MENU

intruduction
Tag Archive

1214

Surface studio ថ្មី របស់ក្រុមហ៊ុន Microsoft

បច្ចេកវិទ្យា

30/10/2016

ក្រុមហ៊ុន Microsoft បានផលិតនូវ សេរី Surface ជាប្រភេទ ដាក់លើតុ វាត្រូវបានបញ្ចេញនូវក្នុងទីក្រុង New york ដែលមានឈ្មោះថា Microsoft Surface Studio ឬគេហៅ iMac killer។ Microsoft បាននិយាយទៀតថា វាជារបស់មួយដែលអាចផ្លាស់ប្តូរនូវ របៀបដែលអ្នកផលិត ដែលពីមុនមិនសូវជឿនលឿនអោយទៅជា ល្អប្រសើរជាងមុន។

surface-studio1

Microsoft Surface Studio មានអេក្រង់ ទំហំ 28inch ដែលស្តើងជាងគេមានកំរាស់ 12.5mm និងជាអេក្រង់ Touchscreen រុំព័ទ្ធដោយ អាលុយមីញូមជំុវិញ ។ វាមានដល់ទៅ 13.5 លាន pixel ច្រើនជាងទូរទស្សន៍ 4K 63%។ ពណ៌របស់វាគឺ ត្រូវជាមួយនឹង ធម្មជាតិខាងក្រៅមិិនខុសគ្នាឡើយ ដែលគេហៅថា Truecolor។ វាមានជើងដែលអាចបត់បែនបានតាមតំរូវការរបស់អ្នក សម្រាប់អ្នកដែលត្រូវការគូរ ឬអ្នកដែលត្រូវការវាយអត្ថបទធម្មតាជាដើម។

surface_studio_innovation_4_featurepanel_v3

The Studio អាចភ្ជាប់ជាមួយរបស់ខាងក្រៅ ជាច្រើន រួមទាំង Surface Pen និង Surface dial ដែលអាចដាក់ពីលើអេក្រង់ សំរាប់ បញ្ជា Menu ឬ របស់របរផ្សេងៗជាច្រើន ដូចជា ដំឡើង ឬបន្ថយសំលេង, ពន្លឺ, ពណ៌។ អេក្រង់របស់ បានបំពាក់នូវ បច្ចេកវិទ្យា មិនអោយស្គាល់ដៃរបស់យើងឡើយ ដូចនេះនៅពេលដែលអ្នកគូរ អ្នកច្រលំ យកដៃទៅដាក់ពីលើ ក៏វាមិនអាចបង្កអោយរញ៉េរញ៉ៃដល់ការងារអ្នកបានដែល។

surface-dial_0

surface-studio-pen

 

  • អេក្រង់: 28inch ទំហំResolution 4500 x 3000, 10-point multitouch
  • Processor: Intel Core i5 or Core i7 ជំនាន់ទី 6 (តាមដែលអ្នកជ្រើសរើស)
  • ទំហំផ្ទុក: 1TB និង 2TB Hybrid drive (តាមដែលអ្នកជ្រើសរើស)
  • Ram: 8GB, 16GB ឬ 32GB
  • GPU: GeForce GTX 965M 2GB (ក្នុងម៉ាស៊ីន Core i5 Studio) or GTX 980M 4GB (ក្នុងម៉ាស៊ីន Core i7 Studio)
  • រន្ធសំរាប់ភ្ជាប់: 4 x USB 3.0 , 3.5mm រន្ធដោតកាស , រន្ធដោត SD card , រន្ធដោត Ethernet, Mini DisplayPort
  • ប្រព័ន្ធ Wireless: 802.11ac, Bluetooth 4.0
  • កាមេរ៉ា: 5MP កាមេរ៉ាមុខ
  • សំលេង: Stereo 2.1 Dolby audio

The Surface Studio មានតំលៃចាប់ពី 2,999$ ឡើងទៅ។

អានបន្ត

4956

វិធីនៃការជ្រើសរើសស្បែកជើងកីឡា

កីឡា

03/09/2016

ការដើរ និងការរត់ គឺជារឿងមួយដែលត្រូវតែមាននៅក្នុងវិស័យកីឡា ដូចនេះ ការជ្រើសរើសស្បែកជើងគឺត្រូវតែអោយបានល្អជានិច្ច បើសិនជាមានការរើសខុសណាមួយអាចធ្វើអោយមានការពិបាក ឬ មានរបួស ច្រើនជាងការដើរ ឬរត់ដោយមានផាសុខភាព។ ទោះជាយ៉ាងណាក្តី នៅគ្រប់ហាងស្បែកជើងតែងតែមានអ្នកចាំជួយរើសស្បែកជើងឲ្យយើងជានិច្ច ដូចនេះ ពួកយើងគ្រាន់តែធ្វើការបង្ហាញ ខ្លះសំរាប់អ្នកចង់ទិញស្បែកជើងកីឡាតែប៉ុណ្ណោះ។

1. កីឡាក្នុងតារាងតូច (court sports)

សំរាប់កីឡាប្រភេទនេះរួមមាន កីឡាវាយកូនបាល់ (tennis) បាល់បោះ (basketball) បាល់ទះ (volleyball) ភាគច្រើនវាប្រើប្រាស់ចលនា របស់ខ្លួនប្រាណ ទៅមុខទៅក្រោយ ឆ្វេងស្តាំ លឿន ហើយប្រើប្រាស់កំលាំងជាន់ខ្លាំង ដើម្បីផ្លាស់ប្តូរចលនាខ្លួនប្រាណបានលឿន ដូចនេះ ស្បែកជើងដែលត្រូវជ្រើសរើស អ្នកគួរតែជ្រើសរើសយកនូវស្បែលជើងដែលមាន បាតល្អ និងក្រាស់ សម្របទៅតាម ទីលាន ដូចដែលអ្នកបានឃើញក្នុងរូបខាងក្រោម។ 

nike tennis

Nike tennis shoe

volleyball

Nike volleyball shoes

nike-hyperdunk-2016-upcoming-summer-colorways-03

Nike basketball shoe

2. កីឡាក្នុងតារាងធំៗ (Field sports)

Field sports មានដូចជា កីឡាបាល់ទាត់ (soccer) កីឡាbaseball, Americal football. កីឡាទាំងអស់នេះ ភាគច្រើនប្រើប្រាស់ ដែក ឬ ជ័រ មានរាងដូចជាបន្លា នៅក្រោមបាត ដើម្បីកុំអោយ មានការរអិលដួល ព្រោះវាអាចប៉ះពាល់ដល់ ហ្គេមរបស់ពួកគេ។

1541-adidas-Baseball-Shoes-Adizero-5-Tool-2-5-Cleats-for-Men-2

adidas baseball shoe

p-strong-brandon-carr-href-https-www-underarmour-com-en-us-mens-ua_pg_600

American football shoe

adidas-laceless-football-boot-soccer-001

adidas soccer shoe

3. កីឡាផ្សេងៗ

  • ការរត់៖ ការរត់ទទេមិនដូចការលេងបាល់ទាត់ ឬ កីឡាផ្សេងៗនោះទេ។ អ្នកគួរតែមានស្បែកជើងល្អមួយដែល ធ្វើអោយជើងរបស់អ្នកងាយស្រួល និង មានផាសុខភាពល្អ ដូចជា មាន ប៉ុងក្រាស់ទន់ដែលអាចជួយទប់ទំងន់ជើង និងងាយស្រួលក្នុងការគ្រប់គ្រងលើជើងរបស់អ្នក។ ហើយវាអាចជួយអ្នកកុំអោយមានកើតជាជម្ងឺផ្សេងៗដូចជា ឈឺកែងជើង, ឈឺសរសៃ, ការឈឺក៏ជើងជាដើម។
  • ការដើរ៖ អ្នកអាចប្រើប្រាស់ស្បែកជើងសំរាប់ការរត់បាន តែគួរតែរើសយកស្បែកជើងណាដែលស្រាល ងាយស្រួលលើក។ ជ្រើសរើសយកទ្រនាប់បាតជើង ណាដែលមានរាងក្រាស់ ទន់ ស្រួលដល់បាតជើងរបស់អ្នក។

Walking Shoes vs Running Shoes - Differences & Uses

Walk_Run_Cross_600

ការរើសស្បែកជើង

  • បើសិនជាអាច អ្នកគួរតែទិញនៅកន្លែងដែលមានម៉ាក ទំនិញត្រឹមត្រូវ ព្រោះនៅទីនោះ ច្រើនតែមានអ្នកដែលជួយអ្នកជ្រើសរើសប្រភេទទៅតាមដែលអ្នកត្រូវការ។ ម្យ៉ាងវិញទៀត វាផ្តល់នូវ ភាគរយខ្ពស់ដែល ស្បែកជើងនោះធ្វើតំរូវតាមស្តង់ដារ។
  • មិនត្រូវប្រើប្រាស់ស្បែកជើងតែមួយ សំរាប់កីឡាគ្រប់ប្រភេទនោះទេ តាមដែលបានពន្យល់ខាងលើ កីឡាមួយៗមានតាមប្រភេទរបស់វា។ អ្នកគួរតែទិញនូវស្បែកជើងកីឡាណាដែលអ្នកលេងជាញឹកញាប់ ប្រហែល មួយសប្តាហ៍ 3 ដង ជាដើម។
  • ត្រូវវាស់ជើងរៀងរាល់ពេលអ្នកទៅទិញស្បែកជើងថ្មី ឬ ទៅសាកល្បងតែម្តង រិតតែល្អ។ ធ្វើយ៉ាងណា អោយមេជើងរបស់អ្នកអាចកំរើកបានខ្លះ និង កែងជើងមានការរឹបបានល្អ កុំអោយវារបូតពេលពាក់។
  • ពេលសាកល្បងត្រូវ ដើរ ឬ រត់សាកមើល មុននឹងសំរេចចិត្ត។

 

 

អានបន្ត

1005

របាយការណ៍ថ្មី: Grand Theft Auto 6 កំពុងតែនៅក្នុងគំរោងការបង្កើត, Rockstar ម្តងនេះកំពុងពិចារណាពីការដាក់បញ្ចូលទីក្រុងតូក្យូ

ហ្គែម

27/03/2016

gta-6-fighting-max-payne-4-for-next-rockstar-release-date-gta-6-380959

 

ពាក្យចចាមអារាមថា Grand Theft Auto 6 ដែលគេហៅថា GTA 6 ហើយស្រុកខ្មែរយើងនិយមហៅថាចោរលួចឡាននោះ គឺកំពុងតែនៅក្នុងគំរោងការបង្កើត។ ប្រភពមួយដែលមានទំនាក់ទំនងស្និទ្ធនឹងក្រុមហ៊ុន Rockstar និយាយទៅ Techradar ដោយអះអាងថាចំណងជើងនាពេលខាងមុខនេះគឺនៅក្នុងដំណាក់កាលបឋមនៃការផលិតនិងទីតាំងក៏មិនទាន់បានសម្រេចចិត្តនៅឡើយនោះទេ។ទោះជាយ៉ាងនេះក្តីការបោះពុម្ភនេះត្រូវបានប្រាប់ថា ក្រុមអ្នកអភិវឌ្ឍកំពុងតែពិចារណាពីដាក់ទីក្រុងតូក្យូក្នុង GTA 6 នេះ។

” Rockstar បានមកទស្សនាទីក្រុងរបស់ប្រទេសជប៉ុនជាច្រើនឆ្នាំមកហើយដើម្បី វាយតម្លៃពីសក្តានុពលរបស់ខ្លួនសម្រាប់ GTA Game ពេញលេញ, ប៉ុន្តែទីបំផុតគំនិតនេះត្រូវបានបញ្ចូល ” នេះបើតាមភ្នាក់ងារ Techradar ប៉ុន្តែគំនិតនេះត្រូវបានបរាជ័យដោយសារតែហេតុផលមួយចំនួនហើយ ” បញ្ហា ” មួយទៀតគឺជាប្រព័ន្ធផ្លូវថ្នល់របស់ទីក្រុងតូក្យូ ។ជាក់ស្តែងការផ្លាស់ប្តូរយីហោនៅខាងក្រៅនៃសហរដ្ឋអាមេរិកគឺជាភារកិច្ចដ៏ពិបាកសំរាប់ពួកគេ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះ GTA វត្តថ្មីនេះ? តើប្រិយមិត្តចង់ឃើញ GTA វត្តថ្មីនេះមានបញ្ចូលទីក្រុងតូក្យូដែរឬទេ?

អានបន្ត

943

Surface Book ថ្មី ដែលជា Laptop កាត់ Tablet ដំបូងរបស់ក្រុមហ៊ុន Microsoft

បច្ចេកវិទ្យា

08/10/2015

មុននេះក្រុមហ៊ុន Microsoft បានប្រកាសកុំព្យូទ័រ ពីរថ្មីដែលជា Surface Pro 4 (ដែលពួកខ្ញុំបានបកស្រាយក្នុងអត្ថបទមួយនេះ) និង Surface Book។  ក្នុងអត្ថបទនេះខ្ញុំនឹងរៀបរាប់អំពី Surface Book ដែលជាផលិតផលដែលទាក់ទាញភាពភ្ញាក់ផ្អើលពីសំណាក់អតិថិជនជាច្រើន ជាពិសេសអ្នកជំនាញមួយចំនួនដែលត្រូវកាប្រើកុំព្យូទ័រដែលមានល្បឿនលឿន។ Microsoft បានឆ្លើយតបនឹងអ្នកទាំងនោះដោយ Surface Book ដែលជា Laptop ទំហំ 13.5 អ៊ីញដំបូងបង្អស់របស់ក្រុមហ៊ុន Microsoft ហើយវាមិនមែនត្រឹមតែជា Laptop ប៉ុណ្ណោះទេ តែវាជា Laptop កាត់ Tablet ដែលក្រុមហ៊ុន Microsoft បានអះអាងថា Laptop-Tablet មួយនេះអាចដំណើរការបានល្អជា MacBook របស់ក្រុមហ៊ុន Apple ដល់ទៅពីរដងឯនោះ។ Surface Book គឺត្រូវបានឌីហ្សាញយ៉ាងល្អប្រណីតដើម្បីងាយស្រួលក្នុងការប្រើជាមួយនឹង Mouse, Touch, និង Surface Pen របស់វា។

151006154909-microsoft-surface-book-780x439

អ្នកអាចប្រើ Surface Book ជាលក្ខណៈ Laptop ដែលមានកម្លាំងដំណើរការពេញបាននៅពេលដែលវានៅភ្ជាប់ជាមួយនឹង Keyboard របស់វា ហើយបើអ្នកចង់ប្រើវាជាលក្ខណៈ Tablet ដើម្បីងាយស្រួលក្នុងការយកទៅតាមខ្លួននោះ អ្នកគ្រាន់តែផ្ដាច់ អេក្រង់ 13.5 អ៊ីញ របស់វាចេញពី Keyboard ដោយចុចប៊ូតុងរបស់វានោះជាការស្រេច តែវាមិនមានដំណើរការខ្លាំងដូចពេលដែលវាកំពុងនៅភ្ជាប់ជាមួយនឹង Keyboard របស់វានោះទេ។ ហើយលើសពីនេះផងដែរ ដោយ Surface Book មានភ្ជាប់មកជាមួយនឹង Surface Pen ស្រាប់ អ្នកក៏អាចប្រើ Surface Book ធ្វើជាផ្ទាំងសម្រាប់គូររូប និងឌីហ្សាញរបស់ផ្សេងៗយ៉ាងងាយស្រួលជាមួយនឹងកម្លាំងដំណើរការពេញរបស់វាបានផងដែរ ដោយគ្រាន់តែផ្ដាច់អេក្រង់ចេញពី Keyboard ដូចជាពេលអ្នកចង់ប្រើវាជា Tablet រួចហើយត្រឡប់អេក្រង់នោះ ហើយភ្ជាប់វាជាមួយនឹង Keyboard របស់វាវិញ នោះអ្នកនឹងបានផ្ទាំងសម្រាប់គូររូប និងឌីហ្សាញផ្សេងៗ ដែលអាចប្រើប្រាស់កម្មវិធីធំៗបានយ៉ាងងាយ។

en-INTL-PDP0-Atlas-Devices-CR9-00001-P2

 

en-INTL-PDP0-Atlas-Devices-CR9-00001-P1

 

en-INTL-PDP0-Atlas-Devices-CR9-00001-P4

 

រូបរាង និងការឌីហ្សាញផ្នែកខាងក្រៅរបស់ Surface Book

Surface Book មានទម្ងន់ត្រឹមតែ 700 ក្រាមតែប៉ុណ្ណោះសម្រាប់អេក្រង់របស់វា ដែលមានកម្រាស់ 7.7 មីលីម៉ែត្រ ហើយវាមានទម្ងន់សរុប 1.516 គីឡូក្រាម (អេក្រង់ + keyboard) ដែលមានកម្រាស់ចន្លោះពី 13 ទៅ 22.8 មីលីម៉ែត្រ។ Surface Book មានមកជាមួយនឹងអេក្រង់ touchscreen ទំហំ 13.5 អ៊ីញ PixelSense ដែលមានទំហំ resolution ដល់ទៅ 3000 x 2000 ជាមួយនឹងដង់ស៊ីតេភិចស៊ែល 267 PPI (ភិចស៊ែលក្នុងមួយអ៊ីញ)។

1c205eac-25c8-4ec4-94d8-00864aa6d6c4

ចំពោះការឌីហ្សាញផ្នែកខាងក្រៅវិញ សម្បកក្រៅរបស់ Surface Book គឺធ្វើអំពីលោហៈធាតុ Magnesium ដែលមានព៌ណ ប្រាក់ ដែលជាជាតិលោហៈធាតុដូចនឹងសម្បកក្រៅ Macbook Pro របស់ក្រុមហ៊ុន Apple ដែរ។ នៅខាងផ្នែកអេក្រង់របស់ Surface Book គឺមានប៊ូតុងសម្រាប់តម្លើងសម្លេង, ប៊ូតុងសម្រាប់បើកឲ្យ Surface Book មានដំណើរការ និងរន្ធសម្រាប់ដាក់ headphone ហើយវាក៏មានភ្ជាប់ជាមួយនឹង ការមេរ៉ាមុខ ដែលមានទំហំ 5.0 MP (មេហ្គាភិចស៊ែល) និងកាមេរ៉ាក្រោយទំហំ 8.0 MP ដែលអាចថតវីដេអូ full HD (1080p) បាន។ រីឯខាងផ្នែក keyboard វិញ វាមាន​ port សម្រាប់ USB 3.0 ចំនួនពីររន្ធ, port សម្រាប់ SD Card មួយរន្ធ, រន្ធសម្រាប់បញ្ចូលថ្ម, mini Display Port និង SurfaceConnect™ សម្រាប់ភ្ជាប់ keyboard ជាមួយនឹងអេក្រង់របស់វា។ ហើយចំពោះ keyboard ផ្ទាល់ វាមានសម្លេងស្ងាត់ល្អនៅពេលអ្នកវាយអក្សរ និងមានបញ្ចេញពន្លឺងាយស្រួលក្នុងការវាយអក្សរនៅក្នុងស្ថានភាពងងិត។ Surface Book មាន Trackpad ធ្វើពីកញ្ចក់ងាយស្រួលក្នុងការប្រើ ហើយអ្នកអាចបញ្ជាជាមួយមុខងារ Multi-touch បានជាមួយនឹងម្រាមដៃរហូតដល់ទៅប្រាំម្រាម។

a203d35d-e1d1-4c47-a310-f7ad1441a17a

51cc00a6-3336-4e77-9a04-f87e7064f82c

c08db1af-7529-4f61-882a-cdbb6233c7ae

b25a6db2-5b33-4490-8135-7cb3c701d7fd

e60d77a0-b99e-485a-ad99-f74d722b3fa1

microsoft-surface-book-release-date-price-specs-touchpad-hands-on

 

កន្លែង ដែលអ្នកអាចបត់ laptop Surface Book នេះបាន គឺត្រូវបានឌីហ្សាញខុសប្លែកពី laptop ផ្សេងៗដ៏ទៃទៀតដែលយើងធ្លាប់បានឃើញ។ ក្រុមហ៊ុន Microsoft បានហៅវាថា Dynamic Fulcrum ដែលវាអាចបត់បែនបានល្អនិងមានលក្ខណៈរលូន ហើយឈប់នឹងល្អនៅកន្លែងដែលអ្នកចង់ឲ្យវាឈប់។

surfacebook

microsoft-surface-book-2.0

 

ការដំណើរការផ្នែកខាងក្នុងរបស់ Surface Book

Surface Book មានភ្ជាប់មកជាមួយនឹង CPU ជំនាន់ទី 6 Intel Core i5 និង Core i7 រួមទាំង GDDR5 memory ដែលអាចតម្លើងដល់ទៅ 16GB RAM ហើយអ្នកអាចជ្រើសរើស GPU ទៅតាមតម្រូវការរបស់អ្នក ដែលវាមាន i5: Intel® HD graphics 520 (non-GPU) និង i5/i7: NVIDIA GeForce Graphics Processor (GPU)។ ជាមួយនឹងបច្ចេកវិទ្យានេះ អ្នកអាចប្រើកម្មវិធីធំៗដូចជាកម្មវិធីគូររូប ឌីហ្សាញ កែវីដេអូ និងរូបភាព និងកម្មវីធីផ្សេងៗជាច្រើនទៀតនៅលើ Surface Book នេះបានដោយរលូន និងមិនចាំបាច់ខ្វល់ថាវាអាចឆាប់អស់ថ្មនោះទេ។ ចំពោះថ្មរបស់ Surface Book ក្រុមហ៊ុន Microsoft បានអះអាងថាវាអាចកាន់បានដល់ទៅ 12 ម៉ោងឯនោះបើអ្នកបើកវីដេអូរហូត និងអាចកាន់បានដល់ទៅ 2-3 ថ្ងៃបើអ្នកដាក់វាឲ្យ Sleep ចោល ឬមិនសូវប្រើវាច្រើន។

surface-book-nvidia-gpu-100620077-orig

បន្ថែមពីនេះ Surface Book មានភ្ជាប់នូវឧបករណ៍ផ្ទុក (Storage) ជា Solid State Drive (SSD) ដែលមានល្បឿន read/write លឿនជាង Hard Disk Drive (HDD) ធម្មតា ហើយអ្នកក៏អាចជ្រើសរើសទំហំ storage ក្នុង Surface Book បានផងដែរ ដែលមាន 128GB, 256GB, 512GB, និង 1TB។ Surface Book ប្រើកម្មវិធី software Window 10 Pro ដែលអាចប្រើជាមួយនឹង Microsoft Office បានយ៉ាងល្អជាមួយគ្នាផងដែរ ជាមួយនឹង Surface Pen និងបច្ចេកវិទ្យាថ្មីៗរបស់ Surface Book ទាំងអស់។

 

 

Surface Book នឹងចាប់ផ្ដើមមានលក់នៅឯប្រទេសអាមេរិក និងប្រទេសមួយចំនួនទៀត នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ នេះ ក៏ប៉ុន្តែអ្នកអាចធ្វើការ Pre-order បានចាប់ពីឥឡូវនេះទៅបាន។ តម្លៃរបស់ Surface Book គឺខុសគ្នាទៅតាមជម្រើសរបស់អ្នកទៅលើ CPU, GPU, ទំហំ storage, និង ទំហំ memory របស់វា ដែលមានតម្លៃចាប់ផ្ដើមពី $1,499 ឡើងទៅ។

អានបន្ត

1781

ការនែនាំពី 2016 LEXUS RX ដែលមានម៉ូដែល RX 350, RX 450h Hybrid និង F Sport Version នៃម៉ូដែលទាំងពីរ

យានយន្ត

07/10/2015

Lexus គឺជាក្រុមហ៊ុនផលិតរថយន្តទំនើបៗ និងជាក្រុមហ៊ុន ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន TOYOTA។ Lexus បានបង្ហាញនូវរថយន្តទំនើបថ្មីៗមួយចំនួនក្នុងកម្មវិធី New York International Auto Show ដែលធ្វើឡើងនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១៥ នៅទីក្រុង New York ប្រទេសអាមេរិក ហើយក្នុងនោះផងដែរ ក្រុមហ៊ុន Lexus ក៏បានបង្ហាញនូវរថយន្តស៊េរី Lexus RX ជំនាន់ទី 4 ថ្មីស៊េរីឆ្នាំ  2016 ដែលត្រូវបានឌីហ្សាញសារជាថ្មីយ៉ាងស្រស់ស្អាតផ្សំជាមួយនឹងបច្ចេកវិទ្យាខ្ពស់ ហើយស៊េរី Lexus RX នេះ មានដល់ទៅ 4 ម៉ូដែលផ្សេងគ្នាដែលមានដូចជា RX 350 (FWD & FWD), RX 450h Hybrid version (FWD & AWD), និង F Sport version (Only AWD) នៃម៉ូដែលទាំងពីរ ដែលនេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Lexus បានបង្កើតជា F Sport version សម្រាប់ម៉ូដែល Hybrid របស់ពួកគេ។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

2016 Lexus RX ត្រូវបានកែរូបរាងថ្មី​

Lexus RX ឆ្នាំ 2016 (RX 350, RX 450h Hybrid, និង RX F Sport version របស់ពួកវា) ត្រូវបានឌីហ្សាញកែរូបរាងកាន់តែស្អាត និងឡូយជាងមុន និងមើលទៅកាន់តែមានលក្ខណៈ sport ជាងស៊េរីមុនៗ ហើយវាមានប្រវែងបណ្ដោយ 192.5 អ៊ីញ, ប្រវែងទទឹង 74.6 អ៊ីញ, និងមានកំពស់ 66.5 អ៊ីញ។ Lexus RX ត្រូវបានកែនៅកន្លែងជាច្រើនដូចជា ចង្កៀង LED ខាងមុខ និងខាងក្រោយ, សំណាញ (emboldened spindle grille) ដែលនៅពីខាងមុខរថយន្ត, និងមានមកជាមួយនឹងកង់ទំហំ 20 អ៊ីញ ដែលធ្វើពីអាឡុយមីញ៉ូម ធំជាងស៊េរីមុនដែលមានកង់ត្រឹមតែ 19 អ៊ីញ។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

FCV-RX-2000x1100-LEX-RXH-MY16-0004

 

ផ្នែកខាងក្នុងនៃរថយន្ត Lexus RX ស៊េរីឆ្នាំ 2016 នេះ ត្រូវបានឌីហ្សាញ និងកាត់តម្រឹមដោយប្រើបច្ចេកវិទ្យាទំនើបៗដោយក្រុមហ៊ុន Yamaha និងប្រើប្រាស់នូវវត្ថុធាតុដើមល្អៗប្រណីតដូចជាស្បែក និងឈើល្អៗជាដើម ដើម្បីបញ្ជាក់នូវភាពហុឺហារ និងភាពទំនើបនៃរថយន្ត។ លើសពីនេះ វាក៏មានភ្ជាប់មកជាមួយនូវអេក្រង់សម្រាប់មើល និងបញ្ជាមុខងារជាច្រើនក្នុងរថយន្តដែលមានទំហំដល់ទៅ 12.3 អ៊ីញ ដែលអ្នកអាចដាក់មើលផែនទីបានពេញមួយអេក្រង់បានផងដែរ ហើយនៅពីក្រោយកៅអីរបស់អ្នកបើកបរ និងកៅអីអ្នកជិះខាងមុខ ក៏មានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 11.6 អ៊ីញសម្រាប់ឲ្យអ្នកអង្គុយនៅខាងក្រោយបានមើលពីកម្មវិធីកម្សាន្តផ្សេងៗបានផងដែរ។ រីឯកញ្ចក់នៅលើដំបូលរថយន្ត វាមានទំហំធំជាងមុនដែលមានរាងជាចតុកោណកែង អាចឲ្យអ្នកមើលទៅមេឃ ឬមើលផ្កាយពេលយប់បានយ៉ាងច្បាស់ល្អ។ ចំពោះទំហំនៅខាងក្នុងរថយន្ត គឺវាមានទំហំធំជាងស៊េរីមុនៗ ដែលធ្វើឲ្យមានអារម្មណ៍ធំទូលាយមិនចង្អៀតនៅពេលជិះនៅខាងក្នុង។

ការឌីហ្សាញផ្នែកខាងក្នុងរថយន្ត

ការឌីហ្សាញផ្នែកខាងក្នុងរថយន្ត

 

FCV-RX-2000x1100-LEX-RXH-MY16-0006

 

2016-lexus-rx-first-drive-34-1280x720

 

2016-lexus-rx-first-drive-53-1280x720

 

បង្អួច Moonroof

បង្អួច Moon roof

 

FCV-RX-2000x1100-LEX-RXH-MY16-0002.01

 

ការដំណើរការនៃរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

2016 Lexus RX មាន ៤ ម៉ូដែល៖ RX 350, RX 350 F Sport version, RX 450h Hybrid, និង RX 450h F Sport Version។ Lexus RX 350 និង F Sport version របស់វា មានភ្ជាប់ជាមួយនឹងម៉ាស៊ីន 3.5-Liter V6 ផ្គុំគ្នាជាមួយនឹង eight-speed automatic transmission ដែលអាចផ្ដល់កម្លាំងបានដល់ទៅ 295 សេះ (Horsepower)។ រីឯ Lexus RX 450h Hybrid និង F Sport version របស់វាវិញ គឺភ្ជាប់មកជាមួយនឹងម៉ាស៊ីន Atkinson-cycle 3.5-Liter V6 ដូចគ្នា តែអាចផ្ដល់កម្លាំងបានត្រឹមតែ 259 សេះ (Horsepower) ប៉ុណ្ណោះ ក៏ប៉ុន្តែបើបូកសរុបជាមួយនឹង electric motor generator ដែលមានក្នុង RX Hybrid version នេះ វាអាចផ្ដល់កម្លាំងបានដល់ទៅ 308 សេះ (Horsepower) ឯនោះ។ ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនរបស់ Lexus RX ទាំងអស់ គឺសុទ្ធតែអាចសន្សំសំច្ចៃប្រេង និងបញ្ចេញជាតិកាបូនតិច ហើយជាពិសេសនោះគឺមានភាពស្ងាត់ល្អនៅពេលដំណើការ។

2016 Lexus RX 350 engine

2016 Lexus RX engine

 

Lexus Safety System+

ក្រុមហ៊ុន Lexus បានគិតដល់សុវត្ថិភាពនៃការបើកបររបស់អ្នកជាចំបង ដូច្នេះប្រព័ន្ធ Lexus Safety System+ ក៏ត្រូវបានដាក់បញ្ចូលក្នុង Lexus RX ស៊េរីឆ្នាំ 2016 នេះផងដែរ។ ប្រព័ន្ធ Lexus Safety System+ នេះមានមុខងារជាច្រើនសម្រាប់សម្រួល និងធានាឲ្យបាននូវសុវត្ថិភាពនៃការបើកបររបស់អ្នក ដែលមានដូចជា Pre-Collision System (PCS) ដែលអាចជួយចាប់ហ្វ្រាំងបានស្វ័យប្រវត្តិនៅពេលដែលមានការឈប់ភ្លាមៗ, Automatic Hi-Beam ដែលអាចជួយឲ្យអ្នកមើលឃើញងាយស្រួលនៅពេលយប់, Lane Keep Assist ដែលអាចជួយឲ្យអ្នកស្ថិតនៅក្នុងផ្លូវ, Dynamic Radar Cruise Control ដែលអាចជួយរថយន្តរបស់អ្នកឈប់បាននៅនឹងកន្លែង, និងមុខងារផ្សេងៗជាច្រើនទៀត។

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

បន្ថែមពីនេះ Lexus RX ស៊េរីថ្មីនេះ ក៏មានមកជាមួយនូវមុខងារដែលអាចឲ្យរថយន្តមានភាពនឹងល្អ នៅពេលបើកបរគ្រប់កាលៈទេសៈ។ Adaptive Variable Suspension (AVS) ត្រូវបានដាក់បញ្ចូលក្នុង Lexus RX ថ្មីនេះជាលើកដំបូងបង្អស់។ AVS គឺប្រព័ន្ធដែលអ្នកអាចផ្លាស់ប្តូរ Mode នៃដំណើរការរបស់រថយន្តទៅតាមស្ថានភាពនៃផ្លូវ និងអាកាសធាតុ ដែលមានដូចជា Eco Mode, Normal Customize Mode, និង Sport S/S+ Mode ដែលមានក្នុង RX F Sport version។ កន្លែងបញ្ជា AVS នេះគឺស្ថិតនៅខាងស្ដាំដៃអ្នកបើកបរ នៅចំកណ្ដាលរវាងកៅអីអ្នកបើកបរ និងកៅអីអ្នកជិះខាងមុខ នៅជិតចង្កឹះលេខនិងកន្លែងដាក់កំប៉ុងទឹក ហើយអ្នកអាចជ្រើសយក Mode ដែលអ្នកត្រូវការបានដោយគ្រាន់តែបង្វិលវាទៅ Mode នោះ។

FCV-RX-2000x1100-LEX-RXG-MY16-0011.01

 

Adaptive Variable Suspension (AVS)

Adaptive Variable Suspension (AVS)

 

RX F Sport Version

សម្រាប់អ្នកដែលចង់បាន Lexus RX ថ្មីនេះជាមួយនឹង ដំណើរការល្អជាងធម្មតា និងមានលក្ខណៈ Sport ជាងនេះ អ្នកអាចរកទិញ RX F Sport version របស់ RX 350 RX និង  RX 450h Hybrid បាន ក៏ប៉ន្តែវាមានសម្រាប់តែ AWD (All-Wheel Drive) តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Lexus បានផលិតជា F Sport version សម្រាប់រថយន្ត Hybrid របស់ពួកគេ។

15-04-02-lexus-rx-2016-family

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

landscape-1427896657-nyias-2016-lexus-rx-350-f-sport-001

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

ចំពោះ RX F Sport version នេះ វាមានលក្ខណៈពិសេសរបស់វានៅខាងរូបរាង និងការដំណើរការ ដែលធ្វើឲ្យវាមានលក្ខណៈខុសប្លែកពី version ធម្មតា។ ចំពោះផ្នែករូបរាង អ្នកនឹងឃើញមានស្លាក F Sport នៅកន្លែងមួយចំនួននៅលើតួររថយន្ត និងក្នុងរថយន្ត ហើយការឌីហ្សាញនៅខាងក្នុងរថយន្តក៏ត្រូវបានធ្វើឲ្យកាន់តែមានលក្ខណៈ Sport ផងដែរ។ រីឯខាងដំណើរការរបស់ RX F Sport version វិញ វាជួយឲ្យរថយន្តកាន់តែមានលំនឹងកាន់តែនឹងនៅពេលបើកបរក្នុងល្បឿនលឿនគ្រប់ស្ថានភាពផ្លូវ និងអាកាសធាតុ។ បន្ថែមពីនេះ AVS ដែលបានរៀបរាប់ខាងលើ ក៏មានបន្ថែមនូវ S+ Mode ផងដែរក្នុង RX F Sport version សម្រាប់ឲ្យអ្នកបើកបរទទួលបាននូវបទពិសោធន៍នៃការបើកបរក្នុងលក្ខណៈ Sport ។

 

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

រូបភាពរថយន្ត Lexus RX ស៊េរីឆ្នាំ 2016

 

សរុបមក រថយន្ត Lexus RX ស៊េរីថ្មីនេះ គឺពិតជាល្អប្រណីត និងឡូយ ហើយសាកសមជាមួយនឹងអ្នកដែលមានឋានៈខ្ពង់ខ្ពស់ និងអ្នកដែលចូលចិត្តរថយន្តទំនើបបែប Sport។ រថយន្ត Lexus RX ថ្មីស៊េរីឆ្នាំ 2016 របស់ក្រុមហ៊ុន Lexus នេះនឹងមានចេញលក់ឆាប់ៗនៅប្រទេសអាមេរិក និងប្រទេសមួយចំនួនទៀតនៅក្នុងចុងឆ្នាំ 2015 នេះ។ ហើយយើងក៏នឹងឃើញមានរថយន្តថ្មីនេះបើកបរលើផ្លូវនៅក្នុងប្រទេសកម្ពុជាយើងឆាប់ៗនេះផងដែរ។

អានបន្ត

1234

iPad Pro ថ្មីរបស់ក្រុមហ៊ុន Apple ដែលមានទំហំ ១២,៩ អ៊ីញ

បច្ចេកវិទ្យា

11/09/2015

ក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់អំពីលក្ខណៈពិសេសៗថ្មីៗរបស់ iPad Pro ដែលក្រុមហ៊ុន Apple ទើបតែនឹងប្រកាសថ្មីៗនេះ។ iPad Pro មានទំហំស្គ្រីនដល់ទៅ ១២,៩ អ៊ីញ ដែលផ្ទុកចំនួនភិចស៊ែលដល់ទៅ ៥,៦ លាន​ផិចស៊ែល (២៧៣២ × ២០៤៨ ភិចស៊ែល) ញឹកជាងទំហំមេហ្គាភិចស៊ែលរបស់ Macbook Pro ដែលធ្វើឲ្យមានការងាយស្រួលដល់ការធ្វើការងារ ការលេងហ្គេម ការកម្សាន្តផ្សេងៗជាច្រើនទៀត។ វាមានកម្រាស់ ៦,៩ មីលីម៉ែត្រ និងមានទម្ងន់ ៧១៣ ក្រាម ហើយថ្មរបស់វាអាចកាន់បានរហូតដល់ទៅ ១០ ម៉ោង។

រូបភាបរបស់ iPad Pro

រូបភាបរបស់ iPad Pro

 

Processor ជំនាន់ថ្មី A9X 64-bit

រូបភាព Processor A9X ដកស្រង់ចេញពីវែបសាយ iDownloadblog

រូបភាព Processor A9X ដកស្រង់ចេញពីវែបសាយ iDownloadblog

iPad Pro មានភ្ជាប់មកជាមួយនូវ processor ជំនាន់ថ្មី គឹ A9X 64-bit ដែលដើរលឿនជាង A8X ដែលជា processor ជំនាន់មុនដល់ទៅ ១,៨ដងខាងផ្នែក CPU និងដំណើរការល្អជាងមុនដល់ទៅ ២ដង ខាងផ្នែក GPU។ ពិសេសជាងនេះ ជាមួយនឹង A9X processor នេះ គឺមានន័យថាអ្នកអាចកែសម្រួលវីដេអូ 4K បានដល់ទៅ ៤ វីដេអូក្នុងពេលតែមួយ ហើយក៏អាចធ្វើការងារខាងដេគ័រ ខាងឌីហ្សាញ និងការរបស់អ្នកជំនាញផ្សេងៗ ដែលត្រូវការប្រើប្រាស់ Programs ធំៗបានយ៉ាងងាយស្រួលនិងដើរលឿនផងដែរ នៅលើ iPad Pro ថ្មីនេះ។

 

iPad Pro មានភ្ជាប់មកជាមួយកម្មវិធី iOS9

iOS9 គឺជា Operating System ថ្មីទាន់សម័យ និងមានសុវត្ថិភាពជាងគេបំផុត របស់ក្រុមហ៊ុន Apple។ iOS9 បានទាញយកផលប្រយោជន៏របស់ Processor A9X របស់ iPad Pro ដើម្បីជួយសម្រួលដល់ការងាររបស់អ្នក និងជំនះរាល់ឧបសគ្គ ដែលអ្នកធ្លាប់ជួបពីមុនជាមួយឧបករណ៍គ្រឿងអេឡិចត្រូនីចដែលដើរយឺតនិងប៉ះពាល់ដល់ការងារអ្នក។ លើសពីនេះ ជាមួយនឹង Multitasking អ្នកអាចប្រើប្រាស់ Apps ចំនួន ២ ក្នុងពេលតែមួយបានយ៉ាងងាយ ដោយសារតែ iPad Pro មានអេក្រង់ធំស្រាប់។ ហើយ Siri និង Spotlight Search ក៏ដូចជាមុខងារដ៏ទៃផ្សេងៗទៀតនៅក្នុង iOS9 ដែល ក្រុមហ៊ុន Apple បានធ្វើឲ្យប្រសើរឡើងនោះ ក៏កាន់តែមានប្រយោជន៍យ៉ាងខ្លាំងនៅក្នុងការប្រើប្រាស់ iPad Pro ផងដែរ។

 

លក្ខណៈពិសេសផ្សេងៗទៀត

iPad Pro ក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសផ្សេងៗជាច្រើនទៀតដូចជា កាមេរ៉ា ៨ មេហ្គាភិចស៊ែល (8MP iSight) និង កាមេរ៉ាមុខ FaceTime HD, 802.11ac Wi-Fi  MIMO, និង Touch ID ជាដើម។ ជាពិសេសជាងនេះទៀត iPad Pro មានភ្ជាប់ជាមួយ Speaker ដល់ទៅ ៤ ដែលជួយឲ្យ បទពីសោធនៃការស្ដាប់ចម្រៀងរបស់អ្នកកាន់តែប្រសើរឡើង ហើយ Speaker ទាំង ៤ នោះមានសម្លេងលឺជាង Speaker របស់ iPad Air ដល់ទៅ ៣ ដង និង អាចលៃតម្រូវប្រេកង់ចម្រៀងរបស់អ្នកដោយស្វ័យប្រវត្តិន៍ ឲ្យលឺស្មើពិរោះល្អទោះបីអ្នកកាន់ iPad Pro របស់អ្នកយ៉ាងណាក៏ដោយ។

 

ប្រដាប់ប្រើប្រាស់បន្ថែមរបស់ iPad Pro (iPad Pro Accessories)

iPadProKeyboardCover

រូបភាពរបស់ iPad Pro និង Keyboard Case

iPad Pro ក៏អាចប្រើប្រាស់ជាមួយនឹងឧបករណ៍ខាងក្រៅបន្ថែម ដែលក្រុមហ៊ុន Apple បានផលិត និង​ឌីហ្សាញជាពិសេសសម្រាប់ iPad Pro ផងដែរ ដែលឧបករណ៍ទាំងនោះមានដូចជា Keyboard Case ដែលភ្ជាប់ជាមួយនឹង iPad Pro តាមរយៈ connectors របស់វា និង ខ្មៅដៃ Apple (Apple Pencil) ដែលក្រុមហ៊ុន Apple ផលិតជាពិសេសសម្រាប់ប្រើជាមួយ iPad Pro ដែលវាអាចវាស់ដឺងពីសម្ពាធកម្លាំងដៃរបស់អ្នកនៅពេលដែលអ្នកចុចនៅលើ​អេក្រង់របស់ iPad Pro បានយ៉ាងងាយ និងធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចសរសេប្រើប្រាស់ខ្មៅដៃ និងក្រដាស់ធម្មតាអីញ្ចឹង។

រូបភាបរបស់ Apple Pencil

រូបភាពគ្រឿងខាងក្នុងរបស់ Apple Pencil

 

ថ្ងៃចេញលក់ជាផ្លូវការ និងតម្លៃរបស់ iPad Pro

រូបភាបរបស់ iPad Pro

រូបភាពរបស់ iPad Pro

អ្នកអាចរកទិញ iPad Pro ថ្មីនេះបាននៅខែវីច្ឆកា នៅក្នុងតម្លៃចាប់ពី ៧៩៩ ដុល្លាអាមេរិកឡើងទៅសម្រាប់ iPad Pro 32GB និង ៩៤៩ ដុល្លាអាមេរិក សម្រាប់ iPad Pro 128GB។ ហើយអ្នកក៏អាចរកទិញ iPad Pro 128GB ដែលអាចប្រើប្រាស់ទិន្នន័យ 4G LTE បានផងដែរនៅក្នុងតម្លៃ ១០៧៩ ដុល្លាអាមេរិក។ ហើយចំពោះ Keyboard Case អ្នកអាចរកទិញបានក្នុងតម្លៃ ១៦៩ ដុល្លាអាមេរិក និង Apple Pencil ក្នុងតម្លៃ ៩៩ ដុល្លាអាមេរិក។

 

នេះគឺជាវីដេអូរៀបរាប់អំពី iPad Pro ថ្មីរបស់ក្រុមហ៊ុន Apple

 

ជាទីបញ្ចប់នេះ ខ្ញុំសូមបញ្ជាក់ថា iPad Pro ថ្មីរបស់ក្រុមហ៊ុន Apple នេះគឺជាឧបករណ៍ដែលមនុស្សភាគច្រើនចូលចិត្ត និងបានទន្ទឹងរងចាំជាយូរមកហើយ ជាពិសេស អ្នកឌីហ្សាញ អ្នកដេគ័រ អ្នកគូសប្លង់ និងអ្នកជំនាញខាងផ្នែកផ្សេងៗជាច្រើនទៀត ពីព្រោះ iPad Pro មានឥទ្ធិពលខ្លាំងក្នុងការប្រើកម្មវីធីផ្សេងៗ មានអេក្រង់ធំងាយស្រួលប្រើ និងជាពិសេសនោះគឺអាចប្រើជំនួសកុំព្យូទ័របាន ហើយក៏អាចប្រសើរជាងកុំព្យូទ័រមួយចំនួនផងដែរក៏ថាបាន។

អានបន្ត

1137

ណែនាំឲ្យស្គាល់ហ្គេម Counter-Strike: Global Offensive

ហ្គែម

08/09/2015

នៅក្នុងពិភពហ្គែម មានហ្គែមជាច្រើនដែលជាហ្គែមដែលពេញនិយម​ ដូចជា DotA, DotA 2, League of Legend, Call of Duty, Counter-Strike, ជាដើម។ ក្នុងនោះ​ Counter-Strike ជាហ្គែមមួយដែល​ គេបានយកទៅដាក់នៅក្នុងការប្រកួតធំនាៗ។​

Counter strike ជា​ហ្គែម​របស់​ក្រុមហ៊ុនvalve ហើយក៏បាន​update ជាច្រើនជំនាន់ណាស់មកហើយ ប៉ុន្តែ​ គេបានសង្កេតឃើញថា ជំនាន់ចុងក្រោយដែលមានឈ្មោះថា Counter-Strike: Global Offensive ហៅកាត់ថា CS:GO ជាជំនាន់ដែលមាន​អ្នកលេងច្រើនបំផុត​ ចំនួនដល់ទៅ 9.8លាននាក់ ជាហ្គែមដែលជាប់ចំនាត់ថ្នាក់ទី២ បន្ទាប់ពី Dota2 ។

ដូចដែលអ្នកបានធ្លាប់ដឹងស្រាប់ហើយ CS:GO ជាប្រភេទហ្គែមរបៀបបាញ់គ្នាដោយប្រើកាំភ្លើងច្រើនប្រភេទតាមដែលអ្នកប្រើចូលចិត្ត។ អ្នកលេងអាចជា Terrorist (ដែលអ្នកលេងខ្មែរភាគច្រើនហៅ”ចោរ”) និង Counter-Terrorist ( ប៉ូលីស) អាចលេងក្នុងវគ្គផ្សេងដូចជា ដាក់គ្រាប់បែក (C4), រំដោះចំណាប់ឃ្មាំង, វគ្គបាញ់យកពីន្ទុ, និងវគ្គផ្សេងៗជាច្រើនទៀត។​ CS:GO ថ្មីនេះបានបន្ថែមនូវ របស់មួយចំនួនដែលមិនធ្លាប់មាន នៅក្នុង​ជំនាន់ចាស់​ មានដូចជា៖

  • ម៉ូតហ្គេមថ្មី៖ Deathmatch, Arm Race, Demolition
  • ការបន្ថែមនូវស្បែកម៉ូឌែល (skins)​ ទៅលើអាវុធ
  • Graphic​ របស់ហ្គែមរឹតតែដូចមនុស្សពិតប្រាកដ
  • មានផែនទីជាច្រើនដែលយើងអាចលេងបាន

482184472_preview_Maps

CS:GO ជាហ្គែមដែលអាស្រ័យលើជំនាញរបស់អ្នកលេង និង​ការសហការនៅក្នុងក្រុម។ ទោះជាskinរបស់អាវុធគេ ថ្លៃក៏ដោយ ក៏យើងអាចប្រើអាវុធដែលមានskinថោក​ដើម្បីសំលាប់គេបាន​ដែល   និយាយទៅ skin របស់អាវុធនីមួយៗគឺសំរាប់ជាការលំអរ អាចធ្វើអោយអ្នកកាន់តែមានអារម្មណ៏ចង់លេង។ តារាងតំលៃរបស់ skin មាន​នៅក្នុងគេហទំព័រ CS:GO Stash

អ្នកក៏អាចលេងជាមួយ players ផ្សេងៗបាន គឺអ្នកគ្រាន់តែចូលទៅក្នុង Steam​ (ទាញយកកម្មវិធី Steam នៅទីនេះ បើរអ្នកពុំទាន់មានកម្មវិធីនេះ) រួចជាវហ្គេម CS:GO នៅទីនេះ. តំលៃត្រឹមតែ​​ US$ 14.99 ប៉ុន្នោះ។ គួរចំណាំថា Steam មានការបញ្ចុះតំលៃជាញឹកញាប់ ជាពិសេសពេលកណ្តាលឆ្នាំក្នុងខែមិថុនានិងចុងឆ្នាំក្នុងខែធ្នូ ពេលខ្លះហ្គេម CS:GO ត្រូវបានបញ្ចុះតំលៃដល់ទៅ 67% ឲ្យនៅសល់តែ US$5.00 តែប៉ុណ្ណោះ។ នៅក្នុងនោះក៏មានអ្នកលេងជាខ្មែរច្រើន អ្នកអាចជួបពួកគេនៅក្នុងទំព័រ Facebook ឈ្មោះ CS:GO Cambodia.

ក្រៅពីកម្មវិធីប្រកួតតូចៗជាច្រើន Valves (ក្រុមហ៊ុនដែលបានបង្កើតស៊េរីហ្គេម Counter-Strike នេះ) បានរួបរួមឧបត្ថម្ភនិងរៀបចំកម្មវិធីដន្ដើមពានធំៗ 2ដង ជារៀងរាល់ឆ្នាំ។ ពានទីមួយមានឈោះថា DreamHack ប្រកួតជារៀងរាល់ខែធ្នូជារៀងរាល់ឆ្នាំ។ ពានទីពីរមានឈ្មោះថា EMS Katowice ដែលចាប់ប្រកួតជារៀងរាល់ខែមករារៀងរាល់ឆ្នាំ។ ពានទីបីមានឈ្នោះថា ESL One Cologne ដែលប្រកួតក្នុងខែសីហាជារៀងរាល់ឆ្នាំ។

ខាងក្រោមនេះជារូបភាពនៃការប្រកួត​ESL ONE Cologne 2015 ដែលទើបនឹងចប់នៅពេលថ្មីៗនេះ។

Counter-Strike-Global-Offensive-ESL-One-Cologne-Breaks-Viewership-Records-Crowns-Winner-455771-2 katowice2015_announcement_01 najvacsi-counter-strike-turnaj-104599-8735773

CS:GO ជាហ្គែមមួយប្រភេទ​ សំរាប់ហ្វឺកហាត់នៃការគិតអោយបានឆាប់រហ័ស និង​ បន្ថយនូវភាពតានតឹង។

អានបន្ត