MENU

Huawei P9 និង P9 Plus បានបញ្ចេញជាផ្លូវការ បំពាក់ដោយកាមេរ៉ាភ្លោះ Leica និងបន្ទះឈីប Kirin 955

p9-7

 

ថ្ងៃនេះក្រុមហ៊ុន Huawei បានដាក់បង្ហាញ Huawei P9 និង Huawei P9 Plus ជាផ្លូវការ ដូច្នេះមិនមានពាក្យចចាមអារ៉ាមទៀតឡើយនេះគឺជារឿងពិតប្រាកដហើយ។ Huawei P9 មានអេក្រង់ LCD ទំហំ 5.2 អ៊ីញ ជាមួយនឹង resolution 1080×1920 ដែលរួមបញ្ចូលជាមួយបន្ទះឈីប Kirin 955 SoC ដែលមាន Cortex-A72 ចំនួនបួន cores និង Cortex-A53 ចំនួនបួន cores លើសពីនេះទៅទៀតទូរស័ព្ទនេះនឹងផ្តល់នូវការពង្រីក Memory បន្ថែមផងដែរ។

វាមានកាមេរ៉ាភ្លោះទំហំ 12MP និងប្រើកញ្ចក់អុបទិច Leica។ ចំនែកកាមេរ៉ាក្រោយទាំងពីរបំពាក់ aperture ទំហំធំកំរឹត F/2.2 និង1.25-micron pixel ព្រមទាំងមានកាមេរ៉ាមុខទំហំ 8MP ផងដែរ។

 

Screen Shot 2016-04-07 at 11.20.40 AM

 

ទូរស័ព្ទនេះបានភ្ជាប់មកជាមួយនឹង RAM ទំហំ 3GB/32GB ROM ឬ RAM ទំហំ 4GB/64GB ROM និងឧបករណ៍ស្កេនស្នាមម្រាមដៃនៅផ្នែកខាងក្រោយផងដែរ។ រីឯថាមពលថ្មមានចំនុះ 3000mAh និងរន្ធ USB Type-C ផងដែរ។ វាក៏មាន Stereo speakers ភ្ជាប់មកជាមួយ board និងប្រព័ន្ធ​ដំណើរការ Android 6.0 អមជាមួយ EMUI 4.1 របស់ក្រុមហ៊ុន Huawei ដែរ។ Huawei P9 ចាប់ផ្តើមក្នុងតំលៃ 680$ ហើយនឹងចាប់ផ្តើមលក់នៅបណ្តាប្រទេសនាៗ ចាប់ពីថ្ងៃទី 16 ខែមេសានេះ។

 

Screen Shot 2016-04-07 at 11.19.08 AM

 

ទូរស័ព្ទនេះមានពណ៌ដូចជា: ពណ៌ស ពណ៌មាស ពណ៌មាសផ្កាឈូក ពណ៌ទឹកប្រាក់ ពណ៌ទឹកប្រាក់រលោងចាំង និងពណ៌មាសខ្ចី។ P9 មានកំរាស់ត្រឹមតែ 6.95mm ដែលមានកម្រាស់ស្តើងជាងទូរស័ព្ទ iPhone 6s របស់ក្រុមហ៊ុន Apple (7.1mm) និង Samsung Galaxy S7 (7.9mm)។

 

Screen Shot 2016-04-07 at 11.19.22 AM

 

Screen Shot 2016-04-07 at 11.19.52 AM

 

Huawei P9 Plus ត្រូវបានបំពាក់ជាមួយអេក្រង់ទំហំ 5.5 អ៊ីញ ប្រភេទ Super AMOLED ជាមួយ resolution 1080 x 1920 FHD ។ បន្ទះឈីប Kirin 955 ក៏ភ្ជាប់មកជាមួយម៉ូដែលនេះផងដែរ ដែលមាន RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB។ ដូចទៅនិង P9 ដែរ P9 Plus នេះក៏ផ្តល់នូវកាមេរ៉ាភ្លោះទំហំ 12MP នៅផ្នែកខាងក្រោយជាមួយនឹងកាមេរ៉ាមុខទំហំ 8MP សំរាប់ថត selfie។ចំនែកឧបករណ៍ស្កេនស្នាមម្រាមដៃត្រូវបានដាក់នៅក្រោមកាមេរ៉ាខាងក្រោយ និងថាមពលថ្ម 3400mAh ដែលធ្វើអោយវាប្រើប្រាស់បានយូរ ព្រមទាំងប្រព័ន្ធ​ដំណើរការ Android 6.0 អមជាមួយ EMUI 4.1 របស់ក្រុមហ៊ុន Huawei ដែរ។ Huawei P9 Plus ចាប់ផ្តើមក្នុងតំលៃ 850$ នៅថ្ងៃទី 16 ខែមេសានេះ។

 

 

Comments Off on Huawei P9 និង P9 Plus បានបញ្ចេញជាផ្លូវការ បំពាក់ដោយកាមេរ៉ាភ្លោះ Leica និងបន្ទះឈីប Kirin 955 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន