នាពេលប៉ុន្មានឆ្នាំនេះកំណើនហាងកាហ្វេ និង ភោជនីយដ្ឋានដែលមានម៉ាកយីហោល្បីៗពីបរទេសជាច្រើនបានហូរចូលមកប្រទេសកម្ពុជាយើង។ ក្នុងនោះមានម៉ាកយីហោមួយចំនួនបានទទួលភាពជោគជ័យ និង ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាយើង។ ខាងក្រោមនេះសុទ្ធតែជាឈ្មោះយីហោហាងកាហ្វេ និង ភោជនីយដ្ឋានដែលល្បីៗមានដូចជា ៈ
- The Pizza Company
The Pizza Company គឺជាម៉ាកយីហោភោជនីយដ្ឋានផ្តោតទៅលើ pizza និង អាហារបែបអ៊ីតាលី-អាមេរិកកាំង ដែលមានដើមកំណើតពីប្រទេសថៃ។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2006។
- KFC
KFC ដែលមានឈ្មោះពេញថា Kentucky Fried Chicken គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ផ្តោតទៅលើមាន់បំពង ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានអាហារ fast food មួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2008។
- Burger King
Burger King គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានអាហារ fast food មួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2013។
- Spark & Tawandang microbrewery
Spark & Tawandang microbrewery គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារបែបថៃ និង ស្រាបៀរអាល្លឺម៉ង់ ដែលមានដើមកំណើតពីប្រទេសថៃ។ ភោជនីយដ្ឋានអាហារថៃមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។
- Domino’s Pizza
Domino’s Pizza គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារផ្តោតទៅលើ pizza និង អាហារបែបអ៊ីតាលី-អាមេរិកកាំង ដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2015។
- BBQ Chicken
BBQ Chicken គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារផ្តោតទៅលើសាច់មានអាំង និង បំពងប្រើជាមួយប្រេងអូលីវ។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2010។
- Gloria Jean’s Coffees
Gloria Jean’s Coffees គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2010។
- Lotteria
Lotteria គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានបឺហ្គើររស់ជាតិបែបកូរ៉េ និងមានដើមកំណើតពីប្រទេសកូរ៉េ។ ភោជណីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។
- KOI Café
KOI Café គឺជាម៉ាកយីហោហាងកាហ្វេ និង តែទឹកដោះគោគុជដែលមានដើមកំណើតពីកោះតៃវ៉ាន។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។
- The Coffee Bean & Tea Leaf
The Coffee Bean & Tea Leaf គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីសហរដ្ឋអាមេរិក។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2011។
- Café Amazon
Café Amazon គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីប្រទេសថៃ។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2015។
- my BurgerLab
my Burgerlab គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast food ដែលមានមុខម្ហូបល្បីក្នុងហាងនោះគឺបឺហ្គើរពណ៍ខ្មៅ មានដើមកំណើតពីប្រទេសម៉ាឡេស៊ី។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។
- Costa Coffee
Costa Coffee គឺជាម៉ាកយីហោហាងកាហ្វេដែលមានដើមកំណើតពីប្រទេសអង់គ្លេស។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2012។
- Pepper Lunch
Pepper Lunch គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារ fast steak (សាច់គោបន្ទះដែក) ដែលមានដើមកំណើតពីប្រទេសជប៉ុន។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។
- Caffé bene
Caffé bene គឺជាម៉ាកយីហោហាងកាហ្វេ និង ការ៉ែមទឹកកកឈូស ដែលមានដើមកំណើតពីប្រទេសកូរ៉េ។ ហាងកាហ្វេមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2014។
- Fish & Co.
Fish & Co. គឺជាម៉ាកយីហោភោជនីយដ្ឋានអាហារគ្រឿងសមុទ្រ ដែលមានដើមកំណើតពីប្រទេសសឹង្ហបូរី។ ភោជនីយដ្ឋានមួយនេះបានចាប់ផ្តើមដំណើរការនៅប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ 2012។
តើមានម៉ាកយីហោហាងកាហ្វេ និង ភោជនីយដ្ឋាន មួយណាខ្លះដែលប្រិយមិត្តទាំងអស់គ្នាចូលចិត្ត? សំរាប់ខ្ញុំគឺជ្រើសរើសទាំងអស់ព្រោះហាងទាំងនោះសុទ្ធតែមានអាហារ និង កាហ្វេឆ្ងាញ់ៗដែលខ្ញុំចូលចិត្ត។