MENU

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (28.03.2016 – 03.04.2016)

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ២៨ ខែមិនា ដល់ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៣ រឿង ដែលក្នុងនោះ មួយរឿងជារឿងបែបរន្ធត់របស់ប្រទេសអាមេរិក មួយរឿងជារឿងបែប action អំពីកីឡាស្គីរហោះរបស់ចក្រភពអង់គ្លេស និងមួយរឿងទៀតគឺជារឿងបែបកំប្លែងលាយកំសត់របស់ប្រទេសកម្ពុជាយើង។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

10 Cloverfield Lane – (31.03.2016)

រឿង 10 Cloverfield Lane គឺជាខ្សែភាពយន្តបែបរន្ធត់របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Dan Trachtenberg ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៦​ នេះ។ ភ្ញាក់ដឹងខ្លួនពីគ្រោះថ្នាក់ចរាចរណ៍មួយ, ស្ត្រីវ័យក្មេងម្នាក់បានរកឃើញថាខ្លួននាងនៅក្នុងបន្ទប់ក្រោមដីរបស់បុរសម្នាក់ដែលបានអះអាងថាគាត់បានជួយសង្រ្គោះជីវិតរបស់នាងចេញពីការវាយប្រហារជាតិគីមីម៉្យាងដែលប្រែស្រ្តីទាំងអស់ចាប់ពីអាយុ ៣៦ ឆ្នាំឡើងទៅ ឲ្យទៅជាវត្ថុធាតុរាវម៉្យាងដែលអាចយកទៅកំចាត់មេរោគបាន។

Trailer របស់រឿង 10 Cloverfield Lane

https://youtu.be/M3_C8U1A7U4

 

Eddie The Eagle – (31.03.2016)

រឿង Eddie The Eagle គឺជាខ្សែភាពយន្តអំពីកីឡាជិះស្គីររបស់ចក្រភពអង់គ្លេស ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Dexter Fletcher ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីកីឡាករជិះស្គីរហោះជនជាតិអង់គ្លេសម្នាក់ ដែលបានខិតខំប្រឹងប្រែងដើម្បីបានចូលប្រកួតនៅក្នុងអូឡាំពិចនារដូវកាលធ្លាក់ទឹកកក ទាំងគាត់មិនដែលមានដុងអ្វីសោះនៅក្នុងកីឡានោះ។ តែទោះបីជាគាត់ទទួលបានភាពបរាជ័យជាច្រើនដងក៏ដោយ ក៏គាត់នៅតែមិនឈប់ខំប្រឹងដែរ ហើយដោយមានការបង្វឹកបង្ហាតពីកីឡាករឆ្នើមម្នាក់ គាត់បានក្លាយទៅជាកីឡាករជិះស្គីរហោះទីមួយដែលជាជនជាតិអង់គ្លេស។ ថាតើគាត់បានឆ្លងកាត់ឧបសគ្កអ្វីខ្លះ ដើម្បីបានសម្រេចក្ដីសុបិន្តរបស់គាត់ សូមទៅទស្សនាទាំងអស់គ្នា។

Trailer របស់រឿង Eddie The Eagle

 

កំពូលអ្នកសុំទានជួបស្នេហ៍ – (31.03.2016)

រឿង កំពូលអ្នកសុំទានជួបស្នេហ៍ គឺជាខ្សែភាពយន្តបែបកំប្លែងលាយមនោសញ្ចេតនារបស់ប្រទេសកម្ពុជាយើង ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីជីវិតដើរសុំទានរបស់បុរសម្នាក់ រួមទាំងក្រុមគ្នាគាត់ប៉ុន្មាននាក់ទៀតនៅពេញទីក្រុង ហើយដល់ថ្ងៃមួយ គាត់ក៏បានលង់ស្រលាញ់ទៅលើនារីម្នាក់។ រឿងនេះផងដែរ គឺមានលាយនូវឈុតឆាកកំប្លែង និងមនោសញ្ជេតនាកំសត់ជាច្រើន ដែលអាចនឹងធ្វើឲ្យអ្នកចូលចិត្តបាន។

Trailer របស់រឿង កំពូលអ្នកសុំទានជួបស្នេហ៍

https://youtu.be/WP2AS4edyds

Comments Off on ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (28.03.2016 – 03.04.2016) ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន