MENU

announcement
Tag Archive

2094

ក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទបត់ W2017 ជាផ្លូវការ

បច្ចេកវិទ្យា

04/11/2016

W2017 ជាស្មាតហ្វូនប្រភេទបត់ស៊េរីថ្មីរបស់ Samsung ដែលជាអ្នកស្នងតំណែងបន្ទាប់ពី W2016 កាលពីឆ្នាំមុន ។ វាមានពត៌មានលេចលឺជាច្រើនកាលពីខែ មិថុនា ហើយនៅថ្ងៃនេះវាត្រូវបានគេប្រកាសជាផ្លូវការសម្រាប់ទីផ្សារនៅឯប្រទេសចិន ។

samsung-w2016-1

វាបំពាក់ CPU Snapdragon 820 រួមជាមួយ Ram ទំហំ 4GB និងមានអង្គផ្ទូកទិន្នន័យខាងក្នុង 64GB ហើយក៏អាចបន្ថែមមេម៉ូរីកាតបានផងដែរ ។ W2017 មានអេក្រង់ touchsreen ចំនួន 2 ទំហំ 4.2 អ៊ីញ 1080p ប្រភេទ Super AMOLED ដែលមួយនៅខាងមុខ និងមួយនៅខាងក្រោយ ។ កាមេរ៉ាក្រោយមានទំហំ 12MP, aperture ទំហំ f/1.9 ហើយក៏អាចថតវិដេអូកំរិត 4K បានទៀតផង ចំនែកឯកាមេរ៉ាមុខមានទំហំ 5MP ។ ស្មាតហ្វូននេះមានថាមពលថ្ម 2300 mAh មិនតែប៉ុណ្ណោះវាក៏អាចប្រើប្រាស់សេវា 4G បានដែរ ។ វាមានទំងន់ 208 ក្រាម នេះក៏ដោយសារតែតួខ្លួនរបស់វាហំព័ទ្ធដោយលោហៈ ។ W2017 មានបំពាក់បច្ចេកវិទ្យាដូចជា Always On Display, fast wireless charging, fingerprint scanner និងដំណើរការដោយប្រព័ន្ធដំណើរការ Android 6.0.1 Marshmallow ។

samsung-w2017-live-images3

W2017 នឹងអាចមានតំលៃ 2,661€ (2,953$) ខណៈពេលដែល W2016 កាលពីឆ្នាំមុនមានតម្លៃ 1.330€ (1,476$) ឯណោះ ។

អានបន្ត

1040

លក្ខណៈពិសេសសំខាន់ៗរបស់កំណែទម្រង់ធំថ្មីរបស់ Window 10 Creators Update

បច្ចេកវិទ្យា

28/10/2016

ក្រុមហ៊ុន Microsoft ទើបតែបានប្រកាស់ពីកំណែទម្រង់ធំថ្មីរបស់ Window 10 ដែលមានឈ្មោះថា Window 10 Creators Update ហើយវានឹងមានឲ្យអ្នកដោនឡោដឥតគិតថ្លៃនៅក្នុងរដូវផ្ការីក (Spring) នៅឯសហរដ្ឋអាមេរិក ឬអំឡុងខែ មីនា មេសា និងឧសភា ខាងមុខ។ ដូចបានឃើញនៅលើឈ្មោះរបស់វាហើយ កំណែទម្រង់ថ្មីនេះ នឹងមានការផ្ដោតខ្លាំងទៅលើ “ភាពច្នៃប្រឌិត (Creativity)” ហើយក្រុមហ៊ុន Microsoft បានចែកការ update ថ្មីនេះជា 3 ផ្នែកធំៗគឺ៖ 3D, Gaming និង People។

 

“3D for everyone”

3D គឺជាកំនែទម្រង់ដ៏ធំបំផុតក្នុង Window 10 Creators Update នេះ។ ក្រុមហ៊ុន Microsoft ចង់ឲ្យ Window 10 ថ្មីនេះ ក្លាយជាប្រព័ន្ធដំណើរការមួយ ដែលងាយស្រួលក្នុងការបង្កើតរូបភាព ឬវត្ថុ 3D ក្នុងកម្មវីធីទាំងអស់ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា HoloLens សម្រាប់អ្នកប្រើប្រាស់ងាយស្រួលក្នុងមើល ឬចូលក្នុងពិភព Virtual Reality (VR)។ ដើម្បីសម្រេចបាននូវគោលដៅ “2D to 3D Journey” ក្រុមហ៊ុន Microsoft បានណែនាំនូវឧបករណ៍ និងកម្មវិធីថ្មីៗជាច្រើន ដែលអាចគាំទ្រនូវមាតិកា 3D បាន។

នៅក្នុង Demo ពេលប្រកាសពី Window 10 Creators Update នេះ គេបានបង្ហាញពីការស្កេនរូបភាព 3D របស់ប្រាសាទដីខ្សាច់ដោយប្រើស្មាត្រហ្វូនរបស់គេ ហើយ upload រូបភាពនោះចូលក្នុងកម្មវិធី Paint របស់ Window 10 ហើយធ្វើការផ្លាស់ប្តូរកែរូប និងអង្កេតមើលរូបភាព 3D នោះនៅក្នុង Virtual Reality (VR) ដោយប្រើ HoloLens បន្ទាប់មកផ្ញើររូបនោះឲ្យទៅមនុស្សមួយទៀត ដែលអាចមើលរូបភាពនោះបានក្នុង VR ផងដែរ។ ក្រុមហ៊ុន Microsoft ចង់ឲ្យការប្រើប្រាស់មាតិកា 3D ក្នុង Window 10 ក្លាយជារឿងសាមញ្ញបំផុតក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទាំងអស់។

ssp_97-0

រូបភាពពី TheVerge

 

កម្មវិធី Paint និង PowerPoint ឥឡូវបន្ថែមមុខងារ 3D

ដើម្បីបង្កើតនូវពិភព 3D នៅក្នុង Window 10 ថ្មីរបស់ពួកគេ គឺមានន័យថា ក្រុមហ៊ុន Microsoft នឹងដាក់បន្ថែមនូវមុខងារដែលគាំទ្រ 3D នៅក្នុងកម្មវិធីផ្សេងៗរបស់ Window ដែលមានយូរមកហើយ ក្នុងនោះផងដែរ មានដូចជាកម្មវិធី Paint និង PowerPoint ជាដើម ដោយវាអនុញ្ញាតឲ្យអ្នកអាចបង្កើត កាត់ត និងផ្លាស់ប្តូរ រូបភាព 3D បាននៅក្នុងកម្មវិធីទាំងនោះ។

 

Microsoft VR headsets ដែលមានតម្លៃមិនសូវថ្លៃ

cvs4ekoumaalybc

VR Headsets | រូបភាពពី TheVerge

ដើម្បីឲ្យការប្រើប្រាស់ 3D ក្នុង Window 10 Creators Update ថ្មីនេះឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើ និងអាចឲ្យមនុស្សគ្រប់រូបអាចប្រើវាបាន ក្រុមហ៊ុន Microsoft បានសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនដូចជា HP, Dell, Lenovo, Asus និង Acer ដើម្បីបង្កើតនូវ VR Headsets ថ្មី ដែលមានភ្ជាប់នូវបច្ចេកវិទ្យា six-degree-of-freedom head tracking ក្នុងតម្លៃមួយសមរម្យ ដែលចាប់ផ្ដើមពី $299 ឡើងទៅ។ យើងនៅមិនទាន់ដឹងច្បាស់ពីឧបករណ៍ VR Headsets ទាំងនេះច្បាស់ទេ តែយើងសង្ឃឹមថាវាអាចផ្ដល់បទពិសោធន៍នៃការប្រើប្រាស់បានល្អជាង Headsets ដែលប្រើជាមួយស្មាត្រហ្វូន ដូចជា Samsung Gear VR ជាដើម។

 

កម្មវិធីផ្សាយផ្ទាល់ពីហ្គែម (Game Broadcasting) និងសេវាកម្មបង្កើតនូវកម្មវិធីប្រកួតហ្គែមជាមួយមិត្តភក្តិ (Tournaments)

ssp_209-0

កម្មវិធី Beam សម្រាប់ធ្វើការផ្សាយផ្ទាល់នៅពេលលេងហ្គេម | រូបភាពពី TheVerge

សម្រាប់ការ update ផ្នែកខាង “Game” នៅក្នុង Window 10 Creators Update នេះវិញ ក្រុមហ៊ុន Microsoft បានដាក់បញ្ចូលនូវកម្មវិធី Beam ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់នៅពេលអ្នកកំពុងលេងហ្គែម (live stream) ជាស្រេចនៅក្នុងកំណែទម្រង់ថ្មីនេះ ដែលក្រុមហ៊ុនបានអះអាងថា ពួកគេនឹងធ្វើឲ្យវាមានភាពងាយស្រួលប្រើប្រាស់បំផុតសម្រាប់អ្នកដែលចូលចិត្តមើល និងអ្នកដែលធ្វើការផ្សាយផ្ទាល់នៅពេលលេងហ្គែមទាំងអស់។ ហើយបន្ថែមពីនេះ ក៏មានសេវាកម្ម ដែលអ្នកអាចបង្កើតកម្មវិធីប្រកួត (Tournaments) ដោយខ្លួនឯង សម្រាប់លេងជាមួយមិត្តភក្តិរបស់អ្នកបានដែរ នៅក្នុង Window 10 ថ្មីនេះ ដោយប្រើប្រាស់ Arena នៅលើកម្មវិធី Xbox Live។

 

ដាក់សមាជិកគ្រួសារ ឬមិត្តភក្តិ នៅលើ Task Bar

ssp_257-0

រូបភាពពី TheVerge

ចំពោះផ្នែក “People” វិញ វាមិនធ្វើឲ្យអ្នករំភើបអ្វីខ្លាំងនោះទេ តែវានឹងក្លាយជាមុខងារ ដែលមានប្រយោជន៍បំផុតសម្រាប់អ្នកប្រើប្រាស់ window ទាំងអស់។ នៅក្នុង Window 10 Creators Update ថ្មីនេះ អ្នកដាក់ដាក់ភ្ជាប់គណនីរបស់សមាជិកគ្រួសារ ឬមិត្តភក្តិ ឬបុគ្គលិករួមការងាររបស់អ្នកនៅលើ Task Bar បាន ហើយបន្ទាប់មក អ្នកអាចទាញឯកសារ ឬរូបភាពវិដេអូ ដាក់លើឈ្មោះទាំងនោះ ដើម្បីធ្វើការចែករំលែកទៅមនុស្សទាំងនោះ។ ហើយបន្ថែមពីនេះ វាក៏ដើរតួរជាកន្លែងផ្ញើរសារផងដែរ ដែលវាភ្ជាប់ទៅនឹងកម្មវិធី E-Mail និង Skype ផ្ទាល់។ បើអ្នកចង់ អ្នកក៏អាចផ្ញើរជារូប Emoji បានផងដែរ ហើយរូបនោះនឹងបង្ហាញនៅលើ Desktop របស់មនុស្សដែលអ្នកផ្ញើរទៅនោះនៅពេលដែលពួកគេបើកកុំព្យូទ័រ។

 

អានបន្ត

899

Xiaomi បានប្រកាស Mi Note 2 ជាផ្លូវការដែលមានរូបរាងដូច Galaxy Note 7

បច្ចេកវិទ្យា

26/10/2016

ក្រុមហ៊ុន Xiaomi បានប្រកាសចេញជាផ្លូវការនូវ Mi Note 2 ដែលវាមានរូបរាងដូចគ្នាបេះបិទទៅនិង Samsung Galaxy Note 7 ហើយទូរស័ព្ទនេះនិងមិនផ្ទុះឆេះដូច Note 7 ឡើយ ។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់វា ៖

  • អេក្រង់: ប្រភេទ OLED ទំហំ 5.7 អ៊ីញ FHD កោងទាំងសងខាង
  • CPU: បំពាក់បន្ទះឈីប Snapdragon 821
  • Ram: ទំហំ 6GB និងថាមពលថ្ម 4070 mAh (Quick Charge 3.0)
  • កាមេរ៉ា: កាមេរ៉ាក្រោយទំហំ 22.56 MP និងខាងមុខ 8MP
  • Connectivity: Global LTE, 802.11 b/g/n/ac/dual-band, GPS, A-GPS, Glonass, BeiDou, Bluetooth 4.2, NFC

screen-shot-2016-10-25-at-8-59-14-pm

screen-shot-2016-10-25-at-8-58-52-pm

Xiaomi Mi Note 2 មានពីរម៉ូដែល។ ម៉ូដែលកំពូលមាន Ram 6GB និងអង្គផ្ទូកទិន្នន័យ 128GB ហើយវានឹងលក់ក្នុងតំលៃ 3299 Yuan (485$) សំរាប់ទីផ្សាក្នុងស្រុក និងតំលៃ 3499 Yuan (520$) សំរាប់ទីផ្សាសកល  រីឯម៉ូដែលមធ្យមមាន Ram 4GB និងអង្គផ្ទូកទិន្នន័យ 64GB ដែលមានតម្លៃ 2799 Yuan (415$) ។

អានបន្ត

1116

Ektra ទូរស័ព្ទថ្មីរបស់ក្រុមហ៊ុន Kodak

បច្ចេកវិទ្យា

21/10/2016

ឆ្នាំមុន ក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Kodak ដែលជាក្រុមហ៊ុន កាមេរ៉ាបានបាត់ឈ្មោះរយះពេលជាយូរណាស់មកហើយ បានដាក់បង្ហាញ នូវទូរស័ព្ទទីមួយរបស់ពួកគេគឺ IM5 ឥឡូវនេះ ពួកគេបានបង្ហាញទូរស័ព្ទប្រភេទមួយទៀត មកលើទីផ្សារ គឺ Kodak Ektra ទូរស័ព្ទដែលមានរូបរាងដូចកាមេរ៉ា ទាន់សម័យ។

kodak-ektra-smartphone

ដូចទៅនឹង IM5 វាមាន អេក្រង់ទំហំ 5 Inch 1080p កាមេរ៉ារបស់វាមានទំហំ 21 MP ដែលមាន Aperture 2.0 និង បំពាក់ដោយ Sensor របស់ក្រុមហ៊ុន Sony ទៀតផង ( Sensor ដែលដាក់ក្នុង ទូរស័ព្ទ Sony Z3+)  មានទំហំ Ram 3GB និង ទំហំផ្ទុក 32GB អ្នកអាចដាក់ បន្ថែមបានជាមួយនឹង micro sd card។ ចំនែកឯកម្មវិធីវិញ វាប្រើប្រាស់ Android 6.0។ ក្រុមហ៊ុន បានបន្តទៀតថា ពួកគេចេញមកមិនមែនចង់យកឈ្នះនូវ ទូរស័ព្ទថ្មីៗដូចជា iphone ឬ google pixel អ្វីនោះទេ ពួកគេគ្រាន់តែបញ្ចេញដើម្បីអោយមនុស្សគ្រប់រូប មានជំរើសច្រើន និង ដើម្បី ការថតរូបផងដែរ។

kodak-ektra-smartphone-front-back-1

កាមេរ៉ារបស់វាមានលក្ខណៈធំខុសពី ទូរស័ព្ទដ៏ទៃ ដែលលោកអ្នកអាចមើលក្នុងរូបបាន។ ចំនែក រូបរាងរបស់វា ពីក្រោយធ្វើពី ស្បែកជ័រ និងមានគែមដែលធ្វើពី ផ្លាស់ស្ទីក លាបពណ៌ដែក និងមានប៊ូតុង ចុចមួយនៅនឹងគែមនោះ ដែលចុចពីរដងសំរាប់បើកកម្មវិធីថតរូប និង ចុចសើរដើម្បី focus ដូចកាមេរ៉ា ដែលអ្នកជំនាញប្រើប្រាស់អញ្ចឹង។

Kodak Ektra នឹងដាក់លក់ក្នុងប្រទេសអង់គ្លេស ប្រហែលជាចុងខែ ធ្នូ ឆ្នាំ 2017 នេះក្នុង តំលៃប្រហែល 499 ផោន គិតជាដុល្លា គឺ 611$។

អានបន្ត

1061

ក្រុមហ៊ុន Apple នឹងប្រកាសពី upgrade របស់កុំព្យូទ័រ Macs របស់ខ្លួននៅថ្ងៃទី 27 ខែតុលា ខាងមុខនេះ

បច្ចេកវិទ្យា

21/10/2016

នៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2016 ខាងមុខនេះ បើយោងតាមវែបសាយ Recode ក្រុមហ៊ុន Apple នឹងធ្វើព្រឹត្តិការណ៍ Fall Event មួយទៀត ដែលតូចជាងព្រឹត្តិការណ៍កាលពីខែកញ្ញាកន្លងទៅនៅពេលដែលពួកគេបានណែនាំ iPhone 7 & 7 Plus ហើយក្នុងព្រឹត្តិការណ៍នៅចុងខែតុលានេះ ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសពីកុំព្យូទ័រ MacBook Pro ជំនាន់ថ្មី ក៏ដូចជា upgrade ផ្សេងៗទៀតទៅលើខ្សែកុំព្យូទ័រ Macs ទាំងអស់របស់ពួកគេ ដែលអ្នកគាំទ្រ Macs ទាំងអស់រងចាំអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។

3

ពេលចុងក្រោយបង្អស់ ដែលក្រុមហ៊ុន Apple ប្រកាសពីការ updates ធំរបស់ MacBook Pro គឺចាប់តាំងពីឆ្នាំ 2012 មកម្លេះ។ បន្ទាប់ពីនោះ មានការ updates តូចៗ ដូចជា ការបន្ថែមនូវអេក្រង់ Retina display និង Force Touch Trackpad ក៏ប៉ុន្តែមិនឃើញមានការ update ចម្បងសំខាន់នោះទេ។

យើងនៅមិនទាន់ដឹងច្បាស់នូវឡើយទេ ថាក្រុមហ៊ុន Apple នឹងប្រកាសពីការ update អ្វីខ្លះលើខ្សែកុំព្យូទ័រ Macs របស់ពួកគេ ក៏ប៉ន្តែយោងតាមពាក្យចចាមអារាមថ្មីៗនេះ យើងអាចស្មានបានថា ក្រុមហ៊ុន Apple នឹងប្រកាសពីផលិតផលដូចជា iMac Desktop ថ្មី, លេបថប MacBook Air, MacBook Pro និងអេក្រង់ 5K Monitor។ ហើយក៏មានចចាមអារាមផងដែរថា MacBook Pro ថ្មី នឹងមានកម្រាស់ស្ដើងជាងម៉ូដែលមុនរបស់វា និងមានភ្ជាប់មកជាមួយនូវ keyboard ស្ដើងជាមុន, Touchscreen OLED មួយខ្សែនៅចំពីលើ keyboard ផ្ទាល់ជំនួសឲ្យ function keys ទាំងអស់ ហើយរួមទាំងមុខងារស្កេនម្រាមដៃ នៅលើប៊ូតុងបិទបើកលើ OLED នោះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Apple នឹងធ្វើការដកចេញនូវ USB ជំនាន់ចាស់ចេញ ហើយជំនួសជា USB-C ទាំងអស់វិញ។

Screen Shot 2016-06-11 at 6.02.55 PM

Screen Shot 2016-06-11 at 5.58.18 PM

Screen Shot 2016-06-11 at 5.58.31 PM

ថាតើក្រុមហ៊ុន Apple នឹងធ្វើការប្រកាសពីការ updates អ្វីខ្លះលើកុំព្យូទ័រ Macs ថ្មីរបស់ពួកគេ ដែលមនុស្សភាគច្រើនបានទន្ទឹងរងចាំនោះ សូមចាំមើលទាំងអស់គ្នា ហើយអ្វីដែលពិសេសនោះ អ្នកនិងមិនចាំបាច់ចាំយូរទេ គឺវានឹងធ្វើឡើងនៅអាទិត្យក្រោយនេះហើយ។

អានបន្ត

1507

Nvidia បានប្រកាសក្រាហ្វិកកាតថ្មី GeForce GTX 1050 ដែលមានតម្លៃ 109$

បច្ចេកវិទ្យា, ហ្គែម

19/10/2016

ក្រុមហ៊ុន Nvidia បានបញ្ចេញក្រាហ្វិកកាតស៊េរីក្រោយបំផុតអស់ហើយជាមួយកាតថ្មីត្រកូល 10-series របស់ខ្លួន ។ វាមានតម្លៃក្រោម 200$ ហើយក្រុមហ៊ុន AMD ក៏បានព្យាយាមប្រកួតប្រជែងជាមួយនឹងតម្លៃនេះដែរ, ទាំងកំលាំងល្បឿន ឬ ថាមពល នៃគម្រងបច្ចេកវិទ្យា Pascal ដ៏ទំនើបរបស់ Nvidia ផងដែរ ។ ឥឡូវនេះបច្ចេកវិទ្យា Pascal បានក្លាយជាប្រធានបទថវិកា ជាមួយនឹងក្រាហ្វិកកាតថ្មី GeForce GTX 1050 និង 1050 Ti ដែលពួកវាមានតម្លៃចាប់ពី 109$ និង 139$ ។ សម្រាប់ម៉ូដែល Ti មាន video memory ទំហំ 4GB DDR5 ខណៈពេលដែល 1050 មានត្រឹមតែ 2GB DDR5 ។ 1050 Ti មាន CUDA cores ចំនួន 768 ចំនែក 1050 មានត្រឹម 640 តែប៉ុណ្ណោះ ។

screen-shot-2016-10-19-at-1-02-39-pm

EVGA 1050 Ti

បើប្រៀបធៀបកាត GTX 1060 ក៏មានពីរម៉ូដែលដូចគ្នាគឺប្រភេទ 6GB និង 3GB ដែលវាមានល្បឿនមេម៉ូរីលឿន, កំលាំងល្បឿនលឿន និងមានចំនួន CUDA cores ច្រើនជាងតែប៉ុណ្ណោះ ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺ 1050 នេះមិនមានមុខងារ “VR Ready” នោះទេ ។

screen-shot-2016-10-19-at-1-02-52-pm

ASUS 1050

ទន្ទឹមនឹងនេះដែរក៏មានពាក្យចចាមអារាមថាក្រុមហ៊ុន AMD នឹងកាត់បន្ថយតម្លៃកាតស៊េរី Radeon RX 470 របស់ខ្លួនមកត្រឹម 169$ ដើម្បីប្រកួតប្រជែងជាមួយនឹង GTX 1050 របស់ក្រុមហ៊ុន Nvidia ផងដែរ។

gtx_1050__amp__1050ti_-_benchmarks_thumb

ការបង្ហាញកំរិត Frame Per Second សម្រាប់ហ្គេមពេញនិយមទាំងនេះ

1050 Ti នឹងចាប់ផ្តើមចរាចរណ៍នៅលើទីផ្សា នៅថ្ងៃទី 25 ខែតុលាខណៈដែល 1050 នេះនឹងចេញលក់‘ពេលនេះ ឬ មុនពេល’ ថ្ងៃទី 8 ខែវិច្ឆិកា ។ រីឯដៃគូរសហការ (ASUS, EVGA, Gigabyte, MSI, Zotac, -ល-) នឹងទិញបន្ទះឈីបបន្តដើម្បីធ្វើជាផលិតផលផ្ទាល់ខ្លួន ។

អានបន្ត

1296

Pixel និង Pixel XL ជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុន Google បានប្រកាសជាផ្លូវការហើយ

បច្ចេកវិទ្យា

06/10/2016

នៅពេលនេះមិនមានពាក្យចចាមអារាម ឬពត៌មានបែកធ្លាយទៀតឡើយ អំពីស្មាតហ្វូនរបស់ក្រុមហ៊ុន Google។ Google ទើបតែបានបញ្ចេញស្មាតហ្វូនដំបូងរបស់ខ្លួនកាលពីថ្មីៗនេះចំនួន 2 ម៉ូដែលមានឈ្មោះថា Pixel និង Pixel XL ។

ទូរស័ព្ទទាំងពីរនេះបានបង្កើតឡើងដោយក្រុមហ៊ុន Google ទាំងផ្នែកខាងក្នុងនិងខាងក្រៅ (ការរចនារូបរាង, ល្បឿន, កាមេរ៉ា)។ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថា តើស្មាតហ្វូនរបស់ Google ទាំង 2 នេះមានអ្វីពិសេសខ្លះ ដូច្នេះទស្សនាមើលលក្ខណៈសម្បត្តិរបស់វាជាមួយក្រុមការងារ Khmerlife.Style ទាំងអស់គ្នា។

 

ការឌីហ្សាញ (Design)

pixel-phone-side

រូបភាពស្មាតហ្វូន Pixel

ទូរស័ព្ទទាំងពីរ ត្រូវបានធ្វើឡើងពីអាលុយមីញ៉ូមជាមួយនឹងកញ្ចក់គ្របដណ្តប់ផ្នែកខាងមុខនិងផ្នែកខាងលើនៃផ្នែកខាងក្រោយ ។ ផ្នែកកោងជំុវិញទូរស័ព្ទ ត្រូវបានរចនាឡើងអោយងាយស្រួលក្នុងការកាន់ផងដែរ។ នៅផ្នែកខាងក្រោយរបស់ Pixel ទាំងពីរមានបំពាក់ឧបករណ៍ស្កេនស្នាមម្រាមដៃ ដែល Google បានហៅវាថា Pixel Imprint។ លើសពីនេះទៅទៀត វាក៏បានបំពាក់អាវក្រោះការពារការជ្រាបទឹក និងធូលីដី IP53 ផងដែរ។

pixel-xl-phones-4

ទំហំអេក្រង់ Pixel និង Pixel XL

Google Pixel មានអេក្រង់ទំហំ 5 អ៊ីញ ដែលមាន resolution 1920 x 1080 FHD រីឯ Pixel XL វិញមានអេក្រង់ទំហំដល់ទៅ 5.5 អ៊ីញ ជាមួយនិង resolution 2560 x 1440 QHD។ ទូរស័ព្ទទាំងពីរនេះ ក៏មានអេក្រង់ប្រភេទ AMOLED រួមជាមួយការបំពាក់បន្ទះកញ្ចក់ Gorilla Glass 4 ផងដែរ។

 

Hardware

ក្រឡែកមើលគ្រឿងខាងក្នុងវិញម្តង ខួរក្បាលរបស់ Pixel និង Pixel XL បានបំពាក់បន្ទះឈីប Snapdragon 821 SoC ដែលជាបន្ទះឈីបដ៏មានអនុភាពមួយរបស់ក្រុមហ៊ុន Qualcomm។ វាមាន RAM ទំហំ 4GB LPDDR4 មិនតែប៉ុណ្ណោះ ទូរស័ព្ទទាំងពីរនេះនឹងមកជាមួយអង្គផ្ទុកទិន្នន័យ 32GB ឬ 128GB ប៉ុន្តែមិនអាចបន្ថែមមេម៉ូរីកាតខាងក្រៅបាននោះទេ។

google-pixel-pixel-xl-nexus-photos-images-8

វាមានតំណរភ្ជាប់ USB Type-C បំលែងទៅ Type-A រួចជាស្រេចនៅក្នុងប្រអប់។ វាអាចប្រើដើម្បីតភ្ជាប់ឧបករណ៍ជាច្រើនទៅទូរស័ព្ទ Pixel បានដើម្បីអោយអ្នកអាចផ្ទេរឯកសារពីឧបករណ៍ចាស់ទៅឧបករណ៍ថ្មីបានយ៉ាងងាយស្រួល (Pixel)។  Pixel មានថាមពលថ្ម 2770 mAh និងម៉ូដែល XL មានថាមពលថ្ម 3450 mAh ហើយមួយទៀតគឺឧបករណ៍ទាំង 2 មានរន្ធដោតកាស 3.5 mm ផងដែរ។

 

Software

ប្រព័ន្ធដំណើរការនិងកម្មវិធី គឺជាកត្តាដ៏សំខាន់សំរាប់ Pixel និង Pixel XL។ ពួកវានឹងដំណើរការដោយប្រព័ន្ធដំណើរការចុងក្រោយបង្អស់របស់ Google គឺ Android 7.1 Nougat។ លោកអ្នកអាចធ្វើការ ផ្ញើរសារ, ផ្តល់ទិសដៅធ្វើដំណើរ, ធ្វើការកក់ និងអ្វីៗផ្សេងជាច្រើនទៀត តាមកម្មវិធី Google Assistant បានផងដែរ។ លើសពីនេះទៅទៀតឧបករណ៍ Daydream VR អាចប្រើប្រាស់ជាមួយ Pixel និង Pixel XL បាន។

assistant4

កម្មវិធី Google Assistant

assistant2

កម្មវិធី Google Assistant

google-pixel-pixel-xl-nexus-photos-images-10

ឧបករណ៍ Daydream VR

 

កាមេរ៉ា Camera

pixel-phone-camera

កាមេរ៉ា Pixel

សមត្ថភាពរបស់កាមេរ៉ា គឺជាឧបករណ៍ចម្បងសម្រាប់អ្នកប្រើស្មាតហ្វូនទាំងអស់។ ហើយ Google ក៏បានបំពាក់ image sensor ប្រភេទ IMX378  របស់ក្រុមហ៊ុន Sony ដែលមានទំហំ 12.3MP និង 1.55um pixels ដើម្បីថតបានពន្លឺកាន់តែភ្លឺ។ វាមាន aperture ទំហំ f/2.0 និងមាន Phase-detection autofocus ផងដែរ។ ចំនែកកាមេរ៉ាមុខរបស់វាមានទំហំ 8MP រួមជាមួយ aperture ទំហំ f/2.4 ។

កាមេរ៉ានៅលើស្មាតហ្វូនទាំង 2 នេះត្រូវបានគ្រប់គ្រងដោយកម្មវិធីដែលមានមុខងារពិសេសជាច្រើន និងមានល្បឿនលឿនទៀតផង។ Smartburst គឺជាលក្ខណៈពិសេសថ្មីមួយដែលអនុញ្ញាតឱ្យអ្នកថតរូបជាច្រើនសន្លឹកជាប់គ្នា ហើយវានឹងជ្រើសរើសយករូបភាពណាដែលច្បាស់ និងម៉ត់បំផុត ។ ចំនែក HDR+ ក៏ត្រូវបានធ្វើអោយប្រសើរឡើងផងដែរ។

pixel-xl-photo-sample

រូបភាព HDR+ ថតដោយ Google Pixel

ចំនែកការថតវីដេអូរបស់វា គឺមិនមានបច្ចេកវិទ្យាទប់លំនឹងទេ (optical image stabilization) ប៉ុន្តែ Google បានប្រើប្រាស់កម្មវិធី (stabilization) ជំនួសវិញ ដែលខ្លួនបានអះអាងថាទទួលបានលទ្ធផលល្អគួរសម ដោយពឹងផ្អែកលើ gyroscope របស់ទូរស័ព្ទដើម្បីទប់នូវលំញ័រនៃស្មាតហ្វូននេះ។

Google បានរំពឹងថាអ្នកប្រើប្រាស់ Pixel នឹងប្រើកាមេរ៉ាជាញឹកញាប់ជាមិនខាន ដូច្នេះខ្លួននឹងផ្តល់ជូនការផ្ទុកទិន្នន័យជា Cloud ដោយគ្មានដែនកំណត់ជាទំហំពេញលេញ (full resolution) ទាំងរូបថត និងវីដេអូកំរិត 4K ផងដែរ ។

 

តម្លៃ និងថ្ងៃចេញលក់ជាផ្លូវការ

Pixel និង Pixel XL មាន 3 ពណ៌សំរាប់ជ្រើសរើសដូចជា ខ្មៅ (Quite Black), ទឹកប្រាក់ (Very Silver), ខៀវ (Really Blue)។ សម្រាប់ការបញ្ជាទិញមុន គឺបានចាប់ផ្តើមហើយនៅឯសហរដ្ឋអាមេរិក ក្នុងតម្លៃ 650$ សម្រាប់ Pixel និង 770$ សម្រាប់ Pixel XL  រីឯប្រភេទ 128GB ត្រូវបន្ថែម 100$ ពីលើទៀតសំរាប់ម៉ូដែលទាំងពីរ។

pixel-xl-phones-2

ពណ៌ទាំង 3 នៃ Pixel និង Pixel XL

google-pixel-pixel-xl-nexus-photos-images-4

ពណ៌ខ្មៅ

google-pixel-pixel-xl-nexus-photos-images-3

ពណ៌ខៀវ

google-pixel-pixel-xl-nexus-photos-images-2

ពណ៌ទឹកប្រាក់

 

 

អានបន្ត

1208

ក្រុមហ៊ុន Xiaomi បានប្រកាស Mi 5s និង Mi 5s Plus ជាផ្លូវការ

បច្ចេកវិទ្យា

28/09/2016

ដូចទៅតាមកាលវិភាគដែលខ្លួនបានកំណត់ នៅពេលនេះក្រុមហ៊ុន Xiaomi បានបញ្ចេញទូរស័ព្ទជំនាន់ក្រោយរបស់ខ្លួនគឺ Xiaomi Mi 5s និង Mi 5s Plus ជាផ្លូវការហើយ ។

mi-5s

Xiaomi Mi 5s

mi-5ss

Xiaomi Mi 5s

Mi 5s មានតួខ្លួនអាលុយមីញ៉ូមដែលផ្ទៃខាងក្រោយមានរាងកោងទាំងសងខាងដូចទៅនិង S7 edge អញ្ចឹង ហើយខ្សែអង់តែនទាំងខាងលើនិងខាងក្រោមគឺស្រដៀងទៅនិងខ្សែអង់តែនរបស់ iPhone ផងដែរ ។ វាមានកាមេរ៉ាក្រោយថ្មីទំហំ 12 megapixel ដែលប្រើប្រាស់ sensor របស់ Sony IMX378 និងមាន aperture ទំហំ F/2.0 រីឯកាមេរ៉ាមុខមានទំហំ 4 megapixel ដែលមាន pixel ទំហំ 2μm និង aperture ទំហំ F/2.0 ។ អេក្រង់របស់វាមានទំហំ 5.15 អ៊ីញ FHD (1920×1080) ជាប្រភេទ IPS-LCD ដែលមានពន្លឺខ្ពស់បំផុតដល់ទៅ 600nits និង contrast 1500:1 ឯណោះ ។

5s-sample-1

រូបថតគំរូ Mi 5s

5s-sample

រូបថតគំរូ Mi 5s

ផ្នែកខាងក្នុងរបស់វាមានបំពាក់ដូចជា បន្ទះឈីប Snapdragon 821, Ram ទំហំ 3GB ឬ 4GB, អង្គផ្ទូកទិន្នន័យ 64GB ឬ 128GB ។ វាមាន Bluetooth 4.2, Wifi dual-band MU-MIMO 802.11ac និង NFC លើសពីនេះទៅទៀត វាក៏មានថាមពលថ្ម 3200mAh អមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស QuickCharge 3.0 តាមរយៈរន្ធដោតសាក USB Type-C ផងដែរ ។ អ្វីដែលថ្មីបំផុតរបស់ស្មាតហ្វូនទាំងពីរនេះគឺ ឧបករណ៍ស្កេនស្នាមម្រាមដៃ ultrasonic fingerprint ដែលជាបច្ចេកវិទ្យា Sense ID របស់ក្រុមហ៊ុន Qualcomm ដែលវាមានសមត្ថភាពអាចស្កេនម្រាមដៃរបស់អ្នកទោះបីជា សើម, មានជាតិខ្លាញ់, ប្រឡាក់ក៏ដោយ។

plus-1

Mi 5s Plus

plus

Mi 5s Plus

បើនិយាយពី Mi 5s Plus វិញគឺមានភាពខុសគ្នាខ្លះៗតែប៉ុណ្ណោះ ។ វាបានបំពាក់កាមេរ៉ាភ្លោះទំហំ 13 megapixel ដែលមួយមានសមត្ថភាពថតរូបភាពជាលក្ខណៈពណ៌ និងមួយទៀតថតជាលក្ខណៈសខ្មៅ ហើយវាមានអេក្រង់ទំហំ 5.7 អ៊ីញ FHD (1920×1080) ។ វាក៏បង្កើន Ram, អង្គផ្ទូកទិន្នន័យ, ថាមពលថ្មផងដែរគឺ 4GB/64GB, 6GB/128GB និង 3800mAh ចំនែកឯឧបករណ៍ស្កេនស្នាមម្រាមដៃគឺស្ថិតនៅផ្នែកខាងក្រោយវិញផ្ទុយពី Mi 5s ។

plus-sample

រូបថតគំរូ Mi 5s Plus

plus-sample-1

រូបថតគំរូ Mi 5s Plus

Mi 5s មានតម្លៃ 299$ សំរាប់ម៉ូដែល 3GB/64GB និង 344$ សំរាប់ម៉ូដែល 4GB/128GB Mi 5s Plus មានតម្លៃ 344$ សំរាប់ម៉ូដែល 4GB/64GB និង 389$ សំរាប់ម៉ូដែល 6GB/128GB ។ ស្មាតហ្វូនទាំងពីរម៉ូដែលមានពណ៌ដូចជា ប្រផេះ, មាស, ទឹកប្រាក់ និងផ្កាឈូក ហើយនឹងចេញលក់នៅថ្ងៃទី 29 ខែកញ្ញា សំរាប់តែប្រទេសចិនតែប៉ុណ្ណោះ ។

អានបន្ត

ក្រុមហ៊ុន GoPro បានបញ្ចេញកូនយន្តហោះ Karma Drone ជាផ្លូវការ

បច្ចេកវិទ្យា

22/09/2016

ទីបំផុត ក្រុមហ៊ុន GoPro បានបញ្ចប់នូវការទន្ទឹមរង់ចាំសំរាប់ផលិតផលថ្មីរបស់ខ្លូនហើយ វាត្រូវបានគេស្គាល់ថាជា Drone (យន្តហោះគ្មានមនុស្សបើក) ហើយវាមានឈ្មោះថា Karma Drone ។ តាមការបង្ហាញគម្រងមួយនេះលើកដំបូង នៅឯព្រឹត្តិការណ៍ 2015 Code Conference ហើយត្រូវបានពន្យារពេលរហូតមកដល់ដើមឆ្នាំនេះ ។ យន្តហោះមានកង្ហារ 4 (Quadcopter) នេះត្រូវបានបង្ហាញជាលើកដំបូងរួមជាមួយកាមេរ៉ាថ្មីចំនួនពីរ នៅក្នុងព្រឹត្តិការណ៍មួយនៅ ភាគខាងជើង នៃរដ្ឋ California សហរដ្ឋអាមេរិច។

karma-drone-release-date-price-folded_thumb

Karma Drone នេះរចនាឡើងយ៉ាងពិសេសដែលវាអាចបត់ចូលគ្នាបាន សម្រាប់ការទុកដាក់ និងកាន់ ដែលវាងាយស្រួលក្នុងការប្រើប្រាស់ មិនតែប៉ុណ្ណោះ GoPro ក៏បន្ថែម សាកាដូតូច ជាមួយ Drone ផងដែរ ។ អ្នកប្រើប្រាស់នឹងបញ្ជាកូនយន្តហោះនេះពីឧបករណ៍បញ្ជា (clamshell-shaped) ដ៏សាមញ្ញនិងងាយស្រួលបញ្ជាទៀតផង ហើយចំនែកឯ ផ្នែកម្ខាងទៀតនៃឧបករណ៍បញ្ជា គឺជាអេក្រង់ touchscreen ។

karma-with-backpack_h

សាកាដូសម្រាប់ដាក់ Karma Drone

Quadcopter នេះអាចហោះហើរជាមួយ កាមេរ៉ាជំនាន់ថ្មី Hero 5 Black , Hero 5 Session និងកាមេរ៉ាជំនាន់ចាស់ Hero 4 ផងដែរ ។ នៅផ្នែកខាងមុខនៃយន្តហោះមានឧបករណ៍ 3-axis gimbal ដែលជាឧបករណ៍ទប់លំនឹងកាមេរ៉ាក្នុងការថតវីដេអូបានយ៉ាងរលូន ម្យ៉ាងវិញទៀត 3-axis gimbal នេះក៏អាចដោះចេញពី Drone យកមកកាន់ប្រើប្រាស់បានទៀតផង ។ ឧបករណ៍បញ្ជារបស់វាក៏មានប៊ូតុង takeoff, landing និង returning to home មិនតែប៉ុណ្ណោះ វាក៏មានកម្មវិធីសំរាប់ថតរូបចំនួន 4 ប្រភេទដូចជា dronie, cable cam, reveal និង orbit ។ GoPro ក៏បង្ហាញជូនកម្មវិធីថ្មីគឺ “passenger app” ដែលអនុញ្ញាតឱ្យ អ្នកដទៃ មើលឃើញវីដេអូដែលផ្សាយបន្តផ្ទាល់ពី យន្តហោះគ្មានមនុស្សបើក និងការបញ្ជាទីតាំងរបស់កាមេរ៉ាបានទៀតផង ។

karma-drone

រូបភាពមើលពីលើ Karma Drone

controller

ឧបករណ៍បញ្ជា clamshell-shaped

3-axis

ឧបករណ៍ 3-axis gimbal

 

ខាងក្រោមនេះជាវីដេអូពី Karma Drone:

 

Karma Drone នឹងចេញលក់ នៅថ្ងៃទី 23 ខែតុលា។ វាមានតំលៃ 799$ មិនរួមបញ្ចូលកាមេរ៉ា, តម្លៃ 1099$ ជាមួយ Hero 5 និង 999$ ជាមួយ Hero 5 Session ។

តើប្រិយមិត្តយល់យា៉ងណាចំពោះផលិតផលថ្មីរបស់ GoPro នេះ? តើ Drone នេះអាចប្រជែងជាមួយ Drone របស់ក្រុមហ៊ុន DJI បានដែរឬទេ?

អានបន្ត

1825

Sony បានបញ្ចេញម៉ាស៊ីនហ្គេម PS4 Pro និង PS4 ម៉ូដែលស្តើងជាផ្លូវការ

បច្ចេកវិទ្យា, ហ្គែម

08/09/2016

ក្រុមហ៊ុន Sony បានប្រកាស PS4 ម៉ូដែលថ្មីចំនួនពីរកាលពីម្សិលមិញគឺ PS4 Pro ដែលជាម៉ូដែលថ្មីស្រឡាង និងមួយទៀត PS4 ម៉ូដែលស្តើង ដែលបានធ្វើកំនែឡើងវិញពី PS4 ម៉ូដែលចាស់ ។

និយាយពី PS4 Pro គឺជាម៉ាស៊ីនហ្គេមថ្មីដែលបានបំពាក់ Hardware ដ៏ខ្លាំងខ្លាដែលមានសមត្ថភាពដំណើរការ 4K gaming និងមុខងារ HDR ។ អ្នកអភិវឌ្ឍន៍ នឹងមានជម្រើសក្នុងការ update សម្រាប់ហ្គេមដែលមានស្រាប់ ឬ បង្កើតថ្មី ជាមួយការបង្កើន resolution រហូតដល់កំរិត 4K ឬក៏បន្ថែមកំរិតរូបភាពអោយកាន់តែលម្អិត និង framerate សម្រាប់ resolution កំរិត HD ។ មុខងារ HDR នឹងអនុញ្ញាតឱ្យ dynamic range បើកកាន់តែធំ និងពណ៌ដុតល្អ នៅលើទូរទស្សន៍ ។ លើសពីនេះទៅទៀត PS4 Pro ក៏ទទួលបានកម្មវិធី Netflix ថ្មីដែល supports 4K HDR ផងដែរ ហើយមិនតែប៉ុណ្ណោះ វាមាន HDD ទំហំ 1TB ។

screen-shot-2016-09-07-at-3-26-07-pm

លក្ខណៈពិសេសរបស់ PS4 Pro

ក្រុមហ៊ុន Sony បានប្រកាសផងដែរសំរាប់ការធ្វើកំនែ PS4 ថ្មី ដែលនឹងជំនួសម៉ូដែលបច្ចុប្បន្ន ។ ម៉ូដែលថ្មីនេះគឺមានទំហំតូចជាងមុន 30%, ស្រាលជាងមុន 16% និងមានកំលាំងខ្លាំងជាងមុន 28% ផងដែរ ។ សំរាប់ PS4 ស្តើងនេះមើលទៅពិតជាស្អាតមែនទែន បើប្រធៀបនិងម៉ូដែលមុន ។

unnamed-3

PS4 Pro, PS4 និង PlayStation VR

PS4 Pro នឹងមានលើទីផ្សា នៅថ្ងៃទី 10 ខែវិច្ឆិកា ជាមួយ HDD ទំហំ 1TB ក្នុងតម្លៃ 399$ ។ PS4 ម៉ូដែលស្តើង នឹងមានលក់ នៅថ្ងៃទី 15 ខែកញ្ញា ជាមួយ HDD ទំហំ 500GB សម្រាប់តំលៃ 299$ ។

lq-ps4-pro-03

តម្លៃនិងកាលបរិច្ឆេទចេញលក់

អានបន្ត