MENU

ជម្រើសកាមេរ៉ា DSLR សំរាប់អ្នកទើបតែប្រើដំបូង

ពួកយើងបានសង្កេតឃើញថា ប្រទេសកម្ពុជាយើងបានកំពុងតែកើនឡើងនូវអ្នកប្រើប្រាស់កាមេរ៉ា DSLR វាជារឿងមួយដែលល្អ ព្រោះវាធ្វើអោយប្រទេសយើងបានរីកចំរើននូវការផលិតរូបភាពតាមការថតរូប។ ប៉ុន្តែក៏មានអ្នកខ្លះដែលមិនទាន់បានជ្រាបអំពីការប្រើប្រាស់ និង ប្រភេទកាមេរ៉ាណាដែលល្អសំរាប់គេជាអ្នករៀនដំបូង ភាគច្រើនគឺនៅលើទំព័រ Facebook មានមនុស្សមួយចំនួនដែលបានសួរទៅអ្នកឯកទេសខាងថតរូប។ ដូច្នេះពួកយើងបានលើកយកនូវអត្ថបទមួយនេះដើម្បីបង្ហាញពីជម្រើស កាមេរ៉ាខ្លះដែលលោកអ្នកអាចទិញប្រើបាន។ ខាងក្រោមនេះជាជម្រើសកាម៉េរា DSLR សំរាប់អ្នកចង់រៀនថតរូបលើកដំបូង​ដែលមានតំលៃសមរម្យ។

 

Nikon D3300

តម្លៃនៅទីផ្សាប្រទេសកម្ពុជាប្រហែល $360 ភ្ជាប់ជាមួយ Kit Lens Nikkor AF-S 18-55mm ƒ/3.5-5.6 VR (យោងតាមហាងលក់កាមេរ៉ា Camera Hub)

  • Nikon D3300 ជាប្រភេទកាមេរ៉ា DSLR មួយដែលចេញនៅឆ្នាំ 2014
  • ទំហំ Sensor របស់វាគឺ 24 មេហ្កាភិចស៊េល
  • អាចថតបានចំនួន 5 រូបភាពក្នុង 1 វិនាទី
  • ISO អាចដំឡើងដល់ 25600
  • អាចថតវីដេអូបាន ទំហំ 1080p 60fps
  • បន្ទុកថ្មអាចថតបាន​ប្រហែល 700 រូបភាពទើបអស់។
ដកស្រង់ពីគេហទំព័រ nikon

ដកស្រង់ពីគេហទំព័រ nikon

Nikon D5300

តម្លៃនៅទីផ្សាប្រទេសកម្ពុជាប្រហែល $599 ជាមួយនឹង Kit lens Nikkor AF-S 18-105mm ƒ/3.5-5.6 ED VR (យោងតាមហាងលក់កាមេរ៉ា Camera Hub)

  • Nikon D5300 ជាប្រភេទកាមេរ៉ា DSLR មួយដែលចេញនៅឆ្នាំ 2013
  • ទំហំ Sensor របស់វាគឺ 24 មេហ្កាភិចស៊េល
  • គ្មាន AA filter ដូច្នេះវាអាចធ្វើអោយរូបភាព របស់អ្នកមានលក្ខណះច្បាស់ជាងមុន។
  • មានចំនុច autofocus ដល់ទៅ 39 អាចអោយអ្នក focus ដោយមិនចាំយូរ។​
  • អាចថតបានចំនួន 5 រូបភាពក្នុង1 វិនាទី
  • ISO អាចដំឡើងដល់ 25600
  • អាចថតវីដេអូបាន ទំហំ 1080p 60fps
  • បន្ទុកថ្មអាចថតបានប្រហែល​ 600 រូបភាពទើបអស់។
  • មានអេក្រង់ពណ៌ច្បាស់ល្អ អាចបង្វិលចុះឡើងបាន​ មាន wifi និង GPS នៅក្នុងកាមេរ៉ាតែម្តង អ្នកអាចថតភ្លាមហើយទាញចូលក្នុងទូរស័ព្ទដៃអ្នកភ្លាមក៏បាន(សំរាប់អ្នកចូលចិត្ត post រូបភាព)។
ដកស្រង់ពីគេហទំព័រ nikon

ដកស្រង់ពីគេហទំព័រ nikon

 

Nikon D5500

តម្លៃនៅទីផ្សាប្រទេសកម្ពុជាប្រហែល $599 ភ្ជាប់ជាមួយ Kit lens Nikkor AF-S 18-55mm ƒ/3.5-5.6G VR II (យោងតាមហាងលក់កាមេរ៉ា Camera Hub)

ជាកាមេរ៉ាជំនាន់ក្រោយបន្ទាប់ពី D5300 specs ភាគច្រើនមានដូចទៅនឹង Nikon D5300 ដែល ប៉ុន្តែមានភាពខុសគ្នាត្រង់ ​D5500​ មានរាងតូចជាង មានអេក្រង់ Touchscreen និង មិនមាន GPS ដូច D5300 ទេ។

