MENU

mobile game
Tag Archive

4115

គ្រាន់តែក្នុង 24 ម៉ោងសោះហ្គែមតុក្កតាស៊ីផ្សិត Super Mario Run ត្រូវបានគេចូលទាញយកចំនួន 2,850,000 ដង

ហ្គែម

17/12/2016

ខ្ញុំជឿជាក់ថា មានប្រីយមិត្តរបស់យើងភាគច្រើន សុទ្ធតែមានកុមារភាពដ៏សប្បាយរីករាយជាមួយនឹងហ្គែមតុក្កតាស៊ីផ្សិត ហើយពួកយើងទាំងអស់គ្នាក៏តែងតែចង់ឲ្យហ្គែមនេះកើតមាននៅលើស្មាត្រហ្វូនរបស់យើងផងដែរ សម្រាប់ពេលនេះអ្វីដែលយើងទាំងអស់គ្នាតែងប្រាថ្នានោះបានកើតមានឡើងយ៉ាងពិតប្រាកដហើយ។ កាលពីថ្ងៃទី 15 កន្លងទៅនេះ ក្រុមហ៊ុនផលិតហ្គែម Nintendo បានដាក់ឲ្យទាញយកហ្គែម តុក្កតាស៊ីផ្សិត Super Mario Run នេះជាផ្លូវការហើយ ដោយគ្រាន់តែនៅក្នុងមួយថ្ងៃដំបូងនៃការដាក់ឲ្យទាញយកនេះ ហ្គែមដ៏ពេញនិយមនេះ ត្រូវបានអ្នកប្រើប្រាស់ធ្វើការទាញយកចំនួន 2,850,000 ដងឯណោះ និយាយទៅ គឺវាត្រូវបានគេគាំទ្រជាងហ្គែម Pokémon Go ទៅទៀត ដោយកាលនៅថ្ងៃដំបូងរបស់ Pokémon Go មានអ្នកចូលទៅទាញយកត្រឹមតែ 900,000 នោះទេ។​

រូបភាពពីគេហទំព័រ gamespot.com

រូបភាពពីគេហទំព័រ gamespot.com

 

ដោយលែកមកទល់នឹងថ្ងៃនេះ ចំនួនអ្នកទាញហ្គែមតុក្កតាស៊ីផ្សិត នេះបានកើនឡើងដល់ 5.6 លានដង ហើយវាអាចនឹងបន្តកើនឡើងដល់ 30 លានដង នៅក្នុងខែនេះ ដោយវាអាចរកចំណូលបានប្រហែលជា 60 លានដុល្លាសហរដ្ឋអាមេរិក។ សូមបញ្ជាក់ផងដែរថា យើងអាចធ្វើការទាញយកហ្គែមនេះមកលេងដោយមិនគិតប្រាក់នោះទេ ប៉ុន្តែយើងអាចលេងបានត្រឹមតែ 3 វគ្គទេ ប្រសិនបើយើងចង់លេងគ្រប់វគ្គនៅក្នុងហ្គែមនេះ គឺតម្រូវចំណាយប្រាក់ចំនួន 10 ដុល្លា ហើយជាជំហានដំបូងនេះ យើងអាចទាញវាយកមកលេងបានសម្រាប់តែនៅលើប្រព័ន្ធប្រតិបត្តិការ iOS តែប៉ុណ្ណោះ រីឯសម្រាប់នៅលើប្រព័ន្ធប្រតិបត្តិការ Android វិញគឺត្រូវរងចាំរហូតដល់ឆ្នាំក្រោយឯណោះ។

រូបភាពពីគេហទំព័រ gamespot.com

សម្រាប់ប្រីយមិត្តដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS សូមចុច ទីនេះ ដើម្បីធ្វើការទាញយកហ្គែមតុក្កតាស៊ីផ្សិត Super Mario Run ដោយមិនគិតប្រាក់។

 

វីដេអូបង្ហាញពីហ្គែមតុក្កតាស៊ីផ្សិត Super Mario Run៖

អានបន្ត

902

Sony Xperia XA Ultra បានចេញជាផ្លូវការហើយ ជាមួយ OIS selfie កាមេរ៉ា ទំហំ 16MP

បច្ចេកវិទ្យា

18/05/2016

ក្រុមហ៊ុន Sony ទើបតែបានបញ្ចេញ Xperia XA Ultra ជាផ្លូវការ។ ទូរស័ព្ទនេះ បំពាក់អេក្រង់ដ៏ធំទំហំ 6 អ៊ីញ ក្នុងកំរឹតបង្ហាញរូបភាព 1080p ដែលក្នុងនោះមានដង់ស៊ីតេ pixel 367ppi។ តួខ្លូនរបស់វាត្រូវបានស្រោបទៅដោយស៊ុមដែក មើលទៅពិតជាស្រស់ស្អាតណាស់សម្រាប់ ស្មាតហ្វូនថ្នាក់កណ្តាល មួយនេះ។

 

sony-xa-ultra-2016-05-17-02

 

 

ផ្នែកខាងក្នុងរបស់ Xperia XA Ultra បំពាក់ដោយបន្ទះឈីប Mediatek Helio P10 និង RAM ទំហំ 3GB មិនតែប៉ុណ្ណោះវាក៏ដំណើរការដោយ Android 6.0.1 Marshmallow ផងដែរ។ អង្គផ្ទូកទិន្នន័យខាងក្នុងមានទំហំ 16GB ប៉ុន្តែវាអាចបន្ថែម microSD បាន។

 

Sony-Xperia-XA-Ultra

 

ស្មាតហ្វូននេះបំពាក់មកជាមួយកាមេរ៉ា 2 ហើយ 1 បំពាក់ LED flash នៅផ្នែកខាងមុខ ហើយខាងក្រោយក៏បំពាក់កាមេរ៉ាទំហំ 21.5MP ជាមួយនិងបច្ចេកវិទ្យា hybrid autofocus។ ប៉ុន្តែការផ្តោតសំខាន់គឺនៅផ្នែកខាងមុខដែលមានកាមេរ៉ាទំហំ 16MP រួមជាមួយបច្ចេកវិទ្យា OIS ហើយលើសពីនេះទៅទៀតវាក៏គាំទ្រនូវ ការប្រើកាយវិកាដើម្បីថតរូប (gesture shutter) ផងដែរ។

xperia-xa-ultra-press-render-03

 

ទូរស័ព្ទ Xperia XA Ultra មានថាមពលថ្ម 2.700mAh ហើយក្រុមហ៊ុន Sony បាន អះអាងថាថ្មរបស់វាប្រើបានរហូតដល់ទៅ 2 ថ្ងៃសំរាប់ការសាកថ្មម្តង។ នេះក៏សូមអរគុណដល់បច្ចេកវិទ្យា សាកថ្មរហ័ស (quick charging),  អ្វីដែលកាន់តែអស្ចារ្យនោះ អ្នកអាចទទួលបានការប្រើប្រាស់ទូរស័ព្ទ 5.5 ម៉ោង ដោយគ្រាន់តែសាកថ្មរយៈពេល 10 នាទីតែប៉ុណ្ណោះ។ ចំនែកឯដំុសាកថ្មរហ័សនេះត្រូវបានដាក់អោយទិញដោយឡែកពីគ្នា ។

ទូរស័ព្ទ Sony Xperia XA Ultra នឹងមកដល់នៅក្នុងខែកក្កដា ជាមួយនឹងពណ៌ ខ្មៅ , ស , មាសខ្ចី ។ រីឯតម្លៃរបស់មិនទាន់បានកំណត់ច្បាស់លាស់នូវឡើយទេ។

អានបន្ត

1005

របាយការណ៍ថ្មី: Grand Theft Auto 6 កំពុងតែនៅក្នុងគំរោងការបង្កើត, Rockstar ម្តងនេះកំពុងពិចារណាពីការដាក់បញ្ចូលទីក្រុងតូក្យូ

ហ្គែម

27/03/2016

gta-6-fighting-max-payne-4-for-next-rockstar-release-date-gta-6-380959

 

ពាក្យចចាមអារាមថា Grand Theft Auto 6 ដែលគេហៅថា GTA 6 ហើយស្រុកខ្មែរយើងនិយមហៅថាចោរលួចឡាននោះ គឺកំពុងតែនៅក្នុងគំរោងការបង្កើត។ ប្រភពមួយដែលមានទំនាក់ទំនងស្និទ្ធនឹងក្រុមហ៊ុន Rockstar និយាយទៅ Techradar ដោយអះអាងថាចំណងជើងនាពេលខាងមុខនេះគឺនៅក្នុងដំណាក់កាលបឋមនៃការផលិតនិងទីតាំងក៏មិនទាន់បានសម្រេចចិត្តនៅឡើយនោះទេ។ទោះជាយ៉ាងនេះក្តីការបោះពុម្ភនេះត្រូវបានប្រាប់ថា ក្រុមអ្នកអភិវឌ្ឍកំពុងតែពិចារណាពីដាក់ទីក្រុងតូក្យូក្នុង GTA 6 នេះ។

” Rockstar បានមកទស្សនាទីក្រុងរបស់ប្រទេសជប៉ុនជាច្រើនឆ្នាំមកហើយដើម្បី វាយតម្លៃពីសក្តានុពលរបស់ខ្លួនសម្រាប់ GTA Game ពេញលេញ, ប៉ុន្តែទីបំផុតគំនិតនេះត្រូវបានបញ្ចូល ” នេះបើតាមភ្នាក់ងារ Techradar ប៉ុន្តែគំនិតនេះត្រូវបានបរាជ័យដោយសារតែហេតុផលមួយចំនួនហើយ ” បញ្ហា ” មួយទៀតគឺជាប្រព័ន្ធផ្លូវថ្នល់របស់ទីក្រុងតូក្យូ ។ជាក់ស្តែងការផ្លាស់ប្តូរយីហោនៅខាងក្រៅនៃសហរដ្ឋអាមេរិកគឺជាភារកិច្ចដ៏ពិបាកសំរាប់ពួកគេ។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះ GTA វត្តថ្មីនេះ? តើប្រិយមិត្តចង់ឃើញ GTA វត្តថ្មីនេះមានបញ្ចូលទីក្រុងតូក្យូដែរឬទេ?

អានបន្ត

595

AnTuTu : ទូរស័ព្ទ Galaxy S7 បំពាក់ GPU ប្រភេទ Snapdragon ពិន្ទុ ខ្ពស់ជាង GPU ប្រភេទ Exynos version 20%

បច្ចេកវិទ្យា

17/02/2016

ការធ្វើ test AnTuTu បានបង្ហាញប្រហែលជាបីសប្តាហ៍មុនថា Samsung ដែលមានលេខកូដ SM – G930F ត្រូវបានលេចឡើងនៅក្នុងមូលដ្ឋានទិន្នន័យ(database) របស់ពួកគេហើយចាប់តាំងពីទូរស័ព្ទ Galaxy S6 ត្រូវបានកូដ SM- G920 ខណៈដែលពួកគេបានសន្និដ្ឋានយ៉ាង់មឺងម៉ាត់ថានេះជាបច្ចេកវិទ្យាបន្ទាប់របស់វានោះគឺទូរស័ព្ទ Galaxy S7 ។ នៅពេលនេះពួកគេបង្ហាញតែពីលក្ខណៈពិសេសនៃស្មាតហ្វូននេះតែប៉ុណ្ណោះ ដូចជា – 5.1 “Quad HD Display, ប្រភេទ Exynos 8890 processor និង មានកាមេរ៉ា 12 MP ហើយពួកគេសន្យាថា ពួកគេនឹងប្រកាសលទ្ធផលរបស់ទូរសព្ទនេះអោយបានឆាប់តាមដែលអាចធ្វើបាន។

 

Exynos-and-Snapdragon-AH

 

AnTuTu’s Weibo ទើបតែធ្វើការដាក់ពិន្ទុសាកល្បងទៅលើ Galaxy S7 ដែលតែងតែត្រូវបានគេចាត់ទុកថាជា International version កន្លងមកហើយម្យ៉ាងវិញទៀត Global version ត្រូវបានបំពាក់ដោយ  Samsung Exynos 8890 ហើយវាបានពិន្ទុ 105, 000 ពិន្ទុ នៅលើ AnTuTu ដែលជាលទ្ធផលដ័អស្ចារ្យ។

 

គ្មានអ្វីអស្ចារ្យទេ សំរាប់បន្ទះឈីប Snapdragon 820 version បើទោះជាកាលពីមុននេះ ក្រុម AnTuTu បានអួតថាក្រុមហ៊ុន AT & T និយាយថា S7 edge version បានបង្ហាញខ្លួននៅក្នុង database របស់ខ្លួន ហើយប្រកាសថាជា SM – G935A ដែលមានលក្ខណៈពិសេសដូចគ្នាដូចទៅនឹង G930F ដែរ។បើទោះជាមានភាពខុសគ្នា គួរឱ្យកត់សម្គាល់ នៃការបំពាក់ដោយបន្ទះឈីប Snapdragon 820 processor ជំនួសឱ្យប្រភេទ Exynos 8890 បន្ទាប់មកទៀតពួកគេ បានប្រកាសពីការ ប្រៀបធៀប នៃការ Test Galaxy S7 ជាមួយ Qualcomm processors ហើយវាទទួលបានពិន្ទុខ្ពស់បំផុត 125, 288 ពិន្ទុឯនោះ។ ជាការពិតណាស់ ពួកគេបានប្រៀបធៀបការ test ពិន្ទុនៃទូរស័ព្ទជាមួយបន្ទះឈីទាំងពីរហើយឥឡូវនេះ គេបានប៉ាន់ប្រមាណថា 105, 000 ពិន្ទុ ចំនែកឯប្រភេទ Exynos ប្រហែល 20, 000 ពិន្ទុ ទាបជាង version ជាមួយនឹងប្រភេទ Snapdragon 820 ដែលត្រូវបានគេបង្ហោះពីមុន។

ហើយមានការចង្អុលបង្ហាញមួយទៀតនិយាយថា GPU ប្រភេទ Adreno 530  វានឹងធ្វើការបានយ៉ាងល្អ សម្រាប់ Gamers ។ ក្រុមហ៊ុន Samsung ប្រើ graphics processor ប្រភេទ Mali-T880MP12  នៅក្នុង Exynos 8890 ដោយមានមិនតិចជាង 12 cores នៅក្នុងវាឡើយហើយវានៅមិនទាន់ជាប្រភេទ  ARM architecture ទេបើប្រៀបធៀបទៅនឹងការផ្លាស់ប្ដូរប្រភេទ Adreno ។ Chipset ទាំងពីរនេះគឺ មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះគ្មាន game ណាមួយដែល អាចរកបាននៅ Play Store ដើម្បីយកមកសាកល្បង GPUs របស់ពួកគេបានទេ ដូច្នេះ ការធ្វើ test ពិន្ទុទាំងនេះគ្រាន់តែសម្រាប់ សិទ្ធិក្នុងការប្រកួតប្រជែងតែប៉ុណ្ណោះ។

អានបន្ត

1981

Gods of Rome ហ្គែមថ្មីសំរាប់ iOS និង Android

ហ្គែម

24/12/2015

Gods of Rome គឺជាប្រភេទហ្គែមវាយតប់គ្នារវាងទេវៈរបស់ប្រទេសក្រិក និង រ៉ូម ដែលមានសាច់រឿង និង តួរអង្គដកស្រង់ចេញពីរឿងព្រេងទេវកថារបស់ប្រទេសក្រិកបុរាណ និង ចក្រភពរ៉ូម។ Gods of Rome គឺជាហ្គែមមួយរបស់ក្រុមហ៊ុន Game Loft ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងហ្គែម Injustice of Gods Among Us របស់ក្រុមហ៊ុន Warner Bros  និង Marvel Contest Champions របស់ក្រុមហ៊ុន Kabam ប៉ុន្តែវាមានលក្ខណៈខុសពីហ្គែមទាំងពីរនេះត្រង់តួរអង្គក្នុងហ្គែម Gods of Rome គឺសុទ្ធតែជាទេវតា និង ព្រះ ចំណែកឯតួរអង្គក្នុងហ្គែម Injustice of Gods Among Us និង Marvel Contest Champions វិញគឺជាវិរៈបុរស និង សត្វចំឡែក។

 

maxresdefault (1)

 

នៅក្នុងហ្គែមនេះតំរូវឲ្យយើងគ្រប់គ្រងទៅលើតួរអង្គជាច្រើនដែលជាទេវតា និង ព្រះជាម្ចាស់ របស់ប្រទេសក្រិក និង រ៉ូម។ យើងអាចធ្វើការកំសាន្តជាមួយហ្គែមនេះតាមរយៈការប្រគួតគ្នាដូចជា តាមវគ្គសាច់រឿង និង ការប្រគួតជាមួយអ្នកលេងហ្គែមដ៏ទៃ ដើម្បីឈ្នះរង្វាន់ផ្សេងៗជាដើម។ ម៉្យាងវិញទៀតយើងក៏ធ្វើឲ្យតួរអង្គរបស់យើងខ្លាំងពូកែឡើង ដោយការអភិវឌ្ឍន៍កំរិត និង វិជ្ជាសិល្យ៍ របស់តួរអង្គដែលយើងមាន។

 

12404452_537866399702618_1726343309_n

 

ចំណុចពិសេសៗរបស់ហ្គែមនេះមានដូចជា៖

ក្រាហ្វិចដ៏អស្ចារ្យ៖ យើងអាចធ្វើការកំសាន្តយ៉ាងត្រជាក់ភ្នែកជាមួយក្រាហ្វិច 3D ជំនាន់ថ្មីដ៏អស្ចារ្យ និង មើលទៅត្រជាក់ភ្នែក ជាមួយនឹងទេសភាពដ៏ប្លែកៗ និង ស្អាតៗនៅក្នុងហ្គែម។

 

1472190_537866506369274_178694847_n

 

ការបញ្ជារ touch screen ដ៏ឆាប់រហ័ស៖ អ្នកអាចធ្វើការបញ្ជារតួរអង្គរបស់អ្នកបានយ៉ាងឆាប់រហ័ស ហើយយើងអាចបញ្ជារឲ្យតួរអង្គទាំងនោះបញ្ចេញក្បាច់គុណជាច្រើនក្បាច់របស់ពួកគេដោយការចុចទៅលើអេក្រង់ និង អូសនៅលើអេក្រង់របស់យើង។

តួរអង្គដែលល្បីៗ៖ យើងនឹងអាចបញ្ជារតួរអង្គដែលជាអទិទេពដែលល្បីៗរបស់ក្រិក និង រ៉ូម មានដូចជា  Zeus ស្តេចនៃអទិទេពទាំងពួង, Hades អទិទេពកាន់កាប់ថាននរក, Vulcan អទិទេពភ្លើង និង Athena អទិទេពនៃបញ្ញាជាដើម។

 

12434273_537866369702621_1957860458_n

 

ការប្រយុទ្ធផ្សងព្រេងរបស់តួរអង្គ៖ ធ្វើការប្រយុទ្ធផ្សងព្រេង និង ស្វែងរកគូរប្រគួតផ្សេងៗជាច្រើន ដើម្បីធ្វើការសាកល្បង និង អភិវឌ្ឍន៍ក្បាច់គុណតួរអង្គរបស់យើង។

 

12399444_537866406369284_1810766554_n

 

ការប្រគួតជាមួយអ្នកលេងហ្គែមដ៏ទៃ៖ ក្នុងហ្គែមនេះយើងអាចធ្វើការប្រគួតជាមួយអ្នកលេងហ្គែមដ៏ទៃទៀតបានតាមរយៈ online PVP ដើម្បីឈ្នះរង្វាន់ជាច្រើន ដែលអាចជួយបន្ថែមសមត្ថភាពរបស់តួរអង្គយើងឲ្យកាន់តែខ្លាំងក្លាឡើង។

 

maxresdefault

 

សំរាប់ហ្គែមនេះយើងអាចធ្វើការទាញយកមកលេងដោយសេរីបានទាំងឧបករណ៍ដែលមានប្រព័ន្ធប្រត្តិបត្តិការ iOS និង Android ។ អ្នកអាចទាញយកហ្គែមបានពីទីនេះ សម្រាប់ iOS និង ទីនេះសម្រាប់ Andriod

 

 

 

អានបន្ត

1425

Dragon Soul ហ្គែមដ៏ជក់ចិត្តរបស់ iOS និង Android

ហ្គែម

14/11/2015

តើអ្នកទាំងអស់គ្នាអផ្សុកដែលទេ? សំរាប់អ្នកដែលអផ្សុក យើងអាចធ្វើការកាត់បន្ថយភាពអផ្សុកទាំងនោះបានខ្លះៗដោយការទាញយកហ្គែមមួយនេះមកកំសាន្ត។ ហ្គែមមួយនេះមានឈ្មោះថា Dragon Soul វាជាប្រភេទហ្គែម (RPG) ដែលតម្រូវឲ្យអ្នកគ្រប់គ្រង និង បញ្ជាទៅលើតួរអង្គទាំងអស់របស់អ្នកនៅក្នុងហ្គែមនេះដើម្បីទទួលបានជ័យជំនះ។ Dragon Soul គឺជាហ្គែមមួយដែលបង្កើតឡើងដោយក្រុមហ៊ុន PerBlue ក្នុងឆ្នាំ 2015 នេះ ហើយហ្គែមនេះអាចទាញយកមកលេងកំសាន្តបានទាំងនៅលើប្រព័ន្ធប្រត្តិបត្តិការ iOS និង ប្រព័ន្ធប្រត្តិបត្តិការ Android ផងដែរ។

12231371_524924450996813_1073085624_n

ក្នុងហ្គែមនេះអ្នកនឹងដើរតួរជាអ្នកគ្រប់គ្រង និង បញ្ជាទៅលើសត្វនាគ និង សត្វចម្លែកជាច្រើនប្រភេទរបស់អ្នក ដោយធ្វើការផ្សងព្រេង និង ប្រគួតជាមួយនឹងអ្នកដ៏ទៃដែលមានបរិវាជាច្រើនដូចជាអ្នកដែរ។ អ្នកអាចយកជ័យជំនះក្នុងហ្គែមនេះបានដោយការពង្រឹងសម្ថភាព និង កម្រិតរបស់សត្វនាគ និង សត្វចម្លែករបស់លោកអ្នកឲ្យខ្ពស់ ប៉ុន្តែវាទាមទាឲ្យយើងត្រូវការចំណាយពេលច្រើនទៅលើវា។ ហើយសម្រាប់ខាងក្រោមនេះគឺជាចំណុចពិសេសមួយចំនួនរបស់ហ្គែមមួយនេះ ៈ

  • ការគ្រប់គ្រងទៅលើតួរអង្គ ៖ យើងអាចជ្រើសរើសតួរអង្គចំនួន 5 នាក់ដើម្បីធ្វើការប្រគួត និង ផ្សងព្រេង។ ដោយតួរអង្គនិមួយៗមានវិជ្ជាសិល 4 ដែលអាចឲ្យយើងធ្វើការតំឡើងកម្រិតបាន។ ម៉្យាងវិញទៀតយើងក៏អាចធ្វើការតំឡើងកម្រិតឲ្យតួរអង្គរបស់យើងតាមរយះការផ្តល់អាវុធដ៏ចំលែកៗទៅឲ្យពួកគេ។

12248838_524924444330147_522155543_n

12233427_524924440996814_943241275_n

  • ការប្រគួតជាមួយអ្នកលេងហ្គែមដ៏ទៃ ៖ តម្រវឲ្យអ្នកធ្វើការប្រគួតជាមួយនឹងគូរប្រជែងជាច្រើន នៅជុំវិញពិភពលោក។ ដូចច្នេះអ្នកគួរតែរៀបចំក្បួនប្រយុទ្ធរបស់លោកអ្នកឲ្យបានល្អ បើសិនជាអ្នកចង់ទទួលបានជ័យជំនះ។

12226690_524924457663479_29158973_n

  • សាច់រឿងផ្សងព្រេងដ៏អស្ចារ្យ ៖ ធ្វើការប្រយុទ្ធជាមួយនឹងសត្វនាគ និង សត្វចម្លែកជាច្រើន បន្ទាប់មកអ្នកនឹងទទួលបាននូវដួងប្រលឹងរបស់សត្វទាំងនោះ ដើម្បីជាការដោះលែងពួកវាឲ្យរួចផុតពីការគ្រប់គ្រងរបស់មេបីសាចដែលជាតួរអង្គចិត្តអាក្រក់នៅក្នុងហ្គែមនេះ។

12248840_524924507663474_2024744733_n

12248900_524924477663477_1836873014_n

  • រីករាយជាមួយនឹងក្រាហ្វិកអស្ចារ្យ ៖ ធ្វើការផ្សងព្រេង រុករក ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត មើលទៅមិនរញ៉េរញ៉ៃ និង មិនស្មុគស្មាញ ជាមួយនឹងតួរអង្គបែបកំប្លែង និង ក្រាហ្វិកអស្ចារ្យត្រជាក់ភ្នែក។ ( ជាចំណុចដែលខ្ញុំចូលចិត្តបំផុតរបស់ហ្គែមមួយនេះ)

unnamed

ចំពោះខ្ញុំវិញគឺខ្ញុំតែងតែលេងហ្គែមមួយនេះម្តងមួយកាលនៅពេលដែលខ្ញុំទំនេរ ព្រោះវាមិនពិបាក ហើយក្រាហ្វិកវាស្អាតជាងហ្គែមដ៏ទៃដែលមានលក្ខណៈស្រដៀងហ្គែមនេះ។ សរុបទៅហ្គែមនេះគឺជាហ្គែមមួយដែលមានលក្ខណៈងាយៗ ហើយមិនមានភាពសាំញាំទេ។ សម្រាប់អ្នកដែលមានពេលទំនេរច្រើន ឬ អផ្សុកនោះអាចសាកល្បងទាញយកហ្គែមនេះមកលេងបានព្រោះវាជាហ្គែមដែលមិនគិតប្រាក់ទេ។

 

អានបន្ត

ជីវិតរស់នៅក្នុងព្រៃជាមួយ Don’t Starve នៅលើ iOS

ហ្គែម

15/09/2015

Don’t Starve គឺជាប្រភេទហ្គែមរន្ធត់ និង​ អំពីការតស៊ូរដើម្បីរស់​ ដែលបង្កប់ទៅដោយ​ អាថ៍កំបាំង មន្តអាគម និង​ វិទ្យាសាស្ត្រ។ វាបានបង្កើតឡើងដោយ Klei Entertainment ក្នុងខែមិនា ឆ្នាំ 2013 ហើយក្រោយមកក្រុមហ៊ុនដដែលនេះបានអភិវឌ្ឍន៏ហ្គែមមួយទៀតឈ្មោះថា Don’t Starve Pocket Edition នៅថ្ងៃទី 9 ខែ កក្កដា ឆ្នាំ 2015។ យើងអាចកំសាន្តជាមួយហ្គែមនេះបានតាមរយះ ប្រព័ន្ធប្រត្តិបត្តិការ Windows Mac​ OSX/iOS Linux​​ និង​ Androidជាដើម។ ម៉្យាងវិញទៀតយើងក៏អាចលេងហ្គែមនេះនៅលើ PlayStation 4 PlayStation Vita និង​ Wii U ផងដែរ។

322330_screenshots_2015-01-21_00004

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

2419699-0002

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

Autumn_RoG_poster

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

នៅក្នុងហ្គែមតំរូវអោយយើងជ្រើសរើសតួរអង្គមួយក្នុងចំណោមតួរអង្គទាំង 11 ហើយយើងត្រូវធ្វើការតស៊ូរ​ និង​ ផ្សងព្រេងនៅក្នុងព្រៃ ដើម្បីរុករកផ្លូវ និង រក្សាជីវិតចេញពីព្រៃដ៏សែនជ្រៅនេះ។ សំរាប់ហ្គែមនេះគឺមានលក្ខណះពិបាកលេងត្រង់ចំនុចនៅក្នុងព្រៃនោះគឺពោពេញទៅដោយសត្វសាហាវ ព្រាយបីសាច រួមទាំងការទប់ទលជាមួយការបន្លាស់ប្តូរនៃអកាសធាតុផងដែរ។ យើងអាចផលិតរបស់ និងធ្វើរឿង ជាច្រើននៅក្នុងហ្គែមនេះ ដូចផលិតចឧបករណ៏សាងសង់ អាវុទ្ធ សំលៀកបំពាក់ បង្កាត់ភ្លើង ប្រម៉ាញសត្វ សង់ផ្ទះ និង ការធ្វើមិត្តជាមួយនិងសត្វព្រៃ។

1909034416_1363274579_by_strawberry_puree-d666nnv

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

image_2

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

maxresdefault

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

Winter_RoG_poster

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

បច្ចុប្បន្ននេះមានតួអង្គចំនួន 11 នាក់នៅក្នុង Don’t Starve។ តួរអង្គដំបូងដែលយើងអាចជ្រើសរើសលេងបាននៅក្នុង ហ្គែមនេះគឺ Wilson ដោយគេបានចាត់ទុក្ខ Wilson ជាតួរអង្គឯកក្នុងហ្គែមនេះ។ ភាគច្រើននៃតួអង្គផ្សេងទៀតអាចត្រូវបានជ្រើសរើសបាននៅពេលដែលយើងបានពិន្ទុគ្រប់គ្រាន់ ដែលពិន្ទុទាំងនោះបានមកពីការស្លាប់ ឫ ការឆ្លងទៅភពថ្មីរបស់តួអង្គដែរយើបានជ្រើសរើស។ ម៉្យាងវិញទៀតតួរអង្គនីមួយៗ មានសំលេងខុសៗគ្នា ព្រមទាំង មានចរិក ចំណង់ចំណូលចិត្ត និង ជំនាញពិសេសខុសៗផងដែរ។

Untitled

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

nmoe2tebmqdlgpznjk3q

នេះជារូបភាពរបស់ហ្គែម Don’t Starve។​ ដកស្រង់ចេញពីគេហទំព័រ www.kleientertainment.com

 

បើប្រិយមិត្តទាំងអស់គ្នាចង់ដឹងថា Don’t Starve ពិតជាសប្បាយខ្លាំងយ៉ាងណានោះ តោះទៅ ទាញយកហ្គែមនេះមកទាំងអស់គ្នា។ យើងអាចទាញយកហ្គែមនេះពី App Store និង​ Play Store បាន ឬ ក៏ទៅទាញយកពីកម្មវិធី V-Share ក៏បានដែរ។

 

អានបន្ត