MENU

smartphone
Tag Archive

2487

រូបភាពថ្មីពីការលេចចេញនូវទូរស័ព្ទ G6 របស់ LG

បច្ចេកវិទ្យា

29/12/2016

LG G5 ដែលបានចេញនៅក្នុងឆ្នាំ 2016 ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាដែល ដោយសារវាជាទូរស័ព្ទដែលលោកអ្នក អាចដកថ្ម ផ្លាស់ប្តូរថ្ម ដោយខ្លួនឯងបាន ហើយថែមទាំងមាន ឧបករណ៍ជាច្រើនទៀតដែលអាចភ្ជាប់ជាមួយនឹង ទូរស័ព្ទមួយនេះ​បាន ប៉ុន្តែសំរាប់ឆ្នាំ 2017 នេះក្រុមហ៊ុន LG បានធ្វើការឌីស្សាញ LG G6 ថ្មីដោយគ្មាន ការផ្លាស់ប្តូរថ្ម ឬ ឧបករណ៍ផ្សេងៗឡើយ វាមើលទៅស្អាតជាង​មុនទៅទៀត។

នៅថ្ងែ 27 ខែ ធ្នូ ឆ្នាំ 2016 នេះ មានការលេចចេញនូវរូបភាព របស់ទូរស័ព្ទ LG G6 តាម​ Twiiter។ សូមមើលរូបខាងក្រោម៖

ប្រភពដើម ៖ GearIndia

បើសិនវាជារូបភាពពិតនោះ LG នៅតែបន្តការការប៊ូតុង ក្រយៅដៃនៅខាងក្រោយ នឹងមាននូវ កាមេរ៉ា 2 ដដែរ។​ វាប្រហែលជាអាចមកជាមួយនឹង USB-C ដែលអាចជួយអោយអ្នកសាកថ្ម និងបញ្ជូនឯកសារបានលឿន។

ប្រភពដើម ៖ GearIndia

ប្រភពដើម ៖ GearIndia

 

អានបន្ត

2642

ទូរស័ព្ទប្រណីត Gionee M2017 មានភ្ជាប់ជាមួយថ្ម 7,000 mAh និងអេក្រង់កោង តម្លៃ $1,000

បច្ចេកវិទ្យា

29/12/2016

លក្ខណៈសម្បត្តិរបស់ស្មាត្រហ្វូនប្រណីតៗ គឺផ្ដោតខ្លាំងលើថាមពលដំណើរការដ៏មហិមា និងការឌីហ្សាញដ៏អស្ចារ្យ ដែលធ្វើឡើងតម្រូវសម្រាប់អ្នកដែលមានមុខមាត់ និងឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។ ដូចគ្នាផងដែរ ទូស័ព្ទ Gionee ម៉ូដែល M2017 ថ្មីនេះ នឹងផ្ដោតសំខាន់ទៅលើលក្ខណៈសម្បត្តិទាំងនោះ ដើម្បីផ្ដល់ជូនអតិថិជន ដែលចង់មានស្មាត្រហ្វូនបែបហាយក្លាស ខុសប្លែកស្មាត្រហ្វូនផ្សេងៗក្នុងទីផ្សារបច្ចុប្បន្ន ហើយវាមានតម្លៃប្រហែល $1,000 ដែលឥឡូវនេះទើបតែមានលក់នៅតែក្នុងប្រទេសចិនតែមួយនោះទេ។

រូបភាពពីវែបសាយ The Verge

រូបភាពពីវែបសាយ The Verge

រូបភាពពីវែបសាយ The Verge

រូបភាពពីវែបសាយ The Verge

ទូរស័ព្ទ M2017 នេះ មានភ្ជាប់មកជាមួយថ្ម ដែលមានថាមពល 7,000 mAh (មីលីអំពែម៉ោង) ដោយប្រើប្រាស់ថ្ម 2 គ្រាប់ជាប់គ្នា (មួយៗមានថាមពល 3,500 mAh) ខណៈដែលក្នុងពេលបច្ចុប្បន្ននេះ ស្មាត្រហ្វូនភាគច្រើនអាចផ្ដល់ថាមពលថ្មបានយ៉ាងច្រើនត្រឹមតែ 3,000 mAh ប៉ុណ្ណោះ។ ទូរស័ព្ទនេះ ក៏មានភ្ជាប់មកជាមួយនឹង Snapdragon 653 processor និង RAM ទំហំ 6GB។

ចំណែកឯការឌីហ្សាញរបស់ស្មាត្រហ្វូនប្រណីតមួយនេះ ក៏មានភាពអស្ចារ្យសមនឹងតម្លៃរបស់វាដែរ ដែលវាត្រូវបានឌីហ្សាញឡើងបែបហាយក្លាស ជាមួយនឹងគំនិតឌីហ្សាញស្រដៀងនឹងការឌីហ្សាញរបស់គ្រឿងអលង្ការ និងទូរស័ព្ទម៉ាក Vertu អីញ្ជឹងដែរ។ ស្តាយឌីហ្សាញរបស់ Gionee M2017 នេះ គឺគែមទូរស័ព្ទលើក្រោមពណ៌មាស បន្ទះមាសនៅជំុវិញកាមេរ៉ាខាងក្រោយ និងរូប icons កម្មវិធីពណ៌មាស។ បន្ថែមពីនេះ វាក៏មានអេក្រង់កោងផ្នែកគែមៗខាងឆ្វេង និងស្ដាំផងដែរ ដែលដូច Samsung Galaxy S7 edge អញ្ជឹងដែរ។

រូបភាពពីវែបសាយ The Verge

 

ក៏ប៉ុន្តែ អ្វីដែលគួរឲ្យស្ដាយនោះ គឺថាយើងនៅមិនទាន់ដឹងថា ទូរស័ព្ទម៉ូដែលនេះ អាចនឹងមានលក់ក្នុងទីផ្សារពិភពលោក ក្រៅពីប្រទេសចិននៅពេលណានោះទេ ហើយយើងក៏មិនទាន់ច្បាស់ដែរថា វានឹងមានភ្ជាប់មកជាមួយនឹងប្រព័ន្ធដំណើរការអ្វីឲ្យប្រាកដ។ ឥឡូវនេះ ទូរស័ព្ទ M2017 នេះ ប្រើប្រាស់ប្រព័ន្ធដំណើរ“Amigo” UI version 3.5 ដែលក្រុមហ៊ុនបានកែសម្រួលផ្ទាល់ពីលើ Android Marshmallow សម្រាប់ការប្រើក្នុងប្រទេសចិន។

អានបន្ត

2649

របៀបថតរូប 360 ដឺក្រេ ដោយប្រើទូរស័ព្ទស្មាត្រហ្វូនរបស់អ្នក

បច្ចេកវិទ្យា, សង្គម

12/12/2016

កន្លងមកនេះ អ្នកឃើញមានបច្ចេកវិទ្យាកាមេរ៉ា 360 ដឺក្រេ មានលក់ក្នុងទីផ្សារជាច្រើន ក៏ដូចជាឧបករណ៍បន្ថែម (Accessories) ភ្ជាប់ជាមួយនឹងទូរស័ព្ទស្មាត្រហ្វូនរបស់អ្នកដើម្បីថតជារូបភាព 360 ដឺក្រេបាន ឧទាហរណ៍ដូចជា កាមេរ៉ា Theta SC 360-degree និង Insta360 Nano ជាដើម។ បន្ថែមពីនេះ វែបសាយ ក៏ដូចជាបណ្ដាញសង្គមជាច្រើនដូចជា Facebook ក្នុង iOS និង Android OS ក៏មានបច្ចេកវិទ្យាអាចបង្ហាញនូវរូបភាព 360 ដឺក្រេ លើវែបសាយ ឬ app របស់ពួកគេបានផងដែរ។

អ្នកក៏អាចថតរូប ឬវីដេអូ 360 ដឺក្រេ ដោយប្រើតែទូរស័ព្ទស្មាត្រហ្វូនរបស់អ្នកបានដែរ ទោះរូបភាព ឬវីដេអូ មិនសូវមានគុណភាពល្អឬស្អាតដូចកាមេរ៉ា ដែលបង្កើតឡើងសម្រាប់ថតរូបភាព 360 ដឺក្រេក៏ដោយ។ ខាងក្រោម គឺជារបៀបថតរូប 360 ដឺក្រេតាមទូរស័ព្ទស្មាត្រហ្វូនរបស់អ្នក ដូចជា iPhone ឬ ទូរស័ព្ទ Android ជាដើម ដោយប្រើប្រាស់កម្មវិធី Google Street View។

 

Google Street View

1. ធ្វើការដោនឡោដកម្មវិធី Google Street View ក្នុង App Store របស់ iOS ឬ ក្នុង Play Store របស់ Android។ (វាគឺជា app របស់ Google សម្រាប់ឲ្យអ្នកប្រើប្រាស់ upload រូបភាព 360 ដឺក្រេ ចូលក្នុងផែនទី Google ចំកន្លែងដែលអ្នកកំពុងនៅ ហើយវាក៏មានភ្ជាប់នូវមុខងារកាមេរ៉ាសម្រាប់ថតរូបភាព 360 ដឺក្រេ។)

 

2. បើក App ឲ្យដំណើរការ។ នៅជ្រុងខាងក្រោម ផ្នែកខាងស្ដាំ យើងឃើញមានប៊ូតុងរូបកាមេរ៉ាមួយ។ ចុចលើប៊ូតុងនោះ វាចេញជាជម្រើសឲ្យយើងជ្រើសចំនួន 3។

  • Link external 360 camera: ជាមួយ mode នេះ អ្នកអាចភ្ជាប់វាជាមួយនឹងកាមេរ៉ា 360 ដើម្បីធ្វើការថតបាន។

 

  • Import 360 photos: ក្នុង mode នេះ អ្នកអាចធ្វើការ upload រូបភាព 360 ដឺក្រេ ចូលក្នុងផែនទីចំកន្លែងដែលអ្នកកំពុងនៅ បើសិនជាអ្នកមានរូបភាព 360 ស្រាប់។

  • Camera: ជាមួយ mode នេះ អ្នកអាចធ្វើការថតរូប 360 ដឺក្រេ ពីក្នុងស្មាត្រហ្វូនរបស់អ្នកបាន។

 

3. ចុចយក “Camera” mode នោះវានឹងចេញជាមុខងារកាមេរ៉ា និងធ្វើការថតរូប 360 តាមស្មាត្រហ្វូនរបស់អ្នក។

 

4. ដើម្បីថត ដាក់កងរង្វង់ ឲ្យចំរង្វង់ពណ៌លឿង។ រួចទាញកងរង្វង់នោះ ទៅលើរង្វង់ពណ៌លឿងមួយទៀត ដែលនៅជាប់រូបភាពដែលយើងថតរួច ដើម្បីចងវាភ្ជាប់គ្នា។

  • បើសិនជាអ្នកមិនពេញចិត្តលើរូបដែលអ្នកដាក់ភ្ជាប់ អ្នកអាចចុចប៊ូតុងត្រលប់មកវិញមួយ នៅខាងឆ្វេងផ្នែកខាងក្រោម ដើម្បីថតកន្លែងនោះម្ដងទៀត។

  • ហើយបើអ្នកចង់ថតសារថ្មីទាំងអស់ អ្នកអាចចុចសញ្ញាខ្វែងនៅខាងស្ដាំ ដើម្បីលុបរូបនោះចោល និងចាប់ផ្ដើមថតម្ដងទៀត។

  • ហើយបើអ្នកពេញចិត្តនឹងរូបភាពដែលអ្នកថតហើយ អ្នកអាចចុចសញ្ញា “គ្រីស” នៅកណ្ដាល។

 

5. ក្រោយពីបានទុកឲ្យវាធ្វើការបំលែងរូបដែលអ្នកបានថតឲ្យទៅជារូបភាពសម្រាប់បង្ហាញជា 360 ដឺក្រេ រូបភាពនោះ នឹងបានរក្សាទុកនៅក្នុង Private tap ក្នុងកម្មវិធី Google Street View នេះ ក៏ដូចជានៅក្នុង Gallery ក្នុងទូរស័ព្ទរបស់អ្នក។

 

6. ក្រោយពីបានរូបហើយ អ្នកអាចធ្វើការ upload រូបភាព 360 ដឺក្រេនោះ លើបណ្ដាញសង្គមនានា ដូចជា Facebook បាន។

 

ខាងក្រោមនេះ គឺជាឧទាហរណ៍រូបភាព 360 ដឺក្រេ ដែលខ្ញុំបានថតដោយប្រើប្រាស់កម្មវិធី Google Street View នេះផ្ទាល់៖

 

សរុបមក អ្នកអាចធ្វើការថតរូប 360 ដឺក្រេបាន ដោយប្រើស្មាត្រហ្វូនរបស់អ្នក បើសិនជាអ្នកមិនមានកាមេរ៉ា 360 ផ្ទាល់ ក៏ប៉ុន្តែវាមិនទទួលបានគុណភាពល្អដូចកាមេរ៉ា 360 នោះទី ហើយរូបភាពនោះ ប្រហែលជាមិនត្រូវបានភ្ជាប់គ្នាល្អនោះទេ ព្រោះថាពេលថតអ្នកអាចរង្គើរដៃខុសគ្នា និងអាចមានពន្លឺខុសគ្នា។ ក្រៅពីកម្មវិធី Google Street View នេះ អ្នកអាចសាកមើល app ផ្សេងៗទៀតដើម្បី ដែលមានមុខងារស្រដៀងគ្នាបាន ដូចជា Splash និង Fyuse ជាដើម។

 

អានបន្ត

1116

Ektra ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Kodak

បច្ចេកវិទ្យា

21/10/2016

ឆ្នាំមុន ក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Kodak ដែលជាក្រុមហ៊ុន កាមេរ៉ាបានបាត់ឈ្មោះរយះពេលជាយូរណាស់មកហើយ បានដាក់បង្ហាញ នូវទូរស័ព្ទទីមួយរបស់ពួកគេគឺ IM5 ឥឡូវនេះ ពួកគេបានបង្ហាញទូរស័ព្ទប្រភេទមួយទៀត មកលើទីផ្សារ គឺ Kodak Ektra ទូរស័ព្ទដែលមានរូបរាងដូចកាមេរ៉ា ទាន់សម័យ។

kodak-ektra-smartphone

ដូចទៅនឹង IM5 វាមាន អេក្រង់ទំហំ 5 Inch 1080p កាមេរ៉ារបស់វាមានទំហំ 21 MP ដែលមាន Aperture 2.0 និង បំពាក់ដោយ Sensor របស់ក្រុមហ៊ុន Sony ទៀតផង ( Sensor ដែលដាក់ក្នុង ទូរស័ព្ទ Sony Z3+)  មានទំហំ Ram 3GB និង ទំហំផ្ទុក 32GB អ្នកអាចដាក់ បន្ថែមបានជាមួយនឹង micro sd card។ ចំនែកឯកម្មវិធីវិញ វាប្រើប្រាស់ Android 6.0។ ក្រុមហ៊ុន បានបន្តទៀតថា ពួកគេចេញមកមិនមែនចង់យកឈ្នះនូវ ទូរស័ព្ទថ្មីៗដូចជា iphone ឬ google pixel អ្វីនោះទេ ពួកគេគ្រាន់តែបញ្ចេញដើម្បីអោយមនុស្សគ្រប់រូប មានជំរើសច្រើន និង ដើម្បី ការថតរូបផងដែរ។

kodak-ektra-smartphone-front-back-1

កាមេរ៉ារបស់វាមានលក្ខណៈធំខុសពី ទូរស័ព្ទដ៏ទៃ ដែលលោកអ្នកអាចមើលក្នុងរូបបាន។ ចំនែក រូបរាងរបស់វា ពីក្រោយធ្វើពី ស្បែកជ័រ និងមានគែមដែលធ្វើពី ផ្លាស់ស្ទីក លាបពណ៌ដែក និងមានប៊ូតុង ចុចមួយនៅនឹងគែមនោះ ដែលចុចពីរដងសំរាប់បើកកម្មវិធីថតរូប និង ចុចសើរដើម្បី focus ដូចកាមេរ៉ា ដែលអ្នកជំនាញប្រើប្រាស់អញ្ចឹង។

Kodak Ektra នឹងដាក់លក់ក្នុងប្រទេសអង់គ្លេស ប្រហែលជាចុងខែ ធ្នូ ឆ្នាំ 2017 នេះក្នុង តំលៃប្រហែល 499 ផោន គិតជាដុល្លា គឺ 611$។

អានបន្ត

678

ព្រឹត្តិការណ៍ Huawei ក្នុងខែក្រោយនេះ

បច្ចេកវិទ្យា

14/10/2016

ក្រុមហ៊ុន Huawei ដែលកំពុងតែ ធ្វើអោយនាមខ្លួនរបស់គេកើនឡើងកាន់តែខ្លាំង ដែលអាចក្លាយជា ក្រុមហ៊ុនទូរស័ព្ទល្បីមួយដែរ កំពុង បង្កើតនូវព្រឹត្តិការណ៍ធំ ក្នុងប្រទេស អាល្លឺម៉ង់។ ព្រឹត្តិការណ៍នេះ មនុស្សគ្រប់រូប រំពឹងថានឹង បញ្ចេញ នូវទូរស័ព្ទជំនាន់ថ្មី គឺ Huawei Mate 9 ប៉ុន្តែមិនទាន់ច្បាស់នៅឡើយទេ។ Huawei គ្រាន់តែបញ្ចេញនូវ រូបភាពមួយដែលមាន ពាក្យ AStepAhead និង មាននូវការបញ្ចេញ ជាលក្ខណៈ ពិភពលោក ដែលពួកគេអាចនឹងបញ្ចេញ ផលិតផលមិនលើសពី មួយនោះទេមើលទៅ។

16103977343_d19ec9e8ac_b_huawei-1024x683

លោកអ្នកបានដឹងហើយ ទូរស័ព្ទsmart របស់ huawei តែងតែទទួលនូវចំណាប់អារម្មណ៍ជាខ្លាំង មានដូចជា Huawei P9, Huawei mate 8 ។ល។  Huawei សេរី mate មានការពេញនិយមជាខ្លាំង ដោយសារវាមានអេក្រង់ធំ និង មានថ្មដែលអាចធ្វើអោយទូរស័ព្ទដំនើរការបានរាប់ម៉ោង។ ហេតុដែលវាអាចដំនើរការបានយូរ គឺដោយសាតែវាមានអេក្រង់ resolution ត្រឹមតែ 1080p តែប៉ុណ្ណោះ ( ស្មើរនឹង Iphone 7 plus តែតូចជា samsung note7) ។

មានការលេចចេញជាច្រើននូវ មុខងារ និងរូបរាងរបស់ Huawei mate 9 ដែលមានតែប៉ុន្មានតែប៉ុណ្ណោះដែលអាចយកជាការបាន។ Huawei mate 9 អាចនឹងមាន កាមេរ៉ា 2 ដូច P9 ដែល ប៉ុន្តែមេកានិចវាខុសគ្នា ព្រោះ P9 មាន កាមេរ៉ា 2 ដែលមាន sensor ស្មើរគ្នា អ្នកអាចទៅមើលកាន់តែច្បាស់ ក្នុងអត្ថបទ ( ប្រព័ន្ធកាមេរ៉ា នៃ Iphone 7 plus និង Huawei P9) ។ ចំនែក mate 9 វាប្រើប្រាស់ Sensor ខុសគ្នាគឺ 20MP និង 12MP ដែលធ្វើដោយក្រុមហ៊ុន ល្បីខាងផលិតកាមេរ៉ា Leica។

huawei-mate-9-teaser-11-3

ចំនែកតំលៃវិញក៏ត្រូវបានគេប៉ាន់ស្មាន់ ទុកជាស្រេចមកហើយដែរ គឺ ៖

  • ម៉ូដែលដែលមាន ទំហំmemory 4GB និង ទំហំផ្ទុក 64GB ប្រហែល $400+
  • ម៉ូដែលដែលមាន ទំហំmemory 4GB និង ទំហំផ្ទុក 128GB ប្រហែល $550+
  • ម៉ូដែលដែលមាន ទំហំmemory 6GB និង ទំហំផ្ទុក 256GB ប្រហែល $700+

ចំណាំ៖ តំលៃទាំងនេះគ្រាន់តែជាការប៉ាន់ស្មាន៉ប៉ុណ្ណោះ តំលៃពិតប្រាកដនឹងចេញនៅថ្ងៃទី 3 ខែ វិច្ឆិកានេះ។

 

អានបន្ត

795

Wireless Charging Pad ថ្មីរបស់ក្រុមហ៊ុន LG អាចសាកថ្មទូរស័ព្ទបាន 3 ដងលឿនជាង wireless charger ដ៏ទៃ

បច្ចេកវិទ្យា

12/10/2016

ការសាកថ្មតាម wireless គឺជាបច្ចេកវិទ្យាថ្មី ហើយមានតែស្មាត្រហ្វូនស៊េរីថ្មីមួយចំនួនប៉ុណ្ណោះ ដែលមានបំពាក់នូវមុខងារអាចសាកថ្មតាម wireless pad នេះបាន ក៏ប៉ុន្តែយើងក៏ឃើញមានស្មាត្រហ្វូនថ្មីភាគច្រើននាពេលបច្ចុប្បន្ន គឺសុទ្ធតែមានមានបំពាក់មកជាមួយនូវមុខងារសាកថ្មតាម Wireless នេះផងដែរ ដូច្នេះយើងអាចសន្និដ្ឋានបានថាបច្ចេកវិទ្យានេះ គឺកំពុងតែត្រូវបានគេអភិវឌ្ឍឲ្យប្រសើរឡើង។

មកដល់ឥឡូវនេះ យើងនៅមិនទាន់មានឃើញការប្រើប្រាស់ប្រដាប់សាកថ្មតាម wireless នេះច្រើននោះទេ មូលហេតុចម្បងនោះ គឺដោយសារ wireless charging pad ភាគច្រើននៅមិនទាន់សាកថ្មបានលឿនដូចប្រើប្រាស់ខ្សែសាកនោះទេ ក៏ប៉ុន្តែគំនិតនេះ នឹងត្រូវបានផ្លាស់ប្តូរ ព្រោះថា ក្រុមហ៊ុន LG ទើបតែបានប្រកាសពី Wireless Charging Pad ថ្មីរបស់ពួកគេ ដែលអាចសាកថ្មបានលឿនស្មើនឹងការសាកតាមខ្សែ និងសាកបានលឿនជាងប្រដាប់សាកថ្មតាម wireless ដទៃទៀត ដែលមានក្នុងទីផ្សារបច្ចុប្បន្ន បានដល់ទៅ 3 ដងឯណោះ។

LG's 15 watt Wireless Charging Pads | ប្រភពពី TNW

LG’s 15 watt Wireless Charging Pads | ប្រភពពី TNW

ក្រុមហ៊ុន LG បានប្រកាសពី Wireless Charging Pad ដែលមានថាមពលចរន្តដល់ទៅ 15 វ៉ាត់ (watt) ដំបូងបង្អស់លើលោក ដែលអាចសាកថ្មបានលឿនជាង 3 ដងនៃប្រដាប់សាកថ្មតាម wireless ផ្សេងៗ ដែលមានថាមពលចរន្តត្រឹមតែ 5 វ៉ាត់ (watt) ហើយ LG’s Wireless Charging Pad នេះ នឹងត្រូវបានចេញលក់ក្នុងទីផ្សារនៅចុងខែតុលានេះ។ យោងតាមក្រុមហ៊ុន LG ផ្ទាល់ ប្រដាប់សាកថ្មតាម wireless នេះ នឹងអាចសាកថ្មទូរស័ព្ទស្មាត្រហ្វូនរបស់អ្នកពី 0% ទៅ 50% ក្នុងរយៈពេលត្រឹមតែ 30 នាទីតែប៉ុណ្ណោះ។

LG’s Wireless Charging Pad នេះ អាចប្រើប្រាស់បានជាមួយនឹងឧបករណ៍អេឡិចត្រូនិច និងស្មាត្រហ្វូនបច្ចុប្បន្ន ដែលមានបំពាក់មកជាមួយនូវមុខងារអាចសាកថ្មតាម Wireless។ ហើយយោងតាមក្រុមហ៊ុន LG ប្រដាប់សាកថ្មតាម wireless នេះ នឹងមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាការពារមិនឲ្យបន្ទះសាកថ្មនេះមានកំណើនកំដៅលើសលុបនៅពេលសាកថ្មស្មាត្រហ្វូនអ្នក។ ជាមួយនឹងបច្ចេកវិទ្យាមួយនេះ វាអាចកាត់បន្ថយអត្រា ដែលអាចធ្វើឲ្យថ្មរបស់ស្មាត្រហ្វូនអ្នកឆាប់ខូច និងការពារមិនឲ្យផ្ទុះនៅពេលសាកថ្មបានយ៉ាងច្រើន។

LG’s High-power Wireless Charging Pads មួយនេះ និងមានលក់ក្នុងទីផ្សារនៅប្រទេស អូស្ត្រាលី អ៊ឺរ៉ុប និងអាមេរិកខាងជើង នៅពាក់កណ្ដាលខែតុលានេះ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងពីតម្លៃរបស់វាច្បាស់នោះទេ។

អានបន្ត

1180

ក្រុមហ៊ុន Sharp បានដាក់បង្ហាញគំរូអេក្រង់កោងនៅផ្នែកគែមនៃទូរស័ព្ទ

បច្ចេកវិទ្យា

08/10/2016

ក្រុមហ៊ុន Sharp ធ្លាប់បានបង្ហាញពីទូរស័ព្ទ ដែលមានផ្ទៃអេក្រង់ touch screen ពេញផ្ទៃទូរស័ព្ទម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុននៅឯសហរដ្ឋអាមេរិច។ ហើយកាលពីថ្មីៗនេះ Sharp ក៏បានដាក់បង្ហាញសារជាថ្មីនូវទូរស័ព្ទប្រភេទនេះមួយទៀត ដែលធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍ជាខ្លាំង។ គំរូអេក្រង់ជ្រុងកោងនេះ ត្រូវបានគេហៅថា Corner R ដែលប្រើប្រាស់បច្ចេកវិទ្យា Free-Form Display របស់ក្រុមហ៊ុនផ្ទាល់ ដែលអាចកាត់បន្ទះអេក្រង់ LCD IGZO ឲ្យទៅជារូបរាងផ្សេងៗទៀតបាន។

sharp-1

ស្មាតហ្វូនដែលបានដាក់បង្ហាញ Aquos Crystal កាលពីឆ្នាំ 2014

ស្មាតហ្វូន ដែលដាក់បង្ហាញនេះមានអេក្រង់ 5.2 អ៊ីញ resolution 1080p ហើយក្រៅពីគែម ដែលនៅជុំវិញទូរស័ព្ទនេះ គឺសុទ្ធសឹងតែជាផ្ទៃអេក្រង់ទាំងអស់សូម្បីតែជ្រុងរបស់ទូរស័ព្ទក៏ដោយ។

dsc00420-0

គំរូស្មាតហ្វូនដែលបំពាក់ Corner R របស់ Sharp

dsc00416-0

គំរូស្មាតហ្វូនដែលបំពាក់ Corner R របស់ Sharp

ក្រុមហ៊ុន Sharp មើលទៅដូចជាមានការលំបាកក្នុងការធ្វើអោយបច្ចេកវិទ្យា Free-Form Display របស់ខ្លួនលក់ដាច់នៅក្នុងទីផ្សារណាស់ ប៉ុន្តែគំរូ Corner R នេះហាក់បីដូចជាទទួលបានប្រជាប្រិយយ៉ាងខ្លាំងពីសំណាក់អតិថិជន និងប្រហែលជាអាចចូលក្នុងទីផ្សារបាន។

ទោះជាយ៉ាងណាក៏ដោយវាគ្រាន់តែជាគំរូតែប៉ុណ្ណោះ ដូច្នេះមានតែរង់ចាំបន្តថា Sharp នឹងប្រកាសវាជាផ្លូវការនៅពេលណា។ តើប្រិយមិត្តយល់យ៉ាងណាចំពោះអេក្រង់ដែលប្រើបច្ចេកវិទ្យាប្រភេទនេះ?

អានបន្ត

1208

ក្រុមហ៊ុន Xiaomi បានប្រកាស Mi 5s និង Mi 5s Plus ជាផ្លូវការ

បច្ចេកវិទ្យា

28/09/2016

ដូចទៅតាមកាលវិភាគដែលខ្លួនបានកំណត់ នៅពេលនេះក្រុមហ៊ុន Xiaomi បានបញ្ចេញទូរស័ព្ទជំនាន់ក្រោយរបស់ខ្លួនគឺ Xiaomi Mi 5s និង Mi 5s Plus ជាផ្លូវការហើយ ។

mi-5s

Xiaomi Mi 5s

mi-5ss

Xiaomi Mi 5s

Mi 5s មានតួខ្លួនអាលុយមីញ៉ូមដែលផ្ទៃខាងក្រោយមានរាងកោងទាំងសងខាងដូចទៅនិង S7 edge អញ្ចឹង ហើយខ្សែអង់តែនទាំងខាងលើនិងខាងក្រោមគឺស្រដៀងទៅនិងខ្សែអង់តែនរបស់ iPhone ផងដែរ ។ វាមានកាមេរ៉ាក្រោយថ្មីទំហំ 12 megapixel ដែលប្រើប្រាស់ sensor របស់ Sony IMX378 និងមាន aperture ទំហំ F/2.0 រីឯកាមេរ៉ាមុខមានទំហំ 4 megapixel ដែលមាន pixel ទំហំ 2μm និង aperture ទំហំ F/2.0 ។ អេក្រង់របស់វាមានទំហំ 5.15 អ៊ីញ FHD (1920×1080) ជាប្រភេទ IPS-LCD ដែលមានពន្លឺខ្ពស់បំផុតដល់ទៅ 600nits និង contrast 1500:1 ឯណោះ ។

5s-sample-1

រូបថតគំរូ Mi 5s

5s-sample

រូបថតគំរូ Mi 5s

ផ្នែកខាងក្នុងរបស់វាមានបំពាក់ដូចជា បន្ទះឈីប Snapdragon 821, Ram ទំហំ 3GB ឬ 4GB, អង្គផ្ទូកទិន្នន័យ 64GB ឬ 128GB ។ វាមាន Bluetooth 4.2, Wifi dual-band MU-MIMO 802.11ac និង NFC លើសពីនេះទៅទៀត វាក៏មានថាមពលថ្ម 3200mAh អមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស QuickCharge 3.0 តាមរយៈរន្ធដោតសាក USB Type-C ផងដែរ ។ អ្វីដែលថ្មីបំផុតរបស់ស្មាតហ្វូនទាំងពីរនេះគឺ ឧបករណ៍ស្កេនស្នាមម្រាមដៃ ultrasonic fingerprint ដែលជាបច្ចេកវិទ្យា Sense ID របស់ក្រុមហ៊ុន Qualcomm ដែលវាមានសមត្ថភាពអាចស្កេនម្រាមដៃរបស់អ្នកទោះបីជា សើម, មានជាតិខ្លាញ់, ប្រឡាក់ក៏ដោយ។

plus-1

Mi 5s Plus

plus

Mi 5s Plus

បើនិយាយពី Mi 5s Plus វិញគឺមានភាពខុសគ្នាខ្លះៗតែប៉ុណ្ណោះ ។ វាបានបំពាក់កាមេរ៉ាភ្លោះទំហំ 13 megapixel ដែលមួយមានសមត្ថភាពថតរូបភាពជាលក្ខណៈពណ៌ និងមួយទៀតថតជាលក្ខណៈសខ្មៅ ហើយវាមានអេក្រង់ទំហំ 5.7 អ៊ីញ FHD (1920×1080) ។ វាក៏បង្កើន Ram, អង្គផ្ទូកទិន្នន័យ, ថាមពលថ្មផងដែរគឺ 4GB/64GB, 6GB/128GB និង 3800mAh ចំនែកឯឧបករណ៍ស្កេនស្នាមម្រាមដៃគឺស្ថិតនៅផ្នែកខាងក្រោយវិញផ្ទុយពី Mi 5s ។

plus-sample

រូបថតគំរូ Mi 5s Plus

plus-sample-1

រូបថតគំរូ Mi 5s Plus

Mi 5s មានតម្លៃ 299$ សំរាប់ម៉ូដែល 3GB/64GB និង 344$ សំរាប់ម៉ូដែល 4GB/128GB Mi 5s Plus មានតម្លៃ 344$ សំរាប់ម៉ូដែល 4GB/64GB និង 389$ សំរាប់ម៉ូដែល 6GB/128GB ។ ស្មាតហ្វូនទាំងពីរម៉ូដែលមានពណ៌ដូចជា ប្រផេះ, មាស, ទឹកប្រាក់ និងផ្កាឈូក ហើយនឹងចេញលក់នៅថ្ងៃទី 29 ខែកញ្ញា សំរាប់តែប្រទេសចិនតែប៉ុណ្ណោះ ។

អានបន្ត

3600

ក្រុមហ៊ុន Samsung កំពុងជួបបញ្ហាធំ

បច្ចេកវិទ្យា

04/09/2016

ក្នុងកំឡុងពេលពិភពលោកកំពុងតែរំជើបរំជួលក្នុងការទិញ ទូរស័ព្ទថ្មីរបស់ Samsung គឺ galaxy note 7 នោះ មានបញ្ហាមួយបានកើតឡើងក្នុងកំឡុងពេលប៉ុន្មានថ្ងៃនេះ។ បញ្ហានោះគឺថា ក្រុមហ៊ុន Samsung កំពុងតែធ្វើការហៅត្រលប់ទៅវិញនូវទូរស័ព្ទ Note 7 ដែលគេបានលក់អស់ជាច្រើនគ្រឿង ដើម្បីផ្លាស់ប្តូរយកថ្មីមកវិញ។ ហេតុអ្វីបានជាក្រុមហ៊ុន ធ្វើការផ្លាស់ប្តូរបែបនេះ?

ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុន មួយក្នុងចំនោម ក្រុមហ៊ុនល្បីៗខាងផលិតគ្រឿងអេឡិចត្រូនិច បានបញ្ចេញ Galaxy note 7 ប្រហែល មួយខែមកហើយ ដើម្បី បង្ហាញទៅដល់ ដៃគូរប្រកួតរបស់ពួកគេគឺ Apple ដែលមានគម្រងចេញ ទូរស័ព្ទថ្មីដែរ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

explosive-start-for-samsung-galaxy-note-7-more-phones-catch-fire-while-charging-507793-4

ក្រុមហ៊ុន Samsung បាននិយាយថា នៅថ្ងៃ សុក្រ ទី 3 ខែកញ្ញានេះ ពួកគេបានរកឃើញថា មានការផ្ទុះនូវថ្មរបស់ទូរស័ព្ទនៅពេលដែលកំពុងសាកថ្ម ដែលបានរកឃើញប្រហែលជា 10 ប្រទេស ដែលគេបានចែកចាយ រួមទាំង កូរេ ខាងត្បូង និង សហរដ្ឋអាមេរិក ផងដែរ។ ដូចនេះ ពួកគេនឹងធ្វើការផ្លាស់ប្តូរ នូវទូរស័ព្ទចំនួន 2.5 លាន គ្រឿងដែលពួកគេបានលក់ចេញ។ ចំនែកឯ Note 7 ដែលចិនជាអ្នកតំឡើងប្រហែលជាមិនប៉ះពាល់ទេ ព្រោះវាប្រើប្រាស់ ថ្មផ្សេង តែគេនៅតែមិនទាន់ច្បាស់ទេ។

samsung-galaxy-note-7

ក្រុមហ៊ុន បានបន្ត ទៀតថា ពួកគេបានគិតចង់ឲ្យទូរស័ព្ទ note 7 នេះ មានដំនើរការលក់រលូនទៅដូច galaxy S7/S7 edge ដែលពួកវាទាំងពីរគ្មានបញ្ហាអ្វីទាំងអស់ ប៉ុន្តែឲ្យអោយសោកស្តាយ។

160902064212-samsung-koh-dong-jin-780x439

Koh Dong-jin, ប្រធាននៃការលក់របស់ ក្រុមហ៊ុន Samsung ធ្វើការសុំទោសចំពោះសាពត៌មាន

 

អានបន្ត

1151

ទីបំផុត Samsung បានបញ្ចេញ Galaxy Note 7 មកហើយ

បច្ចេកវិទ្យា

03/08/2016

header-2

 

បើនិយាយពីបច្ចុប្បន្ននេះអ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើននិយមប្រើទូរស័ព្ទដែលមានទំហំធំហើយមានល្បឿនលឿននិងកាមេរ៉ាច្បាស់ ដូចជា iPhone ស៊េរី Plus, S7 edge ឬ Note 5 ។ ហើយកាលពីម្សិលមិញ ក្រុមហ៊ុន Samsung បានសម្ភោធព្រឹត្តិការណ៍ Samsung Galaxy Unpacked 2016 ដែលបង្ហាញពីទូរស័ព្ទស៊េរីរបស់ខ្លួនផងដែរ ។

រយៈពេលជិត 5 ឆ្នាំកន្លងមកហើយដែលក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូនត្រកូល Note របស់ខ្លូន ហើយកាលពីម្សិលមិញក្រុមហ៊ុនបានប្រកាសជាផ្លូវការស្មាតហ្វូនត្រកូល Note ចុងក្រោយបង្អស់របស់ពួកគេគឺ Samsung Galaxy Note 7 ។ Note7 នេះមិនខុសគ្នាប៉ុន្មានពី Galaxy Note 5 ជំនាន់មុនទេ ទាំងរូបរាងនិងទំហំ ពោលគឺវាមានការកែប្រែ (update) កាមេរ៉ា, ប្រភេទអេក្រង់ និង បន្ថែមបច្ចេកវិទ្យាមួយចំនួន ។

នៅថ្ងៃនេះក្រុមការងារ Khmerlife.style និងបង្ហាញពីលក្ខណៈពិសេសរបស់ Note 7 :

 

Design & Display (រចនាបថនិងអេក្រង់)

 

រូបរាងរបស់វាមិនមានអ្វីផ្លាស់ប្តូរឡើយ បើប្រៀបធៀបនិងទូរស័ព្ទជំនាន់មុន ហើយវាមានអេក្រង់ទំហំ 5.7 អ៊ីញ មាន resolution Quad HD (1440×2560) ប្រភេទ Super AMOLED ជាមួយបន្ទះកញ្ចក់ Gorilla Glass 5 ។ Note 7 មើលទៅដូច S7 edge បេះបិត ជាមួយនិងអេក្រង់កោងសងខាង ទាំងខាងមុខនិងខាងក្រោយ រួមជាមួយបច្ចេកវិទ្យា Always On Display ទៀតផង ។ វាក៏បំពាក់អាវក្រោះការពារការជ្រាបទឹក និង ធូលី IP68 ផងដែរ ។ វាមាន 4 ពណ៌សំរាប់ជ្រើសរើសដូចជា ពណ៌ផ្ទៃមេឃ (Blue Coral), ពណ៌ប្រាក់ (Silver Titanium), ពណ៌មាស (Gold Platinum), ពណ៌គុជខ្មៅ (Black Onyx) ។

អ្វីដែលកាន់តែពិសេសនោះគឺ Samsung បានបន្ថែមនូវបច្ចេកវិទ្យារបស់ទូរទស្សន៍ទៅលើស្មាតហ្វូនថ្មីនេះផងដែរគឺ HDR10 ដែលធ្វើអោយកំរឹតរូបភាពកាន់តែភ្លឺច្បាស់និងពណ៌ស្រស់ស្អាត នៅពេលដែលអ្នកមើលកម្មវិធីទូរទស្សន៍នៅលើ Netflix ។

 

Screen Shot 2016-08-03 at 12.00.16 AM

 

ប៊ិច S Pen

 

02-Galaxy-Note7-blue

 

ប៊ិច S Pen ជំនាន់ថ្មីនេះក៏បានបំពាក់នូវអាវក្រោះការពារការជ្រាបទឹកផងដែរ ហើយមិនតែប៉ុណ្ណោះវាថែមទាំងដំណើរការបាននៅក្នុងទឹកបានទៀតផង ដូច្នេះអ្នកអាចគូរ ឬ សរសេរ អ្វីក្នុងទឹកក៏បានដែរ ។ pressure sensitivity របស់វាកាន់តែប្រសើរជាងមុន និង ការសរសេរ ឬ គូរ ទទួលបានលឿនជាងមុន ។

មុខងារថ្មីពីរទៀតត្រូវបានដាក់បញ្ចូលក្នុង Air Command គឺ Magnify ជាមុខងារពង្រីកនូវអ្វីមួយនៅលើអេក្រង់បានរហូតដល់ 300% នៃការពង្រីក, Translate ជាមុខងារបកប្រែ ភាសាផ្សេងគ្នា បានយ៉ាងលឿន ។

Samsung បានបន្ថែមមុខងារដ៏អស្ចារ្យមួយគឺ Smart Select ដែលអនុញ្ញាតឱ្យអ្នកបង្កើតរូបភាពចលនា .GIFs ពីវីដេអូដែលអ្នកមើលនៅលើទូរស័ព្ទរបស់អ្នកដោយគ្មានការការពារពី Digital Rights Management ហើយវាលេងបានរយៈពេលដល់ទៅ 15 វីនាទីឯណោះ ។

 

Iris scanner and security (បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនិងកំរឹតសុវត្ថិភាព)

 

Screen Shot 2016-08-03 at 11.02.31 AM

 

បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនេះប្រើប្រាស់កាមេរ៉ាមុខទីពីរ ជាមួយការបំភ្លឺ IR (infrared) ដើម្បីចាប់យកប្រស្រីភ្នែករបស់អ្នកសូម្បីតែនៅក្នុងពេលងងឹត ។ Samsung ក៏បាននិយាយទៀតថាឧបករណ៍ស្កេននេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្ទៀងផ្ទាត់បានត្រឹមត្រូវភាគច្រើននៃប្រភេទវ៉ែនតា និង បដិសេធចោលសូម្បីតែរូបភាពដ៏ច្បាស់នៃភ្នែករបស់ម្ចាស់ទូរស័ទ្ទ ក្នុងករណីលួចបន្លំ ។ ឧបករណ៍ស្កេននេះក៏នៅតែដំណើរការបើទោះជាអ្នកពាក់របាំងភ្នែកមួយចំហៀងក៏ដោយ ។

 

iris

 

បើនិយាយពីសុវត្ថិភាព Samsung បានបំពាក់មុខងារថ្មីមួយឈ្លោះថា Secure Folder ដែលអនុញ្ញាតឱ្យអ្នកចាក់សោរឯកសារ និងសូម្បីតែកម្មវិធីទាំងអស់របស់ទូរស័ព្ទ បានទៀតផង ។

 

Hardware (CPU-RAM)

 

Note 7 មានពីរម៉ូដែលគឺ មួយបំពាក់បន្ទះឈីប Snapdragon 820 64-bit Kryo ដែលមានល្បឿន 2.2GHz និង GPU Adreno 530 ដែលគាំទ្រ OpenGL ES 3.1+ (ទីផ្សារអាមេរិច)។ មួយទៀតបំពាក់បន្ទះឈីបរបស់ខ្លួនផ្ទាល់គឺ Exynos 8890 ល្បឿន 2.3GHz និង GPU ប្រភេទ Mali-T880 ។

ម៉ូដែលទាំងពីរនេះមាន RAM 4GB ប្រភេទ LPDDR4 និងមានអង្គផ្ទូកទិន្នន័យខាងក្នុងទំហំ 64GB ប្រភេទ UFS 2.0 ហើយវាក៏អាចបន្ថែមមេម៉ូរីកាតបានផងដែរ ។ វាមានថាមពលថ្ម 3.500 mAh រួមជាមួយបច្ចេកវិទ្យាសាកថ្មយ៉ាងឆាប់រហ័ស (Fast Charger) តាមរយៈ USB Type-C ។

 

Screen Shot 2016-08-03 at 10.58.01 AM

 

Camera

 

Screen Shot 2016-08-03 at 10.59.39 AM

 

កាមេរ៉ាក្រោយរបស់វាមានទំហំ 12MP ដូចទៅនិង S7 និង S7 edge ប៉ុន្តែវាមាន aperture ធំជាងមុនបន្តិច f/1.7 ចំនែកឯ autofocus ក៏មានល្បឿនលឿនជាងមុនផងដែរ ទោះបីជានៅពេលងងឹត ។ វាក៏អាចថតវីដេអូកំរឹត 4K UHD រួមជាមួយមុខងារពិសេសមួយចំនួនដូចជា time lapse និង slow motion ។ រីឯកាមេរ៉ាមុខមានទំហំ 5MP ដែលមាន aperture ទំហំស្មើគ្នាទៅនឹងកាមេរ៉ាក្រោយ f/1.7 រួមបញ្ចូលមុខងារ HDR និងការថតវីដេអូកំរឹត 2K QHD បានផងដែរ ។

 

Software (កម្មវិធី)

ស្មាតហ្វូននេះនិងដំណើរការដោយ Android Marshmallow 6.0.1 អមជាមួយ TouchWiz ជំនាន់ថ្មី រីឯ Edge UX (កម្មវិធីដែលប្រើនៅអេក្រង់កោងទាំងសងខាង) ដែលបំពាក់លើ Note 7 នេះគឺដូចទៅនិង Edge UX របស់ S7 edge អញ្ចឹង ។

 

Release date (កាលបរិច្ឆេទចេញ)

 

សម្រាប់ការបញ្ជាទិញមុន នៅថ្ងៃ 3 ខែសីហា ហើយនិងលក់ជាសកល នៅថ្ងៃ 19 ខែ សីហា នេះ ចំនែកឯតម្លៃគឺមិនទាន់បានបញ្ជាក់នៅឡើយទេ ។

 

Screen Shot 2016-08-03 at 10.59.48 AM

Screen Shot 2016-08-03 at 10.59.58 AM

Screen Shot 2016-08-03 at 11.00.08 AM

Screen Shot 2016-08-03 at 11.00.17 AM

Screen Shot 2016-08-03 at 11.00.33 AM

Screen Shot 2016-08-03 at 11.00.44 AM

 

ទាំងរូបរាង ទាំងល្បឿន ទាំងកាមេរ៉ា និង បច្ចេករិទ្យាថ្មីៗនេះ តើប្រិយមិត្រយល់យ៉ាងណាចំពោះ Galaxy Note ជំនាន់ក្រោយនេះ?

អានបន្ត