ដកស្រង់ពីគេហទំព័រ nikon

ដកស្រង់ពីគេហទំព័រ nikon

 

Canon​ 1200D

តម្លៃនៅទីផ្សាប្រទេសកម្ពុជាប្រហែល $299 ភ្ជាប់ជាមួយ Kit lens Canon EF-S 18-55mm ƒ/3.5-5.6 IS STM (យោងតាមហាងលក់កាមេរ៉ា Camera Hub)

  • ជាប្រភេទកាមេរ៉ា DSLR មួយដែលចេញនៅឆ្នាំ 2014
  • ទំហំ Sensor របស់វាគឺ 18 មេហ្កាភិចសែល
  • ISO ធំបំផុតគឺ 6400
  • មានចំនុច autofocus ដល់ទៅ 9
  • ថតវីដេអូ បាន​1080p 30fps, 720p 60fps
  • អេក្រង់ភ្លឺច្បាស់ល្អ
  • បន្ទុកថ្មអាចថតបានប្រហែល​ 500 រូបភាពទើបអស់។
ដកស្រង់ពីគេហទំព័រ Youtube

ដកស្រង់ពីគេហទំព័រ Youtube

 

Canon 100D

  • ជាប្រភេទកាមេរ៉ា DSLR មួយដែលចេញនៅឆ្នាំ 2013
  • ជាកាមេរ៉ាប្រភេទ DSLR ដែលតូចជាងគេបំផុតនិងស្រាលជាងគេបំផុតក្នុងទីផ្សា
  • ទំហំ Sensor 18 មេហ្កាភិចសែល
  • ISO ធំបំផុត 12800
  • មានចំណុច autofocus 9
  • ថតបាន 4 រូបភាពក្នុង 1 វិនាទី
  • ថតវីដេអូ បាន​1080p 30fps, 720p 60fps
  • អេក្រង់ភ្លឺច្បាស់ល្អ Touchscreen
  • បន្ទុកថ្មអាចថតបានប្រហែល ​500 រូបភាពទើបអស់។

canon_eos_100d_white_21 maxresdefault (5)

Canon 750D/760D

ភ្ជាប់ជាមួយ Kit Lens Canon EF-S 18-55mm ƒ/3.5-5.6 IS STM ម៉ូឌែល 750D មានតម្លៃ $580 ហើយម៉ូឌែល 760D មានតម្លៃ $650 (យោងតាមហាងលក់កាមេរ៉ា Camera Hub)

  • ជាប្រភេទកាមេរ៉ា DSLR មួយដែលចេញនៅឆ្នាំ 2015
  • ទំហំ Sensor 24 មេហ្កាភិចសែល
  • ISO ធំបំផុត 25600
  • មានចំនុច autofocus ដល់ទៅ 19 , Hybrid CMOS AF III
  • ថតវីដេអូ បាន​1080p 30fps, 720p 60fps
  • អេក្រង់ភ្លឺច្បាស់ល្អ និង Touchscreen
  • បន្ទុកថ្មអាចថតបានប្រហែល​ 500 រូបភាពទើបអស់
  • សម្រាប់ម៉ូឌែល 760D មាន LCD នៅផ្នែកខាងលើ ដែលបង្ហាញពីទិន្ន័យនៃការថតរូបរបស់កាមេរ៉ា

maxresdefault (6)

 

 

ទាំងនេះគឺជាជម្រើសកាមេរ៉ាប្រភេទ DSLR ដែលពួកខ្ញុំជឿថាជាជម្រើសល្អពីក្នុងទីផ្សារសព្វថ្ងៃនេះ។ ចំពោះចំនួនមេហ្កាភិចសែល (Megapixel/MP) របស់សិនស័រវិញអ្នកមិនបាច់ពិចារណាច្រើនពេកពីលើនោះទេ ពួកយើងភាគច្រើនគឺគ្រាន់តែថតរូបដើម្បីបង្លោះនៅក្នុងបណ្តាញសង្គមក្នុង Internet តែប៉ុណ្នោះ ហើយពួកយើងមិនត្រូវការផ្ដិតរូបទំហំធំទេ ចំពោះការប្រើប្រាស់ដូចនេះ សិនស័រត្រឹមតែ 5 មេហ្កាផិចស៊េលវាគ្រប់គ្រាន់ស្រាប់ទៅហើយ។ ម៉្យាងទៀតបើអ្នកនៅក្នុងចំណោមមនុស្សភាគតិចដែលផ្ដិតរូបទំហំធំវិញនោះ សម្រាប់កាមេរ៉ាខាងលើ រវាង18MP ឬ 24MP វាមិនមែនជាការខុសគ្នាច្រើនខ្លាំពេកនោះទេ។

ចំពោះអ្នកដែលប្រើកាមេរ៉ាត្រៀមនឹងថតវីដេអូច្រើន អ្នកគួតែជ្រើសរើសយកកាមេរ៉ាដែលអាចថតវីដេអូ 1080p។

កាមេរ៉ា DSLR ខាងលើមិនមានមុខងារច្រើនដូច DSLR ដែលបង្កើតដើម្បីអ្នកឯកទេសជំនាញទេ ប៉ុន្តែអ្នកត្រូវដឹងថានេះជាការទិញកាមេរ៉ា DSLR ដំបូងរបស់អ្នក ហើយមនុស្សមួយចំនួនធំដែលទើបតែចាប់ផ្តើមប្រើប្រាស់ DSLR គឺមិនត្រូវការកាមេរ៉ាមានមុខងារច្រើនដូចអ្នកឯកទេសជំនាញនោះទេ។ នេះគឺជាការដាក់ទុនលើកដំបូងរបស់អ្នកក្នុងការថតរូបលក្ខណៈកម្រិតខ្ពស់ ប៉ុន្តែអ្នកមិនប្រាកដថាអ្នកនឹងចូលចិត្តវិស័យនេះហើយបន្តជំនាញនេះទេ ដូចនេះអ្នកគួរតែដាក់ទុនបន្តិចបន្តួចទៅលើជំនាញនេះសិនបានហើយ ព្រោះថាវាអាចមានឧបស័គ្គ ឬ កត្តាខ្លះដែលជំរុញឲ្យអ្នកបោះបង់ជំនាញនេះវិញ ហើយបើអ្នកចំណាយតិចទៅលើឧបករណ៍ថតរូប អ្នកនឹងមិនខាតបង់ថវិកាច្រើនទេ។ ម៉្យាងវិញទៀតបើអ្នកត្រូវការឧបករណ៍ផ្សេងៗទៀតអ្នកអាចទិញបន្ថែមបានគ្រប់ពេល។ ខ្ញុំផ្ទាល់ធ្លាប់ស្គាល់មនុស្សមួយចំនួនដែលចំណាញប្រាក់យ៉ាងច្រើនទៅលើកាមេរ៉ា DSLR ដំបូងរបស់ពួកគាត់ ប៉ុន្តែមិនបានប៉ុន្មានខែផងគាត់ចង់លក់កាមេរ៉ារបស់គាត់វិញ ព្រោះគាត់មានអារម្មណ៍ថា ថតរូបដោយ DSLR មានភាពលំបាក និងហត់ជាងការថតរូបធម្មតា (ដោយកាមេរ៉ាទូរស័ព្ទរបស់គាត់) ហើយការលក់ឧបករណ៍ទាំងនោះចេញវិញមានការខាតជាថវិកាយ៉ាងច្រើន។

កត្តាមួយទៀតដែលអ្នកត្រូវចាំទៅលើការជ្រើសរើសឧបករណ៍ថតរូបរបស់អ្នកគឺអ្នកគួតែយល់ថាកញ្ចក់ (lens) វាសំខាន់ជាងតួកាមេរ៉ា។ តួកាមេរ៉ានឹងហួសសម័យឬខូចក្នុងពេលប៉ុន្មានឆ្នាំក្រោយ ប៉ុន្តែកញ្ចក់កាមេរ៉ាអាចនៅជាមួយអ្នកនឹងអាចប្រើប្រាស់បានជាច្រើនឆ្នាំបន្តទៀត។ កញ្ចក់កាមេរ៉ាគឺជាគ្រឿងសំខាន់ជាងគេបំផុតរបស់ប្រព័ន្ធកាមេរ៉ាទាំងមូល។ ប្រើតួការមេរ៉ាតំលៃថោកបំពាក់ជាមួយនឹងកញ្ចក់ថ្លៃល្អមួយ វានឹងឲ្យគុណភាពរូបភាពល្អជាងកាមេរ៉ាតំលៃ $6000 បំពាក់ជាមួយនឹងកញ្ចក់តម្លៃ $200។

ក្នុងអត្ថបទក្រោយៗខ្ញុំត្រៀមនឹងបកស្រាយអំពីលក្ខណៈពិសេសរវាងកាមេរ៉ានីមួយៗ។ ជាបញ្ចប់ខ្ញុំចង់ប្រាប់អ្នកថា ប្រព័ន្ធកាមេរ៉ាថ្លៃយ៉ាងណាក្តី វាមិនសំខាន់ដូចការយល់ដឹងក្នុងការថតរូបរបស់អ្នកថតរូបទេ។ អ្នកគួតែប្រើពេលដើម្បីបង្កើនចំណេះដឹងនិង បទពិសោធន៍ក្នុងការថតរូបរបស់អ្នក វាប្រសើរជាងចំណាយពេលលើការប្រៀបធៀបឧបករណ៍ថតរូបទាំងនេះ។ រីករាយក្នុងការថតរូបទាំងអស់គ្នា!

 

 

ការកែតម្រូវ 9/11/2015: បន្ថែមតម្លៃកាមេរ៉ាសម្រាប់កាមេរ៉ានីមួយៗ ។

Comments Off on ជម្រើសកាមេរ៉ា DSLR សំរាប់អ្នកទើបតែប្រើដំបូង បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន