MENU

DELL 27 Ultrathin, អេក្រង់កុំព្យូទ័រស្ដើងបំផុតរបស់ក្រុមហ៊ុន DELL តម្លៃ $700

ក្រុមហ៊ុន Dell បានដាក់បង្ហាញអេក្រង់ស្ដើងបំផុតថ្មីរបស់ខ្លួននៅក្នុងសន្និសិទ CES 2016 ហើយវាជាអេក្រង់កុំព្យូទ័រ ដែលស្ដើងជាងគេបង្អស់ក្នុងសន្និសិទនោះ ឬក៏ស្តើងជាងអេក្រង់ភាគច្រើននៅក្នុងទីផ្សារ តែយើងនៅមិនទាន់ដឹងច្បាស់ពីកម្រាស់វាច្បាស់នៅឡើយទេ។ ចំពោះអេក្រង់ភាគច្រើន គ្រឿងក្នុងរបស់វា គឺនៅចំពីក្រោយអេក្រង់ផ្ទាល់ ប៉ុន្តែសម្រាប់អេក្រង់ DELL 27 Ultrathin នេះ គ្រឿងក្នុងរបស់វាទាំងអស់ គឺត្រូវបានដាក់នៅឯជើងរបស់អេក្រង់ ទើបវាមើលទៅឃើញស្ដើង និងដូចជាកុំព្យូទ័រទាំងមូលពេលមើលមួយភ្លែត (តែវាគ្រាន់តែជាអេក្រង់ទទេប៉ុណ្ណោះ)។

រូបភាពពីវែបសាយ Engadget

រូបភាពពីវែបសាយ Engadget

ដូចជាឈ្មោះរបស់វា អេក្រង់ DELL 27 Ultrathin មានទំហំអេក្រង់ 27 អ៊ីញ ដែលជា Quad HD (2,560 x 1,440 ភីកសែល/pixels) ហើយវាក៏គាំទ្រ HDR ផងដែរ តែវាមិនស្តង់ដាដូចនៅក្នុងទូរទស្សន៍ 4K នោះទេ ទោះជាយ៉ាងណា ក្រុមហ៊ុនបានឲ្យដឹងថា អេក្រង់នេះនឹងផ្ដល់ជារូបភាពច្បាស់ និងមានពណ៌ភ្លឺល្អជាងអេក្រង់ភាគច្រើននៅក្នុងទីផ្សារ ដោយវាអាចបញ្ចេញពន្លឺបានដល់ទៅ 99 ភាគរយនៃ sRGB color space។

អេក្រង់ DELL 27 Ultrathin នេះ មើលទៅ មើលទៅមានរាងឡូយគ្រប់ខាង ដែលអ្នកមើលទៅវា ហើយវាបញ្ចេញនូវរូបភាពដែលមានពណ៌ភ្លឺច្បាស់ល្អ ជាមួយនឹង contrast ខ្ពស់ ដែលល្អសម្រាប់បង្ហាញរូបភាពរបស់អ្នកថតរូបជំនាញ។ ក្រុមហ៊ុន Dell បានឲ្យដឹងថា អេក្រង់នេះក៏គាំទ្រ 178-degree viewing angle ដែលអ្នកអាចមើលអេក្រង់នេះពីមុំ 178 ដឺក្រេបានដោយវាមិនមានផ្លាស់ប្តូរពណ៌នោះទេ។ អេក្រង់នេះ ក៏មានភ្ជាប់មកជាមួយនូវ USB-C មួយ ដែលអាចប្រើសម្រាប់សាកថ្មបាន, រន្ធ HDMI 2.0 មួយ និងរន្ធសម្រាប់ដោតកាសមួយ។

រូបភាពពីវែបសាយ Engadget

រូបភាពពីវែបសាយ Engadget

រូបភាពពីវែបសាយ Engadget

អ្នកនឹងអាចរកទិញ អេក្រង់ DELL 27 Ultrathin នេះបាននៅ ខែមីនា ទី23 ខាងមុខនេះ ក្នុងតម្លៃ $700 នៅទីផ្សារសហរដ្ឋអាមេរិក។

Comments Off on DELL 27 Ultrathin, អេក្រង់កុំព្យូទ័រស្ដើងបំផុតរបស់ក្រុមហ៊ុន DELL តម្លៃ $700 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន