MENU

អាហារដែលអ្នក “គួរ” ទទួលទានដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក

ជម្ងឺក្រពះ ឬបញ្ហាប្រព័ន្ធរំលាយអាហារ គឺជាអ្វីដែលមនុស្សភាគច្រើនមិនចង់មានបទពិសោធជាមួយ ពីព្រោះអ្នកត្រូវការប្រើប្រាស់វាជារៀងរាល់ថ្ងៃ។ ហើយដើម្បីការពារមិនមានជម្ងឺក្រពះ ឬបញ្ហាប្រព័ន្ធរំលាយអាហារ គឺការជ្រើសរើសអាហារមកទទួលទានដោយភាពឆ្លាតវៃ។ ខ្ញុំបានរៀបរាប់នៅក្នុងអត្ថបទមួយទៀតអំពី អាហារដែលអ្នក “មិនគួរ” ទទួលទានដើម្បីកុំឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហា ហើយក្នុងអត្ថបទនេះផ្ទាល់ខ្ញុំនឹងធ្វើការរៀបរាប់ពីអាហារដែលអ្នក “គួរ” ទទួលទានដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក។

 

112847C1-0C44-4BFF-B562-649737342669

 

1. សាច់គ្មានខ្លាញ់

វាជារឿងសំខាន់ណាស់ ដែលអ្នកត្រូវទទួលទានប្រូតេអីនចូលក្នុងខ្លួនរបស់អ្នកជាប្រចាំដើម្បីការលូតលាស់ល្អ ហើយប្រូតេអីនភាគច្រើនគឺមាននៅក្នុងសាច់ តែយើងបាននិយាយពីផលប៉ះពាល់របស់សាច់ក្រហម (សាច់គោ សាច់ជ្រូក…) ដែលមានជាប់ជាតិខ្លាញ់ច្រើនលើប្រព័ន្ធរំលាយអាហារនៅក្នុងអត្ថបទមួយទៀត បើអញ្ចឹងអ្នកគួរធ្វើយ៉ាងដូចម្ដេច។ ដើម្បីរក្សារសុខភាពប្រព័ន្ធរំលាយអាហារ និងធ្វើឲ្យវាមានដំណើរការល្អ ហើយនិងដើម្បីទទួលទានប្រូតេអី៊នផងដែរនោះ អ្នកគួរពិសារសាច់ដែលមិនសូវមាន ឬគ្មានជាតិខ្លាញ់ ដូចជាសាច់មាន់ និងសាច់ត្រីជាដើម ជាជាងទទួលទានសាច់ក្រហមដូចជាសាច់គោ និងសាច់ជ្រូក ព្រោះសាច់ទាំងនោះ វាមានភាពងាយស្រួលក្នុងការរំលាយសម្រាប់អ្នកខ្លះ។

 

3rawmeatproteinfamily

 

2. គ្រាប់ធញ្ញជាតិដែលមានជាតិស្ករទាប

យើងទាំងអស់គ្នាដឹងស្រាប់ហើយថា គ្រាប់ធញ្ញជាតិភាគច្រើនផ្ដល់អត្ថប្រយោជន៍ដល់រាងកាយយើងយ៉ាងច្រើនជាមួយនឹងសារជាតិបំប៉នដ៏សម្បូរបែបរបស់វា។ ហើយបន្ថែមពីលើការផ្ដល់នូវសារជាតិបំប៉នទាំងនោះ អាហារដែលមិនសូវមានជាតិ កាបូនអ៊ីដ្រាត ដូចជាគ្រាប់ធញ្ញជាតិដែលមានជាតិស្ករទាប (ស្រូវ ឬអង្ករ ជាដើម)  អាចជួយសម្រួលដល់ការរំលាយអាហាររបស់អ្នកបានយ៉ាងល្អ។ អ្នកគួរតែទទួលទានអាហារដែលធ្វើពីគ្រាប់ធញ្ញជាតិមានជាតិស្ករតិចទាំងនោះ ដូចជា បាយ នំប័ុងស្រូវសាឡី ជាដើម ដើម្បីទទួលបាននូវជាតិកាបូនអ៊ីដ្រាតសមល្មម ដោយមិនធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហា។

 

grains

 

85926224_XS

 

3. បន្លែបៃតងដែលចម្អិនហើយ

បន្លែបៃតង ជាធម្មតា គឺជាអាហារដ៏សំខាន់ ដែលជំនួយដល់សុខភាពរបស់អ្នក ជាមួយនឹងសារជាតិបំប៉នដ៏សម្បូរបែបរបស់វា។ ក៏ប៉ុន្តែ បន្លែមួយអាចមានភាពរឹងខ្លាំងនៅពេលដែលអ្នកទទួលទានវាឆៅ ដែលជាហេតុបណ្ដាលឲ្យមានបញ្ហាដល់ក្រពះក្នុងការធ្វើការរំលាយវា។ ដើម្បីធ្វើឲ្យវាទន់ និងបំបែកសារជាតិបំប៉នទាំងនោះ ដើម្បីឲ្យក្រពះរបស់អ្នកមានភាពងាយស្រួលក្នុងការរំលាយ អ្នកគួរតែចម្អិនវាជាមុនសិន។ អ្នកក៏អាចទទួលបានរសជាតិដ៏ឆ្ងាញ់បន្ថែមផងដែរ ដោយការដាក់បន្ថែមនូវគ្រឿងផ្សំពីលើនៅពេលចម្អិន។

 

mscs-eps-3-vegetables600x500

 

how-do-we-avoid-the-discoloration-of-green-vegetables-when-cooking-them

 

4. ទឹកដោះគោជូរ ឬយ៉ាអួ

ទឹកដោះគោជូរ ឬយ៉ាអួ មានលក្ខណៈទន់ស្អិត ដែលងាយសម្រាប់ក្រពះធ្វើការរំលាយ។ ទឹកដោះគោជូរភាគច្រើនមានផ្ទុកនូវពពួកបាក់តេរីមានប្រយោជន៍ ដែលអាចទៅជំនួសបាក់តេរីដែលមាននៅក្នុងប្រព័ន្ធរំលាយអាហារផ្ទាល់បាន។ អ្នកអាចដឹងបានថាទឹកដោះគោជូរដែលអ្នកញ្ញាំុមានផ្ទុកនូវពពួកបាក់តេរីមានប្រយោជន៍ទាំងនោះបាន ដោយធ្វើការឆែកមើលនៅលើកំប៉ុងរបស់យ៉ាអួនោះថាតើវាមានដាក់សញ្ញា “Live and active cultures” ឬក៏អត់។

 

yogurt (1)

 

ទឹកដោះគោជូរ ឬយ៉ាអួ ផ្ដល់ផលប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ទោះបីជាវាជាផលិតផលដែលធ្វើពីទឹកដោះគោ (dairy products) ដែលធ្វើឲ្យមនុស្សភាគច្រើនមានបញ្ហាក្នុងការរំលាយ។ វាគឺដោយសារតែ ទឹកដោះគោជូរ ឬយ៉ាអួនេះ មានផ្ទុកនូវអង់ស៊ីម Lactose ដែលជាអង់ស៊ីមជួយដល់ក្រពះក្នុងការរំលាយម៉ូលេគុល lactose ដែលជាម៉ូលេគុលបណ្ដាលឲ្យមានបញ្ហាក្នុងការរំលាយអាហារ ចំពោះអ្នកដែលមិនទម្លាប់ជាមួយនឹងផលិតផលទឹកដោះគោ។

 

yogurt

Comments Off on អាហារដែលអ្នក “គួរ” ទទួលទានដើម្បីជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក សុខភាព

Comments are closed.

យោបល់របស់អ្នកអាន