MENU

អាថ៌កំបាំង ឬការបំផុសគំនិត នៅពីក្រោយការឌីហ្សាញ Logo របស់ម៉ូដសំលៀកបំពាក់ម៉ាកល្បីៗទាំង ១០

នៅក្នុងពិភពម៉ូដសំលៀកបំពាក់ គឺមានក្រុមហ៊ុនជាច្រើនដែលបង្កើតនូវសំលៀកបំពាក់ និងគ្រឿងអលង្ការផ្សេងៗជាច្រើន ហើយក្នុងនោះផងដែរ មានក្រុមហ៊ុនមួយចំនួនដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ក្រុមហ៊ុនទាំងអស់គឺសុទ្ធតែមាន Logo រៀងៗខ្លួនដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ម៉ាកយីហោរបស់ពួកគេ និងដើម្បីឲ្យមនុស្ស ឬអតិថិជនរបស់ពួកគេ ងាយស្រួលសំគាល់ពីផលិតផលរបស់ពួកគេ។ យ៉ាងណាមិញ ការឌីហ្សាញ Logo របស់ម៉ាកនីមួយៗ គឺមានអត្ថន័យខុសៗគ្នា ទៅតាមផលិតផល និងសេវាកម្មដែលពួកគេផ្ដល់ឲ្យអតិថិជនរបស់ពួកគេ ហើយអ្វីដែលបំផុសគំនិត ឬអ្វីដែលជំរុញឲ្យពួកគេជ្រើសយកការឌីហ្សាញរបស់ Logo ពួកគេគឺមានមកពីប្រភពផ្សេងៗគ្នា។ ក្នុងអត្ថបទនេះ ពួកខ្ញុំនឹងធ្វើការរៀបរាប់អំពីអ្វីដែលជាការបំផុសគំនិតដល់ការឌីហ្សាញ Logo របស់ម៉ាកទាំង 10 ដែលល្បីល្បាញទូទាំងពិភពលោក។

 

Louis Vuitton –  Monogram

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-08-1200x720

រូបឌីហ្សាញជាពុម្ពរបស់ Louis Vuitton ត្រូវបានណែនាំ និងឌីហ្សាញដោយកូនប្រុសរបស់លោក Louis ឈ្មោះ Georges Vuitton។ រូបភាពពុម្ពនោះគឺត្រូវបានឌីហ្សាញយោងតាមរូបគំនូររបស់ផ្កាម្យ៉ាងនៅប្រទេសជប៉ុន ហើយគោលបំណងចម្បងដំបូងបំផុតរបស់រូបពុម្ពនេះ គឺដើម្បីទប់ស្កាត់ការក្លែងបន្លំផលិតផលរបស់ពួកគេ ដោយក្រុមហ៊ុន Parisian ដែលផលិតកាតាបដាក់ឥវ៉ាន់ ហើយរូបពុម្ពរបស់ Louis Vuitton នេះគឺជាស្លាកសញ្ញាដំបូងបង្អស់មួយក្នុងចំណោមស្លាកសញ្ញាមួយចំនួននៅក្នុងពិភពម៉ូដសំលៀកបំពាក់។ Pattern របស់រូបពុម្ពដែលមានពណ៌ត្នោត និងត្នោតខ្ចី គឺត្រូវបានគេស្គាល់ថា Damier ជាភាសាបារាំង ឬ Checkerboard ជាអង់គ្លេស។

 

Chanel – ការដាក់ភ្ជាប់គ្នារវាងអក្សរ “C” ទាំងពីរ (Interlocking C’s)

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-05-1200x720

Logo របស់ Chanel គឺត្រូវបានឌីហ្សាញដោយ Coco Chanel ខ្លួនគាត់ផ្ទាល់តាំងពីឆ្នាំ ១៩២៥ ហើយនៅមិនទាន់មានផ្លាស់ប្តូរអ្វីឡើយមកទល់បច្ចុប្បន្ននេះ។ មានរឿងមួយដំណាលថា ការឌីហ្សាញ Logo របស់ម៉ាក Chanel នេះគឺត្រូវបានបំផុសគំនិតតាមអក្សរ “C” ពីរជាប់គ្នានៅលើបង្អួចកញ្ចក់នៅឯវិហារ Aubazine ដែលជាវិហារដែល Coco Chanel ខ្លួនគាត់ផ្ទាល់ធ្លាប់ស្នាក់នៅកាលពីគាត់នៅជាកុមារកំព្រា។

 

Gucci – ការដាក់ភ្ជាប់គ្នារវាងអក្សរ “G” ទាំងពីរ

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-16-1200x720

វាជាការពិតណាស់ Logo របស់ Gucci គឺជាអក្សរដំបូងរបស់ស្ថាបនិករបស់ Gucci ផ្ទាល់ ដែលគាត់មានឈ្មោះថា Guccio Gucci ហើយ Logo នេះគឺត្រូវបានឌីហ្សាញដោយកូនប្រុសរបស់គាត់ឈ្មោះ Aldo កាលពីឆ្នាំ ១៩៩៣។ យើងមើលឃើញផ្ទាល់ហើយថា ការឌីហ្សាញ Logo របស់ Gucci គឺមានលក្ខណៈស្រដៀងគ្នាទៅនឹង Logo របស់ Chanel ក៏ប៉ុន្តែទោះជាយ៉ាងណា យើងនៅមិនទាន់ឃើញមានវិវាទ ឬ ជម្លោះទាក់ទងនឹងការឌីហ្សាញស្រដៀងគ្នានេះរវាងក្រុមហ៊ុនទាំងពីរនោះទេ។

 

The Hermés – រូបភាពរទេះសេះរាជវង្ស (Carriage)

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-04-1200x720

Hermés ចាប់ផ្ដើមឡើងជាកន្លែងបង្កើតរទេះសេះ និងរបស់បំពាក់លើសេះ ដ៏តូចមួយនៅឯទីក្រុងប៉ារីស ដែលផ្ដោតសំខាន់ទៅលើការបម្រើដល់មន្រ្តី និងពួកត្រកូលអភិជនធំៗនៅអឺរ៉ុប ដើម្បីបង្កើតរទេះសេះ និងគ្រឿងបំពាក់លើសេះប្រណីតៗ។ Logo របស់ Hermés គឺជារូបរទេះសេះរបស់រាជវង្ស និងសេះ ហើយនិង font អក្សរឈ្មោះ Memphis ដែលត្រូវបានឌីហ្សាញផ្ទាល់ដោយលោក Dr. Rudolf Wolf នៅឆ្នាំ ១៩២៩។

 

Versace – រូបភាពក្បាលរបស់ Medusa (Medusa’s Head)

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-01-1200x720

ទោះពីមុនយើងគិតថារូបភាពក្បាលរបស់ Medusa គឺជារូបភាពដែលមិនសូវគួរឲ្យចាប់អារម្មណ៍ ក៏ប៉ុន្តែគឺនៅពេលដែលនាងបានប្រែកាយទៅជាបិសាចក្បាលពោះដោយព្រះ Athena នោះទេ ដែលលោក Gianni Versace បានគិតដល់នៅពេលដែលលោកធ្វើការឌីហ្សាញ Logo របស់ម៉ាក Versace កាលពីឆ្នាំ ១៩៧៨។ រូបភាពក្បាលរបស់ Medusa នេះបានក្លាយទៅជារូបតំណាងមួយនៅក្នុងពិភពម៉ូដសំលៀកបំពាក់ ដោយវាតំណាងឲ្យ អាជ្ញាធរមាន ភាពទាក់ទាញ និងភាពគួរឲ្យចាប់អារម្មណ៍ ដែលជាគុណលក្ខណៈទាំងបីរបស់ Medusa។

 

Ralph Lauren’s Polo Player – រូបអ្នកលេងកីឡា Polo

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-19-1200x720

កាលពីឆ្នាំ ១៩៧០, Ralph Lauren បានបង្កើតម៉ូដសំលៀកបំពាក់ឈុតសម្រាប់នារីៗ ដោយយកម៉ូដតាមម៉ូដខោអាវឈុតរបស់សុភាពបុរស ហើយវាជាលើដំបូងដែលនិមិត្តរូប Logo របស់ Polo បានចេញមកជាសាធារណៈ (ហើយពីរឆ្នាំក្រោយ អាវម៉ាក Polo របស់មនុស្សប្រុសបានចេញមកម្ដង)។ ដើម្បីយល់ឲ្យច្បាស់ពីរូប Logo របស់ម៉ាក Polo នេះ យើងត្រូវដឹងឲ្យច្បាស់ថាហេតុអ្វីបានជាលោក Ralph Lifshitz ជ្រើសរើសយកឈ្មោះ Polo ធ្វើជាម៉ាកខោអាវរបស់គាត់។ សម្រាប់គាត់ផ្ទាល់ គាត់ចាប់អារម្មណ៍ទៅលើការលើកស្ទួយនូវរបៀបរស់នៅទាន់សម័យ និងកីឡា Polo ដែលតំណាងឲ្យភាពឆើតឆាយ និងស្ទីលទាន់សម័យ។

 

The Rolex – រូបម្កុដ (Crown)

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-13-1200x720

និមិត្តរូប Logo របស់ Rolex គឺត្រូវបានឌីហ្សាញឡើងយោងតាមពាក្យស្លោករបស់ពួកគេ “A Crown for Every Achievement” ដែលត្រូវបានប្រើប្រាស់តាំងពីម៉ាកនេះចេញមកដំបូងកាលពីឆ្នាំ ១៩០៣។ សម្រាប់ស្ថាបនិកទាំងពីររបស់ម៉ាក Rolex, លោក Hans Wilsdorf និងលោក Alfred Davis, ម្កុដនោះគឺតំណាងឲ្យ កិត្យានុភាព ភាពជោគជ័យ និងភាពល្អឥតខ្ចោះ។

 

Burberry – រូបភាពមេទ័ពសេះ Prorsum (Prorsum Knight)

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-14-1200x720

Logo ដែលមានរូបមេទ័ពសេះ Prorsum របស់ Burberry គឺត្រូវបានឌីហ្សាញឡើងនៅក្នុងឆ្នាំ ១៩០១។ នៅក្នុង Logo របស់ Burberry គឺមានអក្សរ “Prorsum” ជាភាសាឡាទីន ដែលមានន័យថាសម្រុកទៅមុខ ហើយមនុស្សជាច្រើនបានយល់ថា អាវក្រោះរបស់មេទ័ពសេះក្នុង Logo នេះគឺឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌីត និងការបង្កើតថ្មីរបស់ក្រុមហ៊ុនផ្ទាល់ទៅលើអាវធំខាងក្រៅ។

 

Paul Smith – ឈ្មោះម៉ាកជាហត្ថលេខា  (Signature)

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-11-1200x720

Logo ដែលជាហត្ថលេខារបស់ម៉ាក Paul Smith ដែលពួកយើងឃើញគ្រប់ទីកន្លែងនេះ តាមការពិតទៅគឺវាមិនមានជាហត្ថលេខាផ្ទាល់របស់លោក Paul Smith នោះទេ តែវាត្រូវបានឌីហ្សាញឡើងដោយលោក Zena Marsh ដែលត្រូវជាមិត្តភ័ក្តិរបស់លោក Smith ហើយគាត់បានឌីហ្សាញវាឡើងនៅក្នុងទស្សវ័ត្តន៍ទី 70 នៅពេលដែលគាត់កំពុងធ្វើការនៅហាងខោអាវគាត់មួយនៅឯស្រុកកំណើតរបស់គាត់នៅ Nottingham Byard Lane។ logo ហត្ថលេខានេះតាមពិតទៅត្រូវបានឌីហ្សាញឡើងជានិមិត្តរូប និងមិនមានន័យបង្កប់អ្វីច្រើនឡើយ ក៏ប៉ុន្តែការឌីហ្សាញនេះគឺមានភាសាមញ្ញបំផុត។ ហើយ logo ហត្ថលេខានេះត្រូវបានធ្វើឲ្យជិតៗគ្នាជាងមុនបន្តិចនៅឆ្នាំ ១៩៨០ នៅពេលដែល Smith បើកហាងដំបូងរបស់គាត់នៅឯទីក្រុងឡុង (London)។

 

Prada – រូបខ្សែព័ទ្ធជុំវិញ (Rope Emblem)

the-inspirations-behind-20-of-the-most-well-known-logos-in-high-fashion-07

ទោះបីក្រុមហ៊ុន Prada តែងតែប្រើឈ្មោះរបស់ពួកគេផ្ទាល់សម្រាប់ធ្វើជាម៉ាកនៅលើផលិតផលជាច្រើន ពួកគេក៏មាននិមិត្តរូប logo របស់ម៉ាកពួកគេ ដែលមានបង្កប់ន័យយ៉ាងជ្រាលជ្រៅផងដែរ។ រូបឌីហ្សាញជាខ្សែពួរនៅជុំវិញអក្សរ Prada នោះគឺត្រូវបានឌីហ្សាញនៅពេលដែល Italian House ត្រូវបានតែងតាំងឲ្យទៅជាអ្នកផ្គត់ផ្គង់ជាផ្លូវការឲ្យរាជវាំងរបស់ប្រទេសអុីតាលីនៅឆ្នាំ ១៩១៩ ដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់អាវក្រោះនៅឯ Savoy (House of Savoy’s coat of arms) ដែលជាកន្លែងមួយនៅប៉ែកអាស៊ីអាគ្នេយ៍នៃប្រទេសបារាំង ជាប់ព្រំប្រទល់នឹងប្រទេសអុីតាលី។

 

Comments Off on អាថ៌កំបាំង ឬការបំផុសគំនិត នៅពីក្រោយការឌីហ្សាញ Logo របស់ម៉ូដសំលៀកបំពាក់ម៉ាកល្បីៗទាំង ១០ សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន