MENU

Xiaomi
Tag Archive

1208

ក្រុមហ៊ុន Xiaomi បានប្រកាស Mi 5s និង Mi 5s Plus ជាផ្លូវការ

បច្ចេកវិទ្យា

28/09/2016

ដូចទៅតាមកាលវិភាគដែលខ្លួនបានកំណត់ នៅពេលនេះក្រុមហ៊ុន Xiaomi បានបញ្ចេញទូរស័ព្ទជំនាន់ក្រោយរបស់ខ្លួនគឺ Xiaomi Mi 5s និង Mi 5s Plus ជាផ្លូវការហើយ ។

mi-5s

Xiaomi Mi 5s

mi-5ss

Xiaomi Mi 5s

Mi 5s មានតួខ្លួនអាលុយមីញ៉ូមដែលផ្ទៃខាងក្រោយមានរាងកោងទាំងសងខាងដូចទៅនិង S7 edge អញ្ចឹង ហើយខ្សែអង់តែនទាំងខាងលើនិងខាងក្រោមគឺស្រដៀងទៅនិងខ្សែអង់តែនរបស់ iPhone ផងដែរ ។ វាមានកាមេរ៉ាក្រោយថ្មីទំហំ 12 megapixel ដែលប្រើប្រាស់ sensor របស់ Sony IMX378 និងមាន aperture ទំហំ F/2.0 រីឯកាមេរ៉ាមុខមានទំហំ 4 megapixel ដែលមាន pixel ទំហំ 2μm និង aperture ទំហំ F/2.0 ។ អេក្រង់របស់វាមានទំហំ 5.15 អ៊ីញ FHD (1920×1080) ជាប្រភេទ IPS-LCD ដែលមានពន្លឺខ្ពស់បំផុតដល់ទៅ 600nits និង contrast 1500:1 ឯណោះ ។

5s-sample-1

រូបថតគំរូ Mi 5s

5s-sample

រូបថតគំរូ Mi 5s

ផ្នែកខាងក្នុងរបស់វាមានបំពាក់ដូចជា បន្ទះឈីប Snapdragon 821, Ram ទំហំ 3GB ឬ 4GB, អង្គផ្ទូកទិន្នន័យ 64GB ឬ 128GB ។ វាមាន Bluetooth 4.2, Wifi dual-band MU-MIMO 802.11ac និង NFC លើសពីនេះទៅទៀត វាក៏មានថាមពលថ្ម 3200mAh អមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស QuickCharge 3.0 តាមរយៈរន្ធដោតសាក USB Type-C ផងដែរ ។ អ្វីដែលថ្មីបំផុតរបស់ស្មាតហ្វូនទាំងពីរនេះគឺ ឧបករណ៍ស្កេនស្នាមម្រាមដៃ ultrasonic fingerprint ដែលជាបច្ចេកវិទ្យា Sense ID របស់ក្រុមហ៊ុន Qualcomm ដែលវាមានសមត្ថភាពអាចស្កេនម្រាមដៃរបស់អ្នកទោះបីជា សើម, មានជាតិខ្លាញ់, ប្រឡាក់ក៏ដោយ។

plus-1

Mi 5s Plus

plus

Mi 5s Plus

បើនិយាយពី Mi 5s Plus វិញគឺមានភាពខុសគ្នាខ្លះៗតែប៉ុណ្ណោះ ។ វាបានបំពាក់កាមេរ៉ាភ្លោះទំហំ 13 megapixel ដែលមួយមានសមត្ថភាពថតរូបភាពជាលក្ខណៈពណ៌ និងមួយទៀតថតជាលក្ខណៈសខ្មៅ ហើយវាមានអេក្រង់ទំហំ 5.7 អ៊ីញ FHD (1920×1080) ។ វាក៏បង្កើន Ram, អង្គផ្ទូកទិន្នន័យ, ថាមពលថ្មផងដែរគឺ 4GB/64GB, 6GB/128GB និង 3800mAh ចំនែកឯឧបករណ៍ស្កេនស្នាមម្រាមដៃគឺស្ថិតនៅផ្នែកខាងក្រោយវិញផ្ទុយពី Mi 5s ។

plus-sample

រូបថតគំរូ Mi 5s Plus

plus-sample-1

រូបថតគំរូ Mi 5s Plus

Mi 5s មានតម្លៃ 299$ សំរាប់ម៉ូដែល 3GB/64GB និង 344$ សំរាប់ម៉ូដែល 4GB/128GB Mi 5s Plus មានតម្លៃ 344$ សំរាប់ម៉ូដែល 4GB/64GB និង 389$ សំរាប់ម៉ូដែល 6GB/128GB ។ ស្មាតហ្វូនទាំងពីរម៉ូដែលមានពណ៌ដូចជា ប្រផេះ, មាស, ទឹកប្រាក់ និងផ្កាឈូក ហើយនឹងចេញលក់នៅថ្ងៃទី 29 ខែកញ្ញា សំរាប់តែប្រទេសចិនតែប៉ុណ្ណោះ ។

អានបន្ត

808

ស្មាតហ្វូនរបស់ Xiaomi ស៊េរីថ្មីអាចនឹងមានកាមេរ៉ាភ្លោះ (dual-camera)

បច្ចេកវិទ្យា

24/09/2016

កាមេរ៉ាភ្លោះ ឬ កាមេរ៉ាពីរ (dual-camera) គឺកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនសព្វថ្ងៃនេះ ហើយក៏មានក្រុមហ៊ុនមួយចំនួនបានបំពាក់វាលើទូរស័ព្ទរបស់ខ្លួនរួចមកហើយដូចជា iPhone 7 Plus របស់ក្រុមហ៊ុន Apple និង Huawei P9 របស់ក្រុមហ៊ុន Huawei ។ បើនិយាយពីកាមេរ៉ាភ្លោះនេះវិញវាមានសមត្ថភាពខ្លាំងខ្លាពិតៗ ដោយវាអាចថតរូបជាប្រភេទ RAW មិនតែប៉ុណ្ណោះវាក៏អាចធ្វើការ Zoom បានឆ្ងាយហើយច្បាស់មិនបែករូបភាពទៀតផង ។

screen-shot-2016-09-23-at-9-31-11-pm

កាលពីថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបង្ហើបអោយឃើញពីរូបភាពមួយដែលទាក់ទងពីស្មាតហ្វូនថ្មីដែលនឺងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ដោយរំលេចជាមួយកាមេរ៉ាភ្លោះ។ ដូចដែលអ្នកបានដឹងរួចទៅហើយថា ក្រុមហ៊ុនចិនមួយនេះ គ្រោងនឹងដាក់បង្ហាញផលិតផលថ្មី នៅព្រឹត្តិការណ៍ ថ្ងៃទី 27 ខែ កញ្ញា ហើយនឹងត្រូវបានគេរំពឹងថាជាការដាក់បង្ហាញ Mi 5S ឬ Mi Note S ។

បើប្រិយមិត្រចង់ជ្រាបច្បាស់សូមរង់ចាំទស្សនានៅថ្ងៃទី 27 ទាំងអស់គ្នា ។ បើមានពត៌មានអ្វីថ្មីក្រុមការងារយើងខ្មូំនឹងជូនដំណឹងដល់អ្នកទាំងអស់គ្នា ។

អានបន្ត

កង់អគ្គិសនី ដ៏ឆ្លាតវៃរបស់ Xiaomi មានរាងតូចច្រឡឹង និងអាចបត់បាន

កីឡា, បច្ចេកវិទ្យា

04/09/2016

បើសិនជាយើងមើលមួយភ្លេតនោះ យើងពិតជាមិនដឹងថាកង់មួយនេះ មានអ្វីអស្ចារ្យនោះទេ។ ពិតណាស់ ព្រោះមើលទៅវាដូចជាកង់ក្បាច់សាម័ញ្ញ ដ៏តូចច្រឡឹងអញ្ចឹង ប៉ុន្តែប្រសិនជាងយើង បានដឹងអំពីបច្ចេកវិទ្យាដ៏ទំនើប និងតម្លៃសមរម្យរបស់វានោះ យើងប្រាកដជាគិតថាកង់អគ្គិសនីមួយនេះពិសេសជាងកង់ធម្មតា ឬកង់អគ្គិសនីដ៏ទៃជាមិនខាន។

xiaomi-QiCYCLE-2

រូបភាពពីគេហទំព័ររបស់ xiaomi

 

ក្រុមហ៊ុន Xiaomi ដែលភាគច្រើនត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃមានតំលៃសមរម្យ ដោយវាត្រូវបានបំផុសគំនិតតាមរយៈផលិតផលរបស់ក្រុមហ៊ុន Apple ហើយមកទល់ពេលនេះ យើងអាចនិយាយបានថាផលិតផលទូរស័ព្ទដៃស្មាតហ្វូន របស់ Xiaomi ទទួលបានភាពជោគជ័យយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្រៅពីទូរស័ព្ទដៃទៅ ក្រុមហ៊ុននេះនៅមានផលិតផលអេឡិចត្រូនិចដ៏មានប្រយោជន៍ជាច្រើនទៀត ក្នុងចំណោមនោះក៏មានរាប់បញ្ចូលនូវកង់អគ្គិសនី ឆ្លាតវៃ Xiaomi The Mi QiCycle នេះផងដែរ។ សំរាប់នៅក្នុងប្រទេសចិនផ្ទាល់ យើងមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែលថាកង់ប្រភេទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់ពួកគេ ពីព្រោះថា ប្រជាជននៅក្នុងប្រទេសនេះ ភាគច្រើននិយមចូលចិត្តការជិះកង់ ជាពិសេសគឺប្រភេទកង់អគ្គិសនីដែលអាចធាក់បាន។

Untitled-1

រូបភាព The Mi QiCycle ពីគេហទំព័ររបស់ xiaomi

 

ថាមពលថ្មអាគុយរបស់ កង់អគ្គិសនី The Mi QiCycle អាចមានសមត្ថិភាពរត់បានចម៉្ងាយផ្លូវ 45 គីឡូម៉ែត្រ ទើបត្រូវការសាកម្តង ដោយថាមពលទាំងអស់នោះគឺបានមកពីការបង្វិលរបស់ម៉ូទ័រ ដែលមានកម្លាំង 250 វ៉ាត់ តាមរយៈថ្មអាគុយ Panasonic ចំនួន 20 គ្រាប់ ដែលមានកម្លាំងថ្ម 2,900 អំពែ បូករួមជាមួយនឹងកម្មវិធីគ្រប់គ្រងថាមពលថ្មដ៏ឆ្លាតវៃផងដែរ។ សម្រាប់ល្បឿនកំពូលរបស់វាគឺ អាចរត់បាន ដល់ទៅល្បឿន 20 គីឡូម៉ែត្រ / ម៉ោង។ ហើយអ្វីដែល កាន់តែពិសេសជាងនេះទៀតគឺ កង់នេះក៏បានភ្ជាប់មកជាមួយនូវកម្មវិធីបច្ចេកវិទ្យាទំនើបៗ មួយចំនួនទៀតផងដែរ មានដូចជា កុងទ័រប្រាប់អំពីចម៉្ងាយ និងល្បឿន ប្រព័ន្ធ GPS និងកម្មវិធីតាមដានចំនួនកាឡូរីរបស់យើងផងដែរ។ ក្នុងនោះ The Mi QiCycle ក៏មានភ្ជាប់មកជាមួយនូវលីបកង់ ដល់ទៅបីលេខដើម្បីឲ្យ អ្នកដែលនិយមធាក់កង់ដោយប្រើកម្លាំង ធ្វើការផ្លាស់ប្តូរតាមចិត្តទៀតផង។

Untitled-3

រូបភាពកុងទ័រប្រាប់អំពីចម៉្ងាយ និងល្បឿន ពីគេហទំព័ររបស់ xiaomi

Untitled-2

រូបភាពប្រព័ន្ធ GPS និងកម្មវិធីតាមដានចំនួនកាឡូរីពីគេហទំព័ររបស់ xiaomi

 

សម្រាប់ការរចនាម៉ូដ របស់វាវិញ ជាមួយនឹងកង់ដែលមានទម្ងន់សរុប  14 គីឡូកន្លះ យើងអាចនិយាយបានថា វាមើលទៅមិនឆើតឆាយខ្លាំង តែសាម័ញ្ញ និងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយថ្មអាគុយទាំងអស់របស់វាត្រូវបានអ្នកផលិតបង្កប់នៅក្នុងតួខ្លួនរបស់កង់ ហើយយើងក៏អាចបត់តួកង់នេះចូលគ្នា ដើម្បីងាយស្រួលទុកដាក់ផងដែរ។ នៅក្នុងប្រទេសចិន The Mi QiCycle គឺមានតម្លៃ  2,999 យ័ន តែសម្រាប់ការនាំចូលមកប្រទេសកម្ពុជាយើងវិញ អាចមានតម្លៃប្រហាក់ប្រហែលពី 500- 550 ដុល្លាសហរដ្ឋអាមេរិក។

 

អានបន្ត

3631

លេចចេញរូបភាពរបស់ Xiaomi Mi Note 2 ស៊េរីថ្មី

បច្ចេកវិទ្យា

30/08/2016

ថ្មីៗនេះមានការបែកធ្លាយរូបភាពរបស់ស្មាតហ្វូនមួយដែលគេបានអះអាងថា ជារូបភាពរបស់ Xiaomi Mi Note 2 នៅលើបណ្តាញអ៊ិនធឺណែត ។ អ្វីដែលគួរអោយកត់សំគាល់នោះគឺថា ការរចនា និងលក្ខណៈពិសេសរបស់វាគឺដូចនិងពាក្យចចាមអារាមពីមុនៗដែលគេធ្លាប់បានបង្ហាញដូចគ្នានេះដែរ ។

បើតាមរូបភាពខាងក្រោមនេះបញ្ជាក់ថា ឧបករណ៍នេះបំពាក់ដោយអេក្រង់កោង (curved display) ។ ហើយវាក៏ត្រូវបានគេនិយាយថានឹងមាន 2 ម៉ូដែលផងដែរ ដោយ 1 មាន resolution 1080p (1920×1080) FHD និង 1 ទៀតមាន resolution 1440p (2048 x 1080) QHD ។

Screen Shot 2016-08-29 at 9.25.21 PM

 

ចំនែកឯរូបភាពមួយផ្សេងទៀតដែលបានបែកធ្លាយផងដែរនោះ (បានបង្ហាញខាងក្រោម) មើលទៅដូចជាស្មាតហ្វូនផ្លូវការមួយដែរ ដោយវាបង្ហាញនូវលក្ខណៈពិសេសមួយចំនួនដូចជា កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ និងមានអេក្រង់ប្រភេទ OLED ទំហំ 5.5 អ៊ីញ, តួខ្លូនដែកទាំងអស់, RAM ទំហំ 6GB, អង្គផ្ទូកទិន្នន័យខាងក្នុង 128GB រួមនិងការបន្ថែមមេម៉ូរីកាតបាន និងបំពាក់បន្ទះឈីប Snapdragon 821 ទៀតផង ។

leaked-image-of-xiaomi-mi-note-2

 

អ្វីដែលគួរអោយសោកស្តាយនោះគឺ មិនមានពត៌មានពីតម្លៃរបស់វានូវឡើយទេ ហើយការបញ្ចេញជាផ្លូវការក៏មិនទាន់ច្បាស់នៅពេលណាដែរ ។

អានបន្ត

735

Xiaomi Mi Max អាចប្រើប្រាស់បាន “ពេញមួយថ្ងៃ” ជាមួយថាមពល 4850 mAh

បច្ចេកវិទ្យា

11/05/2016

ក្រុមហ៊ុន Xiaomi បានឲ្យដឹងថាខ្លួន ទើបតែបានប្រកាសជាផ្លូវការនៅស្មាតហ្វូនជំនាន់ថ្មីនោះគឺ Mi Max ហើយវាមានបំពាក់នូវអេក្រង់ FullHD ទំហំ 6.44 អ៊ីញ មិនតែប៉ុណ្ណោះវាក៏អាចប្រើប្រាស់ហោចណាស់បានដល់ទៅ 24 ម៉ោង ពោលគឺពេញមួយថ្ងៃនៃថាមពលថ្មឯណោះ។ ហើយក្រុមហ៊ុននេះបានអះអាងថា បើទោះបីជាវាមានអេក្រង់ធំក៏ដោយក្តី ក៏ឧបករណ៍នេះមើលទៅមានអារម្មណ៍ថាមានភាពស្និិទ្ធស្នាល, មានផាសុខភាព និងងាយស្រួលកាន់នៅក្នុងដៃដែរ។

 

 

Screen Shot 2016-05-11 at 3.00.51 PM

 

ដូចដែលអ្នកដឹងរួចទៅហើយថា Mi Max ត្រូវបានគេកំណត់ប្រកាសចេញជាផ្លូវការ ដោយក្រុមហ៊ុនរបស់ខ្លួនកាលពីម្សិលមិញ ហើយ phablet នេះនឹងក្លាយជាប្រធានបទនៃការលេចធ្លាយ និងពាក្យចចាមអារ៉ាមមួយចំនួននៅក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ហើយថ្មីៗនេះវាត្រូវបានបង្ហាញដោយភ្នាក់ងារ TENAA ផងដែរ។

 

xiaomi-mi-max-render

 

ទូរស័ព្ទស្មាតហ្វូន Xiaomi Mi Max នេះមានអេក្រង់ 6.44 អ៊ីញ ប្រភេទ IPS LCD នៃកម្រិតបង្ហាញរូបភាព 1080p។ វាក៏ដំណើការដោយបន្ទះឈីប Snapdragon 650 ជាមួយ CPU hexacore និង ក្រាហ្វិក GPU Adreno 510 ហើយមានកាមេរ៉ាក្រោយទំហំ 16MP, កាមេរ៉ាមុខ 5MP និងមានថាមពលថ្មដល់ទៅ 4850 mAh ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់បានដល់ទៅពេញមួយថ្ងៃឯណោះ ហើយការដែលប្រើទូរស័ព្ទបានយូរនេះហើយ គឺជាអ្វីដែលអ្នករាល់គ្នាចង់បាននៅក្នុងស្មាតហ្វូននាសម័យបច្ចុប្បន្ននេះ។ Xiaomi Mi Max នេះមានបីម៉ូដែលគឺ មួយជាមួយ RAM ទំហំ 3 GB និង 32 GB នៃអង្គផ្ទុកទិន្នន័យ, RAM ទំហំ 3 GB និង 64 GB នៃអង្គផ្ទុកទិន្នន័យ និងមួយទៀតមាន RAM ទំហំ 4 GB និង 128 GB នៃអង្គផ្ទុកទិន្នន័យ ។ រីឯតំលៃរបស់វាអាចនឹងចាប់ផ្តើមនៅក្នុងតម្លៃប្រហែល 200$ (នៅក្នុងប្រទេសចិន)។

អានបន្ត

1304

Xiaomi Redmi Note 3, ទូរស័ព្ទ smartphone ដែលមានដំណើរការល្អ តែមានតម្លៃសមរម្យ

បច្ចេកវិទ្យា

27/11/2015

ក្រុមហ៊ុនទូរស័ព្ទធំបំផុតនៅក្នុងប្រទេសចិន Xiaomi នឹងប្រកាសចេញទូរស័ព្ទថ្មីរបស់ពួកគេនៅថ្ងទី ២៧ ខែវីច្ឆកានេះហើយ នោះគឺ Xiaomi Redmi Note 3 ដែលមានតួរធ្វើពីដែកសុទ្ធ មិនដូចជាស៊េរីមុនរបស់វា Xiaomi Redmi Note 2 ដែលធ្វើពីជ័រនោះទេ ហើយជាទូរស័ព្ទចិនដំបូងដែលមានបញ្ចូលបច្ចេកវិទ្យា​ស្កេនម្រាមដៃ និងអាចដាក់បានស៊ីម micro-Sim បានដល់ទៅ ២ ផងដែរ។ Xiaomi Redmi Note 3 នេះគឺស្រដៀងនឹងទូរស័ព្ទ flagship របស់ទូរស័ព្ទ smartphone ល្បីៗដ៏ទៃទៀតដែរ តែវាមានតម្លៃថោកជាង គឺត្រឹមតែ $140 ប៉ុណ្ណោះនៅពេលដែលវាត្រូវបានចេញលក់ជាផ្លូវការនៅទីផ្សារប្រទេសចិននាថ្ងៃស្អែកនេះ។

 

1124201530015PM_635_xiaomi_redmi_note_3

Xiaomi Redmi Note 3

 

ការឌីហ្សាញរបស់ Xiaomi Redmi Note 3

Xiaomi Redmi Note 3 ត្រូវបានឌីហ្សាញដោយប្រើបច្ចេកវិទ្យាស្រដៀងនឹងទូរស័ព្ទ smartphone ថ្មីៗផ្សេងៗដែរ ហើយមានកម្រាស់ស្ដើងត្រឹមតែ 8.65 mm (មីលីម៉ែត្រ) និងមានទម្ងន់ 164 g (ក្រាម) ប៉ុណ្ណោះ ហើយសម្បករបស់វាគឺធ្វើពីដែកសុទ្ធ។ វាមានអេក្រង់ touchscreen ទំហំ 5.5 អ៊ីញ ដែលមានផ្ទុកចំនួនភិចស៊ែលសរុប 2073600 ភិចស៊ែល (1080 x 1920 resolution) ត្រូវនឹង 403 ភិចស៊ែលក្នុងមួយអ៊ីញ។

 

Xiaomi Redmi Note 3

Xiaomi Redmi Note 3

Xiaomi Redmi Note 3 មានប៊ូតុងខាងក្រៅដូចជាប៊ូតុងតម្លើង និងបន្ថយសម្លេង ប៊ូតុងបើកបិទ និងកន្លែងស្កេនម្រាមដៃនៅពីក្រោយទូរស័ព្ទនៅខាងក្រោមកាមេរ៉ាផ្ទាល់តែម្តង។ រីឯខាងផ្នែកកាមេរ៉ាវិញ ទូរស័ព្ទនេះមានកាមេរ៉ាក្រោយដែលមានទំហំមេហ្គាភិចស៊ែលដល់ទៅ 13MP (megapixel) និងកាមេរ៉ាមុខទំហំ 5MP ដែលអាចឲ្យអ្នកថតរូប និងវីដេអូបានយ៉ាងច្បាស់ល្អមិនចាញ់ទូរស័ព្ទថ្លៃៗដទៃទៀតនោះទេ។

 

xiaomi-redmi-note-2-pro-teaser-1

កាមេរ៉ាខាងក្រោយរបស់ Xiaomi Redmi Note 3

 

142911kfkbuhzjfyyayjhb.png.thumb_

Xiaomi Redmi Note 3

 

ការដំណើរការរបស់ Xiaomi Redmi Note 3

Xiaomi Redmi Note 3 មានដំណើរការលើប្រព័ន្ធដំណើរការ Android។ វាមាន CPU Octa-core Helio X10 MediaTek ជាមួយនឹង 2GB RAM។ វាមានទំហំ memory ខាងក្នុងម៉ាស៊ីនទំហំ 16GB តែអ្នកមិនអា​ចដាក់ memory បន្ថែមពីខាងក្រៅបានទេ នេះគឺជាគុណវិបត្តិមួយរបស់ទូរស័ព្ទនេះក៏ប៉ុន្តែសម្រាប់ទូរស័ព្ទតម្លៃត្រឹម $140 គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ អ្វីដែលល្អបំផុតសម្រាប់ទូរស័ព្ទនេះគឺវាមានថ្មកាន់បានយូរដែលមានទំហំដល់ទៅ 4000mAh (មីលីអំពែម៉ោង) ធំជាង iPhone 6s, 6s Plus (2750mAh), ទូរស័ព្ទ Lumia 950 XL របស់ក្រុមហ៊ុន Microsoft (3340mAh) និងទូរស័ព្ទថ្លៃៗមួយចំនួនទៀតផងដែរ ក៏ប៉ុន្តែអ្នកមិនអាចដោះដូរថ្មនោះចេញបានទេ ថ្មវាគឺនៅពីក្នុងតួរវាដូចជា iPhone ដែរ។

 

141701srxvxrv2ssrxffuy.png.thumb_

 

xiaomi-redmi-note-3-1-512x300

 

 

សរុបមក Xiaomi Redmi Note 3 គឺជាទូរស័ព្ទ smartphone ដែលអ្នកគួរតែសាកប្រើបើសិនជាអ្នកចង់បានទូរសព្ទល្អល្មមមានអេក្រង់ធំ ហើយមានតម្លៃទាប ព្រោះទូរស័ព្ទនេះមានតម្លៃត្រឹមតែ $140 ប៉ុណ្ណោះនៅពេលដែលវាត្រូវបានចេញលក់នៅទីផ្សារប្រទេសចិន ហើយបើមកដល់ប្រទេសកម្ពុជាអ្នកគ្រាន់តែបន្ថែមលើតម្លៃនោះត្រឹមតែ $100 អីជាងតែប៉ុណ្ណោះ។ សូមបញ្ជាក់ថាក្រោយពីទូរស័ព្ទនេះបានចេញលក់ជាផ្លូវការនៅប្រទេសចិន អ្នកអាចរំពឹងទុកថាវានឹងមានលក់នៅប្រទេសកម្ពុជាក្នុងអំឡុងពេលប្រហែលជា ២ ទៅ ៣ ខែ។

អានបន្ត