MENU

ក្រុមហ៊ុន Sony នឹងចាប់ផ្តើមដាក់លក់កាសប្លូធូស Voice Assistant Earbuds របស់ខ្លួន នៅថ្ងៃទី 13 ខែធ្នូ ខាងមុខនេះ

discreet-commands-desktop-tablet-mobile-4797141724215071fe1d756c055

ក្រុមហ៊ុន Sony បានប្រកាសពីកាសប្លូធូស voice assistant earbuds របស់ពួកគេ ដែលមានឈ្មោះថា Xperia Ear នេះ កាលពីដើមឆ្នាំមកម្ល៉េះ១ ក្នុងគោលបំណងនឹងចេញលក់នៅក្នុងរដូវក្ដៅឆ្នាំនេះ ហើយក៏ត្រូវបានពន្យាទៅខែវិច្ឆកានេះ ឥឡូវនឹងត្រូវបានពន្យាជាលើកចុងក្រោយ ហើយក្រុមហ៊ុននឹងធ្វើការដាក់លក់កាស Xperia Ear នេះជាផ្លូវការនៅក្នុងខែធ្នូ ថ្ងៃទី 13 ខាងមុខនេះហើយ។ កាសប្លូធូស Xperia Ear របស់ Sony នេះ នឹងត្រូវបានដាក់លក់ក្នុងតម្លៃ $199.99 នៅឯសហរដ្ឋអាមេរិក ហើយនឹងអាចរកទិញបាននៅក្នុងវែបសាយ Amazon ដំបូងគេបង្អស់ បន្ទាប់មកនឹងមានលក់ក្នុងវែបសាយលក់ចែកចាយផ្សេងទៀតដូចជា Fry’s, ABT និង B&H ជាដើម។ បន្ថែមពីនេះ កាស Xperia Ear នឹងមានលក់តែពណ៌ខ្មៅតែប៉ុណ្ណោះ។

sony-xperia-ear-assistant

sony-xperia-earnabijacka_nowat

xperia-ear

អ្នកអាចភ្ចាប់កាស Xperia Ear នេះ ជាមួយនឹងទូរស័ព្ទស្មាតហ្វូនរបស់អ្នកបានតាមរយៈ Bluetooth ឬ NFC ហើយអ្នកអាចបញ្ជាវាបានដោយប្រើកម្មវិធី (app) របស់ Android ដែលក្រុមហ៊ុនបានសហការជាមួយដើម្បីបង្កើតឡើង។ ក្រុមហ៊ុន Sony បានអះអាងពីលក្ខណៈពិសេសរបស់វា ដែលអ្នកគួរជ្រើសរើសវាជាជាងកាស wireless ផ្សេងៗ ដោយសារវាមានភ្ជាប់មកជាមួយនឹងប្រព័ន្ធបញ្ជាដោយសម្លេង (built-in voice assistant) ស្រាប់ ដែលអាចឲ្យអ្នកផ្ញើរសារ ឆែកពត៌មាន និងឆែកមើលប្រតិទិនជាដើម ដោយគ្រាន់តែបើប្រាស់សម្លេង ឬនិយាយផ្ទាល់ និងមិនចាំបាច់ដកទូរស័ព្ទចេញពីហោប៉ៅរបស់អ្នកនោះទេ។ បន្ថែមពីនេះ អ្នកអាចប្រើប្រាស់កាយវិការ (gesture) ដោយប៉ះលើវា ដើម្បីធ្វើការទទួល ឬមិនទទួល ការហៅចូល និងហៅចេញ។

 

Comments Off on ក្រុមហ៊ុន Sony នឹងចាប់ផ្តើមដាក់លក់កាសប្លូធូស Voice Assistant Earbuds របស់ខ្លួន នៅថ្ងៃទី 13 ខែធ្នូ ខាងមុខនេះ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន