MENU

ក្រុមហ៊ុន Apple នឹងប្រកាសពី upgrade របស់កុំព្យូទ័រ Macs របស់ខ្លួននៅថ្ងៃទី 27 ខែតុលា ខាងមុខនេះ

នៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2016 ខាងមុខនេះ បើយោងតាមវែបសាយ Recode ក្រុមហ៊ុន Apple នឹងធ្វើព្រឹត្តិការណ៍ Fall Event មួយទៀត ដែលតូចជាងព្រឹត្តិការណ៍កាលពីខែកញ្ញាកន្លងទៅនៅពេលដែលពួកគេបានណែនាំ iPhone 7 & 7 Plus ហើយក្នុងព្រឹត្តិការណ៍នៅចុងខែតុលានេះ ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសពីកុំព្យូទ័រ MacBook Pro ជំនាន់ថ្មី ក៏ដូចជា upgrade ផ្សេងៗទៀតទៅលើខ្សែកុំព្យូទ័រ Macs ទាំងអស់របស់ពួកគេ ដែលអ្នកគាំទ្រ Macs ទាំងអស់រងចាំអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។

3

ពេលចុងក្រោយបង្អស់ ដែលក្រុមហ៊ុន Apple ប្រកាសពីការ updates ធំរបស់ MacBook Pro គឺចាប់តាំងពីឆ្នាំ 2012 មកម្លេះ។ បន្ទាប់ពីនោះ មានការ updates តូចៗ ដូចជា ការបន្ថែមនូវអេក្រង់ Retina display និង Force Touch Trackpad ក៏ប៉ុន្តែមិនឃើញមានការ update ចម្បងសំខាន់នោះទេ។

យើងនៅមិនទាន់ដឹងច្បាស់នូវឡើយទេ ថាក្រុមហ៊ុន Apple នឹងប្រកាសពីការ update អ្វីខ្លះលើខ្សែកុំព្យូទ័រ Macs របស់ពួកគេ ក៏ប៉ន្តែយោងតាមពាក្យចចាមអារាមថ្មីៗនេះ យើងអាចស្មានបានថា ក្រុមហ៊ុន Apple នឹងប្រកាសពីផលិតផលដូចជា iMac Desktop ថ្មី, លេបថប MacBook Air, MacBook Pro និងអេក្រង់ 5K Monitor។ ហើយក៏មានចចាមអារាមផងដែរថា MacBook Pro ថ្មី នឹងមានកម្រាស់ស្ដើងជាងម៉ូដែលមុនរបស់វា និងមានភ្ជាប់មកជាមួយនូវ keyboard ស្ដើងជាមុន, Touchscreen OLED មួយខ្សែនៅចំពីលើ keyboard ផ្ទាល់ជំនួសឲ្យ function keys ទាំងអស់ ហើយរួមទាំងមុខងារស្កេនម្រាមដៃ នៅលើប៊ូតុងបិទបើកលើ OLED នោះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Apple នឹងធ្វើការដកចេញនូវ USB ជំនាន់ចាស់ចេញ ហើយជំនួសជា USB-C ទាំងអស់វិញ។

Screen Shot 2016-06-11 at 6.02.55 PM

Screen Shot 2016-06-11 at 5.58.18 PM

Screen Shot 2016-06-11 at 5.58.31 PM

ថាតើក្រុមហ៊ុន Apple នឹងធ្វើការប្រកាសពីការ updates អ្វីខ្លះលើកុំព្យូទ័រ Macs ថ្មីរបស់ពួកគេ ដែលមនុស្សភាគច្រើនបានទន្ទឹងរងចាំនោះ សូមចាំមើលទាំងអស់គ្នា ហើយអ្វីដែលពិសេសនោះ អ្នកនិងមិនចាំបាច់ចាំយូរទេ គឺវានឹងធ្វើឡើងនៅអាទិត្យក្រោយនេះហើយ។

Comments Off on ក្រុមហ៊ុន Apple នឹងប្រកាសពី upgrade របស់កុំព្យូទ័រ Macs របស់ខ្លួននៅថ្ងៃទី 27 ខែតុលា ខាងមុខនេះ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន