MENU

ក្រុមហ៊ុន Sharp បានដាក់បង្ហាញគំរូអេក្រង់កោងនៅផ្នែកគែមនៃទូរស័ព្ទ

ក្រុមហ៊ុន Sharp ធ្លាប់បានបង្ហាញពីទូរស័ព្ទ ដែលមានផ្ទៃអេក្រង់ touch screen ពេញផ្ទៃទូរស័ព្ទម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុននៅឯសហរដ្ឋអាមេរិច។ ហើយកាលពីថ្មីៗនេះ Sharp ក៏បានដាក់បង្ហាញសារជាថ្មីនូវទូរស័ព្ទប្រភេទនេះមួយទៀត ដែលធ្វើអោយមនុស្សជាច្រើនចាប់អារម្មណ៍ជាខ្លាំង។ គំរូអេក្រង់ជ្រុងកោងនេះ ត្រូវបានគេហៅថា Corner R ដែលប្រើប្រាស់បច្ចេកវិទ្យា Free-Form Display របស់ក្រុមហ៊ុនផ្ទាល់ ដែលអាចកាត់បន្ទះអេក្រង់ LCD IGZO ឲ្យទៅជារូបរាងផ្សេងៗទៀតបាន។

sharp-1

ស្មាតហ្វូនដែលបានដាក់បង្ហាញ Aquos Crystal កាលពីឆ្នាំ 2014

ស្មាតហ្វូន ដែលដាក់បង្ហាញនេះមានអេក្រង់ 5.2 អ៊ីញ resolution 1080p ហើយក្រៅពីគែម ដែលនៅជុំវិញទូរស័ព្ទនេះ គឺសុទ្ធសឹងតែជាផ្ទៃអេក្រង់ទាំងអស់សូម្បីតែជ្រុងរបស់ទូរស័ព្ទក៏ដោយ។

dsc00420-0

គំរូស្មាតហ្វូនដែលបំពាក់ Corner R របស់ Sharp

dsc00416-0

គំរូស្មាតហ្វូនដែលបំពាក់ Corner R របស់ Sharp

ក្រុមហ៊ុន Sharp មើលទៅដូចជាមានការលំបាកក្នុងការធ្វើអោយបច្ចេកវិទ្យា Free-Form Display របស់ខ្លួនលក់ដាច់នៅក្នុងទីផ្សារណាស់ ប៉ុន្តែគំរូ Corner R នេះហាក់បីដូចជាទទួលបានប្រជាប្រិយយ៉ាងខ្លាំងពីសំណាក់អតិថិជន និងប្រហែលជាអាចចូលក្នុងទីផ្សារបាន។

ទោះជាយ៉ាងណាក៏ដោយវាគ្រាន់តែជាគំរូតែប៉ុណ្ណោះ ដូច្នេះមានតែរង់ចាំបន្តថា Sharp នឹងប្រកាសវាជាផ្លូវការនៅពេលណា។ តើប្រិយមិត្តយល់យ៉ាងណាចំពោះអេក្រង់ដែលប្រើបច្ចេកវិទ្យាប្រភេទនេះ?

Comments Off on ក្រុមហ៊ុន Sharp បានដាក់បង្ហាញគំរូអេក្រង់កោងនៅផ្នែកគែមនៃទូរស័ព្ទ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន