយនេះ មានអ្វីអស្ចារ្យនោះទេ។ ពិតណាស់ ព្រោះមើលទៅវាដូចជាកង់ក្បាច់សាម័ញ្ញ ដ៏តូចច្រឡឹងអញ្ចឹង ប៉ុន្តែប្រសិនជាងយើង បានដឹងអំពីបច្ចេកវិទ្យាដ៏ទំនើប និងតម្លៃសមរម្យរបស់វានោះ យើងប្រាកដជាគិតថាកង់អគ្គិសនីមួយនេះពិសេសជាងកង់ធម្មតា ឬកង់អគ្គិសនីដ៏ទៃជាមិនខាន។

xiaomi-QiCYCLE-2

រូបភាពពីគេហទំព័ររបស់ xiaomi

 

ក្រុមហ៊ុន Xiaomi ដែលភាគច្រើនត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃមានតំលៃសមរម្យ ដោយវាត្រូវបានបំផុសគំនិតតាមរយៈផលិតផលរបស់ក្រុមហ៊ុន Apple ហើយមកទល់ពេលនេះ យើងអាចនិយាយបានថាផលិតផលទូរស័ព្ទដៃស្មាតហ្វូន របស់ Xiaomi ទទួលបានភាពជោគជ័យយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្រៅពីទូរស័ព្ទដៃទៅ ក្រុមហ៊ុននេះនៅមានផលិតផលអេឡិចត្រូនិចដ៏មានប្រយោជន៍ជាច្រើនទៀត ក្នុងចំណោមនោះក៏មានរាប់បញ្ចូលនូវកង់អគ្គិសនី ឆ្លាតវៃ Xiaomi The Mi QiCycle នេះផងដែរ។ សំរាប់នៅក្នុងប្រទេសចិនផ្ទាល់ យើងមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែលថាកង់ប្រភេទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់ពួកគេ ពីព្រោះថា ប្រជាជននៅក្នុងប្រទេសនេះ ភាគច្រើននិយមចូលចិត្តការជិះកង់ ជាពិសេសគឺប្រភេទកង់អគ្គិសនីដែលអាចធាក់បាន។

Untitled-1

រូបភាព The Mi QiCycle ពីគេហទំព័ររបស់ xiaomi

 

ថាមពលថ្មអាគុយរបស់ កង់អគ្គិសនី The Mi QiCycle អាចមានសមត្ថិភាពរត់បានចម៉្ងាយផ្លូវ 45 គីឡូម៉ែត្រ ទើបត្រូវការសាកម្តង ដោយថាមពលទាំងអស់នោះគឺបានមកពីការបង្វិលរបស់ម៉ូទ័រ ដែលមានកម្លាំង 250 វ៉ាត់ តាមរយៈថ្មអាគុយ Panasonic ចំនួន 20 គ្រាប់ ដែលមានកម្លាំងថ្ម 2,900 អំពែ បូករួមជាមួយនឹងកម្មវិធីគ្រប់គ្រងថាមពលថ្មដ៏ឆ្លាតវៃផងដែរ។ សម្រាប់ល្បឿនកំពូលរបស់វាគឺ អាចរត់បាន ដល់ទៅល្បឿន 20 គីឡូម៉ែត្រ / ម៉ោង។ ហើយអ្វីដែល កាន់តែពិសេសជាងនេះទៀតគឺ កង់នេះក៏បានភ្ជាប់មកជាមួយនូវកម្មវិធីបច្ចេកវិទ្យាទំនើបៗ មួយចំនួនទៀតផងដែរ មានដូចជា កុងទ័រប្រាប់អំពីចម៉្ងាយ និងល្បឿន ប្រព័ន្ធ GPS និងកម្មវិធីតាមដានចំនួនកាឡូរីរបស់យើងផងដែរ។ ក្នុងនោះ The Mi QiCycle ក៏មានភ្ជាប់មកជាមួយនូវលីបកង់ ដល់ទៅបីលេខដើម្បីឲ្យ អ្នកដែលនិយមធាក់កង់ដោយប្រើកម្លាំង ធ្វើការផ្លាស់ប្តូរតាមចិត្តទៀតផង។

Untitled-3

រូបភាពកុងទ័រប្រាប់អំពីចម៉្ងាយ និងល្បឿន ពីគេហទំព័ររបស់ xiaomi

Untitled-2

រូបភាពប្រព័ន្ធ GPS និងកម្មវិធីតាមដានចំនួនកាឡូរីពីគេហទំព័ររបស់ xiaomi

 

សម្រាប់ការរចនាម៉ូដ របស់វាវិញ ជាមួយនឹងកង់ដែលមានទម្ងន់សរុប  14 គីឡូកន្លះ យើងអាចនិយាយបានថា វាមើលទៅមិនឆើតឆាយខ្លាំង តែសាម័ញ្ញ និងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយថ្មអាគុយទាំងអស់របស់វាត្រូវបានអ្នកផលិតបង្កប់នៅក្នុងតួខ្លួនរបស់កង់ ហើយយើងក៏អាចបត់តួកង់នេះចូលគ្នា ដើម្បីងាយស្រួលទុកដាក់ផងដែរ។ នៅក្នុងប្រទេសចិន The Mi QiCycle គឺមានតម្លៃ  2,999 យ័ន តែសម្រាប់ការនាំចូលមកប្រទេសកម្ពុជាយើងវិញ អាចមានតម្លៃប្រហាក់ប្រហែលពី 500- 550 ដុល្លាសហរដ្ឋអាមេរិក។

 

អានបន្ត

1667

Laptop Acer ថ្មី 2 គ្រឿង​ដែលមានលក្ខណៈសម្បត្តិដាច់គេ

បច្ចេកវិទ្យា

02/09/2016

ក្រុមហ៊ុន Acer បានដាក់បង្ហាញនូវ Laptop ជំនាន់ថ្មី 2 គ្រឿងដែលមានភាពទាក់ទាញប្លែកៗគ្នា គឺ Acer Swift 7 ដែលមានកម្រាស់មិនដល់ 1 សង់ទីម៉ែត្រផង និងមួយទៀតគឺ Acer Predator 21X ជា laptop ដែលធំ និងធ្ងន់ជាងគេបំផុត។

Acer Swift 7

នៅថ្ងៃទី 31 ខែសីហាកន្លងទៅនេះ Acer Swift 7 បានលេចខ្លួនចូលមក ជាសាធារណៈ ដោយមានឈ្មោះថាជា Laptop ដែលស្តើងជាងគេបំផុតក្នុងពិភពលោក។ វាមានកំរាស់ 0.998mm មិនដល់ 1cm ផង វាប្រើប្រាស់ processor core i5 នៃ ជំនាន់ទី 7 របស់ intel ដែលទើបនឹងចេញដូចគ្នា ។ ដោយសារតែវាមានរាងស្តើងមែន ក៏ប៉ុន្តែ វាមានគ្រប់គ្រាន់នូវរន្ធ ដែលមនុស្សគ្រប់គ្នា ប្រើប្រាស់ មិនដូចកាល Apple Macbook និង HP spectre 13 នោះទេ គឺវាមានរន្ធ USB 3.1 2 និង រន្ធដោតកាស។

acer_swift-7_front_3qtr_view-100680077-orig

អេក្រង់របស់វាមាន ទំហំ 13.3inch FullHD IPS panel តួខ្លួនរបស់វា ប្រើប្រាស់ អាលុយមីញ៉ូម ខ្មៅនៅខាងក្រៅ និងមានជាពណ៌មាស នៅខាងក្នុង មើលទៅមានលក្ខណៈល្អឥតខ្ចោះ ចំនែកឯ គ្រឿងក្នុង របស់វា មានផ្ទុកទៅដោយ processor cor i5 ដូចបាននិយាយខាងលើរូួចមកហើយ មាន Ram 8GB និង SSD ទំហំ 256GB។ វាដំនើរការដោយគ្មានប្រើប្រាស់កង្ហាឡើយ អាចប្រើប្រាស់បានរហូតដល់ទៅ 9 ម៉ោង។

acer-swift-7-ifa-3

acer-swift-7-ifa-5

Acer Predator 21X

នៅថ្ងៃតែមួយនោះដែរ Acer ក៏បានបញ្ចេញនូវ laptop មួយដែលមានទំហំធំ ហើយជា laptop ទីមួយដែល មាន អេក្រង់កោង 21 inch និង ផ្ទុកទៅដោយ Graphic card 2 គឺ Geforce GTX 1080 ផងដែរ ក៏ព្រោះតែមាន graphic card 2 ដូចនេះ គេបានបញ្ចូល កង្ហា 5។ processor របស់វាគឺ intel ជំនាន់ទី 7 K-series មានទំហំ SSD ដល់ទៅ 4000GB = 4TB។ វាមាន Ram 64Gb និងប្រដាប់បំពងសំលេង 4 និង subwoofers 2 ដូចនេះអ្នកអាចបើកចំរៀងបានលឺៗតាមដែលអ្នកត្រូវការ។ keyboard របស់វា គឺ mechanical keyboard ដែលជាkeyboard ល្អសំរាប់លេងហ្គេម។ ដោយសារតែមាន GPU 2 ដូចនេះវាត្រូវដំនើរការដោយ ប្រដាប់សាកថ្ម 2 ដាច់គ្នា។ វាមានទំងន់ 8 គីឡូក្រាម ដែលប្រហាក់ប្រហែលនឹង laptop ជំនាន់ឆ្នាំ 90 ជាងប៉ុន្តែវាមានអ្វីៗដែលអ្នកលេងហ្គេមត្រូវការ។

acer-predator-21x-001

acer-predator-21x-006

acer-predator-21-x-ifa-6

អានបន្ត

964

ក្រុមហ៊ុន Samsung បានបង្ហាញ អង្គចងចាំ (មេម៉ូរីកាត) ប្រភេទ UFS ដំបូងបំផុតលើពិភពលោក

បច្ចេកវិទ្យា

07/07/2016

Samsung Electronics បានប្រកាសពីមេម៉ូរីកាត UFS ដំបូងបំផុតក្នុងពិភពលោក ដែលពឹងផ្អែកលើគំរូ JEDEC Universal Flash Storage (UFS) កំនែ 1.0 Card Extension Standard សម្រាប់ទូរស័ព្ទ ហើយវាមានទំហំអាចជ្រើសរើសបានដូចជា 32/64/128/256GB ។

 

gsmarena_001-4

 

UFS ឬ Universal Flash Storage (កុំច្រឡំនិង UHS ដែលជាម៉ូដែលប្រភេទ SD) គឺជាស្តង់ដារថ្មី ដែលមានសមត្ថភាព read/write បានយ៉ាងលឿនបំផុត បើប្រៀបធៀបទៅនឹងស្ដង់ដារប្រភេទ SD ដែលមានស្រាប់ ។ Samsung បានអះអាងថាល្បឿន read របស់វាមានល្បឿនដល់ 530MB/s និងល្បឿន write 170MB/s ដែលលឿនជាងកាតប្រភេទ UHS-II SD ទៅទៀត ។

 

UFS_02.0

 

ការរចនារបស់វាមើលទៅស្រដៀងគ្នាទៅនឹង microSD ប្រសិនបើអ្នកមើលមួយភ្លែត ប៉ុន្តែបើអ្នកមើលអោយចំនោះ អ្នកនឹងឃើញ ព្រុយនៅលើចំហៀង មានរាងខុសគ្នា។ អ្វីដែលសំខាន់នោះគឺ សន្ទះភ្ជាប់ដែលនៅខាងក្រោយ មានទីតាំងខុសគ្នាទាំងស្រុង ដូច្នេះកាត UFS នឹងមិនត្រូវគ្នា ឬ មិនចូលគ្នា (not compatible) ជាមួយនឹងឧបករណ៍ដែលប្រើប្រាស់ជាមួយនឹងកាត microSD ដែលមានស្រាប់នោះទេ ។

 

សំរាប់ពេលនេះផងដែរ គឺមិនទាន់មានឧបករណ៍ដែលត្រូវគ្នានិង UFS ណាមួយនៅលើទីផ្សារនោះទេ ប៉ុន្តែយើងអាចនឹងមើលឃើញវានៅក្នុងពេល 2-3 ឆ្នាំទៀត ហើយនិងមានស្មាតហ្វូនជាច្រើនដែលប្រើប្រាស់ពួកវានាពេលអនាគត ។

អានបន្ត