MENU

ទូរស័ព្ទប្រណីត Gionee M2017 មានភ្ជាប់ជាមួយថ្ម 7,000 mAh និងអេក្រង់កោង តម្លៃ $1,000

លក្ខណៈសម្បត្តិរបស់ស្មាត្រហ្វូនប្រណីតៗ គឺផ្ដោតខ្លាំងលើថាមពលដំណើរការដ៏មហិមា និងការឌីហ្សាញដ៏អស្ចារ្យ ដែលធ្វើឡើងតម្រូវសម្រាប់អ្នកដែលមានមុខមាត់ និងឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។ ដូចគ្នាផងដែរ ទូស័ព្ទ Gionee ម៉ូដែល M2017 ថ្មីនេះ នឹងផ្ដោតសំខាន់ទៅលើលក្ខណៈសម្បត្តិទាំងនោះ ដើម្បីផ្ដល់ជូនអតិថិជន ដែលចង់មានស្មាត្រហ្វូនបែបហាយក្លាស ខុសប្លែកស្មាត្រហ្វូនផ្សេងៗក្នុងទីផ្សារបច្ចុប្បន្ន ហើយវាមានតម្លៃប្រហែល $1,000 ដែលឥឡូវនេះទើបតែមានលក់នៅតែក្នុងប្រទេសចិនតែមួយនោះទេ។

រូបភាពពីវែបសាយ The Verge

រូបភាពពីវែបសាយ The Verge

រូបភាពពីវែបសាយ The Verge

រូបភាពពីវែបសាយ The Verge

ទូរស័ព្ទ M2017 នេះ មានភ្ជាប់មកជាមួយថ្ម ដែលមានថាមពល 7,000 mAh (មីលីអំពែម៉ោង) ដោយប្រើប្រាស់ថ្ម 2 គ្រាប់ជាប់គ្នា (មួយៗមានថាមពល 3,500 mAh) ខណៈដែលក្នុងពេលបច្ចុប្បន្ននេះ ស្មាត្រហ្វូនភាគច្រើនអាចផ្ដល់ថាមពលថ្មបានយ៉ាងច្រើនត្រឹមតែ 3,000 mAh ប៉ុណ្ណោះ។ ទូរស័ព្ទនេះ ក៏មានភ្ជាប់មកជាមួយនឹង Snapdragon 653 processor និង RAM ទំហំ 6GB។

ចំណែកឯការឌីហ្សាញរបស់ស្មាត្រហ្វូនប្រណីតមួយនេះ ក៏មានភាពអស្ចារ្យសមនឹងតម្លៃរបស់វាដែរ ដែលវាត្រូវបានឌីហ្សាញឡើងបែបហាយក្លាស ជាមួយនឹងគំនិតឌីហ្សាញស្រដៀងនឹងការឌីហ្សាញរបស់គ្រឿងអលង្ការ និងទូរស័ព្ទម៉ាក Vertu អីញ្ជឹងដែរ។ ស្តាយឌីហ្សាញរបស់ Gionee M2017 នេះ គឺគែមទូរស័ព្ទលើក្រោមពណ៌មាស បន្ទះមាសនៅជំុវិញកាមេរ៉ាខាងក្រោយ និងរូប icons កម្មវិធីពណ៌មាស។ បន្ថែមពីនេះ វាក៏មានអេក្រង់កោងផ្នែកគែមៗខាងឆ្វេង និងស្ដាំផងដែរ ដែលដូច Samsung Galaxy S7 edge អញ្ជឹងដែរ។

រូបភាពពីវែបសាយ The Verge

 

ក៏ប៉ុន្តែ អ្វីដែលគួរឲ្យស្ដាយនោះ គឺថាយើងនៅមិនទាន់ដឹងថា ទូរស័ព្ទម៉ូដែលនេះ អាចនឹងមានលក់ក្នុងទីផ្សារពិភពលោក ក្រៅពីប្រទេសចិននៅពេលណានោះទេ ហើយយើងក៏មិនទាន់ច្បាស់ដែរថា វានឹងមានភ្ជាប់មកជាមួយនឹងប្រព័ន្ធដំណើរការអ្វីឲ្យប្រាកដ។ ឥឡូវនេះ ទូរស័ព្ទ M2017 នេះ ប្រើប្រាស់ប្រព័ន្ធដំណើរ“Amigo” UI version 3.5 ដែលក្រុមហ៊ុនបានកែសម្រួលផ្ទាល់ពីលើ Android Marshmallow សម្រាប់ការប្រើក្នុងប្រទេសចិន។

Comments Off on ទូរស័ព្ទប្រណីត Gionee M2017 មានភ្ជាប់ជាមួយថ្ម 7,000 mAh និងអេក្រង់កោង តម្លៃ $1,000 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន