MENU

Somabar ម៉ាស៊ីនលាយស្រា ដោយស្វ័យប្រវត្ត តាមរយៈទូរស័ព្ទស្មាតហ្វូន

សំរាប់អ្នកដែលចូលចិត្តញ៉ាំស្រាក្រឡុក ( Cocktail ) ឬប្រភេទភេសជ្ជៈផ្លែឈើលាយចំរុះ ឥឡូវនេះយើងអាចទទួលបាននូវភេសជ្ជៈ ដ៏ឆ្ងាញ់ទាំងអស់នេះមកទទួលទានបានដោយងាយស្រួល និងឆាប់រហ័ស ដោយយើងពុំចាំបាច់ព្រួយបារម្មណ៍ អំពីវិធីសាស្ត្រ ឬរូបមន្តនៃការលាយភេសជ្ជៈ ទាំងអស់នោះទៀតទេ។ ជាមួយនឹង Somabar យើងនឹងមានពេលវេលាកាន់តែសប្បាយរីករាយ ជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារ នៅរាល់គ្រប់កម្មវិធីជប់លៀង គ្រប់ស្ថានភាព និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មានអ្នក ជំនាញក្រឡុកស្រានោះឡើយ។

somabar-robotic-bartender-kickstarter-3-970x646-c-645x429

a6494790b5cf15821c8e91ad86103638_large-645x540

a2ccb140cee97086ec3b392ccbb1dba6_large-645x592

 

Somabar ជាប្រភេទម៉ាស៊ីនលាយស្រា  និងប្រភេទភេសជ្ជៈផ្លែឈើលាយចំរុះស្វ័យប្រវត្តិ ដោយយើងទាំងអស់គ្នា មិនចាំបាច់ដឹងអំពីរូបមន្តនៃភេសជ្ជៈ វិធីសាស្ត្រនៃការក្រឡុក ឬរង្វាស់រង្វាល់នោះទេ។ យើងអាចទទួលបានភេសជ្ជៈដែលយើងពេញចិត្ត យ៉ាងឆាប់រហ័ស ដោយគ្រាន់តែធ្វើការជ្រើសរើសប្រភេទភេសជ្ជៈ និងធ្វើការបញ្ជានៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់យើង តាមរយៈ WiFi តែប៉ុណ្ណោះ។ ហើយរឿងដែលយើងចាំបាច់ត្រូវធ្វើបន្ទាប់ទៀតនោះគឺ ចាក់បំពេញនូវរាល់ប្រភេទស្រា ឬទឹកផ្លែឈើដែលយើងចូលចិត្ត ចូលទៅក្នុងដប់ទាំង 6 ដែលមានភ្ជាប់មកជាមួយនឹងម៉ាស៊ីននេះស្រាប់ ហើយចុងក្រោយគឺយើងអាច ធ្វើការលាយភេសជ្ជៈទាំងអស់នោះជាមួយនឹងការចុចប៊ុតុងមួយតែប៉ុណ្ណោះ។ សំរាប់រយៈពេលនៃការលាយភេសជ្ជៈនេះ គឺត្រឹមតែ 5 វិនាទីតែប៉ុណ្ណោះ គឺវារហ័សមែនទែន។ ការលាយភេសជ្ជៈចំរុះចូលគ្នា សំរាប់ Somabar គឺមិនចាំបាច់មានមុខងារក្នុងការក្រឡុកនោះទេ ម៉ាស៊ីនដ៏ឆ្លាតវ័យនេះនឹងធ្វើការលាយភេសជ្ជៈចំរុះ ទាំងនោះ តាមរយៈការកូរយ៉ាងសព្វ ដើម្បីផ្តល់នូវភេសជ្ជៈដែលត្រឹមត្រូវ និងមានរសជាតិទៅតាមរូបមន្ត។

somabar-robotic-bartender-kickstarter-6-970x646-c-645x429

Somabar-Pods

 

អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ ក្រៅពីជម្រើសភេសជ្ជៈលាយ ដែលយើងបានជ្រើសរើស កម្មវិធីរបស់ Somabar ដែលមាននៅក្នុងទូរស័ព្ទដៃរបស់យើង ក៏មានផ្តល់នូវជម្រើសមួយចំនួនទៀត ដែលមានគ្រឿងផ្សំពីប្រភេទភេសជ្ជៈទាំងឡាយនៅក្នុងម៉ាស៊ីននេះ ឬក៏យើងអាចបង្កើត ជារូបមន្តភេសជ្ជៈផ្ទាល់ខ្លួនដែលយើងចង់បានផងដែរ។ សំរាប់ចំណង់ចំណូលចិត្តក្នុងការទទួលទាន ភេសជ្ជៈដែលមានជាតិអាកុលខ្លាំង ឬខ្សោយ កម្មវិធីរបស់ Somabar ក៏មានមុខងារអាចឲ្យយើងធ្វើការកំណត់នូវកម្រិតជាតិអាកុលនៅក្នុងភេសជ្ជៈរបស់យើងផងដែរ។

01cd85da7d2478e4d8cd7c5bacdc8b3b_large-645x430

កម្មវិធីសំរាប់បញ្ជាម៉ាស៊ីន  Somabar នេះគឺអាចប្រើបានទាំងនៅលើប្រភេទស្មាត្រហ្វូនដែលដំណើរការដោយប្រព័ន្ធ  Android និង iOS សំរាប់តម្លៃរបស់វាគឺប្រហាក់ប្រហែលនឹង 400 ដុល្លា។

 

វិដេអូអំពីម៉ាស៊ីន Somabar

Comments Off on Somabar ម៉ាស៊ីនលាយស្រា ដោយស្វ័យប្រវត្ត តាមរយៈទូរស័ព្ទស្មាតហ្វូន បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន