MENU

movie
Tag Archive

3015

Trailer ដំបូងរបស់ Fast & Furious 8

ភាពយន្ត

12/12/2016

ថ្វីបើលោក Paul Walker លែងមានវត្តមាននៅក្នុងប្រភេទខ្សែភាពយន្តហ្វ្រេនឆាយ Fast & Furious នេះទៀតក៏ដោយ ក៏ប៉ុន្តែសម្រាប់ខ្សែភាពយ​ន្តនេះ នៅតែបន្តការថតវគ្គថ្មីៗរបស់ខ្លួននៅឡើយ។ ម៉្យាងវិញទៀត នៅពេលមួយរយៈកន្លងមកនេះ យើងទាំងអស់គ្នាក៏តែងបានទទួលនៅពត៌មានជាច្រើនអំពីការថតវគ្គថ្មីរបស់ Fast & Furious នេះដែរ ហើយនៅពេលប្រហែលជាមួយម៉ោងមុននេះ គេហទំព័ររបស់ Fast & Furious ហ្វ្រេនឆាយ បានធ្វើការបង្ហាញជាផ្លូវការផងដែរនូវ trailer ដំបូងរបស់ Fast & Furious 8។

តាមរយៈ trailer ដំបូងនេះយើងសង្កេតឃើញថា តួរអង្គលោក Dom ត្រូវបានក្លាយខ្លួនទៅជាតួរអង្គចិត្តអាក្រក់វិញ ដោយមូលហេតុប្រហែលមកពីគាត់ត្រូវបានទទួលការគំរាមពីនរណាម្នាក់។ តោះកុំឲ្យរងចាំយូរ ទៅទស្សនាវីដេអូ trailer នេះទាំងអស់គ្នា។

វិដេអូ Trailer របស់ Fast & Furious 8

អានបន្ត

3578

ចង់ដឹងអត់ថា តើនឹងមានរថយន្តម៉ូដែលឡូយៗ អ្វីខ្លះនៅក្នុងរឿង Fast 8?

ភាពយន្ត, យានយន្ត

09/07/2016

Fast 8 គឺជាវគ្គថ្មីបំផុត របស់ខ្សែភាគយន្តហូលីវូដ Fast and Furious ដោយពីមួយវគ្គទៅមួយវគ្គ ខ្សែរភាគយន្តបែបប្រណាំងរថយន្តមួយនេះ តែងតែអភិវឌ្ឍន៍ឈុតឆាកសាច់រឿងរបស់ខ្លួន ឲ្យកាន់តែពិសេសទៅៗ ក៏ដូចជា ការបញ្ចូលនូវម៉ូដែលរថយន្តទំនើបៗ ល្បីៗជាច្រើនចូលទៅក្នុងសាច់រឿងផងដែរ។ ខាងក្រោមនេះ គឺជាឈុតមួយន័យសាច់រឿង  Fast 8 ដោយនៅក្នុងវីដេអូរនេះគឺមានបង្ហាញនូវវត្តមាន រថយន្តល្បីៗជាច្រើន ដែលនឹងត្រូវប្រើប្រាស់សំរាប់ការថតរឿងដ៏ល្បីល្បាញមួយនេះ។

fast-8-will-be-released-in-theatres-on-april-14-2017

tumblr_inline_o9jerg0uwV1tcrqfn_1280

 

ទីកន្លែងដែលយើងនឹងបានឃើញនេះ គឺជាឃ្លាំងសំរាប់ផ្ទុករថយន្តផ្ទាល់ខ្លួន របស់អ្នកមាន ដោយមានទីតាំង សំរាប់តម្កល់រថយន្តប្រណិតដ៏ច្រើនទាំងនោះ ដើម្បីជាការដាក់តាំងបង្ហាញ។ ក្នុងចំណោមរថយន្តដ៏ល្បីៗទាំងអស់នោះ មានដូចជាម៉ូដែល Bentley Ferrari និង Lamborghini ក្រៅពីនេះ សំរាប់ក្នុងភាពយន្ត Fast 8 នេះក៏មានជា រថយន្តប្លែកៗ សំរាប់តាំង រថយន្តកំពូលប្រណិត (ម៉ូដែលរថយន្តប្រណិត មានចំនួនកំណត់)  និងរថយន្តកែច្នៃផងដែរ។

 

546b2f0eee251_-_nissan_idx_conceptg-lg

3106330.jpg-r_x_600-f_jpg-q_x-xxyxx

Tejs-Ripsaw-Fast-8-movie

 

សំរាប់ Fast 8 នេះ យើងទាំងអស់គ្នាប្រកដជានឹងទទួលបានចំណីចក្ខុ ដ៏ប្លែកៗ ជាមួយនឹងប្រភេទយាន្តយន្តសំរាប់តាំងទាំងនោះ ដូចជាប្រភេទរថក្រោះកែច្នៃ  Ripsaw ដោយវាត្រូវបានគេឲ្យឈ្មោះថា គឺជារថយក្រោះកែច្នៃដែលមានល្បឿនលឿនបំផុតក្នុងលោក។ ក្រៅពីនេះយើងក៏នឹងអាចបានឃើញនូវវត្តមាន រថយន្តល្បីៗពីទស្សវត្ត ឆ្នាំ 30 និង60 របស់ Chevrolet និង រថយន្តគម្រូ Nissan IDX ផងដែរ។ ក្រោយពីទន្សនានូវវិដេអូរមួយនេះហើយ បើសិនជាមានគេប្រាប់អ្នកថា រថយន្តទាំងអស់នៅក្នុងឃ្លាំងនេះមានតម្លៃដល់ទៅ 25 លានដុល្លា តើអ្នកជឿដែល ឬទេ?

 

 

អានបន្ត

5089

ទម្លាប់មិនល្អមួយចំនួន ដែលអ្នកមិនគួរឲ្យមាននៅក្នុងរោងកុន

ភាពយន្ត, សង្គម

22/05/2016

ខ្ញុំជឿជាក់ថារោងកុន គឺជាកន្លែងកំសាន្តមួយដែលមនុស្សភាគច្រើនចូលចិត្ត ហើយភាគច្រើននៃអ្នកទាំងនោះគឺសុទ្ធតែជាអ្នកដែលស្រលាញ់គាំទ្រនូវវិស័យភាពយន្ត ដូចនេះមិនថាតែខ្ញុំ ឬអ្នកដ៏ទៃនោះឡើយសុទ្ធតែចង់បាននូវបរិយាកាសដ៏ល្អមួយសំរាប់ការទស្សនាភាពយន្តដែលយើងចូលចិត្តឲ្យមានក្តីសុខបំផុត។

 

Funny people are watching a movie in 3D glasses in cinema

 

មានពេលខ្លះ ពេលវេលាដ៏សប្បាយរីករាយជាមួយនឹងភាពយន្តដ៏ពិសេសរបស់យើងត្រូវបានរំខានដោយអ្នកដ៏ទៃ ដោយសារតែពួកគេពុំបានខ្វល់ ឬពុំបានយល់ដឹងអំពីផលប៉ះពាល់ដែលចេញពីទង្វើរបស់ពួកគេនោះឡើយ។ ខាងក្រោមនេះគឺជាទង្វើមួយ ឬទម្លាប់មិនល្អមួយចំនួនដែលអ្នកមិនគួរឲ្យមាននៅក្នុងរោងកុន ៖

 

ការជ្រើសរើសកន្លែង

រាល់ពេលដែលអ្នកទៅទស្សនាខ្សែភាពយន្តនៅរោងកុន អ្នកគួរតែជ្រើសរើសកន្លែងអង្គុយឲ្យបានត្រឹមត្រូវទៅតាមលេខរៀង ដែលមានដាក់នៅក្នុងសំបុត្ររបស់អ្នក។ មានពេលខ្លះទំនាស់ពាក្យសំដីអាចកើតមានឡើងដោយសារតែបញ្ហាអង្គុយខុសកន្លែងនេះឯង។ បើសិនជាមានអ្នកដ៏ទៃអង្គុយចំកន្លែងអ្នក អ្នកគួរតែប្រើពាក្យសំដីគួរសមដើម្បីសុំឲ្យបុគ្គលនោះធ្វើការផ្ទៀងផ្ទាត់មើលលេខសំបុត្រឡើងវិញ អ្នកមិនគួរបណ្តោយ ហើយអង្គុយនៅកៅអីដែលមិនមែនជាកន្លែងអ្នកនោះទេ ព្រោះកៅអីទាំងនោះប្រហែលជាសំរាប់អ្នកដ៏ទៃទៀតក៏ថាបាន។

 

8637747402_9ff86a0a69_z

 

ឥរិយាបថមិនត្រឹមត្រូវពេលទស្សនា

រោងកុន គឺជាកន្លែងមួយដែលអាចផ្តល់ភាពសប្បាយរីករាយ ជាមួយនឹងភាពស្រណុក ដោយសារកៅអីដ៏ស្រទន់នៅទីនោះ ប៉ុន្តែយើងមិនត្រូវសប្បាយ និងស្រណុកដល់ភ្លេចខ្លួននោះទេ។ អ្នកគួរតែប្រុងប្រយ័ត្នជាមួយកាយវិការនៃការអង្គុយរបស់អ្នក ជាពិសេសគឺរបៀបនៃការដាក់ជើងទាំងពីររបស់អ្នកតែម្តង ពីព្រោះនៅក្នុងរោងកុនមិនមែនមានតែយើងតែម្នាក់នោះទេ។

 

Cinema-Ninjas-108

 

ពេលទៅបន្ទប់ទឹកខុសពេល

ពេលវេលាដែលស័ក្តសមបំផុតសំរាប់ការទៅបន្ទប់ទឹកនោះ គឺមុនពេលដែលរឿងចាប់ផ្តើម ឬមុនពេលដែលអ្នកចូលទៅដល់ក្នុងរោងកុន។ ជាទូទៅមុនពេលដែលរឿងចាប់ផ្តើម គឺតែងតែមានការផ្សព្វផ្សាយពាណិជ្ជកម្មប្រហែលពី 10 ទៅ 15 នាទី ដូចនេះអ្នកអាចប្រើប្រាស់ពេលនេះសំរាប់ការទៅបន្ទប់ទឹកដោយមិនមានការរំខានដល់អ្នកដ៏ទៃ ឬប៉ះពាល់ដល់សាច់រឿងនោះឡើយ។ បើអាច អ្នកគួរតែជៀសវាងនូវការទទួលទានទឹកច្រើននៅពេលដែលអ្នកកំពុងតែទស្សនានៅក្នុងរោងកុន ព្រោះការចេញចូលទៅក្រៅច្រើនមិនមែនជារឿងដែលល្អដល់អ្នកដ៏ទៃនោះឡើយ ជាពិសេសគឺសំរាប់អ្នកដែលអង្គុយនៅជួរជាមួយអ្នក និងអ្នកដែលអង្គុយនៅខាងក្រោយអ្នកតែម្តង។

 

Hot-Sale-Funny-PVC-Toilet-font-b-Entrance-b-font-Sign-Decal-Vinyl-Sticker-For-Shop

 

គួរបិទសំលេងទូរស័ព្ទដៃ

ប្រសិនបើអ្នកកំពុងតែស្លុងអារម្ម៍ណទៅក្នុងឈុតឆាកពិសេសមួយនៅក្នុងរឿងដែលអ្នកចូលចិត្ត ហើយស្រាប់តែទូរស័ព្ទដៃរបស់អ្នកដែលអង្គុយជិតអ្នកបន្លឺសំលេងឡើងខ្លាំងៗ តើពេលនោះអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ? ខ្ញុំជឿថាមិនមាននណារម្នាក់ចង់ឲ្យមានសំលេងផ្សេងមករំខាននៅពេលដែលខ្លួនកំពុងតែជក់ចិត្តទស្សនារឿងនោះឡើយ។

 

451744-phone-and-cinema-and-generic

 

ការជជែកគ្នា

រោងកុន គឺជាកន្លែងសំរាប់ទស្សនាខ្សែភាពយន្ត ដូចនេះបើសិនជាអ្នកចង់ធ្វើការជជែក ឬពិភាក្សារគ្នានោះអ្នកគួរតែជ្រើសរើសកន្លែងផ្សេង ដូចជាហាងកាហ្វេ ឬក៏ភោជនីយដ្នានជាដើម។ ម៉្យាងវិញទៀត ប្រសិនបើអ្នកធ្លាប់បានទស្សនាភាពយន្តនោះរួចម្តងហើយ ឬក៏មានឈុតឆាកណាមួយដែលអ្នកដឹងមុន អ្នកមិនគួរប្រាប់ ឬក៏វែកញែកជាមួយអ្នកដ៏ទៃនោះឡើយ ពីព្រោះពួកគេចំណាយប្រាក់ទៅលើសំបុត្រដើម្បីទស្សនារឿង មិនមែនមកស្តាប់អ្នកធ្វើការនិទាននោះទេ។

 

img-dont-forget-to-silent-your-phone-when-in-cinema-d-288

 

ការចោលសំរាម

នៅក្នុងរោងកុនទាំងអស់ គឺសុទ្ធតែមានលក់អាហារសម្រន់ និងភេសជ្ជៈជាច្រើនប្រភេទ ទាំងអស់នេះគឺដោយសារតែអ្នកគ្រប់គ្រងរោងកុនគិតដល់ និងយល់ចិត្តអ្នកដែលទៅទស្សនា។ ប៉ុន្តែទាំងអស់នេះមិនមែនមានន័យថាយើងបានចំណាយប្រាក់ទៅលើផលិតផលរបស់គេហើយ យើងអាចចោល ឬទុកវាចោលពាសវាលពាសកាលនោះឡើយ។ ជាទូទៅនៅក្នុងរោងកុននីមួយៗ តែងមានអ្នកសំអាតនៅជាប្រចាំ តែទោះបីជាយ៉ាងដូច្នេះក្តី អ្នកគួរតែមានទំលាប់ល្អមួយ ដើម្បីជួយគ្នាក្នុងការថែរក្សារសណ្តាប់ធ្នាប់ និងអនាម័យទាំងអស់គ្នា។

 

trash-can-24015_960_720

 

ក្មេងតូច និងទារក

មុននឹងអ្នកសំរេចចិត្តថាត្រូវទិញសំបុត្រឲ្យកូនអ្នកបានទស្សនាភាពយន្តជាមួយអ្នកនោះ អ្នកគួរតែពិនិត្យ ឬសាកសួរឲ្យបានច្បាស់អំពីប្រភេទខ្សែភាពយន្ត និងកំរិតអាយុរបស់កុមារដែលអាចទស្សនាបាន។ មានខ្សែរភាពយន្តមួយចំនួនគឺមិនស័ក្តសម និងមិនគួរឲ្យកុមារទស្សនានោះឡើយ ដោយភាពយន្តទាំងនោះមានលាយលំទៅដោយអំពើហិង្សា ឬឆុតឆាកក្តៅសាច់ជាដើម។ សំរាប់ទារក ប្រសិនជាអាច អ្នកគួរតែជៀសវាងនាំទារកទៅរោងកុន ពីព្រោះសំលេងយំដ៏ខ្លាំងៗរបស់ទារកពិតជារំខានយ៉ាងខ្លាំងដល់អ្នកដ៏ទៃ។

 

c84776e24b3732f312791af4fe0a7cc7c901d17e.620.350.273.0.3564.2010

 

 

អានបន្ត

1412

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (04.04.2016 – 10.04.2016)

ភាពយន្ត

04/04/2016

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ០៤ ខែមេសា ដល់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន 4 រឿង ដែលក្នុងនោះ បីរឿងជារឿងរបស់ប្រទេសអាមេរិក និងមួយរឿងទៀតគឺជារឿងស្នេហារបស់ថៃ។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

Midnight Special – (07.04.2016)

រឿង Midnight Special គឺជាខ្សែភាពយន្តបែបវិទ្យាសាស្ត្ររបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Jeff Nichols ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីក្មេងម្នាក់ ដែលមានថាមពលពិសេស ខុសប្លែកពីមនុស្សលោកដទៃ ហើយក្មេងត្រូវបានពួករដ្ឋាភិបាលអាមេរិកតាមចាប់ខ្លួន ព្រោះពួកគេគិតថាថាមពលរបស់ក្មេងនោះគឺគ្រោះថ្នាក់ខ្លាំង ហើយពួកគេក៏ចង់យកគេមកធ្វើការពិសោធន៍ដែរ។ ក៏ប៉ុន្តែ ឪពុករបស់ក្មេងនោះបានខិតខំរិះរកគ្រប់វិធីដើម្បីនាំកូនរបស់គាត់រត់ ព្រោះគាត់មិនចង់ឲ្យកូនរបស់គាត់ទៅជារបស់សម្រាប់ពិសោធន៍នោះទេ។

Trailer របស់រឿង Midnight Special

 

លោកស្រីប្រធាន ឬ The Boss – (07.04.2016)

រឿង លោកស្រីប្រធាន ឬ The Boss គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Ben Falcone ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦​ នេះ។ ជើងខ្លាំងផ្នែកសេដ្ឋកិច្ចម្នាក់ត្រូវជាប់គុកបន្ទាប់នាងត្រូវគេរកឃើញថាបានធ្វើការជួញដូរផ្ទៃក្នុង។ ពេលដែលនាងបានត្រៀមខ្លួនងើបឡើងវិញធ្វើជាយីហោថ្មីបំផុតរបស់អាមេរិក មិនមែនមនុស្សគ្រប់គ្នាដែលនាងបានធ្វើបាបអាចលើកលែងទោសនិងបំភ្លេចបានដោយងាយៗនោះទេ។

Trailer របស់រឿង លោកស្រីប្រធាន ឬ The Boss

 

ស្នេហាទសវត្សរ៍ 90 ឬ Back to 90s – (07.04.2016)

រឿង ស្នេហាទសវត្សរ៍ 90 ឬ Back to 90s គឺជាខ្សែភាពយន្តស្នេហាឆ្លងទៅកាន់អតីតកាលរបស់ប្រទេសថៃ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីក្មេងប្រុសម្នាក់ឈ្មោះ Kong ដែលគាត់បានឆ្លងទៅកាន់ឆ្នាំ 1995 នៅពេលដែលគាត់បានប្រើប្រាស់ទូរស័ព្ទសាធារណៈមួយ។ គាត់ក៏បានជួបជាមួយនឹងប៉ាម៉ាក់របស់គាត់កាលពីនៅក្មេង ហើយគាត់ក៏បានជួបនឹងនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Som ដែលគាត់បានលង់ស្រឡាញ់ ដែលពួកគេគឺសុទ្ធតែមានអាយុស្របាលៗគ្នា។ ពេលនោះ Kong បានដឹងថាប៉ារបស់គាត់បានលង់ស្រឡាញ់នឹងនារីដែលមិនមានជាម្ដាយរបស់គាត់ ដូច្នេះគាត់បានខិតខំរកគ្រប់វិធីដើម្បីបំបែកពួកគេ ហើយធ្វើឲ្យប៉ារបស់គាត់ជួបជាមួយនឹងម៉ាក់របស់គាត់ ព្រោះថាបើប៉ាម៉ាក់របស់គាត់មិនបានជួបគ្នាទេគាត់នឹងបាត់រូបពីផែនដីនេះ។ ថាតើ Kong ខិតខំប្រើវិធីណាខ្លះ ហើយថាតើគាត់ធ្វើបានជោគជ័យឬក៏អត់ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង 

 

Spotlight – (08.04.2016)

រឿង Spotlight គឺជាខ្សែភាពយន្តយោងតាមរឿងពិតរបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Tom McCarthy ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយពីក្រុមហ៊ុនសារពត៌មាន Boston Globe ដែលពួកគេបានខិតខំប្រឹងប្រែងដើម្បីលាតត្រដាងអំពីការជួញដូរក្មេង និងការធ្វើបាបកូនក្មេងខុសច្បាប់នៅក្នុងវិហារ កាតូលិក មួយដែលធ្វើឲ្យផ្អើលពេញពិភពលោក ហើយរឿងនេះផងដែរ គឺត្រូវបានដកស្រង់ចេញពីរឿងពិតតែម្តង។

Trailer របស់រឿង Spotlight

អានបន្ត

1300

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (28.03.2016 – 03.04.2016)

ភាពយន្ត

29/03/2016

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ២៨ ខែមិនា ដល់ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៣ រឿង ដែលក្នុងនោះ មួយរឿងជារឿងបែបរន្ធត់របស់ប្រទេសអាមេរិក មួយរឿងជារឿងបែប action អំពីកីឡាស្គីរហោះរបស់ចក្រភពអង់គ្លេស និងមួយរឿងទៀតគឺជារឿងបែបកំប្លែងលាយកំសត់របស់ប្រទេសកម្ពុជាយើង។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

10 Cloverfield Lane – (31.03.2016)

រឿង 10 Cloverfield Lane គឺជាខ្សែភាពយន្តបែបរន្ធត់របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Dan Trachtenberg ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៦​ នេះ។ ភ្ញាក់ដឹងខ្លួនពីគ្រោះថ្នាក់ចរាចរណ៍មួយ, ស្ត្រីវ័យក្មេងម្នាក់បានរកឃើញថាខ្លួននាងនៅក្នុងបន្ទប់ក្រោមដីរបស់បុរសម្នាក់ដែលបានអះអាងថាគាត់បានជួយសង្រ្គោះជីវិតរបស់នាងចេញពីការវាយប្រហារជាតិគីមីម៉្យាងដែលប្រែស្រ្តីទាំងអស់ចាប់ពីអាយុ ៣៦ ឆ្នាំឡើងទៅ ឲ្យទៅជាវត្ថុធាតុរាវម៉្យាងដែលអាចយកទៅកំចាត់មេរោគបាន។

Trailer របស់រឿង 10 Cloverfield Lane

https://youtu.be/M3_C8U1A7U4

 

Eddie The Eagle – (31.03.2016)

រឿង Eddie The Eagle គឺជាខ្សែភាពយន្តអំពីកីឡាជិះស្គីររបស់ចក្រភពអង់គ្លេស ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Dexter Fletcher ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីកីឡាករជិះស្គីរហោះជនជាតិអង់គ្លេសម្នាក់ ដែលបានខិតខំប្រឹងប្រែងដើម្បីបានចូលប្រកួតនៅក្នុងអូឡាំពិចនារដូវកាលធ្លាក់ទឹកកក ទាំងគាត់មិនដែលមានដុងអ្វីសោះនៅក្នុងកីឡានោះ។ តែទោះបីជាគាត់ទទួលបានភាពបរាជ័យជាច្រើនដងក៏ដោយ ក៏គាត់នៅតែមិនឈប់ខំប្រឹងដែរ ហើយដោយមានការបង្វឹកបង្ហាតពីកីឡាករឆ្នើមម្នាក់ គាត់បានក្លាយទៅជាកីឡាករជិះស្គីរហោះទីមួយដែលជាជនជាតិអង់គ្លេស។ ថាតើគាត់បានឆ្លងកាត់ឧបសគ្កអ្វីខ្លះ ដើម្បីបានសម្រេចក្ដីសុបិន្តរបស់គាត់ សូមទៅទស្សនាទាំងអស់គ្នា។

Trailer របស់រឿង Eddie The Eagle

 

កំពូលអ្នកសុំទានជួបស្នេហ៍ – (31.03.2016)

រឿង កំពូលអ្នកសុំទានជួបស្នេហ៍ គឺជាខ្សែភាពយន្តបែបកំប្លែងលាយមនោសញ្ចេតនារបស់ប្រទេសកម្ពុជាយើង ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីជីវិតដើរសុំទានរបស់បុរសម្នាក់ រួមទាំងក្រុមគ្នាគាត់ប៉ុន្មាននាក់ទៀតនៅពេញទីក្រុង ហើយដល់ថ្ងៃមួយ គាត់ក៏បានលង់ស្រលាញ់ទៅលើនារីម្នាក់។ រឿងនេះផងដែរ គឺមានលាយនូវឈុតឆាកកំប្លែង និងមនោសញ្ជេតនាកំសត់ជាច្រើន ដែលអាចនឹងធ្វើឲ្យអ្នកចូលចិត្តបាន។

Trailer របស់រឿង កំពូលអ្នកសុំទានជួបស្នេហ៍

https://youtu.be/WP2AS4edyds

អានបន្ត

882

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (21.03.2016 – 27.03.2016)

ភាពយន្ត

22/03/2016

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ២១ ខែមិនា ដល់ ថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៤ រឿង ដែលក្នុងនោះ មួយរឿងជារឿងរបស់ប្រទេសបារាំង មួយរឿងគឺជារឿងបែបកំសត់របស់ប្រទេសជប៉ុន មួយរឿងជារឿងរបស់ប្រទេសកម្ពុជាយើង និងចុងក្រោយគឺជារឿង super hero របស់ប្រទេសអាមេរិក។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

The New Adventures of Aladdin  – (24.03.2016)

រឿង The New Adventures of Aladdin គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសបារាំង ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Arthur Benzaquen ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៦​ នេះ។ នៅក្នុងរឿងនេះ Sam និងមិត្តសម្លាញ់របស់គាត់ Khalid បានបន្លំខ្លួនធ្វើជាលោកឪនៅក្នុងថ្ងៃបុណ្យណូអែល ដើម្បីទៅលួចរបស់ពី Galeries Lafayette។ ក៏ប៉ុន្តែ ពួកគេត្រូវបានពួកក្មេងៗចចេសសុំឲ្យពួកគេនិទានរឿងឲ្យពួកគេស្ដាប់ ដូច្នេះហើយពេលនោះ Sam ក៏បាននិទានពីរឿង Aladdin និង ចង្កៀងទិព្ធ ដែលអ្នកប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ ជាលក្ខណៈរឿងបែបកំប្លែង ហើយគាត់ផ្ទាល់គឺជាតួរ​ឯនៅក្នុងរឿងនិទានរបស់គាត់នោះ។

Trailer របស់រឿង The New Adventures of Aladdin

 

Hana’s Miso Soup – (24.03.2016)

រឿង Hana’s Miso Soup គឺជាខ្សែភាពយន្តបែបកំសត់មនោសញ្ជេតនារបស់ប្រទេសជប៉ុន ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៦​ នេះ។ Chie ជាក្មេងស្រីម្នាក់ដែលបានឈប់រៀននៅមហាវិទ្យាល័យ ហើយនាងបានកើតជម្ងឺមហារីកបន្ទាប់ពីបានភ្ជាប់ពាក្យរួច។ សំណាងល្អនាងអាចព្យាបាលមហារីករបស់នាងបាន តែនាងមិនអាចឲ្យមានកូនបានទេ បន្ទាប់មកជីវិតរៀបការរបស់នាងចាប់ផ្តើមមានសុភមង្គល។ បន្ទាប់ពីរឿងទុក្ខសោក អព្ភូតហេតុបានកើតឡើងបន្ទាប់ពី Chie បានដឹងថានាងមានផ្ទៃពោះ។ តែនាងបានសម្រេចចិត្តរក្សាកូនទុកដោយប្រថុយនឹងគ្រោះថ្នាក់ក្នុងការមានជម្ងឺមហារីកម្តងទៀត។ ក្រោយពីបានពិភាក្សារជាមួយនឹងដុកទ័រស្រុកស្រែ នាងបានផ្លាស់ប្តូរនូវរបបអាហាតាមបែបប្រពៃណីរបស់ជប៉ុនគឺពិសារសុ៊បមីសូ ដើម្បីឲ្យរាងកាយនាងមានសុខភាពល្អ។ ដោយដឹងថាពេលវេលារបស់នាង និងកូនស្រីមានរយៈពេលខ្លី Chie បានរៀបចំដំណើរជីវិតឲ្យកូនរបស់នាងនៅពេលដែលគ្មាននាងនៅក្បែរខ្លួន ហើយក៏បានបង្រៀនឲ្យកូនរបស់នាងជាងធ្វើស៊ុបមីសូផងដែរ។

Trailer របស់រឿង Hana’s Miso Soup

https://youtu.be/nb5MSbah0gU

 

ប្រាសាទកំបាំងមុខ – (24.03.2016)

រឿង ប្រាសាទកំបាំងមុខ គឺជាខ្សែភាពយន្តបែបផ្សងព្រេងឆ្លងភពទៅអតីតកាលរបស់ប្រទេសកម្ពុជាយើង ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីការផ្សងព្រេងរបស់មនុស្សមួយក្រុមដែលបានឆ្លងទៅកាន់សម័យបុរាណដោយចៃដន្យ។ ក្ដីស្រលាញ់របស់នារីបុរាណម្នាក់ដែលរស់នៅដោយអថ័នអស់ជិត១ពាន់ឆ្នាំ ទឹកភ្នែកស្រក់រាប់រយឆ្នាំរស់នៅទាំងភាពងងឹតនិងស្ងាត់ច្រងំម្នាក់ឯងក្នុងប្រាសាទ ព្រោះតែសេចក្តីស្នេហារងចាំបុរសម្នាក់ដែរនាងស្រលាញ់ ទាំងគេចាប់ជាតិថ្មីលែងស្គាល់រូបនាងបាត់ទៅហើយ តែនាងនូវតែមិនអស់អាល័យ ភាពក្ដុកក្ដួល ស្នេហាជ្រាលជ្រៅរវាងមនុស្សបុរាណ និងមនុស្សសម័យបច្ចុប្បន្ន តើស្នេហាមួយនេះអាចរួមរស់នឹងគ្នាបានដែរឬទេ? ការប៉ះទង្គិចគ្នារវាងគ្រាប់កាំភ្លើងនិងមនុស្សបុរាណដែលជាស្ដេចអាគមន៍ខ្មៅ តើទៅជាយ៉ាងណា? ការស្រាយនូវជំនឿតៗគ្នាមកថា ខ្មែរយើងមានប្រាសាទកំបាំង ដែលជួនកាលឃើញ ជួនកាលបាត់។ រឿងនេះជារឿងបែបកំប្លែង រន្ធត់ ខ្មោចព្រាយ និង អាគមន៏សា្រស្តនៃពិធីចាប់ព្រាយកន្ទោងខៀវ មានក្បាច់គុណបុរាណដែលបានដកស្រង់ពីអថ័ន និងសិលាចារិកដូចជា យ័នព្រះខ្វាម  របាំគ្រុឌនាគរាជ និងក្បាច់គុណកុងហ្វូ។ តើឥសាន្ត តួរអង្គប្រុសដែលជាមនុស្សសម័យយើងនេះ យកអ្វីមកតតាំងនឹងស្តេចអថ័នខ្មៅដែលមានអាយុកាលរាប់ពាន់ឆ្នាំបានទៅ?

Trailer របស់រឿង ប្រាសាទកំបាំងមុខ

https://youtu.be/O1srSJt4680

 

Batman Vs Superman: Dawn of Justice – (25.03.2016)

រឿង Batman Vs Superman: Dawn of Justice គឺជាខ្សែភាពយន្តបែប action មាន superhero របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Zack Snyder ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៦​ នេះ។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់វីរបុរសទាំពីរនេះហើយ Superman និង Batman ហើយនៅក្នុងរឿងនេះពួកគេនឹងមានជម្លោះខ្លះជាមួយនឹងគ្នា។ ដោយគិតថាទង្វើរបស់ Superman ក្នុងការជួយផែនដីពីការគម្រាមកំហែងរបស់មនុស្សភពក្រៅ ពោលគឺមនុស្សភពរបស់ Superman ផ្ទាល់ បានបំផ្លាញនូវរបស់ជាច្រើននៅលើផែនដី Batman បានមកប្រឆាំងជាមួយនឹង Superman អំពីរឿងនេះ។ ហើយពិភពលោក ក៏កំពុងតែឈ្លោះគ្នាខ្លាំងផងដែរ ថាតើវីរបុរសមួយណាដែលពួកគេត្រូវការ។ ក្នុងខណៈពេលដែល Superman និង Batman កំពុងតែមានជម្លោះនឹងគ្នា ការគម្រាមកំហែងរបស់សត្វចម្លែកមួយឈ្មោះថា Doomsday ដែលត្រូវបានបង្កើតឡើងដោយ Lex Luthor បានបង្កជាបញ្ហាដល់ពិភពលោក។ នៅពេលនេះគឺវាអាស្រ័យលើ Superman, Batman និង​ Wonder Woman ហើយ ក្នុងការធ្វើការសហការគ្នា ដើម្បីបញ្ឈប់ Lex Luthor និង Doomsday ពីការប៉ងចង់បំផ្លាញទីក្រុង Metropolis ដែលជាទីក្រុងរបស់ Batman។

Trailer របស់រឿង Batman Vs Superman: Dawn of Justice

https://youtu.be/Xc2aa6fkRqM

អានបន្ត

សិល្បៈនៃសង្គ្រាម The Art of War by Sun Tzu

សង្គម

16/03/2016

ថ្ងៃនេះ Khmerlife.style បាននាំអ្នកអានងាកមកមើលពីសិល្បៈនៃសង្គ្រាម (The art of War) ដែលអ្នកអាចរៀនសូត្រ និង យកគំនិតរបស់សៀវភៅមួយនេះដើម្បីយកមកអនុវត្តន៍ ជាសិល្បៈរបស់ខ្លួនក្នុងការធ្វើការងារ ការធ្វើមុខជំនួញ និង ការៀនសូត្រផងដែរ។

10534

សិល្បៈនៃសង្គ្រាម (The Art of War) គឺនិពន្ធដោយលោកមេទ័ព Sun Tzu គាត់បាននិពន្ធ និងសរសេរសៀវភៅនេះឡើងដើម្បីជាយុត្តិសាស្ត្រក្នុងការធ្វើសង្គ្រាម ជាពិសេសក្នុងវិស័យកងទ័ពនាសម័យនោះ។ ហើយបង្កើតយុត្តិសាស្ត្រនេះឡើង ដើម្បីបង្ក្រាបសត្រូវក្នុងសម័យសង្គ្រាមនា សម័យកាល មុនគ្រឹស.សតវត្សទី៥។ ហើយគាត់ជាមេទ័ពដ៍ធំម្នាក់ និង ជាអ្នកដែលតែងតែគិតពិចារណាទាក់ទងនឹង យុត្តិសាស្ត្រកងទ័ព (Military strategy) និង តាក់ទិច (Tactics) ក្នុងការវាយប្រហារសត្រូវ និង ការការពារផងដែរ។ ចំពោះការងាររកស៊ី មុខជំនួញ និង ការងាររៀនសូត្រ ក៏វាពាក់ព័ន្ធទៅនឹងទ្រឹស្តីរបស់លោក Sun Tzu ផងដែរ នៅក្នុងសៀវភៅរបស់លោក គាត់បានចែងជា ១៣ មេរៀនក្នុងនោះរួមមានៈ

art-of-war-presentation-19-728

  1. ការវាយតំលៃលំអិត និង ផែនការ (Detail Assessment and Planning) ក្នុងនោះគេផ្តោតលើកត្តាជាបឋមទាំង៥ក្នុងនោះរួមមាន មធ្យាបាយ, អាកាសធាតុ, ស្ថានភាពទឹកដី, ភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រង ហើយនិង ធាតុទាំង៧នៃការកំណត់លទ្ធផលដែលជាប់ទាក់ទងនឹងទាហាន និង កងទ័ពដូចជា ការគិត, ការប៉ាន់ប្រមាណ និង ការប្រៀបធៀប ទាំង៣ចំនុចនេះដែលអោយគាត់ទទួលបាននូវឪកាសជោកជ័យ, ទំលាប់នេះអាចអោយគាត់ដឹងនូវភាពបរាជ័យ និងកំហុស
  2. សង្គ្រាមដោយមើលលើប្រភពធនធានប្រាក់កាក់ (Waging War) គាត់បានយល់ច្បាស់ពីខ្លួនឯងថាគាត់មានសេដ្ឋកិច្ចប៉ុន្មាន(ស្បៀង) ក្នុងការធ្វើសង្គ្រាមដើម្បីធ្វើការប្រកួតប្រជែងមួយនេះ។
  3. ការវាយប្រហារជាយុទ្ធសាស្ត្រ (Strategic Attack) គាត់ត្រូវយល់ និង ដឹងច្បាស់ពីសត្រូវមានលក្ខខណ្ឌ៥យ៉ាងដូចជា ការប្រយុទ្ធ, យុទ្ធសាស្ត្រ, យល់ពីសត្រូវ, យល់ពីកងទ័ព និង យល់ពីកំផែង។

  4. អំពីការរៀបចំតួនាទីនៃកងទ័ព (Disposition of the Army) គាត់បានបង្រៀនមេទ័ពរបស់គាត់ និងទាហារបស់គាត់ពីការបង្កើតយុត្តិសាស្ត្រអោយខ្លួនឯង និង មិនទុកឪកាសអោយសត្រូវវាយបកបាន។

  5. បង្ខំ (Forces) ការប្រើប្រាស់នៃការច្នៃប្រឌិត និង ការកំណត់ពេលវេលានៅក្នុងការកសាងសន្ទុះរបស់កងទ័ពមួយ។
  6. ចំណុចខ្សោយ និង ចំណុចខ្លាំង (Weaknesses and Strengths) អ្នកត្រូវដឹងពីភាពខ្លាំង និងភាពខ្សោយរបស់សត្រូវ និង ខ្លួនឯង។

  7. សមយុទ្ធយោធា (Military Maneuvers) គាត់បានប្រាប់ថាភាពគ្រោះថ្នាក់នៅចំពីមុខអ្នក និងបង្ហាញពីទិសដៅវាយប្រហានូវចំនុចខ្សោយរបស់សត្រូវ។

  8. ការប្រែប្រួល និង ការបន្សាំមខ្លួន (Variations and Adaptability) ភាពពិនប្រសព្វក្នុងចេះបត់បែនគ្រប់កាលៈទេសៈ​ ដែលមានទំនួលខុសត្រូវខ្ពស់។

  9. ចលនា និង ការអភិវឌ្ឍរបស់ទាហាន (Movement and Development of Troops) អ្នកត្រូវតែមានការផ្តោតអារម្មណ៍ និង យកចិត្តទូកដាក់គ្រប់កាលៈទេសៈណាក៏ដោយ និង ត្រូវតែផ្លាស់ប្តូរទីតាំងទៅមុខរហូតដើម្បីទៅដល់ទីតាំងរបស់សត្រូវ។ 

  10. លក្ខណៈភូមិសាស្ត្រ (Terrain) មានតំបន់៣ដែលអ្នកត្រូវតែពិចារណារ ភាពឆ្ងាយ, ភាពគ្រោះថ្នាក់ និង ឧបសគ្គ ព្រមជាមួយនឹង ៦ ចំនុចពីចំនុចទីតាំងភូមិសាស្ត្រដែលបានផ្តល់នូវគុណសម្បត្តិ និង គុណវិបត្តិ។
  11. សមរភូមិ៩ (The Nine Battlegrounds) រៀបរាប់ពីស្ថានភាពលក្ខណៈទាំង៩ជំហានក្នុងការប្រយុទ្ធ ក្នុងនោះយើងត្រូវផ្តោត និងសំលាប់មនុស្សអោយចំតែម្តងគឺមេបញ្ជាការ។

  12. វាយប្រហារដោយភ្លើង (Attacking with Fire) ពាក់ព័ន្ធយុត្តិសាស្ត្រក្នុងការយកធម្មជាតិជាខែល និង យកធម្មជាតិជាអាវុធដ៏សំខាន់ក្នុងការវាយប្រហាសត្រូវ។
  13. ភាពវ័យឆ្លាត និង ការស៊ីបអង្កេត ធ្វើសង្គ្រាមត្រូវតែមានភាពឆ្លាតវ័យ និងចេះប្រើមនុស្សអោយចំនូវមុខងាររបស់មនុស្ស ជាពិសេសជនសំងាត់តែម្តង។

ចំនុះទាំង១៣មេរៀននេះប្រសិនបើអ្នកចង់លំអិតនោះអ្នកគួរតែអានសៀវភៅ សិល្បៈនៃសង្គ្រាម (The art of War) ដែលមានលក់នៅក្នុង Amazon online ។ ហើយអ្នកអាចយកមេរៀនទាំងនេះទៅអនុវត្តក្នុងការរកស៊ីរបស់អ្នកផងដែល តែកុំភ្លេចថាការធ្វើមុខជំនួញអ្នកត្រូវតែមាន ក្រមសីលធម៍ និងមានសុជីវធន៍របស់អ្នករកស៊ី។

អានបន្ត

670

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (14.03.2016 – 20.03.2016)

ភាពយន្ត

14/03/2016

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ១៤ ខែមិនា ដល់ ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៤ រឿង ដែលក្នុងនោះ ពីររឿងជារឿងរបស់ប្រទេសអាមេរិក មួយរឿងគឺជារឿងកំប្លែងរបស់ប្រទេសថៃ និងមួយរឿងទៀតជារឿងខ្មោចបែបកំប្លែងរបស់ប្រទេសកម្ពុជាយើង។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

Kung Fu Panda 3 – (17.03.2016)

រឿង Kung Fu Panda 3 គឺជាខ្សែភាពយន្តគំនូរជីវចលបែបកំប្លែងរបស់ប្រទេសអាមេរិកបង្ហាញពីក្បាច់គុណចិន ដែលត្រូវបានដឹកនាំសម្ដែងដោយ Alessandro Carloni និង Jennifer Yuh ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយពីវីរៈបុរស Panda ឈ្មោះ Po ដែលជា Dragon Warrior ប្រចាំជ្រលងភ្នំដែលគាត់រស់នៅ ហើយគាត់បានការពារភូមិរបស់គាត់ពីការឈ្លានពានផ្សេងៗពីខាងក្រៅមកលើភូមិរបស់គាត់។ បើសិនជាអ្នកធ្លាប់បានទស្សនាខ្សែភាពយន្តជីវចលបែបកំប្លែងមួយនេះកាលពីវគ្គ ១ និង ២ រួចហើយ នោះអ្នកនឹងដឹងហើយថាវាកំប្លែង និងមានមនោសញ្ជេតនាយ៉ាងណានោះ ហើយនៅក្នុងវគ្គទី៣ នេះ Po នឹងក្លាយទៅជាគ្រូបង្រៀនក្បាច់គុណ Kung Fu ទាំងគាត់នៅមិនទាន់ត្រៀមខ្លួនរួចនៅឡើយទេ។ ថាតើគាត់អាចធ្វើវាបានឬក៏អត់សូមរងចាំទស្សនាទាំងអស់គ្នា។

បញ្ជាក់៖ រឿង Kung Fu Panda 3 នេះត្រូវបានចាក់បញ្ជាំងហើយនៅឯរោងភាពយន្ត Legend មុននេះប្រហែលប៉ុន្មានថ្ងៃមកហើយ។

Trailer របស់រឿង Kung Fu Panda 3

https://youtu.be/lpm30lgbf84

 

The Divergent Series: Allegiant – (17.03.2016)

រឿង Allegiant គឺជាខ្សែភាពយន្ត action បាញ់គ្នារបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Robert Schwentke ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះគឺជាវគ្គបន្តរបស់ The Divergent Series ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមមនុស្សមួយក្រុម ដើម្បីជៀសឲ្យផុតពីការគៀបសង្កត់របស់អ្នកមានអំណាច។ នៅក្នុងរឿង Allegiant នេះ Beatrice Prior និង Tobias Eaton ដែលជាតួរឯកនៅក្នុងរឿងនេះ និងគ្នារបស់ពួកគាត់មួយចំនួនទៀត បានធ្វើការប្រឆាំងនិងវាយលុករហូតបានចេញផុតពីរបងដែលពួកអ្នកមានអំណាចដាក់ពួកគេក្នុងនោះអស់រយៈពេលជាយូរមកហើយ ហើយនៅពេលដែលពួកគេបានចេញពីរបងនោះ ពួកគេត្រូវបានគេចាប់ខ្លួនឃុំឃាំងដោយក្រុមភ្នាក់​ងារសំងាត់មួយ ដែលត្រូវបានគេស្គាល់ឈ្មោះថាជា ការិយាល័យហ្សែនសុខុមាលភាព (the Bureau of Genetic Welfare)។ ថាតើពួកគេអាចគេចផុតពីការគៀបសង្កត់ និងអាចយកឈ្នះស្ថានភាពនេះបានឬក៏អត់សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង The Divergent Series: Allegiant

https://youtu.be/Ntbe_2GHBPE

 

មីងក្រញាញ់ ឬ Miss Happy – (17.03.2016)

រឿង មីងក្រញាញ់ ឬ Miss Happy គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសថៃ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយពីកញ្ញាម្នាក់ដែលមានឈ្មោះថា​ Pesuk ឬ កញ្ញារីករាយ ដែលគាត់តែងតែជឿថាក្នុងលោកនេះ ភាពរីករាយគឺជាអ្វីដែលយើងត្រូវការដើម្បីជំនះអ្វីៗទាំងអស់សូម្បីតែយើងនៅក្នុងការលំបាក ឬជួបបញ្ហាអ្វីក៏ដោយ។ ជីវិតរបស់នាងគឺមានតែភាពសប្បាយ រហូតដល់ថ្ងៃមួយនាងបានជួបនឹងរឿងមិនល្អផ្ទួនៗគ្នាដូចជា នាងត្រូវបានគេដេញចេញពីកន្លែងធ្វើការ មិត្តប្រុសរបស់នាងបានក្បត់នឹងនាង ហើយត្រូវបានពេទ្យពិនិត្យឃើញថានាងមានជម្ងឺមហារីកបេះដូង ដែលនឹងត្រូវស្លាប់ក្នុងរយៈពេលមួយខែទៀត, វាពិតជាសំណាងអាក្រក់សម្រាប់នាងណាស់មែនទេ? ក្រោយពីពេលនោះនាងពិបាកចិត្តខ្លាំងណាស់ ថ្ងៃមួយនាងក៏ចាប់ផ្ដើមព្យាយាមរិះរកវិធីដើម្បីធ្វើឲ្យជីវិតរបស់នាងមានភាពសប្បាយរីករាយឡើងវិញ។ ថាតើនាងអាចធ្វើវាបានឬអត់សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង មីងក្រញាញ់ ឬ Miss Happy

https://youtu.be/elkLsEh_O94

 

ដៃគូកំចាត់ខ្មោច – (17.03.2016)

រឿង ដៃគូកំចាត់ខ្មោច គឺជាខ្សែភាពយន្តខ្មោចបែបកំប្លែងរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះមានលាយលំឈុតឆាកខ្មោចលង ឈុតឆាកកំប្លែងជាច្រើន ហើយបើសិនជាអ្នកគាំទ្រ និងចូលចិត្តខ្សែភាពយន្តខ្មែរប្រភេទនេះ អ្នកប្រហែលជាចូលចិត្តខ្សែភាពយន្តនេះផងដែរ។

Trailer របស់រឿង  ដៃគូកំចាត់ខ្មោច

https://youtu.be/NHMKm1GL7EY

អានបន្ត

757

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (07.03.2016 – 13.03.2016)

ភាពយន្ត

07/03/2016

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ០៧ ខែមិនា ដល់ ថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ៤ រឿង ដែលក្នុងនោះ មួយរឿងជារឿងស្នេហារបស់ប្រទេសថៃ ពីររឿងគឺជារឿងកំប្លែងរបស់ប្រទេសអាមេរិកនិងបារាំង និងមួយរឿងទៀតជារឿងស្នេហាកំប្លែងរបស់ប្រទេសកម្ពុជាយើង។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

367 Days Him and Her – (08.03.2016)

រឿង 367 Days Him and Her គឺជាខ្សែភាពយន្តស្នេហា របស់ប្រទេសថៃ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៨ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីការស្រឡាញ់គ្នារវាង Head និង Tine តាំងពីនៅរៀនៅវិទ្យាល័យ រហូតដល់មហាវិទ្យាល័យ ហើយក្រោយពីនោះស្នេហារបស់ពួកគេបានក្លាយទៅជាស្នេហាពីចម្ងាយដោយ Tine ត្រូវទៅនៅជាមួយនឹងម៉ាក់របស់នាងនៅឯហុងកុង។

Trailer របស់រឿង 367 Days Him and Her

https://youtu.be/qYgEiFzqSzU

 

How to Be Single – (08.03.2016)

រឿង How to Be Single គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Christian Ditter ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៨ ខែមិនា ឆ្នាំ ២០១៦​ នេះ។ នៅក្នុងទីក្រុង New York គឺសម្បូរទៅដោយអ្នកដែលនៅលីវ និងកំពុងរុករកស្នេហាពិតណាស់ ហើយអ្វីដែល Alice, Robin, Lucy, Meg, Tom និង David ត្រូវការនោះគឺរៀនរស់ដោយខ្លួនឯង ឬរៀនរស់នៅបែបជីវិតអ្នកនៅលីវ ក្រោយពីពួកគេបានបែកបាក់ពីស្នេហាចាស់របស់ពួកគេ។

Trailer របស់រឿង How to Be Single

https://youtu.be/NX8dbN-VPh8

 

ដំណើរកំសាន្តបែកស្លុយ ឬ All Gone South – (10.03.2016)

រឿង ដំណើរកំសាន្តបែកស្លុយ ឬ All Gone South គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសបារាំង ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Nicolas Benamou និងលោក Philippe Lacheau ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១០ ខែមិនា ឆ្នាំ ២០១៦​ នេះ។ Franck ហើយនឹងសង្សាររបស់គាត់ Sonya រួមជាមួយនឹងមិត្តភ័ក្តិរបស់គាត់ប៉ុន្មាននាក់ទៀតបានធ្វើដំណើរកំសាន្តទៅប្រទេសប្រេសីល។ Franck មិត្តភ័ក្តិរបស់គាត់ នារីពីរនាក់ រួមទាំងលោកយាយរបស់ Sonya បាននាំគ្នាទៅលេងនៅក្នុងរូងភ្នំមួយ តែពេលរឿងអាក្រក់ និងសយមួយចំនួនបានកើតឡើងចំពោះពួកគេ ហើយដំណើរផ្សងព្រេងដ៏រញ៉េរញ៉ៃបានចាប់ផ្ដើម។ ថាតើពួគគេអាចគេចផុតពីស្ថានភាពនេះបានទេ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង ដំណើរកំសាន្តបែកស្លុយ ឬ All Gone South

 

បេះដូង Copy – (11.03.2016)

រឿង បេះដូងCopy គឺជាខ្សែភាពយន្តខ្មោចនិងស្នេហាបែបកំប្លែង របស់ប្រទេសកម្ពុជាយើង ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១១ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះជារឿងបែបកំប្លែង ដែលមានលាយលំជាមួយនឹង ឈុតខ្មោច និង ឈុតស្នេហា ដែលធ្វើឲ្យអ្នកសើចចុកពោះ។ ថាតើរឿងនោះវាល្អសើចប៉ុនណានោះ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង  បេះដូងCopy

https://youtu.be/s4bI9NJ_7WU

 

អានបន្ត

644

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (29.02.2016 – 06.03.2016)

ភាពយន្ត

29/02/2016

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ២៩ ខែកុម្ភៈ ដល់ ថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន ២ រឿង ដែលក្នុងនោះ ទាំងពីររឿងគឺសុទ្ធតែជារឿងរបស់ប្រទេសអាមេរិក។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

Contracted Phase II – (03.03.2016)

រឿង Contracted Phase II គឺជាខ្សែភាពយន្តបែបភ័យរន្ធត់មានខ្មោច zombies របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Josh Forbes ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីការរីករាលដាលនៃវីរុសម្យ៉ាងដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការខាំ និងការរួមភេទដោយមិនបានការពារ ហើយវាមានមុខសញ្ញាធ្វើឲ្យសាច់មនុស្សរលួយក្លាយទៅជាខ្មោចឆៅ។ ហើយរឿងនេះផងដែរ កាលពី Phase I ឬវគ្គមួយ គឺនិយាយអំពីការចាប់ផ្ដើមនៃវីរុសនេះ ហើយនៅក្នុង Phase II ឬវគ្គពីរនេះ គឺនិយាយអំពីការរីករាលដាល និងផលប៉ះពាល់នៃវីរុសថ្មីនេះ។ ក្នុងរឿងនេះ Riley បានខិតខំរុករកថ្នាំដើម្បីព្យាបាល និងកម្ចាត់វីរុសនេះដែលបានឆ្លងលើ Samantha មុនពេលដែលជម្ងឺនេះបានរាតត្បាតពាសពេញពិភពលោក។ ថាតើពួកគេអាចរុករកវាក់សាំងការពារវីរុសនេះ ហើយបញ្ឈប់ការរាតត្បាតនៃជម្ងឺនេះបានឬក៏អត់នោះ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង Contracted Phase II

 

London Has Fallen – (04.03.2016)

រឿង London Has Fallen គឺជាខ្សែភាពយន្តបែប action មានការបាញ់ប្រហារគ្នា របស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Babak Najafi ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៤ ខែមិនា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយពីការវាយប្រហាររបស់ភេរវករ ទៅលើមេដឹកនាំជុំវិញពិភពលោក នៅពេលដែលពួកគាត់បានមកប្រជុំគ្នានៅទីក្រុង London ដើម្បីចូលរួមរំលែកទុកការស្លាប់របស់ប្រធានាធិបតីរបស់ចកភពអង់គ្លេស។ បើសិនជាអ្នកបានទស្សនា និងចូលចិត្តរឿង Olympus Has Fallen កាលពីឆ្នាំមុន នោះអ្នកនឹងចូលចិត្តរឿងនេះដែរ ពីព្រោះវាមានសាច់រឿងប្រហាក់ប្រហែលគ្នា ហើយមានតួរសម្ដែងដូចគ្នា និយាយឲ្យចំគឺវាជារឿងបន្តពីរឿង Olympus Has Fallen​ តែម្ដង។ ដូច្នេះបើសិនជាអ្នកចូលចិត្តរឿងបែបបាញ់ប្រហារ និងការដោះស្រាយបញ្ហាដែលពួកភេរវករបានបង្កឡើង នោះអ្នកគួរតែទស្សនាខ្សែភាពយន្តមួយនេះ។

Trailer របស់រឿង London Has Fallen

https://youtu.be/MBAwYL07K9E

អានបន្ត