MENU

អត្ថន័យស្លាកសញ្ញាររបស់ក្រុមហ៊ុនរថយន្តទាំង 10 ដែលយើងពុំធ្លាប់បានដឹង

នាពេលបច្ចុប្បន្នមានរថយន្តជាច្រើនម៉ាក ច្រើនម៉ូដែលកំពុងធ្វើចរាចរណ៍ ក្នុងនោះមានរថយន្តមួយចំនួនធំដែលយើងអាចស្គាល់ពីម៉ាករបស់វាបាន ប៉ុន្តែថាតើអត្ថន័យរបស់ស្លាកសញ្ញា ឬ logo របស់រថយន្តទាំងនោះមានន័យយ៉ាងដូចម្តេចនោះ គឺមនុស្សភាគច្រើនពុំធ្លាប់បានដឹងនោះទេ។ ខាងក្រោមនេះគឺជាអត្ថន័យស្លាកសញ្ញាររបស់ក្រុមហ៊ុនរថយន្តល្បីៗទាំង 10  ដែលយើងពុំធ្លាប់បានដឹង៖

 

TOYOTA

ស្លាកសញ្ញាររបស់ក្រុមហ៊ុន TOYOTA មានរង្វង់រាងពងក្រពើចំនួនពីរតភ្ជាប់គ្នានៅក្នុងរង្វង់ពងក្រពើធំមួយ ការតជាប់គ្នានៃរង្វង់មូលពងក្រពើទាំងអស់នេះតំណាងឲ្យការជឿជាក់គ្នារវាងក្រុមហ៊ុន TOYOTA និង អតិថិជនរបស់គេ ហើយការតភ្ជាប់នៃរង្វង់មូលពងក្រពើទាំងនោះក៏បានបង្ហាញជារូបអក្សរ T ដែលដំណាងឲ្យ TOYOTA ផងដែរ។ រង្វង់រាងពងក្រពើទាំងបីនេះបង្ហាញអំពីបេះដូងនៃអតិថិជន បេះដូងនៃផលិតផល ភាពរីកចំរើននៃបច្ចេកវិទ្យា និង ឱកាសដែលគ្មានព្រំដែននៅពេលខាងមុខ។

 

Toyota-Wallpaper-16

នេះជារូបភាពពីគេហទំព័រ edmunds

 

y9s9fw5msz0cw4qfs9za

នេះជារូបភាពពីគេហទំព័រ edmunds

 

MAZDA

ឈ្មោះរបស់ក្រុមហ៊ុន MAZDA គឺបានយកតាមឈ្មោះរបស់ព្រះជំនាន់បុរាណរបស់ប្រទេសអឺរ៉ង ដែល Ahura Mazda​ គឺជាព្រះនៃបញ្ញា ភាពឆ្លាតវៃ និង ភាពសុខដុមរមនា។ ស្លាកសញ្ញា MAZDA​​ នាពេលបច្ចុប្បន្នគឺបានកែប្រែនៅក្នុងឆ្នាំ 1998 ដោយវាមានរូបរាងជាអក្សរ M នៅក្នុងរង្វង់។ អក្សរ M នៅក្នុងរង្វង់ ដែលមានរាងដូចជាស្លាបមួយគូតំណាងឲ្យការហោះហើរឆ្ពោះទៅកាន់ពេលអនាគត។ សំរាប់អក្សរ V នៅចំកណ្តាលនៃអក្សរ M គឺតំណាងឲ្យ គំនិតច្នៃប្រឌិត ភាពរឹងមាំ ភាពបុិនបត់បែន និង ចំណង់ចំណូលចិត្តរបស់ក្រុមហ៊ុន Mazda។ សំរាប់រូបសញ្ញាទាំងមូលវិញគឺតំណាងឲ្យអារម្មណ៍ដ៏ម៉ឺងម៉ាត់ និង យ៉ាងមោះមុតថា គ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុន Mazda នឹងទទួលបានការគាំទ្រ។

 

Mazda-Logo

នេះជារូបភាពពីគេហទំព័រ edmunds

 

2015-mazda6_2014-laas_eu_sdn_action_2-e1416449110805

នេះជារូបភាពពីគេហទំព័រ edmunds

 

PORSCHE

ស្លាកសញ្ញារបស់ក្រុមហ៊ុន PORSCHE ដែលមានឆ្នូតខ្មៅក្រហមគឺតំណាងទង់ជាតិរបស់ប្រទេសអាល្លឺម៉ង់ ជាមួយនឹងពាក្យថា Stuttgart ជាឈ្មោះរបស់ទីក្រុងដែលជាទីតាំងរបស់ស្នាក់ការធំ PORSCHE  រីឯរូបសេះវិញគឺតំណាងឲ្យថាមពល និង ល្បឿន។

 

10673-porsche-logo-1366x768-car-wallpaper

នេះជារូបភាពពីគេហទំព័រ edmunds

 

maxresdefault

នេះជារូបភាពពីគេហទំព័រ edmunds

 

Mercedes-Benz

ស្លាកសញ្ញារបស់ក្រុមហ៊ុន Mercedes-Benz គឺមានរូបផ្កាយដែលមានមុខបីនៅក្នុងរង្វង់កង។ បើតាមអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនរថយន្តមួយនេះបានប្រាប់ឲ្យដឹងថាស្លាកសញ្ញានេះគឺអត្ថន័យសាមញ្ញមែនទែន ពោលគឺមុខទាំងបីរបស់ផ្កាយគឺតំណាងឲ្យភាពជោគជ័យក្នុងការត្រួតត្រាទីផ្សាររបស់ម៉ាកមួយនេះទាំងនៅលើផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស។

 

mercedes-benz-logo-wallpaper-desktop-i45ikk0c-download

នេះជារូបភាពពីគេហទំព័រ edmunds

 

Mercedes-LED-Logo

នេះជារូបភាពពីគេហទំព័រ edmunds

 

Rolls Royce

ឈ្មោះរបស់ក្រុមហ៊ុន Rolls Royce គឺជាការរួមបញ្ចូលគ្នារបស់ឈ្មោះបីតាស្ថាបនិកទាំងពីររបស់ Rolls Royce គឺលោក Charles Rolls និង លោក Henry Royce។ ស្លាកសញ្ញារបស់ក្រុមហ៊ុនរថយន្តប្រណីតមួយនេះគឺមាន អក្សរ Rolls នៅខាងលើ និង Royce នៅខាងក្រោម ជាមួយនឹងអក្សរ R ចំនួនពីរត្រួតពីលើគ្នាដែលតំណាងឲ្យទំនាក់ទំនងដ៏ល្អ និង ស្អិតរម្មួតរបស់បីតាស្ថាបនិកទាំងពីរ។ ចំណែកឯរូបតុបតែងនៅលើក្បាលរថយន្តជានារីឈរបក់ដៃទៅក្រោយរាងរូចស្លាបនោះគឺតំណាងឲ្យសម្រស់នៃអារម្មណ៍ដ៏អណ្តែតអណ្តូង។

 

Rolls-Royce Logo 1

នេះជារូបភាពពីគេហទំព័រ edmunds

 

2016-Rolls-Royce-Phantom-Specificationនេះជារូបភាពពីគេហទំព័រ edmunds

នេះជារូបភាពពីគេហទំព័រ edmunds

 

BMW

ក្រុមហ៊ុន BMW បានប្រើប្រាស់ស្លាកសញ្ញាចាស់របស់គេដែលបានបន្សល់ទុកតាំងពីពេលដែលក្រុមហ៊ុននេះធ្វើការផលិតយន្តហោះម្លេះ។ ស្លាកសញ្ញាដែលមានវ័យចំណាស់នេះគឺមានរង្វង់ពណ៌ខៀវ និង ស ដែលរុំព័ទ្ធទៅដោយរង្វង់ពណ៌ខ្មៅជាមួយនឹងអក្សរ BMW។ ស្លាកសញ្ញានេះគឺតំណាងឲ្យរូបភាពនៃការបង្វិលរបស់ស្លាបចាក់យន្តហោះដែលមានពណ៌ស ជាមួយនឹងពណ៌របស់ផ្ទៃមេឃ។

 

1398768

នេះជារូបភាពពីគេហទំព័រ edmunds

 

screen-shot-2015-08-19-at-14.3-55d486a55d7d8

នេះជារូបភាពពីគេហទំព័រ edmunds

 

BMW_i8_at_TMS_2013

នេះជារូបភាពពីគេហទំព័រ edmunds

 

Audi

សំរាប់ស្លាកសញ្ញារបស់ក្រុមហ៊ុនរថយន្តភាគច្រើនគឺមានរូបតំណាងសត្វ ឬ អក្សរពីរបីតួរ តែបើយើងក្រឡេកមកមើលស្លាកសញ្ញារបស់ក្រុមហ៊ុន Audi វិញនោះយើងនឹងមានអារម្មណ៍ថាវាពិតជាសាមញ្ញណាស់ ដោយសារវាមានតែរូបរង្វង់មូលបួនភ្ជាប់គ្នាប៉ុណ្ណោះ។ សំរាប់អត្ថន័យរបស់ស្លាកសញ្ញារបស់ក្រុមហ៊ុននេះក៏សាមញ្ញដែលគឺវាតំណាងឲ្យការរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនទាំងបួនគឺ Audi Horch DKW និង Wanderer ក្នុងឆ្នាំ 1932 ។

 

audi-logo-q-tfsi-car-free-100109

នេះជារូបភាពពីគេហទំព័រ edmunds

 

Audi-logo-wallpaper-2560x1440

នេះជារូបភាពពីគេហទំព័រ edmunds

 

Cadillac

ក្រុមហ៊ុន Cadillac គឺជាក្រុមហ៊ុនរថយន្តប្រណីតរបស់សហរដ្ឋអាមេរិក។ ស្លាកសញ្ញារបស់ក្រុមហ៊ុននេះគឺមានរូបរាងខែលជាមួយនឹងផ្ទៃដែលមានពណ៌ឆ្នូតចម្រុះ ខៀវ ក្រហម លឿង ទឹកប្រាក់ ប្រផេះ និង ខ្មៅ ដែលពណ៌នីមួយៗមានអត្ថន័យរាងៗខ្លួន។ ពណ៌ទាំងអស់នោះតំណាងឲ្យ អារម្មណ៍រំជើបរំជួល គំនិតឆ្នៃប្រឌីត  ភាពល្អឥតខ្ចោះ ទំនួលខុសត្រូវនៃមុខជំនួញ ទំនុកចិត្ត និង ភាពអស្ចារ្យ។

 

cadillac_logo

នេះជារូបភាពពីគេហទំព័រ edmunds

 

Lb51

នេះជារូបភាពពីគេហទំព័រ edmunds

 

Lamborghini

ពេល​ដែលនិយាយដល់ Lamborghini អ្នកទាំងអស់គ្នាប្រាកដជានឹកឃើញដល់ស្លាកសញ្ញារូបគោជល់របស់វាភ្លាម។ តើមូលហេតុអ្វីដែលធ្វើឲ្យបីតាស្ថាបនិកក្រុមហ៊ុនរថយន្តស្ព័រប្រណីតមួយនេះជ្រើសរើសរូបសត្វគោជល់ជាស្លាកសញ្ញាប្រចាំក្រុមហ៊ុននោះ? ការសំរេចចិត្តទាំងអស់នេះគឺដោយសារឆ្នាំកំណើតរបស់បីតាស្ថាបនិករបស់ក្រុមហ៊ុន Lamborghini ដែលមានឈ្មោះថា Ferruccio Lamborghini គឺស្ថិតនៅក្នុងឆ្នាំគោនៃសត្វទាំង 12 របស់ក្រិក។ មូលហេតុមួយទៀតនោះគឺដោយសារគាត់មានចំណង់ចំណូលចិត្តលើវិស័យកីឡាចាក់គោរបស់អ៊ីតាលីផងដែរ។

 

screen-shot-2015-08-20-at-10.3-55d59ee9c2e0f

នេះជារូបភាពពីគេហទំព័រ edmunds

 

2014-lamborghini-aventado-2_1600x0w

នេះជារូបភាពពីគេហទំព័រ edmunds

 

Ferrari

ស្លាកសញ្ញារបស់ក្រុមហ៊ុន Ferrari គឺមានរូបសេះខ្មៅមួយឈរជើងពីរនៅក្នុងផ្ទៃខែលពណ៌លឿង ដោយនៅក្រោមជើងសេះខ្មៅនោះមានអក្សរ S និង​ អក្សរ​ F ហើយនៅខាងលើរូបខែលនោះគឺមានឆ្នូតពណ៌របស់ទង់ជាតិអ៊ីតាលី។ រូបសេះដែលមាននៅក្នុងស្លាកសញ្ញារបស់ក្រុមហ៊ុន Ferrari នេះគឺតំណាងឲ្យរូបសេះដែលមាននៅលើយន្តហោះចំបាំងរបស់វីរៈបុរសរបស់ប្រទេសអ៊ីតាលីនៅក្នុងសង្គ្រាមលោកលើកទី 1 ដែលមានឈ្មោះថាលោក Francesco Baracca។ ចំណែកអត្ថន័យរបស់ពណ៌ខ្មៅនៃសេះនោះគឺចង់បង្ហាញពីទុក្ខសោកបន្ទាប់ពីវីរៈបុរសនោះត្រូវបានស្លាប់នៅក្នុងសង្គ្រាម។សំរាប់ផ្ទៃពណ៌លឿងដំណាងឲ្យទីក្រុង Modena ដែលជាស្រុកកំណើតរបស់វីរៈបុរសនោះ។

 

Ferrari-emblem

នេះជារូបភាពពីគេហទំព័រ edmunds

 

2014-Ferrari-F12-Berlinetta-front-three-quarters

នេះជារូបភាពពីគេហទំព័រ edmunds

 

FBaracca_1

រូបថតរបស់លោក Francesco Baracca

 

Comments Off on អត្ថន័យស្លាកសញ្ញាររបស់ក្រុមហ៊ុនរថយន្តទាំង 10 ដែលយើងពុំធ្លាប់បានដឹង យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន