MENU

LG
Tag Archive

2488

រូបភាពថ្មីពីការលេចចេញនូវទូរស័ព្ទ G6 របស់ LG

បច្ចេកវិទ្យា

29/12/2016

LG G5 ដែលបានចេញនៅក្នុងឆ្នាំ 2016 ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាដែល ដោយសារវាជាទូរស័ព្ទដែលលោកអ្នក អាចដកថ្ម ផ្លាស់ប្តូរថ្ម ដោយខ្លួនឯងបាន ហើយថែមទាំងមាន ឧបករណ៍ជាច្រើនទៀតដែលអាចភ្ជាប់ជាមួយនឹង ទូរស័ព្ទមួយនេះ​បាន ប៉ុន្តែសំរាប់ឆ្នាំ 2017 នេះក្រុមហ៊ុន LG បានធ្វើការឌីស្សាញ LG G6 ថ្មីដោយគ្មាន ការផ្លាស់ប្តូរថ្ម ឬ ឧបករណ៍ផ្សេងៗឡើយ វាមើលទៅស្អាតជាង​មុនទៅទៀត។

នៅថ្ងែ 27 ខែ ធ្នូ ឆ្នាំ 2016 នេះ មានការលេចចេញនូវរូបភាព របស់ទូរស័ព្ទ LG G6 តាម​ Twiiter។ សូមមើលរូបខាងក្រោម៖

ប្រភពដើម ៖ GearIndia

បើសិនវាជារូបភាពពិតនោះ LG នៅតែបន្តការការប៊ូតុង ក្រយៅដៃនៅខាងក្រោយ នឹងមាននូវ កាមេរ៉ា 2 ដដែរ។​ វាប្រហែលជាអាចមកជាមួយនឹង USB-C ដែលអាចជួយអោយអ្នកសាកថ្ម និងបញ្ជូនឯកសារបានលឿន។

ប្រភពដើម ៖ GearIndia

ប្រភពដើម ៖ GearIndia

 

អានបន្ត

1620

ដំណើរការផ្សេងៗគ្នារបស់ Dual Cameras ក្នុង iPhone 7 Plus, Huawei P9 និង LG G5

បច្ចេកវិទ្យា

16/12/2016

ក្នុងឆ្នាំ 2016 នេះ យើងឃើញមានក្រុមហ៊ុនទូរស័ព្ទធំៗចំនួន 3 ដែលបានចេញទូរស័ព្ទភ្ជាប់មកជាមួយនឹងកាមេរ៉ា 2 ជាប់គ្នា (Dual Cameras) ដែលមានដូចជា iPhone 7 Plus, Huawei P9 និង LG G5។ ហើយអ្វី ដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ ប្រព័ន្ធ Dual Camera របស់ទូរស័ព្ទទាំង 3 នោះ គឺមានដំណើរការផ្សេងៗគ្នា ដើម្បីផលិតបាននូវរូបភាព និងវីដេអូ ដែលមានគុណភាពល្អ។ បើសិនជាអ្នក មិនទាន់ច្បាស់ពីដំណើរការរបស់ Dual Camera ក្នុងទូរស័ព្ទទាំងបីនេះទេ ខាងក្រោមនេះគឺជាការពន្យល់ត្រួសៗពីដំណើរការរបស់កាមេរ៉ា ដែលមានក្នុងទូរស័ព្ទទាំងនោះ។

 

iPhone 7 Plus

ចំពោះ dual camera នៅក្នុង iPhone 7 Plus កាមេរ៉ាមួយគឺជាកាមេរ៉ាធម្មតាដូច iPhone ពីមុនដែរ ហើយកាមេរ៉ាមួយទៀត គឺជាកាមេរ៉ា ដែលប្រើ telephoto lens ដែលអាចធ្វើការហ្ស៊ូម (zoom) តាមកញ្ចក់បាន មិនមែនហ្ស៊ូមតាមឌីជីថលនោះទេ ដូច្នេះវាធ្វើឲ្យរូបភាពកាន់តែមានគុណភាពច្បាស់ល្អ ទោះបីជាអ្នកធ្វើការហ្ស៊ូមថតក៏ដោយ។ ហើយបច្ចេកវិទ្យាថ្មីនេះ ក៏ត្រូវបានប្រើប្រាស់ក្នុង Portrait Mode ផងដែរ ដែលវាជាមុខងារ​កាមេរ៉ាមួយរបស់ iPhone 7 Plus ដែលប្រើប្រាស់ telephoto lens នេះសម្រាប់ថត និងធ្វើឲ្យរូបភាពនៅខាងក្រោយមនុស្ស ឬរបស់ ដែលអ្នកថតមើលទៅព្រិលៗ ដូចជាប្រើប្រាស់កាមេរ៉ាអ្នកជំនាញថតអញ្ជឹងដែរ។ មុខងារមួយនេះ ទើបតែនៅជា Beta នៅឡើយ ដូច្នេះវាមិនទាន់មានភាពឥតខ្ចោះនោះទេ តែវានឹងអាចប្រសើរឡើងនៅថ្ងៃក្រោយ។

 

Huawei P9

ចំពោះ Huawei P9 វិញ វាមានកាមេរ៉ាទំហំ 12 MP (មេហ្គាផិចសែល) ចំនួន 2 នៅពីក្រោយបង្កើតដោយក្រុមហ៊ុន Leica ដែលបង្កើតជា dual camera របស់ទូរស័ព្ទនេះ ហើយកាមេរ៉ាទាំងពី មានដំណើរការជាមួយគ្នាដើម្បីចាប់យករូបភាព ដែលមានគុណភាពល្អជា HDR (high dynamic range)។ សិនស័ររបស់កាមេរ៉ាមួយ គឺម៉ូណូក្រូម (monochrome) ដែលមានសមត្ថភាពចាប់រូបភាព ស ខ្មៅ ហើយប្រើសម្រាប់ចាប់យកតែពន្លឺ និងប្រវែង។ ហើយសិនស័ររបស់កាមេរ៉ាមួយទៀត ចាប់យកពណ៌ និងពត៌មានលម្អិតនៅក្នុងរូបភាពនោះ។ វាមានមុខងារថតតែរូបសខ្មៅ ដោយប្រើប្រាស់តែសិនស័រកាមេរ៉ាម៉ូណូក្រូមបានផងដែរ ហើយអ្នកក៏អាចប្រើសិនស័រកាមេរ៉ាទាំងពីរបញ្ចូលគ្នាដើម្បីថតរូបភាពមានផ្ទៃខាងក្រោយព្រិលបានដូច Portrait Mode ក្នុងកាមេរ៉ា iPhone 7 Plus អញ្ជឹងដែរ។ អ្វីដែលខុសគ្នានោះ គឺថាជាមួយ Huawei P9 អ្នកអាចធ្វើការកែប្រែសារ៉េ focus របស់រូបភាពបាននៅក្នុងរូបភាព ដែលយើងបានថតរួចហើយនៅក្នុង Gallery។

 

LG G5

ចំពោះ dual camera របស់ទូរស័ព្ទ LG G5 វិញ វាមានសិនស័រកាមេរ៉ា 2 ដែលមានដំណើរការផ្សេងដាច់ពីគ្នា។ កាមេរ៉ាចម្បង មានសិនស័រទំហំ 16 MP (មេហ្គាផិចសែល) ដែលជាកាមេរ៉ា flagship ធម្មតារបស់ទូរស័ព្ទនេះ ហើយពិតណាស់ វាផ្ដល់នូវគុណភាពមានស្តង់ដាល្អ។ រីឯកាមេរ៉ាមួយទៀត មានទំហំ 8 MP ដែលភ្ជាប់ជាមួយនឹង wide-angle lens អាចថតបានមុំ 135° ពីមុខកាមេរ៉ា ដែលដូចទៅនឹងកាមេរ៉ាសកម្មភាព (action camera) ដូចជា Go Pro អញ្ជឹងដែរ។

 

ឥឡូវអ្នកបានដឹងពីភាពខុសគ្នារវាងដំណើរការរបស់ Dual Camera ក្នុងទូរស័ព្ទទាំង 3 ខាងលើហើយ ហើយទោះបីជាវាត្រូវបានហៅថាជា Dual Camera ដូចគ្នាមែន តែវាមិនមែនចាប់យករូបភាពតាមវិធីដូចគ្នានោះទេ។ សម្រាប់អ្នក តើអ្នកចូលចិត្តប្រព័ន្ធដំណើរការ dual camera របស់ទូរស័ព្ទមួយណា?

 

អានបន្ត

1104

Apple រួមដៃជាមួយ LG ផលិត អេក្រង់កុំព្យូទ័រ 5K

បច្ចេកវិទ្យា

30/10/2016

Macbook Pro សេរីថ្មីរបស់ Apple គឺជា Laptop មួយដែលមានអេក្រង់ ល្អជាងគេបំផុតគឺ Retina display ដែលមាន 67%ច្បាស់ជាង និង 67% ភ្លឺជាង និង 25% ពណ៌ច្រើនជាង។ តែបើសិនជាអ្នកមាន វាមកប្រើប្រាស់ហើយ តែចង់បានអេក្រង់មួយធំ ស្រួលត្រជាក់ភ្នែកអ្នកអាច មើលទៅ Apple thunderbolt display ដែលចេញជាយូរណាស់មកហើយ  ឬ អ្នកអាចមើលលើសពីនោះទៀតគឺ LG monitor ថ្មី ដែលមានទំហំ 5K.

lg5kmonitor-800x725

ពីមុនមក Apple តែងតែផលិតនូវ ផលិតផលខ្លួនឯងសំរាប់ខ្លួនឯង ប៉ុន្តែឥឡូវនេះ ពួកគេបានរួមដៃគ្នាជាមួយនឹង LG ដែលមានភាពល្បីល្បាញខាងធ្វើ អេក្រង់ដែរនោះ បានផលិតនូវ Ultimate docking station ( ដែលសំរាប់ប្រែ Laptop ជា Desktop សំរាប់នៅក្នុងផ្ទះ ) សំរាប់ Macbook pro ជំនាន់ 2016 នេះ។ វាមានទំហំ 27inch និង resolution 5K 5120 x 2880 និងបច្ចេកវិទ្យាផ្សេងទៀតរួមមាន ប្រដាប់បំពងសំលេង, microphone, កាមេរ៉ា និង USB-C 3 រន្ធទៀត ដែលសំរាប់ភ្ជាប់ទៅ Macbook Pro។

lgdisplay3-800x616 lgdisplay4-800x616

ហើយបើសិនជាអ្នកគិតថា 27inch 5K វាធំសំរាប់អ្នក ក្រុមហ៊ុន LG ក៏បានផលិត នូវអេក្រង់ប្រភេទតូចជាងនេះ គឺ 21.5inch 4K 4096 x 2304។ សំរាប់ អេក្រង់ទំហំ 27inch 5k វានឹង ចេញលក់ក្នុង ខែ ធ្នូខាងមុខនេះដែលអាចនឹងមានតំលៃ 1300$ ដែលក្នុងកំឡុងពេលនេះ អេក្រង់ 21.5inch 4K ចាប់ផ្តើមដាក់អោយកម្មង់ទិញ ហើយក្នុងតំលៃ 700$។

 

អានបន្ត

795

Wireless Charging Pad ថ្មីរបស់ក្រុមហ៊ុន LG អាចសាកថ្មទូរស័ព្ទបាន 3 ដងលឿនជាង wireless charger ដ៏ទៃ

បច្ចេកវិទ្យា

12/10/2016

ការសាកថ្មតាម wireless គឺជាបច្ចេកវិទ្យាថ្មី ហើយមានតែស្មាត្រហ្វូនស៊េរីថ្មីមួយចំនួនប៉ុណ្ណោះ ដែលមានបំពាក់នូវមុខងារអាចសាកថ្មតាម wireless pad នេះបាន ក៏ប៉ុន្តែយើងក៏ឃើញមានស្មាត្រហ្វូនថ្មីភាគច្រើននាពេលបច្ចុប្បន្ន គឺសុទ្ធតែមានមានបំពាក់មកជាមួយនូវមុខងារសាកថ្មតាម Wireless នេះផងដែរ ដូច្នេះយើងអាចសន្និដ្ឋានបានថាបច្ចេកវិទ្យានេះ គឺកំពុងតែត្រូវបានគេអភិវឌ្ឍឲ្យប្រសើរឡើង។

មកដល់ឥឡូវនេះ យើងនៅមិនទាន់មានឃើញការប្រើប្រាស់ប្រដាប់សាកថ្មតាម wireless នេះច្រើននោះទេ មូលហេតុចម្បងនោះ គឺដោយសារ wireless charging pad ភាគច្រើននៅមិនទាន់សាកថ្មបានលឿនដូចប្រើប្រាស់ខ្សែសាកនោះទេ ក៏ប៉ុន្តែគំនិតនេះ នឹងត្រូវបានផ្លាស់ប្តូរ ព្រោះថា ក្រុមហ៊ុន LG ទើបតែបានប្រកាសពី Wireless Charging Pad ថ្មីរបស់ពួកគេ ដែលអាចសាកថ្មបានលឿនស្មើនឹងការសាកតាមខ្សែ និងសាកបានលឿនជាងប្រដាប់សាកថ្មតាម wireless ដទៃទៀត ដែលមានក្នុងទីផ្សារបច្ចុប្បន្ន បានដល់ទៅ 3 ដងឯណោះ។

LG's 15 watt Wireless Charging Pads | ប្រភពពី TNW

LG’s 15 watt Wireless Charging Pads | ប្រភពពី TNW

ក្រុមហ៊ុន LG បានប្រកាសពី Wireless Charging Pad ដែលមានថាមពលចរន្តដល់ទៅ 15 វ៉ាត់ (watt) ដំបូងបង្អស់លើលោក ដែលអាចសាកថ្មបានលឿនជាង 3 ដងនៃប្រដាប់សាកថ្មតាម wireless ផ្សេងៗ ដែលមានថាមពលចរន្តត្រឹមតែ 5 វ៉ាត់ (watt) ហើយ LG’s Wireless Charging Pad នេះ នឹងត្រូវបានចេញលក់ក្នុងទីផ្សារនៅចុងខែតុលានេះ។ យោងតាមក្រុមហ៊ុន LG ផ្ទាល់ ប្រដាប់សាកថ្មតាម wireless នេះ នឹងអាចសាកថ្មទូរស័ព្ទស្មាត្រហ្វូនរបស់អ្នកពី 0% ទៅ 50% ក្នុងរយៈពេលត្រឹមតែ 30 នាទីតែប៉ុណ្ណោះ។

LG’s Wireless Charging Pad នេះ អាចប្រើប្រាស់បានជាមួយនឹងឧបករណ៍អេឡិចត្រូនិច និងស្មាត្រហ្វូនបច្ចុប្បន្ន ដែលមានបំពាក់មកជាមួយនូវមុខងារអាចសាកថ្មតាម Wireless។ ហើយយោងតាមក្រុមហ៊ុន LG ប្រដាប់សាកថ្មតាម wireless នេះ នឹងមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាការពារមិនឲ្យបន្ទះសាកថ្មនេះមានកំណើនកំដៅលើសលុបនៅពេលសាកថ្មស្មាត្រហ្វូនអ្នក។ ជាមួយនឹងបច្ចេកវិទ្យាមួយនេះ វាអាចកាត់បន្ថយអត្រា ដែលអាចធ្វើឲ្យថ្មរបស់ស្មាត្រហ្វូនអ្នកឆាប់ខូច និងការពារមិនឲ្យផ្ទុះនៅពេលសាកថ្មបានយ៉ាងច្រើន។

LG’s High-power Wireless Charging Pads មួយនេះ និងមានលក់ក្នុងទីផ្សារនៅប្រទេស អូស្ត្រាលី អ៊ឺរ៉ុប និងអាមេរិកខាងជើង នៅពាក់កណ្ដាលខែតុលានេះ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងពីតម្លៃរបស់វាច្បាស់នោះទេ។

អានបន្ត

739

LG G5 ទូរស័ព្ទជំនាន់ថ្មីដែលមានលក្ខណៈពិសេសប្លែក

បច្ចេកវិទ្យា

23/02/2016

ទូរស័ព្ទជំនាន់ថ្មីមួយគ្រឿងដែលមានឈ្មោះថា LG G5 ដែលបានផលិតដោយក្រុមហ៊ុន LG ត្រូវបានចេញនៅក្នុងកំឡុងខែកុម្ភះ ឆ្នាំ​ 2016 នេះ។ ទូរស័ព្ទនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់មនុស្សជាច្រើននៅលើពិភពលោក ព្រោះវាមានលក្ខណៈខុសពី Smart phone ដ៏ទៃ ។ តើលក្ខណៈទាំងនេះមានអ្វីខ្លះចំពោះsmart phone ក្នុងដើមឆ្នាំ2016 នេះ។

ទូរស័ព្ទនេះខុសពីជំនាន់ចាស់របស់ពួកវា LG G4 មានសំបកជាស្បែកនៅខាងក្រោយ ចំនែកឯ G5 វាបានផ្លាស់ប្តូររូបរាងស្តើងជាងមុន និង មើលទៅមានលក្ខណៈរឹងមាំល្អព្រោះវាធ្វើឡើងពីដែកសុទ្ធ។ ក្រៅពីនេះ អ្វីដែលពិសេសគឺវាអាចដកចេញដកចូលបាននូវកន្តុយក្រោមរបស់វា ដែលគេហៅថា Modular ឬ Magic slot  និង ឧបករណ៍មួយចំនួនទៀតដែលអាចប្រើជាមួយ G5 នោះផងដែរ។

img_4112-100645973-primary.idge

រូបរាង និង​ ការរចនាម៉ូត

LG G5 មានទំហំ 149.4 x 73.9 x 7.7mm​ និង​មាន អេក្រង់ 5.3 inch ជាកញ្ចក់ IPS LCD មាន Resolution 1440 x 2560។ សំរាប់កាមេរ៉ា LG G5 បានដាក់កាមេ៉រាខាងក្រោយចំនួន 2 គឺ មួយសំរាប់ កាមេរ៉ា ធម្មតាដែលមាន 16MP និង មួយទៀតថតបាន 135 ដឺក្រេ ដែលអាចចាប់យកបានធំជាងភ្នែករបស់មនុស្សធម្មតា តែមានតែ 8MP តែប៉ុណ្ណោះ។ ចំណែកឯកាមេរ៉ា ពីមុខ គឺ 8MP កាមេរ៉ាធម្មតា។

lg-g5-review-dual-camera-650-80

ប្រព័ន្ធគ្រឿងក្នុងរបស់ LG G5

LG G5 មាន processor Qualcomm Snapdragon 820 និងមាន Ram ចំនួន 4GB។ គេផលិតវាឡើងជាមួយនឹង ប្រព័ន្ធផ្ទុកទិន្នន័យ តែ​ 32GB តែប៉ុណ្ណោះ តែអ្នកអាចបន្ថែមកាតផ្ទុកទិន្នន័យបានរហូត ដល់ទៅ 2TB MicroSD។ វាគ្មានអ្វីដែលមិនខុសទេដែល LG នៅតែប្រើប្រាស់ប្រព័ន្ធ Android ដដែល។

lg-g5-mwc-201602-20_1053vlad-savov.0

 

 

Magic slot

កន្លែងនេះគឺជាអ្វីដែលសំខាន់សំរាប់ Smart phone មួយគ្រឿងនេះ គឺ វាមានរន្ធដ៏ធំមួយសំរាប់ដកចេញហើយអាចដាក់ចូលនូវឧបករណ៍ផ្សេងៗដែល ដូចជា ឧបករណ៍ កាមេរ៉ា របស់LG, ម៉ាស៊ីនបំពងសំលេង របស់LG និង មានឧបករណ៍ផ្សេងៗទៀត ម្យ៉ាងវិញទៀតនៅពេលដែលអ្នកដកចេញនូវរន្ធមួយនោះមក ថ្មរបស់វាក៏មកជាមួយដែល ដូចនេះបើសិនថ្ងៃក្រោយអ្នកខូចថ្ម អ្នកអាចទិញវាយកមកដូរមិនបាច់ទៅដល់កន្លែងជួសជុលឡើយ។

nexus2cee_lg-g5-infographic-668x668

និយាយទៅទូរស័ព្ទ LG G5 នេះជាទូរស័ព្ទជំនាន់ថ្មីដែលអ្នកអាចប្តូរឧបករណ៍ជាច្រើនប្រភេទចូលទៅក្នុងទូរស័ព្ទនេះដោយរន្ធ Magic slot សំរាប់ប្រើប្រាស់តាមតំរូវការរបស់អ្នក។

https://www.youtube.com/watch?v=anyW8UY9ELg

អានបន្ត