MENU

coffee
Tag Archive

1385

វិធី 10 យ៉ាង ដើម្បីចាប់ផ្ដើមជីវិតការងារប្រចាំថ្ងៃរបស់អ្នកដោយមិនចាំបាច់ផឹកកាហ្វេ

សង្គម, សុខភាព

02/12/2016

សម្រាប់មនុស្សភាគច្រើន ជាពិសេសអ្នកដែលធ្វើការ ការផឹកកាហ្វេជារៀងរាល់ថ្ងៃ គឺក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ ដែលមិនអាចខានបានទៅហើយ។ អ្នកខ្លះ គិតថាកាហ្វេជាសារធាតុញៀនសម្រាប់ពួកគេ ព្រោះពួកគេមិនអាចចាប់ផ្ដើមការងាររបស់ពួកបាននោះទេ ប្រសិនបើមិនបានផឹកកាហ្វេ។ ការពិតទៅ កាហ្វេមានផលសម្បត្តិ និងផលវិបត្តិរបស់វា ហើយទទួលវាច្រើនជ្រុលពេកក៏មិនល្អសម្រាប់សុខភាពយើងដែរ។ (អ្នកអាចស្វែងយល់ពីប្រភេទកាហ្វេផ្សេងៗដោយ ចុចទីនេះ)។ ខាងក្រោមនេះ គឺជាវិធី 10 យ៉ាង ដែលអ្នកអាចធ្វើបាន ដើម្បីចាប់ផ្ដើមជីវិតការងារប្រចាំថ្ងៃរបស់អ្នក ដោយមិនចាំបាច់ពឹងផ្អែកលើកាហ្វេនោះទេ។

 

1. ធ្វើចលនា

1-stretch-it-out

ការធ្វើចលនាខ្លួនប្រាណរបស់យើង អាចជួយឲ្យឈាមរបស់យើងដើរស្រួល សូមកុំអង្គុយនៅតែមួយកន្លែងច្រើនម៉ោងពេក។ ការធ្វើការពុតខ្លួននៅពេលព្រឹក ឬក្នុងចន្លោះពេលអង្គុយរយៈពេលយូរ អាចជួយឲ្យខ្លួនប្រាណរបស់អ្នកមានភាពសកម្ម មិនស្ពឹក និងអាចជួយឲ្យអ្នកធ្វើសកម្មភាពផ្សេងៗបានលះល្អ។ មានវីធីពុតខ្លួនជាច្រើន ដែលអ្នកអាចធ្វើតាម នៅក្នុងអ៊ីនធឺណេត ហើយការធ្វើលំហាត់ប្រាណយ៉ូហ្គា (yoga) ក៏ជាជម្រើសមួយដែរ។

 

2. ញាំុផ្លែប៉ោម

2-apple

ផ្លែប៉ោម មានផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពយើង ហើយក្នុងពាក្យស្លោកអង់គ្លេសក៏បាននិយាយពីវាដែរ៖ “An apple a day keeps the doctor away” (បកប្រែ៖ ញាំុផ្លែប៉ោមមួយក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការទៅជួបដុកទ័រដោយសារជម្ងឺផ្សេងៗបាន)។ ទោះបីជាផ្លែប៉ោម មិនមានឥទ្ធិពលខ្លាំងអាចធ្វើឲ្យអ្នកចាប់ផ្ដើមកាងាររៀងរាល់ព្រឹកបានដូចកាហ្វេ តែវាក៏មានជាតិស្ករធម្មជាតិ ដែលគ្រប់គ្រាន់ល្មមសម្រាប់អ្នកផងដែរ។ អ្នកក៏អាចទទួលបានផលប្រយោជន៍នេះនៅក្នុងផ្លែឈើផ្សេងៗទៀតដូចជា ផ្លែចេក និងផ្លែក្រូច បានផងដែរ។

 

3. ធ្វើលំហាត់ប្រាណ

3-run-on-the-beach

ការធ្វើលំហាត់ប្រាណដ៏សាមញ្ញ ដូចជាការរត់ពេលព្រលឹមឡើង ក៏អាចចាប់ផ្ដើមថ្ងៃរបស់អ្នកបានយ៉ាងល្អដែរ ប្រសិនបើអ្នកមិនសូវចង់ ឬមិនចេះធ្វើយ៉ូហ្គា។ វាគឺជាលំហាត់ប្រាណ ដែលអាចធ្វើឲ្យខ្លួនប្រាណរបស់អ្នកបញ្ចេញនូវសារធាតុម្យ៉ាងឈ្មោះ endorphins ដែលជាសារធាតុជួយឲ្យអ្នកមានអារម្មណ៍ល្អ ដូច្នេះវាល្អបំផុតសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។

 

4. ការដើរ

4-peaceful-stroll

បើសិនជាអ្នកមិនចង់ពាក់ស្បែកជើងកីឡា និងធ្វើការរត់នោះទេ គ្រាន់តែធ្វើការដើរធម្មតាៗនៅពេលព្រលឹមឡើងក៏អាចជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកបានយ៉ាងស្រស់ស្រាយផងដែរ ជាពិសេសនៅថ្ងៃ ដែលមានពន្លឺព្រះអាទិត្យរះចំ។ ខ្យល់បរិសុទ្ធ និងពន្លឺថ្ងៃពេលព្រឹកព្រលឹម គឺជាអ្វីដែលត្រូវការដើម្បីចាប់ផ្ដើមការងារប្រចាំថ្ងៃរបស់អ្នក។

 

5. ងូតទឹកត្រជាក់

download

បើសិនជាអ្នកជាប្រភេទមនុស្សចូលចិត្តចាប់ផ្តើមធ្វើការភ្លាមពេលព្រលឹមឡើង ការងូតទឹកត្រជាក់អាចជួយចាប់ផ្ដើមថ្ងៃរបស់អ្នកបានល្អប្រសើរជាងកាហ្វេទៅទៀត ហើយក៏បានលឿនជាងផងដែរ។ ការងូតទឹកត្រជាក់ អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងអាចជួយឲ្យអ្នកមានការប្រុងអារម្មណ៍ខ្ពស់ ជាពិសេសនៅពេលព្រលឹមឡើង។

 

6. ផឹកទឹកត្រជាក់

6-glass-of-water

បើសិនជាអ្នកមិនចង់ង៉ូតទឹកពេលព្រលឹមនោះទេ ការផឹកទឹកត្រជាក់ក៏អាចជួយបានដូចគ្នា។ វាអាចជួយជំរុញលំហូរនៃឈាមទៅកាន់ខួរក្បាល និងជំរុញឲ្យមានការបញ្ចេញនូវអ័រម៉ូន adrenaline ដែលអាចជួយឲ្យអ្នកមានភាពប្រុងអារម្មណ៍ខ្លាំងជាងធម្មតាបាន។

 

7. ផឹកតែក្តៅ

7-having-tea

បើសិនជាទឹកត្រជាក់ មិនមែនជាអ្វីដែលអ្នកចូលចិត្តនៅពេលព្រលឹមឡើង អ្នកក៏អាចផឹកតែក្ដៅបានផងដែរ។ តែ ក៏មានផ្ទុកនូវជាតិកាហ្វេអ៊ីន (caffeine) ដូចកាហ្វេផងដែរ ក៏ប៉ុន្តែមានបរិមាណតិចជាង ដូច្នេះវាក៏អាចប្រើសម្រាប់ចាប់ផ្ដើមថ្ងៃរបស់អ្នកបានដែរ។ តែក្ដៅ ក៏មានផលប្រយោជន៍ផ្សេងទៀតផងដែរ ដូចជាជួយបន្ថយសម្ពាធឈាមជាដើម។

 

8. ហៅទូរស័ព្ទទៅម្តាយរបស់អ្នកបើអ្នកមិននៅជាមួយគាត់

8-calling-mom

ត្រឹមត្រូវណាស់ សម្រាប់យើងទាំងអស់គ្នាភាគច្រើន គ្មានអ្វីលើលោកនេះល្អជាងសម្លេងរបស់មាតារបស់អ្នកនោះទេ។ វាជាសម្លេង ដែលយើងទាំងអស់គ្នាស្ដាប់តាំងពីតូចមក ដោយគាត់តែងតែហៅយើងញាំុបាយ ដាស់យើងឲ្យងើបទៅសាលា និងជេស្ដីបន្ទោសយើងជាដើម។ ដូច្នេះ សម្លេងរបស់មាតារបស់យើង គឺអាចជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃរបស់អ្នកបានយ៉ាងល្អ ជាពិសេសប្រសិនជាអ្នកមិនរស់នៅជាមួយគាត់។ យោងតាមការសិក្សាមួយ បានឲ្យដឹងថា ការស្ដាប់សម្លេងមាតារបស់អ្នក អាចជួយកាត់បន្ថយភាពស្មុគ្រស្មាញបាន។

 

9. ធ្វើការម៉ាស្សា

70762462d75c3f4ecb4208f89f0934cc

មិនមែនមនុស្សទាំងអស់សុទ្ធតែមានដៃគូ ដែលចាំជួយធ្វើម៉ាស្សារៀងរាល់ព្រឹកទាំងអស់នោះទេ ហើយបើសិនជាអ្នកនៅតែម្នាក់ឯង អ្នកក៏អាចធ្វើវាបានដោយខ្លួនឯងផងដែរ។ ចំណាយពេល 2-3 នាទី ដោយធ្វើការចុច ឬសង្កត់លើចំណុចជីបចរចម្បងលើខ្លួនរបស់អ្នក ដើម្បីធ្វើការជំរុញថាមពលរបស់អ្នក។

 

10. ស្ដាប់ចម្រៀង

10-ipod

ធ្វើការស្ដាប់ចម្រៀងពេលព្រលឹមឡើង ក៏អាចជួយចាប់ផ្ដើមថ្ងៃរបស់អ្នក និងជួយតម្លើងថាមពល ដើម្បីធ្វើការងាររបស់អ្នកបានដែរ ជាពិសេសចម្រៀង ដែលមានចង្វាក់លឿនៗ។ តែកុំស្ដាប់លឺខ្លាំងពេក ព្រោះវាអាចធ្វើឲ្យអ្នកថ្លង់បាន។

 

 

 

 

អានបន្ត

2131

Starbucks ហាងកាហ្វេលំដាប់លេខមួយរបស់អាមេរិកនឹងមានវត្តមាននៅលើទឹកដីកម្ពុជាយើងក្នុងពេលឆាប់ៗនេះ

ដំណើរកំសាន្ត

28/09/2015

Starbucks គឺជាយីហោហាងកាហ្វេរបស់ក្រុមហ៊ុន​ Starbucks Corporation ដែលមានដើមកំណើតនៅទីក្រុង Seattle នៃរដ្ឋ Washington​ សហរដ្ឋអាមេរិក។ Starbucks ជាក្រុមហ៊ុនហាងកាហ្វេធំជាងគេបំផុតនៅក្នុងពិភពលោក ដែលជាគូប្រគួតប្រជែងជាមួយ Costa Coffee របស់ចក្រភពអង់គ្លេស។ Starbucks មានហាងចំនួន 22,766 លក់នៅក្នុង 65 ប្រទេសនិងតំបន់ ក្នុងនោះរួមមាន 12,802 ហាងនៅក្នុងសហរដ្ឋអាមេរិក 1,930 ហាងនៅក្នុងប្រទេសចិន 1,409 ហាងនៅប្រទេសកាណាដា 1,121 ហាងនៅជប៉ុន និង 825 ហាងនៅក្នុងចក្រភពអង់គ្លេស។

Frappuccino_Fan_Flavors_(14)

នេះជារូបភាពរបស់កាហ្វេ Starbucks។​ ដកស្រង់ចេញពីគេហទំព័របស់ Starbucks

 

Starbucks_Mobile_Order__Pay_2015_(6)

នេះជារូបភាពរបស់កាហ្វេ Starbucks។​ ដកស្រង់ចេញពីគេហទំព័របស់ Starbucks

 

Ready_to_Drink_-_CPG

នេះជារូបភាពរបស់កាហ្វេ Starbucks។​ ដកស្រង់ចេញពីគេហទំព័របស់ Starbucks

សំរាប់នៅប្រទេសកម្ពុជាយើងវិញ យោងតាមគេហទំព័ររបស់ Starbucks បានបង្ហាញឲ្យដឹងថា​ Starbucks នឹងចាប់ផ្តើមដំណើរការទីតាំងហាងកាហ្វេរបស់គេដំបូងអស់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាយើង នៅចុងឆ្នាំ 2015 ខាងមុខនេះហើយ។

Starbucks បានជ្រើសរើសទីតាំងចាប់ដំណើរការដំបូងរបស់ខ្លួននៅទីក្រុងភ្នំពេញ នៅត្រង់បរិវេណដែលទើបតែពង្រីករបស់អាកាសយាន្នដ្ឋានភ្នំពេញ។ ម៉្យាងវិញទៀតក្រុមហ៊ុនកាហ្វេមួយនេះក៏មានគំរោងនឹងពង្រីកសាខារបស់គេមួយទៀតនៅកណ្តាលទីក្រុងភ្នំពេញក្នុងដើមឆ្នាំ​ 2016 ផងដែល។

La_Boulange_Canada_

នេះជារូបភាពរបស់កាហ្វេ Starbucks។​ ដកស្រង់ចេញពីគេហទំព័របស់ Starbucks

 

US-Washington_DC-Capitol_Hill-Exterior

នេះជារូបភាពរបស់កាហ្វេ Starbucks។​ ដកស្រង់ចេញពីគេហទំព័របស់ Starbucks

វាគឺជារឿងមួយដ៏សប្បាយរីករាយសំរាប់អ្នកដែលចូលចិត្តញ៊ាំកាហ្វេ ព្រោះថាកាហ្វេរមួយកែវៗរបស់ Starbucks សុទ្ធតែបានផ្សំឡើងពីគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ និង ឈ្ងុយឆ្ងាញ់។ បើប្រិយមិត្តទាំងអស់គ្នាចង់ដឹងថារស់ជាតិកាហ្វេរ Starbucks ពិតជាឈ្ងុយឆ្ងាញ់ប៉ុណ្ណានោះសូមរង់ចាំទៅភ្លក់ទាំងអស់គ្នានៅក្នុងថ្ងៃចាប់បើកសម្ភោទរបស់ Starbucks នាពេលឆាប់ៗខាងមុខនេះ។

អានបន្ត