MENU

VR headset​ របស់ Qualcomm អាចនឹងមានតំលៃថោក

ចំពោះការទិញ VR headset អ្នកត្រូវគិតអំពីអ្វីផ្សេងៗ ជាច្រើន ដូចជា តើម៉ូដែលអ្វីដែលអ្នកត្រូវទិញ ឧទាហរណ៍ HTC vive ដែលល្អ មានតំលៃដល់ទៅ 799$ ឬ Oculus ដែលមានតំ់លៃរៀងថោក 599$ បន្ទាប់មកអ្នកត្រូវគិត អំពីការតំឡើងកុំព្យូទ័រសំរាប់ លេងហ្គេម ដែលមាន graphic card ល្អមួយ យ៉ាងហោចណាស់ ក៏ តំលៃ 1000$ ទៀតដែរ។ ដូចនេះ វាជាការដាក់ទុនមួយធំបំផុត ដូចនេះហើយ បាន ក្រុម Qualcomm ដែលជាក្រុមហ៊ុនផលិត graphic card អោយទូរស័ព្ទដៃទំនើប បានធ្វើការផលិតនូវ VR headset ដែលមានអ្វីៗគ្រប់បែបយ៉ាងនៅក្នុងនោះស្រាប់ (All-in-one VR headset) ហើយប្រហែលជាមានតំលៃថោកជាងគេទៀត។

VRFeatured2

Qualcomm បានផលិតនូវ VR headset នេះឡើង ហើយបានអោយឈ្មោះថា VR820 ព្រោះ វាប្រើប្រាស់នូវ Snapdragon 820 ដើម្បី អោយ VR headset នេះដំនើរការ ដូចជា តាមចាប់ចលនាភ្នែក (eyetracker) ចលនាខ្លួនប្រាណ ( six axis motion tracker) និងអេក្រង់ 2 នៅមុខភ្នែក ដែលមាន ទំហំ 1440 x 1440 pixels។ នេះគឺជាទំហំធំ ជាងគេ ដែលបានផ្តល់ទៅលើអេក្រង់ ដែល Oculus rift និង HTC vive មិនមាន វាដំនើរការ 70Hz.

VRFeatured1

VR820 នឹងត្រូវបានដាក់លក់ជាបន្តបន្ទាប់ នៅក្នុងកំឡុងពេលចុងឆ្នាំ 2016 នេះ ឬ ដើមឆ្នាំក្រោយ។ Qualcomm បាននិយាយទៀតថា VR820 នឹងមានតំលៃប្រហាក់ប្រហែលទៅនឹង Tablet គឺ ក្នុងចន្លោះ 300$ ទៅ 500$។ VR820 ក៏ស្ថិតនៅក្នុង ពពួក VR ដែលប្រើប្រាស់ ទូរស័ព្ទដែល ដូចជា Gear VR និង google cardboard ប៉ុន្តែ អ្វីដែលពិសេស គឺ VR820 មិនត្រូវការទូរស័ព្ទ ឬ កុំព្យូទ័រសំរាប់លេងឡើយ។

 

Comments Off on VR headset​ របស់ Qualcomm អាចនឹងមានតំលៃថោក បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន