MENU

nintendo
Tag Archive

4113

គ្រាន់តែក្នុង 24 ម៉ោងសោះហ្គែមតុក្កតាស៊ីផ្សិត Super Mario Run ត្រូវបានគេចូលទាញយកចំនួន 2,850,000 ដង

ហ្គែម

17/12/2016

ខ្ញុំជឿជាក់ថា មានប្រីយមិត្តរបស់យើងភាគច្រើន សុទ្ធតែមានកុមារភាពដ៏សប្បាយរីករាយជាមួយនឹងហ្គែមតុក្កតាស៊ីផ្សិត ហើយពួកយើងទាំងអស់គ្នាក៏តែងតែចង់ឲ្យហ្គែមនេះកើតមាននៅលើស្មាត្រហ្វូនរបស់យើងផងដែរ សម្រាប់ពេលនេះអ្វីដែលយើងទាំងអស់គ្នាតែងប្រាថ្នានោះបានកើតមានឡើងយ៉ាងពិតប្រាកដហើយ។ កាលពីថ្ងៃទី 15 កន្លងទៅនេះ ក្រុមហ៊ុនផលិតហ្គែម Nintendo បានដាក់ឲ្យទាញយកហ្គែម តុក្កតាស៊ីផ្សិត Super Mario Run នេះជាផ្លូវការហើយ ដោយគ្រាន់តែនៅក្នុងមួយថ្ងៃដំបូងនៃការដាក់ឲ្យទាញយកនេះ ហ្គែមដ៏ពេញនិយមនេះ ត្រូវបានអ្នកប្រើប្រាស់ធ្វើការទាញយកចំនួន 2,850,000 ដងឯណោះ និយាយទៅ គឺវាត្រូវបានគេគាំទ្រជាងហ្គែម Pokémon Go ទៅទៀត ដោយកាលនៅថ្ងៃដំបូងរបស់ Pokémon Go មានអ្នកចូលទៅទាញយកត្រឹមតែ 900,000 នោះទេ។​

រូបភាពពីគេហទំព័រ gamespot.com

រូបភាពពីគេហទំព័រ gamespot.com

 

ដោយលែកមកទល់នឹងថ្ងៃនេះ ចំនួនអ្នកទាញហ្គែមតុក្កតាស៊ីផ្សិត នេះបានកើនឡើងដល់ 5.6 លានដង ហើយវាអាចនឹងបន្តកើនឡើងដល់ 30 លានដង នៅក្នុងខែនេះ ដោយវាអាចរកចំណូលបានប្រហែលជា 60 លានដុល្លាសហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថា យើងអាចធ្វើការទាញយកហ្គែមនេះមកលេងដោយមិនគិតប្រាក់នោះទេ ប៉ុន្តែយើងអាចលេងបានត្រឹមតែ 3 វគ្គទេ ប្រសិនបើយើងចង់លេងគ្រប់វគ្គនៅក្នុងហ្គែមនេះ គឺតម្រូវចំណាយប្រាក់ចំនួន 10 ដុល្លា ហើយជាជំហានដំបូងនេះ យើងអាចទាញវាយកមកលេងបានសម្រាប់តែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ រីឯសម្រាប់នៅលើប្រព័ន្ធប្រតិបត្តិការ Android វិញគឺត្រូវរងចាំរហូតដល់ឆ្នាំក្រោយឯណោះ។

រូបភាពពីគេហទំព័រ gamespot.com

សម្រាប់ប្រីយមិត្តដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS សូមចុច ទីនេះ ដើម្បីធ្វើការទាញយកហ្គែមតុក្កតាស៊ីផ្សិត Super Mario Run ដោយមិនគិតប្រាក់។

 

វីដេអូបង្ហាញពីហ្គែមតុក្កតាស៊ីផ្សិត Super Mario Run៖

អានបន្ត