MENU

តើគួរទិញរថយន្តសេរីណាឲ្យសមនឹងអ្នក?

ស្របពេលដែលមានភាពរីកចំរើននៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ការនាំចូលរថយន្តពីបរទេសក៏មានកំណើនកើនឡើងគួរឲ្យកត់សំគាល់ដែល។ ក្នុងនោះមានប្រភេទរថយន្ត ជាច្រើនម៉ាក ច្រើនសេរីកំពុងតែធ្វើចរាចរណ៏ និង លក់ពាស់ពេញប្រទេស ដែលធ្វើឲ្យយើងពេលខ្លះពិបាកនឹងសំរាច់ចិត្តក្នុងការជ្រើសរើសរថយន្តមួយផ្ទាល់ខ្លួន ឬ សំរាប់ក្រុមគ្រួសារ។ តាមពិតទៅវាមិនមែនជារឿងពិបាកនោះទេ បើយើងមានគំរង និង គោលដៅនៃការប្រើប្រាស់រថយន្តឲ្យបានច្បាស់លាស់ដូចជា៖

ចំនួនប្រាក់ដែលត្រូវចំណាយទៅលើរថយន្ត

នេះជាចំនុចមួយដ៏សំខាន់ដែលយើងត្រូវតែពិចារណារមុននឹងយើងសំរេចចិត្តថាត្រូវទិញរថយន្តណាមួយ។ អ្នកត្រូវចងចាំថា នៅពេលដែលយើងទិញរថយន្តមួយ យើងមិនត្រឹមតែត្រូវចំណាយប្រាក់ទៅលើថ្លៃរបស់រថយន្តនោះទេ នៅមានចំណាយផ្សេងៗទៀតដែលយើងត្រូវចំណាយទៅលើរថយន្តដូចជាថ្លៃបង់ពន្ធប្រចាំឆ្នាំ និង ថ្លៃសេវាជួសជុលជាដើម។

មូលហេតុអ្វីដែលយើងត្រូវការទិញរថយន្ត?

មានមូលហេតុជាច្រើនដែលជំរុញឲ្យយើងត្រូវការទិញរថយន្តមកប្រើប្រាស់ដូចជា ការធ្វើដំណើរផ្លូវឆ្ងាយ ឫ ទៅទីជនបទដែលមានផ្លូវពិបាកបើកបរ ការធ្វើដំណើរជាមួយសមាជិកច្រើននៅក្នុងគ្រួសារ និង ការប្រើប្រាស់រថយន្តដើម្បីដឹកទំនិញជាដើម ។

តើការចំណាយទៅលើប្រេងសាំងគឺជាបញ្ហាធំសំរាប់អ្នកទេ?

នេះក៏ជាចំនុចដ៏សំខាន់មួយដែលទាក់ទងទៅនឹងការជ្រើរើសរថយន្តដែរ។ បើប្រេងសាំងគឺជាបញ្ហាធំសំរាប់អ្នក អ្នកគួរតែជ្រើសរើសប្រភេទរថយន្តណាដែលស៊ីសាំងតិច ឫ ក៏អាចប្រើប្រាស់រថយន្តម៉ាស៊ូតចំនួសសាំងក៏បាន ព្រោះថាតំលៃម៉ាស៊ូតនាពេលបច្ចុប្បន្នគឺមានតំលៃថោកជាងតំលៃប្រេងសាំង។

 

ខាងក្រោមនេះគឺតារាងបង្ហាញអំពីប្រភេទរថយន្តខ្លះៗដែលពេញនិយមជាងគេ និង តំលៃនៅលើទីផ្សារបច្ចុប្បនរបស់រថយន្ត ដើម្បីឲ្យប្រិយមិត្តទាំងអស់គ្នាមានភាពងាយស្រួលក្នុងជ្រើសរើសរថយន្តទៅតាមលទ្ធភាពដែលមាន។

រថយន្តប្រភេទ TOYOTA Prius ឆ្នាំ 2004 ដល់ ឆ្នាំ 2008។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $10,000 ដល់ $16,000។ ជារថយន្តប្រភេទ sedan ទ្វា 5 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន 4 ទំហំស៊ីឡាំង 1497cc ជាប្រភេទរថយន្តប្រើប្រាស់សាំង និង ថាមពលថ្ម។

2007-2009_Toyota_Prius_Touring_--_03-16-2012

នេះជារូបភាពរបស់រថយន្ត TOYOTA Prius។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ TOYOTA Tacoma ឆ្នាំ 2005 ដល់ ឆ្នាំ 2009។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $15,000 ដល់ $21,000។ ជារថយន្តប្រភេទ Pickup truck ទ្វា 4 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន 4 ទំហំស៊ីឡាំង 2694cc និង ម៉ាស៊ីន V6 ទំហំស៊ីឡាំង 4000cc ជាប្រភេទរថយន្តប្រើប្រាស់សាំង ឬ ម៉ាស៊ូត។

2008-toyota-tacoma-5

នេះជារូបភាពរបស់រថយន្ត TOYOTA Tacoma។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ TOYOTA Camry ឆ្នាំ 2002 ដល់ ឆ្នាំ 2006។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $11,000 ដល់ $16,000។ ជារថយន្តប្រភេទ sedan ទ្វា 4 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន 4 ទំហំស៊ីឡាំង 2357cc ជាប្រភេទរថយន្តប្រើប្រាស់សាំង។

1280px-2002-2004_Toyota_Camry_2

នេះជារូបភាពរបស់រថយន្ត TOYOTA Camry។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ TOYOTA Corolla ឆ្នាំ 2001 ដល់ ឆ្នាំ 2007។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $11,000 ដល់ $23,000។ ជារថយន្តប្រភេទ sedan ទ្វា 4 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន 4 ទំហំស៊ីឡាំង 1800cc ជាប្រភេទរថយន្តប្រើប្រាស់សាំង។

2003-2004_Toyota_Corolla_S_--_03-21-2012

នេះជារូបភាពរបស់រថយន្ត TOYOTA Corolla 2003។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

2007_Toyota_Corolla_(ZRE152R)_Ascent_sedan_01

នេះជារូបភាពរបស់រថយន្ត TOYOTA Corolla 2007។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

រថយន្តប្រភេទ TOYOTA Camry និង Camry Hybrid ឆ្នាំ 2007 ដល់ ឆ្នាំ 2009។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $20,000 ដល់ $25,000។ ជារថយន្តប្រភេទ sedan ទ្វា 4 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន 4 ទំហំស៊ីឡាំង 2400cc ជាប្រភេទរថយន្តប្រើប្រាស់សាំង និង ថាមពលថ្ម។

81016685

នេះជារូបភាពរបស់រថយន្ត TOYOTA Camry 2007។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ TOYOTA Highlander ឆ្នាំ 2001 ដល់ ឆ្នាំ 2005។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $15,000 ដល់ $25,000។ ជារថយន្តប្រភេទ SUV ទ្វា 5 អាចផ្ទុកបានចំនួនមនុស្ស 5 ទៅ 7 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន 4 ទំហំស៊ីឡាំង 2400cc និង ម៉ាស៊ីន V6 ទំហំស៊ីឡាំង 3000cc  ជាប្រភេទរថយន្តប្រើប្រាស់សាំង។

2005_Toyota_Highlander

នេះជារូបភាពរបស់រថយន្ត TOYOTA Highlander។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ Lexus RX 300 ឆ្នាំ 1997 ដល់ ឆ្នាំ 2002 ។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $11,000 ដល់ $17,000។ ជារថយន្តប្រភេទ SUV ទ្វា5 អាចផ្ទុកបានចំនួនមនុស្ស 5 ប្រើប្រាស់ប្រភេទម៉ាស៊ីន 4 ទំហំស៊ីឡាំង 2400cc និង ម៉ាស៊ីន V6 ទំហំស៊ីឡាំង 3000cc  ជាប្រភេទរថយន្តប្រើប្រាស់សាំង។

1st.Lexus.RX

នេះជារូបភាពរបស់រថយន្ត Lexus RX300។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ Lexus RX 330 ឬ RX 400h ឆ្នាំ 2003 ដល់ ឆ្នាំ 2006 ។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $27,000 ដល់ $38,000។ ជារថយន្តប្រភេទ SUV ទ្វា 5 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន V6 ទំហំស៊ីឡាំង 3300cc ជាប្រភេទរថយន្តប្រើប្រាស់សាំង និង ថាមពលថ្ម។

1024px-2004-2005_Lexus_RX_330_(MCU38R)_Sports_Luxury_wagon_03

នេះជារូបភាពរបស់រថយន្ត Lexus RX330។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

1024px-Lexus-RX400h_Crystal_White_Mica

នេះជារូបភាពរបស់រថយន្ត Lexus RX400h។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ Lexus GS 300 ឆ្នាំ 2006 ។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $27,000 ដល់ $33,000។ ជារថយន្តប្រភេទ sadan ទ្វា 4 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន V6 ទំហំស៊ីឡាំង 3000cc ជាប្រភេទរថយន្តប្រើប្រាស់សាំង។

5285_1

នេះជារូបភាពរបស់រថយន្ត Lexus GS300។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ Lexus GX 470 ឆ្នាំ 2003 ។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $29,000 ដល់ $40,000។ ជារថយន្តប្រភេទ SUV ទ្វា 5 អាចផ្ទុកបានចំនួនមនុស្ស 5 ទៅ 7 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន V8 ទំហំស៊ីឡាំង 4700cc ជាប្រភេទរថយន្តប្រើប្រាស់សាំង។

lexus-gx-05

នេះជារូបភាពរបស់រថយន្ត Lexus GX470។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ TOYOTA Hilux vigo ឬ​ Hilux Revo ឆ្នាំ 2005 ដល់ ឆ្នាំ 2016។ លោកអ្នកអាចរកទិញបានក្នុងតំលៃចន្លោះពី $17,000 ដល់ $46,900។ ជារថយន្តប្រភេទ Pickup Truck ទ្វា 4 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន V6 ទំហំស៊ីឡាំង 3000cc និង 2800cc ជាប្រភេទរថយន្តប្រើម៉ាស៊ូត។

Used-Hilux-Vigo-Champ-4x4-Double-cabin-Automatic-2012-Front-Side-View-2

នេះជារូបភាពរបស់រថយន្ត TOYOTA Hilux Vigo។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

maxresdefault

នេះជារូបភាពរបស់រថយន្ត TOYOTA Hilux Revo។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ Mazda BT-50 ឆ្នាំ 2015។ លោកអ្នកអាចរកទិញបានក្នុងតំលៃ $47,900។ ជារថយន្តប្រភេទ Pickup Truck ទ្វា 4 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន V6 ទំហំស៊ីឡាំង 3200cc ជាប្រភេទរថយន្តប្រើម៉ាស៊ូត។

DSC_0292b

នេះជារូបភាពរបស់រថយន្ត Mazda BT-50។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

រថយន្តប្រភេទ Ford Ranger ឆ្នាំ 2016។ លោកអ្នកអាចរកទិញបានក្នុងតំលៃ $40,000 ទៅ $43,000។ ជារថយន្តប្រភេទ Pickup Truck ទ្វា 4 អាចផ្ទុកបានចំនួនមនុស្ស 5 នាក់ ប្រើប្រាស់ប្រភេទម៉ាស៊ីន V6 ទំហំស៊ីឡាំង 3200cc ជាប្រភេទរថយន្តប្រើម៉ាស៊ូត។

2016_ford_ranger_facelift_12-0612-mc-819x819

នេះជារូបភាពរបស់រថយន្ត Ford Ranger។​ ដកស្រង់ចេញពីគេហទំព័រ www.cars.com

 

ទាំងអស់នេះគឺសុទ្ធសឹងជាសេរីរថយន្តដែលពេញនិយមប្រើប្រាស់ ជាមួយនឹងតំលៃសំរម្យ ហើយម្យ៉ាងវិញទៀតបើយើងប្រើប្រាស់ហើយចង់លក់វិញក៏មានភាពងាយស្រួលក្នុងការរកអ្នកទិញបន្តរផងដែល។

 

 

 

Comments (0) យានយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន