MENU

វិធីមួលដៃអាវ 5 របៀបសម្រាប់សុភាពបុរស

ការមួលដៃអាវ (អាវក្រណាត់) គឺមានច្រើនរបៀប ហើយហេតុផល ដែលសុភាពបុរសទាំងឡាយមួលដៃអាវរបស់ពួកគេឡើង គឺដើម្បីភាពងាយស្រួលក្នុងការធ្វើការមួយចំនួន។ អ្នកត្រូវចាំថា អ្នកមិនគួរមួលដៃអាវនៅក្នុងកម្មវិធីផ្លូវការធំៗនោះឡើយ ដោយឡែកអ្នកអាចមួលដៃអាវរបស់អ្នកបានតាមកាលៈទេសៈមួយចំនួន នៅពេលដែលអ្នកនៅក្រៅជាមួយមិត្តភក្តិ ឬគ្រួសារ នៅទីកន្លែងធម្មតា ដូចជាហាងកាហ្វេ ឬនៅផ្ទះជាដើម។ ខាងក្រោមនេះ គឺជារបៀបមួលដៃអាវ 5 របៀប ដែលពេញនិយមសម្រាប់សុភាពបុរសទាំងឡាយ។

 

1. AIFA Roll

របៀបមួលដៃអាវ 2 តង់ឡើងមកលើ គឺគេហៅថា AIFA roll ។ ចំពោះរបៀបមួលដៃអាវប្រភេទនេះ អ្នកមួលដៃអាវរបស់អ្នក 2 តង់ឡើងមកលើត្រឹមកំភួនដៃរបស់អ្នក។ ការមួលដៃអាវរបៀបនេះវាអាចនឹងឆាប់របូតមកវិញ បើសិនជាដៃអាវរបស់អ្នករៀងធំខ្លាំង។

Dress-Shirt-Sleeve-Rolling12-1024x697

របៀបមួលដៃអាវ 2 តង់ ឬ AIFA Roll

 

2. Basic Roll

Basic roll គឺជារបៀបមួលដៃអាវ 3 តង់មកត្រឹមកែងដៃ ឬក្រោមកែងដៃបន្តិច។ របៀបមួលដៃប្រភេទនេះ គឺមានភាពសាមញ្ញ និងពេញនិយមបំផុតសម្រាប់សុភាពបុរសទាំងឡាយ ដែលពាក់អាវក្រណាត់ ហើយចង់មួលដៃអាវ។ វារៀងជាប់បានយូរជាង AIFA roll បន្តិច។

tmg-gift_guide_variable

របៀបមួលដៃអាវ 3 តង់ ឬ Basic Roll

 

3. High Roll

High roll គឺជារបៀបមួលដៃអាវពីលើ basic roll ថែមមួយតង់ទៀត និយាយឲ្យខ្លី គឺការមួលដៃអាវ 4 តង់រហូតដល់ពាក់កណ្ដាលដើមដៃរបស់អ្នក។ ប្រសិនជាអ្នកមានរូបសាក់នៅដើមដៃ ហើយអ្នកចង់បង្ហាញឲ្យអ្នកដទៃឃើញ អ្នកអាចប្រើរបៀបមួលដៃអាវប្រភេទនេះបាន។

របៀបមួរដៃអាវ 4 តង់ ឬ High Roll

របៀបមួលដៃអាវ 4 តង់ ឬ High Roll

 

4. Master Roll

ចំពោះរបៀបមួលដៃអាវ Master roll ឬក៏អាចហៅបានឈ្មោះជាច្រើនទៀត ដំបូងអ្នកមួលដៃអាវឡើងមួយតង់ដោយទាញកដៃអាវអ្នកពន្លាត់ឡើងប្រវែងវែងល្មម រួចទាញផ្នែកខាងក្នុងនៃដៃអាវរបស់អ្នកមួលឡើងពីលើកដៃអាវរបស់អ្នក។ របៀបមួលដៃអាវប្រភេទនេះ គឺល្អបំផុតប្រសិនបើអាវរបស់អ្នកមានកដៃអាវពណ៌ផ្សេងពីពណ៌អាវរបស់អ្នក ព្រោះថាអ្នកផ្សេងអាចមើលឃើញពណ៌កដៃអាវនោះបាន ហើយក៏បង្ហាញនូវស្ទីលដ៏ឡូយផងដែរ។

BLG-2066_Robert-Graham_Regular

របៀបមួលដៃអាវបញ្ចេញកដៃអាវ ឬ Master Roll

images

របៀបមួលដៃអាវបញ្ចេញកដៃអាវ ឬ Master Roll

 

5. The Garter/Band Roll

ចុងក្រោយគេ របៀបមួលដៃអាវ Garter/Band roll គឺអ្នកប្រើខ្សែក្រវ៉ាត់ដៃអាវ (Garter) ឬកៅស៊ូមកចង់ពីលើដៃអាវ រួចទាញវាឡើងមកត្រឹមដើមដៃ។ ខ្សែក្រវ៉ាត់ដៃអាវនោះនឹងគៀបដៃអាវរបស់អ្នកជាប់ជាមួយនឹងដៃរបស់អ្នកមិនឲ្យវារបូតចុះមកក្រោមវិញនោះទេ។ របៀបមួលដៃអាវប្រភេទនេះ គឺត្រូវបាននិយមប្រើដោយអ្នកលេងឧបករណ៍តន្ត្រី និងអ្នកធ្វើការខាងឌីហ្សាញ ឬគូរប្លង់នានាជាដើម។

របៀបមួលដៃអាវដោយប្រើខ្សែរក្រវ៉ាត់ដៃអាវ ឬ Garter/Band Roll

របៀបមួលដៃអាវដោយប្រើខ្សែរក្រវ៉ាត់ដៃអាវ ឬ Garter/Band Roll

10pairs-lot-New-arrive-fashion-men-Shirt-Sleeve-Holder-adjustable-new-2014-man-Arm-Bands-Garter

ខ្សែក្រវ៉ាត់ដៃអាវ (Garter)

 

តើអ្នកចូលចិត្តរបៀបមួលដៃអាវតាមវិធីណាខាងលើ? បើអ្នកមានវិធីមួលដៃអាវថ្មីផ្សេងពីនេះ អ្នកអាចចែករំលែកវិធីសាស្ត្ររបស់អ្នកនៅក្នុងកន្លែងបញ្ចេញមតិនៅខាងក្រោមបាន។

Comments Off on វិធីមួលដៃអាវ 5 របៀបសម្រាប់សុភាពបុរស សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន