MENU

iPad Pro ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានទំហំ ១២,៩ អ៊ីញ

ក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់អំពីលក្ខណៈពិសេសៗថ្មីៗរបស់ iPad Pro ដែលក្រុមហ៊ុន Apple ទើបតែនឹងប្រកាសថ្មីៗនេះ។ iPad Pro មានទំហំស្គ្រីនដល់ទៅ ១២,៩ អ៊ីញ ដែលផ្ទុកចំនួនភិចស៊ែលដល់ទៅ ៥,៦ លាន​ផិចស៊ែល (២៧៣២ × ២០៤៨ ភិចស៊ែល) ញឹកជាងទំហំមេហ្គាភិចស៊ែលរបស់ Macbook Pro ដែលធ្វើឲ្យមានការងាយស្រួលដល់ការធ្វើការងារ ការលេងហ្គេម ការកម្សាន្តផ្សេងៗជាច្រើនទៀត។ វាមានកម្រាស់ ៦,៩ មីលីម៉ែត្រ និងមានទម្ងន់ ៧១៣ ក្រាម ហើយថ្មរបស់វាអាចកាន់បានរហូតដល់ទៅ ១០ ម៉ោង។

រូបភាបរបស់ iPad Pro

រូបភាបរបស់ iPad Pro

 

Processor ជំនាន់ថ្មី A9X 64-bit

រូបភាព Processor A9X ដកស្រង់ចេញពីវែបសាយ iDownloadblog

រូបភាព Processor A9X ដកស្រង់ចេញពីវែបសាយ iDownloadblog

iPad Pro មានភ្ជាប់មកជាមួយនូវ processor ជំនាន់ថ្មី គឹ A9X 64-bit ដែលដើរលឿនជាង A8X ដែលជា processor ជំនាន់មុនដល់ទៅ ១,៨ដងខាងផ្នែក CPU និងដំណើរការល្អជាងមុនដល់ទៅ ២ដង ខាងផ្នែក GPU។ ពិសេសជាងនេះ ជាមួយនឹង A9X processor នេះ គឺមានន័យថាអ្នកអាចកែសម្រួលវីដេអូ 4K បានដល់ទៅ ៤ វីដេអូក្នុងពេលតែមួយ ហើយក៏អាចធ្វើការងារខាងដេគ័រ ខាងឌីហ្សាញ និងការរបស់អ្នកជំនាញផ្សេងៗ ដែលត្រូវការប្រើប្រាស់ Programs ធំៗបានយ៉ាងងាយស្រួលនិងដើរលឿនផងដែរ នៅលើ iPad Pro ថ្មីនេះ។

 

iPad Pro មានភ្ជាប់មកជាមួយកម្មវិធី iOS9

iOS9 គឺជា Operating System ថ្មីទាន់សម័យ និងមានសុវត្ថិភាពជាងគេបំផុត របស់ក្រុមហ៊ុន Apple។ iOS9 បានទាញយកផលប្រយោជន៏របស់ Processor A9X របស់ iPad Pro ដើម្បីជួយសម្រួលដល់ការងាររបស់អ្នក និងជំនះរាល់ឧបសគ្គ ដែលអ្នកធ្លាប់ជួបពីមុនជាមួយឧបករណ៍គ្រឿងអេឡិចត្រូនីចដែលដើរយឺតនិងប៉ះពាល់ដល់ការងារអ្នក។ លើសពីនេះ ជាមួយនឹង Multitasking អ្នកអាចប្រើប្រាស់ Apps ចំនួន ២ ក្នុងពេលតែមួយបានយ៉ាងងាយ ដោយសារតែ iPad Pro មានអេក្រង់ធំស្រាប់។ ហើយ Siri និង Spotlight Search ក៏ដូចជាមុខងារដ៏ទៃផ្សេងៗទៀតនៅក្នុង iOS9 ដែល ក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើងនោះ ក៏កាន់តែមានប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការប្រើប្រាស់ iPad Pro ផងដែរ។

 

លក្ខណៈពិសេសផ្សេងៗទៀត

iPad Pro ក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសផ្សេងៗជាច្រើនទៀតដូចជា កាមេរ៉ា ៨ មេហ្គាភិចស៊ែល (8MP iSight) និង កាមេរ៉ាមុខ FaceTime HD, 802.11ac Wi-Fi  MIMO, និង Touch ID ជាដើម។ ជាពិសេសជាងនេះទៀត iPad Pro មានភ្ជាប់ជាមួយ Speaker ដល់ទៅ ៤ ដែលជួយឲ្យ បទពីសោធនៃការស្ដាប់ចម្រៀងរបស់អ្នកកាន់តែប្រសើរឡើង ហើយ Speaker ទាំង ៤ នោះមានសម្លេងលឺជាង Speaker របស់ iPad Air ដល់ទៅ ៣ ដង និង អាចលៃតម្រូវប្រេកង់ចម្រៀងរបស់អ្នកដោយស្វ័យប្រវត្តិន៍ ឲ្យលឺស្មើពិរោះល្អទោះបីអ្នកកាន់ iPad Pro របស់អ្នកយ៉ាងណាក៏ដោយ។

 

ប្រដាប់ប្រើប្រាស់បន្ថែមរបស់ iPad Pro (iPad Pro Accessories)

iPadProKeyboardCover

រូបភាពរបស់ iPad Pro និង Keyboard Case

iPad Pro ក៏អាចប្រើប្រាស់ជាមួយនឹងឧបករណ៍ខាងក្រៅបន្ថែម ដែលក្រុមហ៊ុន Apple បានផលិត និង​ឌីហ្សាញជាពិសេសសម្រាប់ iPad Pro ផងដែរ ដែលឧបករណ៍ទាំងនោះមានដូចជា Keyboard Case ដែលភ្ជាប់ជាមួយនឹង iPad Pro តាមរយៈ connectors របស់វា និង ខ្មៅដៃ Apple (Apple Pencil) ដែលក្រុមហ៊ុន Apple ផលិតជាពិសេសសម្រាប់ប្រើជាមួយ iPad Pro ដែលវាអាចវាស់ដឺងពីសម្ពាធកម្លាំងដៃរបស់អ្នកនៅពេលដែលអ្នកចុចនៅលើ​អេក្រង់របស់ iPad Pro បានយ៉ាងងាយ និងធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចសរសេប្រើប្រាស់ខ្មៅដៃ និងក្រដាស់ធម្មតាអីញ្ចឹង។

រូបភាបរបស់ Apple Pencil

រូបភាពគ្រឿងខាងក្នុងរបស់ Apple Pencil

 

ថ្ងៃចេញលក់ជាផ្លូវការ និងតម្លៃរបស់ iPad Pro

រូបភាបរបស់ iPad Pro

រូបភាពរបស់ iPad Pro

អ្នកអាចរកទិញ iPad Pro ថ្មីនេះបាននៅខែវីច្ឆកា នៅក្នុងតម្លៃចាប់ពី ៧៩៩ ដុល្លាអាមេរិកឡើងទៅសម្រាប់ iPad Pro 32GB និង ៩៤៩ ដុល្លាអាមេរិក សម្រាប់ iPad Pro 128GB។ ហើយអ្នកក៏អាចរកទិញ iPad Pro 128GB ដែលអាចប្រើប្រាស់ទិន្នន័យ 4G LTE បានផងដែរនៅក្នុងតម្លៃ ១០៧៩ ដុល្លាអាមេរិក។ ហើយចំពោះ Keyboard Case អ្នកអាចរកទិញបានក្នុងតម្លៃ ១៦៩ ដុល្លាអាមេរិក និង Apple Pencil ក្នុងតម្លៃ ៩៩ ដុល្លាអាមេរិក។

 

នេះគឺជាវីដេអូរៀបរាប់អំពី iPad Pro ថ្មីរបស់ក្រុមហ៊ុន Apple

 

ជាទីបញ្ចប់នេះ ខ្ញុំសូមបញ្ជាក់ថា iPad Pro ថ្មីរបស់ក្រុមហ៊ុន Apple នេះគឺជាឧបករណ៍ដែលមនុស្សភាគច្រើនចូលចិត្ត និងបានទន្ទឹងរងចាំជាយូរមកហើយ ជាពិសេស អ្នកឌីហ្សាញ អ្នកដេគ័រ អ្នកគូសប្លង់ និងអ្នកជំនាញខាងផ្នែកផ្សេងៗជាច្រើនទៀត ពីព្រោះ iPad Pro មានឥទ្ធិពលខ្លាំងក្នុងការប្រើកម្មវីធីផ្សេងៗ មានអេក្រង់ធំងាយស្រួលប្រើ និងជាពិសេសនោះគឺអាចប្រើជំនួសកុំព្យូទ័របាន ហើយក៏អាចប្រសើរជាងកុំព្យូទ័រមួយចំនួនផងដែរក៏ថាបាន។

Comments (1) បច្ចេកវិទ្យា

One Response to iPad Pro ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានទំហំ ១២,៩ អ៊ីញ

  1. […] និង Tablet នៅពេលដែលឃើញថា Apple ចេញ iPad Pro និង Microsoft ចេញ Surface pro 4​ […]

យោបល់របស់អ្នកអាន