MENU

health
Tag Archive

1381

ភស្តុតាងមួយចំនួនដែលបង្ហាញថាការខឹងច្រើនអាចធ្វើឲ្យមនុស្សឆាប់ស្លាប់ជាងធម្មតា

សុខភាព

30/11/2016

បន្ទាប់ពីបានអានពីអត្ថបទនេះហើយ ប្រីយមិត្តទាំងអស់គ្នាគួរតែកែទម្លាប់ខឹងច្រើនរបស់អ្នកទាំងអស់គ្នាចេញ ព្រោះថាអ្នកវិទ្យាសាស្ត្របានរុករកឃើញភស្តុតាយ៉ាងច្បាស់ ដែលអាចបញ្ជាក់បានថាការខឹងច្រើនពិតជាអាច ធ្វើឲ្យមនុស្សឆាប់ស្លាប់ជាងធម្មតាយ៉ាងពិតប្រាកដមែន។adidas shoes on sale
adidas yeezy boost 350 v2
adidas yeezy 700 v3
cheap adidas shoes
adidas yeezys boost 350
adidas ultraboost shoes
adidas slides yeezy
adidas yeezy 350 boost v2 zebra
adidas outlet store
outlet adidas
yeezy adidas
adidas shoe on sale
adidas yeezy 450
adidas and yeezy
adidas yeezy shoes
outlet adidas
adidas shoe on sale
yeezy adidas
adidas yeezy boost 350
adidas yeezy 700 v3 azael
adidas stores
adidas yeezy men
adidas yeezy slides bone
adidas yeezy slides
adidas shoes for sale
adidas 350
adidas yeezy men
adidas yeezy foam runner mens
adidas outlet orlando
adidas yeezy 350
adidas yeezy sneakers
adidas yezzy boost
adidas outlet
yeezy adidas
adidas for sale
adidas outlet store sunrise
adidas yeezy boost 350
sales on adidas shoes
women’s adidas sneakers on sale
adidas yeezy slide onyx
adidas outlet

angry_woman

រូបភាពពីគេហទំព័រ health.com

យើងទាំងអស់គ្នាប្រាកដជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលស្ថិតិរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថា ភាគច្រើននៃបុរស ដែលទទួលរងនូវអារម្មណ៍ខឹង និងម៉ួរម៉ៅក្តៅក្រហាយច្រើន នៅក្នុងវ័យ 35 ឆ្នាំឡើងទៅ អាចមានអាយុ 35 ឆ្នាំ ខ្លីជាងអ្នកដែលមិនសូវខ្វល់ខ្វាយច្រើន ឬមានកំហឹងច្រើន។

នៅក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់នូវទិន្នន័យគម្រូ ដែលបានមកពីការជ្រើសរើសបុរសជាមេគ្រួសារចំនួន 1,307 នាក់ ដោយការតាមដាននេះ ត្រូវបានចាប់ផ្តើមធ្វើឡើងពីឆ្នាំ 1968 ដល់ ឆ្នាំ 2007។ នៅពេលដែលការសួរសំណួរដើម្បីប្រមូលទិន្នន័យពីការដាក់ពិន្ទុជាលើកដំបូងត្រូវបានធ្វើឡើង បុរសទាំងអស់នោះ គឺមានអាយុចាប់ពី 20 ទៅ 40 ឆ្នាំ ដោយជារាងរាល់ឆ្នាំ ពួកគេទាំងអស់នោះត្រូវបានគេចោទសួរសំណួរអំពីកម្រិតនៃកំហឹងរបស់ពួកគាត់ខ្លាំងប៉ុនណា ហើយថាតើពួកគាត់ងាយនឹងកើតមានកំហឹង ឬក៏អត់? សម្រាប់រយៈពេលប្រាំឆ្នាំដំបូង ការដាក់ពិន្ទុរបស់ពួកគាត់ ត្រូវបានគេសង្កេតឃើញថាស្ថិតនៅក្នុងកម្រិតមធ្យមនៅឡើយ។

o-angry-man-facebook

រូបភាពពីគេហទំព័រ health.com

ទាក់ទងទៅនឹងលិទ្ធផល ដែលបានមកពីទិន្នន័យខាងលើ លោក Graham Price អ្នកវិទ្យាសាស្ត្រផ្នែកចិត្តវិទ្យា នៃទីក្រុងឡុងដ៍ បាននិយាយថា “ភាគច្រើននៃមនុស្ស ដែលងាយទទួលរងនូវអារម្មណ៍ខឹង តែងវិវត្តកើតទៅជាជម្ងឺផ្លូវចិត្ត ដោយពួកគេតែងកើតមានអារម្មណ៍សង្ស័យ និងព្រួយបារម្មណ៍ហួសហេតុ។ អាការៈទាំងនេះ ត្រូវបានកើតចេញពីទិដ្ឋភាព ឬបទពិសោធន៍អវិជ្ជមានពីអតីតកាល បូកបន្ថែមពីលើជាមួយនឹងទម្លាប់នៃការមិនចេះគ្រប់គ្រងកំហឹង ក្នុងរយៈពេលមួយយ៉ាងយូរ។”

strokesym

រូបភាពពីគេហទំព័រ health.com

heart-disease

រូបភាពពីគេហទំព័រ health.com

ក្រៅពីនេះ លទ្ធផលខាងលើក៏បានបង្ហាញឲ្យឃើញផងដែរថា ហានិភ័យនៃការស្លាប់បន្ទាប់ពីអាយុ 70 ឆ្នាំសម្រាប់អ្នកដែលមានពន្ទុកំហឹងច្រើនជាងកម្រិតមធ្យម អាចកើនឡើង 1.5 ដង ធៀបទៅនឹងអ្នកដែលមានកម្រិតកំហឹងទាប។ ជាទូទៅ អារម្មណ៍តានតឹង គឺតែងកើតឡើងចេញមកពីកំហឹង ម៉្យាងវិញទៀតការមានទម្លាប់បៀមកំហឹង និងរក្សាទុកនូវអារម្មណ៍តានតឹងក្នុងរយៈពេលមួយយូរ ក៏ជាមូលហេតុមួយបង្ករឲ្យមានផលអវិជ្ជមានមួយចំនួនដល់សុខភាពរបស់យើងផងដែរ ដូចជាការវិវត្តទៅរកជម្ងឺរលាកពោះវៀន ការកើនឡើងនូវអត្រាប្រឈមនឹងជម្ងឺដាច់សរសៃឈាមខួរក្បាល ការគាំងបេះ និងបញ្ហាបេះដូងដទៃទៀតជាដើម។

អានបន្ត

3222

ពណ៌ហុងស៊ុយមួយចំនួន ដែលអាចនាំសំណាងដល់អ្នករកស៊ី

សង្គម

24/11/2016

ហុងស៊ុយ (Feng Shui) គឺជាជំនឿដ៏ពូកែ និងពេញនិយមមួយ ដែលមនុស្សមួយចំនួនធំជឿជាក់ ជាពិសេស គឺសម្រាប់អ្នកដែលមានខ្សែស្រឡាយជាជនជាតិចិន និងអ្នកដែលមានមុខរបររកស៊ីមួយចំនួន។ តាមជំនឿនេះ ពណ៌ដែលមានហុងស៊ុយ គឺពិតជាមានអំណាច និងប្រសិទ្ធភាពយ៉ាងខ្លាំង ដែលអាចធ្វើឲ្យមុខរបររកស៊ីរបស់យើងដំណើរការទៅមុខបានយ៉ាងរលូន និងរីកចំរើន។ ការរៀបចំ និងការជ្រើសរើសពណ៌ហុងស៊ុយសម្រាប់បរិយាកាស ឬកន្លែង អាចជះឥទ្ធិពលដល់ការប្រកបមុខរបររបស់លោកអ្នកបាន វាអាចជួយឲ្យការគិតរបស់យើងមានភាពរីកចំរើន រឹងមាំ ហើយវាក៏អាចធ្វើឲ្យការគិតរបស់យើងមានភាពសុញ និងស្រអាប់ផងដែរ ប្រសិនបើយើងមិនបានធ្វើការជ្រើសរើសពណ៌ឲ្យបានត្រឹមត្រូវទៅតាមក្បួននោះ។ ដូចនេះនៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបង្ហាញជូនដល់ប្រីយមិត្តនូវពណ៌មួយចំនួន ជាមួយនឹងអត្ថន័យរបស់ពួកវា ដែលត្រឹមត្រូវទៅតាមក្បួនហុងស៊ុយ សម្រាប់តុបតែងការិយាល័យ និងទីតាំងប្រកបមុខរបររបស់លោកអ្នក ដើម្បីជួយឲ្យមុខរបររបស់លោកអ្នកមានភាពរីចំរើនទៅមុខ។

 

ពណ៌ទឹកក្រូច

ពណ៌ទឹកក្រូច គឺជាពណ៌ដ៏ល្អមួយសម្រាប់ក្រុមហ៊ុន។ វា គឺជាពណ៌ជួយបង្កើននូវការផ្តោតអារម្មណ៍ និងគំណិតច្នៃប្រឌិតរបស់យើង។ វាគឺជាប្រភេទពណ៌ដិត និងឆើត បូករួមជាមួយនឹងការបង្កប់ទៅដោយថាមពល និងភាពសប្បាយរីករាយ ភាគច្រើននៃពណ៌នេះ គឺមានជាប់ទាក់ទងទៅនឹងមនុស្សដែលមានគំណិតបើកចំហ សុទិដ្ឋិនិយម និងចំណង់ចំណូលចិត្តក្នុងការផ្សងព្រេង។

d208e73d46990bbb5d7701eb61abccfe

រូបភាពពីគេហទំព័រ beliefnet.com

ជាទូទៅគេតែងប្រើពណ៌ទឹកក្រូចនៅក្នុង ភោជនីយដ្ឋាន ហាងកាហ្វេ និងក្រុមហ៊ុនទេសចរណ៍ជាដើម។ ពណ៌នេះក៏ស័កសមផងដែរ សម្រាប់ប្រភេទនៃអាជីវកម្មណា ដែលមានជាប់ទាក់ទងជាមួយនឹងកូនក្មេង ព្រោះក្មេងៗតូចៗភាគច្រើន គឺចូលចិត្តពណ៌ទឹកក្រូច។ ទោះបីជាយ៉ាងដូចនេះក្តីក៏ពណ៌ទឹកក្រូចមិនមែនជាពណ៌មួយដ៏ល្អបំផុតសម្រាប់ការប្រកបអាជីវកម្មនោះទេ  មូលហេតុគឺដោយសារប្រសិនបើយើងប្រើតែពណ៌នេះច្រើនហួសហេតុពេក អាចធ្វើឲ្យក្រុមហ៊ុន ឬមុខរបររបស់យើងមើលទៅមិនសូវជាមានតម្លៃ មិនសូវជាមានសុវត្ថភាព និងពោរពេញទៅដោយភាពក្រអើតក្រទមផងដែរ។ យល់ល្អបើអ្នកចូលចិត្ត និងចង់ប្រើពណ៌ទឹកក្រូច អ្នកគួរតែប្រើពណ៌ផ្សេងលាយជាមួយវា ដោយមិនត្រូវប្រើពណ៌ទឹកក្រូចឲ្យលេចខ្លាំងពេកនោះទេ។

 

ពណ៌ស្វាយ

តាមជំនឿហុងស៊ុយ ពណ៌ស្វាយគឺជាពណ៌ ដែលអាចជួយធ្វើឲ្យមានភាពប្រសើរឡើង ទាំងផ្នែករាងកាយ និងសតិអារម្មណ៍របស់មនុស្ស។ វាគឺជាពណ៌មួយ ដែលមានឥទ្ធិពលធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ និងជួយកាត់បន្ថយភាពតានតឹងរបស់យើង ហើយវាក៏តំណាងឲ្យភាពរុងរឿង និងភាពមានបានផងដែរ។

20150314_113509

រូបភាពពីគេហទំព័រ beliefnet.com

ដោយសារតែពណ៌ស្វាយ គឺជាពណ៌ដែលបង្ហាញអំពីអំណាច និងភាពឆ្លាតវ័យ ភាគច្រើន ពណ៌នេះត្រូវបានគេប្រើប្រាស់សម្រាប់មុខរបរ ដែលទាក់ទងទៅនឹងស្ត្រី និងកូនក្មេង ប៉ុន្តែសម្រាប់បុរសគឺមិនសូវជាពេញនិយមប៉ុន្មាននោះទេ។ ពណ៌នេះ គឺមានភាពស័កសមបំផុតសម្រាប់អាជីវកម្មមួយចំនួនដូចជាអាជីវកម្មដែលទាក់ទងទៅនឹង៖

  • វិស័យសុខាភិបាល ដូចជាមន្ទីពេទ្យ  ឳសថស្ថាន
  • វិស័យអប់រំ ដូចជាសាលាមតេយ្យ
  • មុខរបរដែលទាក់ទងទៅនឹងចំណីអាហារផ្អែមៗ ដូចជាស្ករគ្រាប់ នំខេក ឬស្ករសូកូឡាជាដើម។

ដូចនេះអ្នកគួរតែជ្រើសរើសយកពណ៌ស្វាយ ប្រសិនបើអាជីវកម្មរបស់លោកអ្នកតែងជួបប្រទះទៅនឹងភាពតានតឹង ពីព្រោះពណ៌ស្វាយអាចជួយធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ធូរស្បើយ និងត្រជាក់បាន។

 

 ពណ៌ក្រហម

តាមក្បួនតម្រារបស់ហុងស៊ុយ ពណ៌ក្រហមគឺជាពណ៌ដែលនាំមកនូវវាសនាល្អ សំណាងល្អ ទំនុកចិត្ត និងជាពិសេសនោះ គឺមាសប្រាក់តែម្តង។ តែសម្រាប់ក្នុងន័យអវិជ្ជមានវិញ ពណ៌ក្រហមគឺជាពណ៌នៃកំហឹង និងភាពមួរម៉ៅ ដូចនេះយល់ល្អអ្នកមិនត្រូវប្រើប្រាស់ពណ៌ក្រហមឲ្យច្រើន ឬដិតខ្លាំងពេកនោះទេ គួរតែមានលាយជាមួយពណ៌ដទៃទៀតផងដែរ។ បន្ថែមពីលើនេះ ពណ៌ក្រហម គឺជាពណ៌ ដែលបង្ហាញពីថាមពល និងគំណិតវិជ្ជមាន ហើយវាក៏ជាពណ៌ ដែលទាក់ទងទៅនឹងលោហិត សង្គ្រាម និងអំពើហិង្សាដែរ។

ពណ៌ក្រហម គឺជាពណ៌ស័កសមជាមួយអាជីវកម្ម ដែលទាក់ទងទៅនឹងសេចក្តីស្រលាញ់ និងភាពអន្លង់អន្លោច មានដូចជាហាងផ្កា ហាងលក់ស្កសូកូឡា ភោជនីយដ្ឋានសម្រាប់គូរស្នេហ៍ ឬសណ្ឋាគារជាដើម។

e5709fc191137e1421d8e7507d840fbe

រូបភាពពីគេហទំព័រ beliefnet.com

 

ពណ៌លឿង

ទោះបីថាពណ៌លឿង គឺជាពណ៌មួយដែលភ្លឺដូចទៅនឹងពណ៌របស់ពន្លឺព្រះអាទិត្យក៏ដោយ ក៏ប៉ុន្តែមិនមែនរាល់អាជីវកម្មសុទ្ធតែត្រូវគ្នាជាមួយវានោះទេ។ តាមក្បួនហុងស៊ុយបានបញ្ជាក់ឲ្យដឹងថា ពណ៌លឿង គឺជាពណ៌នាំមកនូវ ទំនាក់ទំនងល្អ មិត្តភាព និងសុខភាព ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា ការមើល ឬសំលឹងទៅកាន់របស់ដែលមានពណ៌លឿងក្នុងរយៈពេលយូរ អាចធ្វើឲ្យយើងកើតមានអារម្មណ៍មិនសប្បាយចិត្ត។

teen-tastic-contemporary-home-office-in-black-and-yellow

រូបភាពពីគេហទំព័រ beliefnet.com

ពណ៌លឿង គឺជាពណ៌ដែលអាចរំញោចសមត្ថភាពបែងចែកខុសត្រូវរបស់ខួរក្បាល និងបង្កើនភាពច្បាស់លាស់ជាក់លាក់នៃស្មារតីរបស់យើង ពោលគឺវាអាចជួយជំរុញឲ្យមានភាពប្រសើរឡើងនូវការគិតវិភាគ និងការវិនិច្ឆ័យនៅក្នុងខួរក្បាលរបស់យើង។ ថ្វីបើភាគច្រើននៃបុរសមិនសូវចូលចិត្តពណ៌នេះក្តី ក៏ប៉ុន្តែសម្រាប់កូនក្មេងតូចៗ គឺងាយនឹងចាប់អារម្មណ៍ទៅនឹងវាខ្លាំងណាស់ មូលហេតុគឺដោយសារតែពណ៌លឿង គឺជាពណ៌ដែលមានពន្លឺ។

រាល់អាជីវកម្មដែលមានទាក់ទងជាមួយនឹងក្មេងៗគួរតែប្រើប្រាស់ពណ៌លឿង ដូចជាហាងលក់សំភារៈក្មេងលេង និងសាលារៀនមតេយ្យ ជាដើម ក្រៅពីនេះហាងលក់គ្រឿងសំអាងរបស់ស្ត្រីក៏អាចប្រើជាមួយនឹងពណ៌លឿងបានផងដែរ ពីព្រោះពណ៌នេះមើលទៅងាយទាក់ភ្នែក ដែលអាចធ្វើឲ្យមនុស្សឆាប់ចាប់អារម្មណ៍។

 

ពណ៌ខៀវ

ដូចគ្នាទៅនឹងពណ៌ស្វាយ ពណ៌ខៀវក៏ជាពណ៌ដែលមានឥទ្ធិពលធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ និងជួយកាត់បន្ថយភាពតានតឹងរបស់យើងបានដូចគ្នា ម៉្យាងវិញទៀត ដោយសារតែពណ៌ខៀវ គឺជាពណ៌នៃទឹកសមុទ្រ និងមេឃ ដូចនេះពណ៌ខៀវ គឺទាក់ទងទៅនឹងសេរីភាព និងការផ្សងព្រេងផងដែរ។
ពណ៌ខៀវត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅក្នុងការធ្វើមុខជំនួញ ដោយសារតែពណ៌នេះ គឺតំណាងឲ្យការជឿទុកចិត្ត ភាពស្មោះត្រង់ ភាពជឿជាក់ និងការចេះទទួលខុសត្រូវ ហើយវាក៏តំណាងឲ្យផងដែរនូវចរិកអភិរក្សនិយម។

anz

រូបភាពពីគេហទំព័រ beliefnet.com

អ្នកគួរតែប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ពណ៌ខៀវនៅក្នុងអាជីវកម្មរបស់អ្នក ព្រោះការប្រើពណ៌នេះច្រើនហួសហេតុពេក អាចបង្កើតភាពស៊ាំញ៉ាំ មើលទៅគួរឲ្យធុញ ហើយក៏មិនអាចទាក់ទាញអតិថិជនវ័យក្មេងបានផងដែរ។ ជាធម្មតាពណ៌ខៀវ ត្រូវបានគេប្រើប្រាស់សម្រាប់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនថែទាំសុខភាព និងអាជីវកម្មណាដទៃផ្សេងទៀត ដែលការជឿទុកចិត្ត និងភាពជឿជាក់ ត្រូវបានគេចាត់ទុកជារឿងដ៏សំខាន់។

 

ពណ៌បៃតង

ពណ៌បៃតង គឺជាពណ៌នៃធម្មជាតិ ភាពស្រស់ត្រកាល តុល្យភាព និងភាពសុខដុមរមនា។ រាល់អាជីវកម្ម ដែលកំពុងតែដំណើរការ គួរតែមានការរួមបញ្ចូលជាមួយនឹងពណ៌បៃតងខ្លះៗ។ ពណ៌បៃតងក្រម៉ៅ គឺតំណាងឲ្យប្រាក់កាស កិត្យានុភាព និងទ្រព្យសម្បត្តិ ហើយសម្រាប់ពណ៌បៃតងស្រាល គឺតំណាងឱ្យភាពស្រស់ស្រាយ ភាពរីចំរើន សេចក្ដីសប្បុរស និងការអាណិតអាសូរ។

grocerystore

រូបភាពពីគេហទំព័រ beliefnet.com

បៃតងជាជម្រើសល្អឥតខ្ចោះសម្រាប់គ្រប់មូលដ្ឋានអាជីវកម្ម ហើយវាក៏ជាពណ៌មួយដ៏ចាំបាច់ត្រូវតែមានផងដែលសម្រាប់បរិស្ថាន ឬទីកន្លែងដែលទាក់ទងទៅនឹង ចំណីសរីរាង្គធម្មជាតិ សុខភាព និងអាជីវកម្ម ដែលទាក់ទងទៅនឹងម្ហូបអាហារ។ ពណ៌បៃតងរំញ៉ោចចំណង់អាហារ ដូច្នេះវាជារឿងដ៏ល្អមួយប្រសិនបើមានពណ៌នេះជាពិសេសសម្រាប់អ្នកដែលកំពុងដំណើរការភោជនីយដ្ឋាន ឬអាជីវកម្មម្ហូបអាហារណាមួយ។

អានបន្ត

1257

អាការៈមួយចំនួនទាក់ទងនឹងសុខភាព ដែលអ្នកមិនគួរមើលរំលង

សុខភាព

15/11/2016

ខ្លួនប្រាណរបស់មនុស្សយើងត្រូវបានគេចាត់ទុកថា គឺជាប្រព័ន្ធប្រតិបត្តិការមួយដ៏អស្ចារ្យ និងល្អឥតខ្ចោះ ដោយសារតែសមត្ថភាព ដែលអាចធ្វើបាននូវរាប់ពាន់លានដំណើរការនៃការត្រួតពិនិត្យក្នុងពេលតែមួយរបស់វា ជាមួយនឹងតុល្យភាពដ៏ល្អរវាងដំណើរការត្រួតពិនិត្យទាំងអស់នោះផងដែរ។ នៅរាល់ពេលដែលដំណើរការទាំងអស់នោះត្រូវបានបង្អាក់ ខ្លួនប្រាណរបស់យើងតែងធ្វើការផ្តល់ជាសញ្ញា ដែលវាបង្ហាញថាមានផ្នែកណាមួយនៃរាងកាយរបស់យើងកំពុងជួបប្រទះនូវបញ្ហា។

Portrait of an insomniac man trying to sleep in his bed

រូបភាពពីគេហទំព័រ health.com

ដូចនេះដើម្បីទប់ស្កាត់នូវរាល់បញ្ហាសុខភាពធ្ងន់ធ្ងរមិនឲ្យកើតមានឡើងបាន អ្នកគួរតែយកចិត្តទុកដាក់ក្នុងការអង្កេតទៅលើអាការៈមួយចំនួន ដែលទាក់ទងនឹងសុខភាពដូចខាងក្រោមនេះ៖

ស្បែកប្រែទៅជាស្ងួតខ្លាំង

ជាធម្មតា អាការៈស្បែកស្ងួតកើតមានឡើងនៅពេលដែលខ្លួនប្រាណរបស់យើងកង្វះនូវវីតាមីន E ដូចនេះដើម្បីទទួលបាននូវវីតាមីន E ឲ្យបានគ្រប់គ្រាន់ យើងគួរទទួលបន្ថែមនូវអាហារមួយចំនួនឲ្យបានច្រើនដូចជា ប្រភេទត្រីដែលមានខ្លាញ់ ប្រេងឆាដែលចំរាញ់ចេញពីបន្លែ និងពពួកគ្រាប់ធញ្ញជាតិដូចជាគ្រាប់ស្វាយចន្ទី ឬសណ្តែកដី ជាដើម។

cdv_photo_001

រូបភាពពីគេហទំព័រ health.com

 

មានស្បែកស្ងួតខ្លាំងនៅត្រង់កែងដៃ

សម្រាប់អាការៈកើតមានស្បែកស្ងួតខ្លាំងនៅត្រង់បរិវេណកែងដៃ ជាធម្មតាគឺបណ្តាលមកពីកង្វះនូវវីតាមីន A និង C។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហានេះ អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើបន្ថែមឲ្យបានច្រើន ជាពិសេសគឺផ្លែក្រូច និងល្ពៅ។

dry-skin-on-elbows

រូបភាពពីគេហទំព័រ health.com

 

មានចេញឈាមតាមអញ្ចាញធ្មេញ

ប្រសិនបើអ្នកជួបនូវបញ្ហាចេញឈាមតាមអញ្ចាញធ្មេញនោះ ជាធម្មតាមានន័យថា ខ្លួនប្រាណរបស់អ្នកកំពុងតែកង្វះនូវវីតាមីន C ដូចនេះដើម្បីផ្តល់នូវតុល្យភាពដល់រាងកាយរបស់អ្នក អ្នកត្រូវបន្ថែមការទទួលទាននូវបន្លែដូចជា ម្ទេសប្លោក ផ្កាខាត់ណាខៀវ ប៉េងប៉ោះ និងសណ្តែកបារាំងជាដើម រីឯសម្រាប់ប្រភេទផ្លែឈើវិញអ្នកអាចទទួលទានបន្ថែមនូវ ផ្លែក្រូច ផ្លែល្ហុង ឬផ្លែត្របែកជាដើម ព្រោះចំណីអាហារទាំងអស់នេះមានផ្ទុកទៅដោយវីតាមីន C ខ្ពស់។

bleeding-gums

រូបភាពពីគេហទំព័រ health.com

 

សក់ និងក្រចកមានសភាពផុយ ស្រួយ

នៅពេលដែល សក់ និងក្រចករបស់អ្នកចាប់ផ្តើមមានភាពផុយ ស្រួយ គឺបណ្តាលមកពី កង្វះជាតិវីតាមីន B និងកាល់ស្យូម នៅក្នុងរាងកាយរបស់អ្នក។ ដើម្បីជួយឲ្យសក់ និងក្រចករបស់អ្នកមានសុខភាពល្អឡើងវិញ អ្នកគួរទទួលទានបន្ថែមឲ្យបានច្រើននូវរាល់ចំណីអាហារដែលមានផ្ទុកទៅដោយវីតាមីន B និងកាលស្យូម ដូចជា ទឹកដោះគោ ថ្លើម ត្រី ស្រូវសាឡី ឈីស ស៊ុត និង យ៉ាអួរ ជាដើម ឬមួយក៏អ្នកអាចញ៉ាំថ្នាំគ្រាប់វីតាមីន Biotin បន្ថែមក៏បាន។

image

រូបភាពពីគេហទំព័រ health.com

 

មានការពិបាកក្នុងការទទួលទានដំណេក

នៅពេលដែលការទទួលទានដំណេករបស់អ្នកមិនមានភាពស្រណុកសុខស្រួល និងរលូន ដោយសារតែមានអារម្មណ៍រសាប់រសល់ និងរមួលក្រពើជាញ៉ឹកញាប់ ទាំងនេះគឺជាអាការៈបង្ហាញថា រាងកាយរបស់អ្នកកំពុងតែកង្វះជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូម។ ដូចនេះអ្នកគួរតែបន្ថែមការញ៉ាំពពួកបន្លែឲ្យបានច្រើនដូចជា ស្ពៃខៀវ និងស្ពៃស គ្រប់ប្រភេទ ផ្លែប័រ ផ្លែចេក និងទឹកដូងជាដើម ដើម្បីបង្កើនជាតិប៉ូតាស្យូម។ ចំណែកឯការបង្កើននូវចំនួនជាតិម៉ាញ៉េស្យូមវិញ អ្នកគួរតែទទួលទានឲ្យបានច្រើននូវពពួកគ្រាប់ធញ្ញជាតិដូចជាគ្រាប់ផ្កាឈូករ័ត្ន អាល់ម៉ុង គ្រាប់ស្វាយចន្ទី និងសណ្តែកដីជាដើម។

Close-up of alarm clock on night table

រូបភាពពីគេហទំព័រ health.com

 

ការមានចំណង់យ៉ាងខ្លាំងទៅលើអាហារ៖

  • ផ្អែម៖ មូលហេតុនៃការមានចំណង់ខ្លាំងទៅលើអាហារ ដែលមានរសជាតិផ្អែមៗ គឺដោយសារប្រព័ន្ធប្រសាទរបស់អ្នកមានភាពនឿយហត់ខ្លាំង ដូចនេះជម្រើសប្រភេទចំណីអាហារដែលល្អ និងផ្តល់ថាមពលដល់អ្នកបានយ៉ាងលឿនបំផុតនោះ គឺការទទួលទានស្កសូកូឡា និងទឹកឃ្មុំ។
  • ប្រៃ៖ វាអាចមានន័យថាក្រពេញទីរ៉ូអ៊ីត និងតម្រង់នោមរបស់អ្នកត្រូវការជាតិរ៉ែបន្ថែម។ អ្នកនឹងមិនអាចជួយឲ្យរាងកាយរបស់អ្នកប្រសើរឡើងបាននោះទេ ប្រសិនបើអ្នកជ្រើសរើសអំបិលធម្មតាមកទទួលទាននោះ។ ដើម្បីដោះស្រាយនូវបញ្ហានេះ អ្នកគួរតែជ្រើសរើសប្រភេទអំបិលដែលមានគុណភាពខ្ពស់ សំបូរទៅដោយជាតិរ៉ែ ព្រោះជាតិរ៉ែដ៏ល្អ ដែលមាននៅក្នុងប្រភេទអំបិលនេះអាចជួយឲ្យសេរីរាង្គរបស់អ្នកមានភាពប្រសើឡើង។
19728jph0cmfdjpg

រូបភាពពីគេហទំព័រ health.com

  • ជូរ៖ ប្រសិនបើអ្នកតែងស្រែកឃ្លានអាហារជូរៗនោះ វាអាចមានន័យថាក្រពះរបស់អ្នកកំពុងតែកង្វះនូវជាតិអាស៊ីត។ ក្រពះត្រូវការជាតិអាស៊ីតនៅក្នុងកម្រិតមួយដ៏សមស្រប ដើម្បីធ្វើការសម្រួលដល់ក្រពះ និងការរំលាយអាហារ។ នៅពេលដែលជាតិអាស៊ីតក្នុងក្រពះរបស់អ្នកមិនមានចំនួនគ្រប់គ្រាន់នោះ ប្រព័ន្ធរំលាយអាហាររបស់អ្នកនឹងចាប់ផ្តើមដំណើរការខុសប្រកតី ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលក្នុងពោះ ឬប្រតិកម្មទៅនឹងចំណីអាហារជាដើម។ ការទទួលទានផ្លែឈើដែលមានរសជាតិជូរដូចជា ផ្លែក្រូច ឬផ្លែផាស់សិនអាចជួយអ្នកបាន។
  • សាច់ក្រហម៖ នៅពេលដែលអ្នកមានចំណង់ខ្លាំងទៅលើប្រភេទសាច់ក្រហម ដូចជាសាច់គោ និងសាច់ជ្រូក នោះអាចមានន័យថានៅក្នុងខ្លួនរបស់អ្នកកំពុងតែកង្វះនូវជាតិដែក ស័ង្កសី ឬអាស៊ីតអាមីណូ។ ប៉ុន្តែប្រសិនបើអ្នកមានទម្លាប់ញ៉ាំសាច់ក្រហមច្រើនហើយ តែអ្នកនៅតែស្រែកឃ្លានខ្លាំងទៀត នោះអាចប្រហែលមកពីអ្នកពុំបានធ្វើការរំលាយអាហារទាំងនោះឲ្យបានត្រឹមត្រូវ។

អានបន្ត

1267

វត្ថុដែលមាន ជាតិវិទ្យុសកម្មដែលយើងប្រើប្រាស់រាល់ថ្ងៃ

សុខភាព

07/11/2016

តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងខ្លួនថា អ្នកកំពុងតែប៉ះពាល់ជាមួយនឹង ជាតិវិទ្យុសកម្មជារៀងរាល់ថ្ងៃដែល ឬទេ? ពេលខ្លះវាអាចមាននៅក្នុងអាហារដែលអ្នកបរិភោគ ឬរបស់ដែលអ្នកប្រើប្រាស់ទៀតផង។ យើងនឹងទៅមើលទាំងអស់គ្នាថា មានវត្ថុអ្វីខ្លះ ដែលមានជាតិវិទ្យុសកម្ម ហើយវត្ថុទាំងអស់នេះ ភាគច្រើនមិនមាននាំមកនូវការប៉ះពាល់អ្វីសំរាប់សុខភាពយើងឡើយ។

សណ្តែក ប្រេស៊ីល

សណ្តែកនេះ មានដើមវាដែលមានឬសចាក់ចូលជ្រៅទៅដល់ដីដែលមានជាតិ radium ដែលជាសមាសភាពរបស់ វិទ្យុសកម្ម។ ឬសរបស់វា បានស្រូបយកនៅ ជាតិនោះ ដែលធ្វើអោយផ្លែវាមានជាតិវិទ្យុសកម្ម លើសពីចំនីអាហារដ៏ទៃ 1000ដង ប៉ុន្តែវាមិនមានអ្វីប៉ះពាល់ដល់សុខភាពឡើយ។

brazil nuts on wooden surface

ផ្លែចេក

អ្នកបានដឹងហើយថា បើខ្វះ ជាតិប៉ូតាស្យូមត្រូវបរិភោគ ផ្លែចេកអោយច្រើន។ ដោយសារតែវាមានជាតិប៉ូតាស្យូមច្រើន បានធ្វើអោយវាមានជាតិ វិទ្យុសកម្មផងដែរ។

istock_000002223289_small

ប្រដាប់ការពារភ្លើងឆេះផ្ទះ

វាមានផ្ទុកនូវ វិទ្យុសកម្ម Americium-241 ដែលជាអ្វីដែលជួយប្រាប់ថាមានផ្សែងនៅក្នុងផ្ទះ។ សារជាតិត្រូវបានគេរុំជិតដោយជាតិសេរាមិក ដើម្បីកុំអោយវាលេចចេញមកក្រៅ។ ដូចនេះវាមិនមានអ្វីប៉ះពាល់មកលើអ្នកទេ កុំអោយតែអ្នកទៅដោះវាចេញ។

smoke-detector-monitoring-system

សេរាមិក

វត្ថុដែលមានជាតិសេរ៉ាមិកដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃក៏មាន ជាតិវិទ្យុសកម្មបន្តិចបន្តួចដែល ដូចជា ចាន ឬធ្មេញ របស់អ្នក។

orange_stuff

 

ទូរស័ព្ទដៃ

វាគឺជាវត្ថុមួយដែល អ្នកវិទ្យាសាស្ត្របានប្រាប់ថា វាអាចធ្វើអោយមានការកកើតឡើងនូវជំងឺមហារីក និងអាចធ្វើអោយប្រព័ន្ធខួរក្បាលចុះខ្សោយ។

cell_phone_stock_image-100577838-large

 

អានបន្ត

1779

ទឹកកកអាចផ្តល់ផល់ប្រយោជន៍ជាច្រើនដល់ស្បែក

សុខភាព

25/10/2016

ទឹកកកត្រូវបានពេញនិយមយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ក្នុងការថែរក្សាសម្រស់ ដោយវាអាចជួយឲ្យស្បែករបស់យើងមានភាពប្រសើរឡើង។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វិធីសាស្ត្រតាមបែបបុរាណនេះ ត្រូវបានអ្នកជំនាញផ្នែកសម្ភស្ស ប្រើប្រាស់នៅក្នុងការស្បា និងព្យាបាលស្បែក ដោយសារតែប្រសិទ្ធភាព និងអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វា។

beautiful-young-woman-applies-the-ice-to-face

រូបភាពពីគេហទំព័រ health.com

ការប្រើប្រាស់ទឹកកកនៅលើស្បែកអាចជួយឲ្យ៖

  • ស្បែកមុខមានភាពស្រស់ស្រាយ
  • ប្រយុទ្ធប្រឆាំងទៅនឹងការកើតឡើងនៃភាពជ្រាវជ្រួញ
  • ប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺមុន និងមុខជាំ
  • ជួយបង្កើនលំហូរនៃចរន្តឈាមឲ្យបានប្រសើរឡើង ដែលអាចជួយឲ្យស្បែករបស់យើងមានសុខភាពល្អ និងភ្លឺថ្លា
beauty-face-corbis-studio-shot-image-by-james-lightbownlondon-2014corbis-620x349

រូបភាពពីគេហទំព័រ health.com

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលយើងទទួលបានពីការប្រើប្រាស់ទឹកកកនៅលើស្បែកមុខជាប្រចាំថ្ងៃ៖

  • ជួយឲ្យស្បែកមានភាពរលោង

ការដុះខាត់ទឹកកកនៅលើផ្ទៃមុខ អាចជួយរឹតបន្តឹង និងបង្រួមរន្ធញើសដែលធំៗ ឲ្យរួមតូចបាន តាមរយៈការចូលទៅបង្រួមនូវស្បែករន្ធញើសដែលរីកធំដោយសារតែធូលី និងជាតិខ្លាញ់នៅលើផ្ទៃមុខ។ ដូចនេះការប្រើប្រាស់ទឹកកកនៅលើផ្ទៃមុខជាប្រចាំ អាចជួយឲ្យផ្ទៃមុខរបស់យើងមានសភាពម៉ត់ និងទន់រលោង។

  • ជួយឲ្យការតុបតែងមុខកាន់តែប្រសើរឡើង

ការប្រើប្រាស់ទឹកកកនៅលើផ្ទៃមុខ គឺជាវិធីសាស្ត្រដ៏ល្អ និងចំណាយតិចបំផុតក្នុងការជួយដល់ការតុបតែងមុខឲ្យកាន់តែប្រសើរឡើង។ មូលហេតុគឺដោយសារ ធាតុត្រជាក់របស់ទឹកកកនឹងជួយកាត់បន្ថយនូវរន្ធរោមធំៗដែលមាននៅលើស្បែកមុខរបស់យើង ដែលជាហេតុធ្វើឲ្យស្បែកមុខរបស់យើងមានភាពរលោង ដែលអាចឲ្យយើងធ្វើការតុបតែងមុខយ៉ាងងាយស្រួល រលូន និងសាកសមឥតខ្ចោះ។

  • គ្រប់គ្រងបាននូវលំហូរនៃចរន្តឈាមនៅលើផ្ទៃមុខ

ការប្រើប្រាស់ទឹកកកនៅលើផ្ទៃមុខ អាចបង្កើនចរាចរឈាមដោយ បង្រួមឲ្យណែននូវ សរសៃឈាមនិងធ្វើអោយមានឈាមតិចរត់ទៅលើស្បែកផ្ទៃមុខ។ នេះគឺជាដំណោះស្រាយល្អមួយសម្រាប់ការរលាក និងហើមនៅលើផ្ទៃមុខបន្ទាប់ពីការញ៊េចមុន ឬមានអាការៈហើមដោយសារមុន។

  • មានប្រសិទ្ធភាពបំផុតក្នុងការបំបាត់អាការៈហើមភ្នែក

គេងច្រើន ឬយំច្រើនហើយឧស្សាហ៍ហើមភ្នែកមែនទេ? ការប្រើប្រាស់ទឹកកកស្អំនៅត្រង់ភ្នែកអាចជួយកាត់បន្ថយភាពហើមនោះបានយ៉ាងមានប្រសិទ្ធភាព។

  • កាត់បន្ថយភាពជ្រៀវជ្រួយនៅលើស្បែក

ការប្រើប្រាស់ទឹកកកនៅលើស្បែកមុខ អាចជួយកាត់បន្ថយនូវរាល់ស្នាមជ្រៀវជ្រួញ និងជួយកាត់បន្ថយការវិវត្តទៅរកភាពចាស់ជរារបស់យើងបានយើងល្អ។

1ab21a3d-3903-41a0-bf6b-b64ace25b064

រូបភាពពីគេហទំព័រ health.com

home-remedies-to-get-rid-of-pimples

រូបភាពពីគេហទំព័រ health.com

ចំណុចមួយចំនួនដែលយើងគួរដឹងអំពីការប្រើប្រាស់ទឹកកកនៅលើផ្ទៃមុខ

  • ការស្អំទឹកកកនៅលើផ្ទៃមុខ ទាមទារឲ្យយើងប្រើប្រាស់ស្រោមដៃ ឬទ្រាប់ក្រដាស់នៅពេលចាប់កាន់ទឹកកក ពីព្រោះដៃរបស់យើងនឹងចាប់ផ្តើមត្រជាក់ខ្លាំង ប្រសិនបើរការកាន់ទឹកកកមានរយៈពេលយូរ។
  • ប្រសិនបើអ្នកប្រើប្រាស់ដុំទឹកកកដែលទើបតែយកចេញពីទូរទឹកកក អ្នកមិនគួរស្អំវានៅលើផ្ទៃមុខរបស់អ្នកភ្លាមៗនោះទេ ព្រោះធាតុដ៏ត្រជាក់ខ្លាំងរបស់ទឹកកកនោះអាចធ្វើឲ្យសរសៃមុខរបស់អ្នកឡើងក្រហមបាន។ ម៉្យាងវិញទៀត អ្នកក៏មិនគួរស្អំទឹកកកនៅត្រង់ផ្ទៃមុខដែលមានចេញសរសៃក្រហម ឬក៏ស្អំនៅចំណុចដដែលៗក្នុងរយៈពេលយូរនោះឡើយ។
  • បញ្ឈប់ការស្អំទឹកកកនៅលើស្បែកមុខភ្លាម បើសិនជាអ្នកមានអារម្មណ៍មិនស្រួលជាមួយវា។ ការស្អំទឹកកកនៅលើផ្ទៃមុខត្រង់ចំណុចនីមួយៗ គឺមិនឲ្យលើសពី 15 នាទីឡើយ។
  • សម្រាប់អត្ថប្រយោជន៍បន្ថែមដល់ស្បែកមុខ យើងក៏អាចច្នៃបន្ថែមដុំទឹកកក ពីប្រភេទទឹកផ្លែឈើមួយចំនួន ទឹកក្រូចឆ្មាជាមួយទឹកឃ្មុំ ផ្លែត្រសក់ ឬតែបៃតងជាដើម យើងអាចជ្រើសរើសគ្រឿងបន្ថែមទាំងអស់នេះទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួនរបស់យើង។

អានបន្ត

4268

សភាពអណ្តាត អាចប្រាប់ឲ្យយើងដឹងអំពីសុខភាពរបស់យើង

សង្គម, សុខភាព

20/10/2016

តើអ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់ដែលទេថា ហេតុអ្វីនៅពេលដែលយើងទៅពិនិត្យសុខភាពម្តងៗ គ្រូពេទ្យតែងធ្វើការឆ្លុះមើលអណ្តាលរបស់យើង? ទាំងអស់នេះគឺដោយសារតែ សភាពអណ្តាតរបស់មនុស្សម្នាក់ៗមិនដូចគ្នានោះទេ ដែលការពិនិត្យមើលនៅត្រង់អណ្តាតនេះអាចឲ្យយើងដឹងពីបញ្ហាសុខភាពរបស់យើងបាន។ ទាំងរូបរាង ពណ៌សម្បូរ និងសញ្ញារមួយចំនួននៅលើអណ្តាតសុទ្ធតែអាចបញ្ជាក់ពីដែលទាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារ និងអតុល្យភាពរាងកាយរបស់យើងបាន។

tongue-health-fi

រូបភាពពីគេហទំព័រ health.com

គែមនៃសងខាងអណ្តាតមានសភាពជ្រួញ ឬអង្កាញ់

ប្រសិនបើមានគែមនៃអណ្តាតរបស់យើងមានសភាពជ្រួញ ឬអង្កាញ់ វាអាចមានន័យថាអណ្តាតរបស់យើងគឺកំពុងតែហើម។ ការហើមនេះហើយ ដែលបណ្តាលឱ្យវាទៅប៉ះទង្គេច និងផ្អឹបជាមួយនឹងធ្មេញ ដែលជាហេតុធ្វើឲ្យវាមានសភាពជ្រួញ ឬអង្កាញ់បែបនេះ។ មូលហេតុនៅពីក្រោយអាការនេះគឺអាចបណ្តាលមកពី បញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងខ្លួនរបស់យើង ដូចជាអាឡែស៊ី បញ្ហាក្រពេញទីរ៉ូអ៊ីត ជំងឺគ្រុនក្តៅ ឬកង្វះជាតិទឹកជាដើម។ ដូចនេះអ្នកគួរតែណាត់ជួបជាមួយនឹងវិជ្ជបណ្ឌិត ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសុខភាពរបស់អ្នកឲ្យបានឆាប់រហ័ស។

wavy-tongue

រូបភាពពីគេហទំព័រ health.com

 

មានផ្សឹតពណ៌ស លឿង ឬខ្មៅ យ៉ាងច្រើននៅលើអណ្តាត

ការកើតមាននូវផ្សឹតពណ៌ស ឬលឿងយ៉ាងច្រើននៅលើអណ្តាតដែលខ្មែរយើងតែងហៅថា កើតច្រាំងអណ្តានោះ ជាធម្មតាវាតែងកើតមានឡើងនៅលើកុមារ ឬទារកតូចៗ និងសម្រាប់អ្នកដែលពាក់ធ្មេញក្លែងក្លាយតែប៉ុណ្ណោះ មូលហេតុគឺដោយសារពួកគេទាំងនោះមានប្រព័ន្ធការពារសារពាង្គកាយខ្សោយ ឬក៏ពួកគេអាចកំពុងតែប្រើប្រាស់នូវថ្នាំអង់ទីបយ៉ូទិច។ អញ្ចឹងប្រសិនបើអ្នកកំពុងតែជួបប្រទះនូវ រោគសញ្ញាដូចខាងលើនេះអ្នកគួរតែធ្វើការណាត់ជួបជាមួយគ្រូពេទ្យដើម្បីធ្វើរោគវិនិឆ័យជាបន្ទាន់។ ចំណែកអ្នកដែលមានអណ្តាតពពេញទៅដោយផ្សឹតពណ៌ លឿង ឬខ្មៅវិញ មូលហេតុគឺដោយសារពួកគេទាំងនោះមានកង្វះខាតក្នុងថែរក្សារសុខភាពមាត់ធ្មេញ ពោលគឺពួកគេមិនមានទម្លាប់ដុះធ្មេញ និងកោសអណ្តាតទេ។

oral-thrush

រូបភាពពីគេហទំព័រ health.com

phototake_photo_of_black_hairy_tongue

រូបភាពពីគេហទំព័រ health.com

 

អណ្តាតដែលមានពណ៌ផ្កាឈូក ជាមួយនឹងគ្រាប់សាច់តូចៗបន្តិចបន្តួច

វាជារឿងមួយដែលល្អ ប្រសិនបើអណ្តាតរបស់អ្នកមានពណ៌ផ្កាឈូក ជាមួយនឹងគ្រាប់សាច់តូចៗបន្តិចបន្តួច ដោយគ្រាប់សាច់តូចៗទាំងនោះគឺមិនមែនជាងពោងបែកនោះទេ វាគឺជាប្រភេទដុំសាច់មានប្រយោជន៍មានឈ្មោះហៅថា papillae។ papillae ដើរតួនាទីយ៉ាងសំខាន់ក្នុងការរំគិលចំណីអាហារ ដើម្បីធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការលេប។ ម៉្យាងទៀត នៅលើ papillae ក៏មានក្រពេញរសជាតិ ដែលក្រពេញទាំងអស់នោះជាអ្នកគ្រប់គ្រង និងផ្តល់រសជាតិរបស់គ្រប់ចំណីរអាហារ មិនថាសាប ប្រៃ ជូរ ល្វីង ឬហិលនោះឡើយ។

shutterstock_250909132

រូបភាពពីគេហទំព័រ health.com

 

អណ្តាតដែលមានស្នាមប្រះ

ស្នាមប្រះជាច្រើន ដែលកើតមានឡើងនៅលើអណ្តាតរបស់យើងអាចកើតមានឡើងទៅតាមការវិវត្តទៅរកភាពជរារបស់យើង។ ជាធម្មតាស្នាមប្រះដែលមាននៅលើអណ្តាតទាំងនេះគឺមិនមែនជារឿងធំដុំដែលគួរឲ្យភ័យក្លាចនោះទេ ពេលខ្លះវាអាចកើតចេញទម្លាប់ញ៉ាំអាហារហិលខ្លាំង ក្តៅខ្លាំង ឬទម្លាប់ប្រើប្រាស់ច្រាស់ដុះខ្លាំងៗទៅលើអណ្តាត។ មូលហេតុមួយទៀតគឺដោយសារការទទួលឥទ្ធិពលពីហ្សែនរបស់ឪពុកម្តាយ។

fissured_tongue

រូបភាពពីគេហទំព័រ health.com

 

កើតមានពោងបែកនៅលើអណ្តាត និងមាត់

ជាធម្មតាពោងបែកនៅក្នុងមាត់ ឬនៅលើអណ្តាតអាចកើតមានឡើងប្រសិនបើយើងខាំងត្រូវវាដោយមិនប្រយ័ត្ន ហើយពេលខ្លះពោងបែកទាំងនោះអាចវិវឌ្ឍន៍ទៅជាដំបៅផងដែរ។ មូលហេតុនៃការកើតមានពោងបែកនៅក្នុងមាត់គឺអាចកើតឡើងពីការ ក្តៅក្នុង ឬការទទួលទានចំណីរអាហារដែលមានជាតិខ្លាញ់ច្រើនផងដែរ ដូចនេះយើងគួរតែកាត់បន្ថយនូវរាល់អារម្មណ៍ស្ត្រេស ឬការទទួលទានអាហារដែលមានខ្លាញ់ ឬជាតិអាស៊ីតខ្ពស់ ព្រោះទង្វើទាំងអស់នេះនឹងបណ្តាល់ឲ្យពោងបែកកាន់តែឈឺខ្លាំង។ គួរប្រុងប្រយ័ត្ន ប្រសិនបើពោងបែកដែលមាននៅក្នុងមាត់របស់អ្នក នៅតែឈឺមិនបាត់ មានរយៈពេលលើសពីមួយខែនោះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ ព្រោះពោងបែក និងដំបៅក្នុងមាត់ក៏អាចវិវត្តទៅជាជម្ងឺមហារីកបានផងដែរ។

canker-sore

រូបភាពពីគេហទំព័រ health.com

 

អានបន្ត

1239

អង្គការសុខភាពពិភពលោកព្រួយបារម្ភនៃការរីករបស់ រោគរបេង

សុខភាព

14/10/2016

កន្លងមកនេះ ពិភពលោកយើង មានជំងឺជាច្រើនដែលកំពុងរាតត្បាតជាយូរលង់ណាស់មកហើយ ដូចជា អេដស៍, របេង។ល។ ប៉ុន្តែ ពួកយើងដូចជាមិនដែលគិតដល់ថាថ្ងៃក្រោយជំងឺទាំងនេះនឹងខ្លាំងជាងមុនឬអត់ទេ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អង្គការសុខភាពពិភពលោក បានបញ្ចេញនូវ ពាក្យមួយឃ្លាថា ពិភពលោកមិនបានទប់ស្កាត់ជំងឺ របេងទៅតាមការផែនការរបស់គេឡើយ។ ដូចនេះមានន័យថាជំងឺនេះ នឹងមានការកើនឡើងជាលំដាប់។

ក្នុងឆ្នាំ 2014 ការប្រជុំ សុខភាពពិភពលោក បានសំរេចចិត្តថានឺង កាត់បន្ថយការស្លាប់ នៃរោគរបេងនេះ 90% នៅក្នុងកំឡុងឆ្នាំ 2030។ ប៉ុន្តែដូចដែលបាននិយាយខាងលើ ប៉ុន្មានរយៈពេល 2ឆ្នាំ ( 2013-2015) អត្រា ដែលមានផ្ទុកជំងឺកាន់តែកើនឡើង។ ហើយអ្វីដែលពិបាកទៀតគឺថា ការរាយការណ៍អំពីជំងឺនេះទៅអង្គការ (6.1 លានករណី) មានតិចជាង អ្វីដែលគេបានរកឃើញផ្ទាល់ (10.4 លាន ករណី)។

ap_570221780562-1a4349eb70dafcfd0c4fb7c3a15914591f3bfaf0-s800-c85-1

រោគរបេងជាជំងឺ មួយដែលយើងត្រូវព្យាបាលជាបន្ទាន់ និងស្រាវជ្រាវរកថ្នាំថ្មីៗអោយបានលឿនជាទីបំផុត ព្រោះថ្នាំខ្លះ ដែលយើងប្រើព្យាបាលរបេងសព្វថ្ងៃ កំពុងតែមានភាពស៊ាំជាមួយនឹងមេរោគនោះហើយ។ ប៉ុន្តែ ថវិការដែលគេទទួលបាន សំរាប់ស្រាវជ្រាវ មានតិចជាង អ្វីដែលគេរំពឹងទុក ដូចនេះ ការស្រាវជ្រាវក៏វាយឺតយាវទៅតាមនោះដែរ។

ដូចនេះ សំរាប់ប្រជាជនយើង មិនមានការអ្វីពិបាក ទៅស្រាវជ្រាវជាមួយ គេអីនោះទេ គ្រាន់តែធ្វើការការពារអោយបានល្អ ដើម្បីជៀសវាងនូវជំងឺនេះ ដូចជា៖

  • ធ្វើការពិនិត្យសុខភាព ជារៀងរាល់ឆ្នាំ
  • រស់នៅក្នុង កន្លែងដែលមានពន្លឺព្រះអាទិត្យ និងមានខ្យល់ចេញចូល បានល្អ
  • ពាក់ម៉ាស់រាល់ពេលអ្នកទៅពេទ្យ ឬនៅជិតអ្នកជំងឺ ឬអ្នកចង់ពាក់ជារៀងរាល់ថ្ងៃក៏បាន
  • ហូបអាហារអោយបានគ្រប់គ្រាន់ ហាត់ប្រាណអោយមានសុខភាពល្អ ទើបមេរោគរបេង មិនអាចធ្វើអ្វីយើងបាន
  • បើមានរោគសញ្ញាដូចជា ស្គម រីងរៃ ភ្ជាប់មកជាមួយនឹងក្អកលើសពី 4 អាទិត្យអ្នកត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។

2

 

អានបន្ត

7463

ក្លិនរុក្ខជាតិមួយចំនួនដែលសត្វមូសខ្លាចមិនហ៊ាននៅក្បែរ

សង្គម, សុខភាព

13/10/2016

តើប្រិយមិត្តទាំងអស់គ្នាធ្លាប់ដឹងដែរ ឬទេថា ការប្រើប្រាស់ថ្នាំបាញ់មូស ឬធូបមូសអាចបង្ករឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់យើងបាន។ តែក្រៅពីជម្រើសខាងលើនេះ យើងអាចបណ្តេញពពួកសត្វមូសចង្រៃទាំងនោះមិនឲ្យមកក្បែរខ្លួនយើងបាន ជាមួយនឹងប្រភេទរុក្ខជាតិមួយចំនួនដែលងាយស្រួលដាំ មានក្លិនល្អ និងមិនប៉ះពាល់ដល់សុខភាព ដូចខាងក្រោមនេះ ៖

ស្លឹកគ្រៃ

ស្លឹកគ្រៃគឺជាគ្រឿងផ្សំចម្បងមួយ នៅក្នុងថ្នាំកំចាត់សត្វមូស ឬប្រេងលៀបមិនឲ្យមូសខាំ។ មូសនឹងមិនអាចមកខាំអ្នកទៀតបានទេ ដោយសារវានឹងគេចចេញឆ្ងាយពីទីកន្លែងដែលមានធំក្លិនស្លឹកគ្រៃ។ ដូចនេះបើសិនជាអាច យើងគួរតែដាំស្លឹកគ្រៃឲ្យបានច្រើន ឬប្រើប្រាស់ប្រភេទទៀនក្លិនស្លឹកគ្រៃនៅជុំវិញផ្ទះ ឬបន្ទប់របស់យើង ពីព្រោះពួកវាមានប្រសិទ្ធភាពក្នុងការបណ្តេញសត្វមូស ជាងប្រភេទថ្នាំមូសមួយចំនួនទៅទៀត។

Lemon grass -herb vegetable on white background

រូបភាពពីគេហទំព័រ food.com

ស្លឹកជីនាងវង និងជីអង្កាម

នៅក្នុងពពួកជីនាងវង និងជីអង្កាម គឺមានផ្ទុកទៅដោយប្រភេទប្រេងម៉្យាងដែលមានសម្ថភាពអាចបណ្តេញពពួកសត្វមូសឲ្យចេញឆ្ងាយបាន។ ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រក៏បានរកឃើញថា ប្រភេទប្រេងដែលមាននៅក្នុងជីនោះ មិនត្រឹមតែអាចបណ្តេញពួកមូសចេញឆ្ងាយតែប៉ុណ្ណោះទេ វាថែមទាំងអាចសម្លាប់ដង្គូវទឹកផងដែរ។ ដូចនេះ អ្នកទាំងអស់គ្នាគួរតែពិចារណាក្នុងការ ប្រើប្រាស់នូវស្លឹកជី ជំនួសឲ្យការប្រើប្រាស់ថ្នាំមូស ឬធូបមូស ពីព្រោះក្រៅពីមិនប៉ះពាល់ដល់សុខភាព យើងក៏អាចប្រើប្រាស់វាសម្រាប់បន្ថែមរសជាតិចំណីអាហាររបស់យើង ឲ្យកាន់តែឆ្ងុយឆ្ងាញ់ផងដែរ។

hungque

រូបភាពពីគេហទំព័រ food.com

bektleay-00454

រូបភាពពីគេហទំព័រ food.com

ផ្កាស្បៃរឿង

សម្រាប់នៅក្នុងផ្កាស្បៃរឿងក៏មានផ្ទុកទៅដោយជាតិប្រេង ដែលគេតែងយកទៅប្រើប្រាស់ក្នុងការផ្សំធ្វើថ្នាំសម្លាប់សត្វមូសផងដែរ។ ម៉្យាងវិញទៀត នៅក្នុងផ្កាស្បៃរឿងក៏ពោពេញទៅដោយក្លិន ដែលសត្វមូស និងសត្វល្អិតមួយចំនួនធំ មិនចូលចិត្តផងដែរ។ អញ្ចឹងការជ្រើសរើសយកផ្កាស្បៃរឿងមកបណ្តេញសត្វមូសក៏ជារឿងមួយល្អដែរ ពីព្រោះក្រៅពីបណ្តេញសត្វមូសមិនឲ្យនៅជិតហើយ យើងក៏អាចទុបតែងបន្ទុបរបស់យើងឲ្យមានភាពស្រស់ស្អាតផងដែរ។

100_2

រូបភាពពីគេហទំព័រ flower.com

ខ្ទឹមស

សូមអ្នកទាំងអស់គ្នាកុំយល់ច្រឡំថា ការញ៉ាំខ្ទឹមអាចជួយបណ្តេញសត្វមូសមិននៅជិតយើងបានឲ្យសោះនោះ។ តាមការពិតទៅគឺវាមិនមែនជារឿងពិតនោះទេ។ តាមអ្នកវិទ្យាសាស្ត្របានប្រាប់ឲ្យដឹងថា ការញ៉ាំខ្ទឹមពិតជាមិនមានប្រសិទ្ធភាពក្នុងការបណ្តេញសត្វមូសពិតមែន ប៉ុន្តែប្រសិនបើយើងមានខ្ទឹមនៅជិតខ្លួននោះ មូសនឹងមិនមកជិតយើងនោះទេ។ ដូចនេះក្រៅពីមានរសជាតិឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ដល់សុខភាពទៅ ឥឡូវយើងទាំងអស់គ្នាបានដឹងហើយថា ខ្ទឹមក៏មានប្រសិទ្ធភាពក្នុងការបណ្តេញសត្វមូស ដូចទៅនឹងថ្នាំបាញ់មូស និងធូបមូសអញ្ចឹងដែរ។

120409030814-garlic-bulbs-story-top

រូបភាពពីគេហទំព័រ food.com

អានបន្ត

2353

វិធីសាស្ត្រក្នុងការកំចាត់ក្លិនស្អុយចេញពីជើង និងស្បែកជើង

សង្គម, សុខភាព

07/10/2016

អ្នកអាចសាកគិតមើលថា នៅពេលដែលយើងកំពុងតែអង្គុយរួមគ្នា នៅក្នុងបន្ទប់តូចមួយ ជាមួយនឹងមនុស្សមួយក្រុម ដែលមិនស្គាល់គ្នា ហើយក្នុងពេលនោះផងដែរជើងអ្នកក៏បានបញ្ចេញក្លិនស្អុយមករំខានបរិយាកាសក្នុងបន្ទប់នោះ តើអ្នកនឹងមានអារម្មណ៍ខ្មាស់អៀនយ៉ាងណា? ពិតណាស់គ្មានអ្នកណាម្នាក់ចូលចិត្តក្លិនស្អុយនោះទេ ជាពិសេស គឺក្លិនស្អុយដែលចេញពីជើងនេះតែម្តង។

causes-of-foot-odor

ia6jz99

មូលហេតុនៃការកើតមានឡើងនូវក្លិនស្អុយនៅក្នុងជើង គឺដោយសារតែប្រភេទអាស៊ីតម៉្យាង ដែលនៅលើជើង និងក្នុងស្បែកជើងរបស់យើង ហើយអាស៊ីតទាំងនោះត្រូវបានបង្កើតឡើង បន្ទាប់ពីពពួកបាក់តេរីនៅក្នុងបរិវេណនោះ បានស៊ីនូវរាល់ញើសដែលចេញពីជើងរបស់យើង។ បញ្ហាទាំងអស់នេះ គឺរឿងធម្មជាតិទៅហើយ ប៉ុន្តែយើងអាចកាត់បន្ថយពពួកបាក់តេរីទាំងអស់នោះបាន តាមរយៈការធ្វើឲ្យជើងរបស់យើងស្ងួត ឬមិនមានសំណើមខ្លាំង។

 

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលយើងអាចធ្វើនៅផ្ទះបាន ដើម្បីកាត់បន្ថយនូវពពួកបាក់តេរី ដែលមាននៅបរិវិណជើងរបស់យើង៖

ត្រាំជើងនៅក្នុងទឹកអំបិលក្តៅអុនៗ

ការត្រាំជើងនៅក្នុងទឹកអំបិលក្តៅអុនៗ អាចជួយកាត់បន្ថយពពួកបាក់តេរីបានយ៉ាងមានប្រសិទ្ធភាព មូលហេតុ គឺដោយសារតែអំបិលមានតួនាទីក្នុងការទាញយកជាតិសំណើមចេញពីរន្ធស្បែករបស់យើង។ យើងអាចចាក់ទឹកក្តៅអុនៗមួយកាធុនលាយជាមួយអំបិលមួយក្តាប់ រួចធ្វើការត្រាំជើងឲ្យបានរយៈពេល 20 នាទី ធ្វើបែបនេះជារៀងរាល់ថ្ងៃឲ្យបានមួយសប្តាហ៍ យើងនឹងទទួលបានប្រសិទ្ធភាពយ៉ាងគាប់ចិត្ត។

 

ត្រាំជើងនៅក្នុងទឹកតែ

ទឹកតែអាចជួយកាត់បន្ថយក្លិនស្អុយរបស់យើងបាន នោះគឺដោយសារជាតិអាស៊ីត ដែលមាននៅក្នុងតែអាចជួយបង្រួមរន្ធញើសរបស់យើងឲ្យតូច ដែលអាចកាត់បន្ថយការបែកញើសរបស់យើង។ ក្រៅពីនេះ វាក៏ដើរតួនាទីជាសារធាតុអង់ទីប៊ីទិច (antibiotic) ធម្មជាតិ ដែលសម្លាប់បាក់តេរីនៅលើជើងរបស់យើងផងដែរ។ វិធីសាស្ត្រនេះ គឺ ត្រាំជើងរបស់យើងនៅក្នុងទឹកតែ ដែលមានកំដៅអុនៗឲ្យបាន 30 នាទី ត្រាំជារៀងរាល់ថ្ងៃឲ្យបានមួយសប្តាហ៍។

soaking-feet-in-green-tea-620x3751

 

ត្រាំជើងនៅក្នុងទឹកលាយទឹកខ្មេះ

ការត្រាំជើងនៅក្នុងទឹកលាយទឹកខ្មេះ អាចជួយកាត់បន្ថយក្លិនស្អុយជើងរបស់យើងបានយ៉ាងមានប្រសិទ្ធភាព មូលហេតុពីព្រោះទឹកខ្មេះ អាចបណ្តេញពពួកបាក់តេរីមិនឲ្យមានជំរកបានតាមរយៈការកាត់បន្ថយជាតិសំណើមនៃស្បែករបស់យើង។ វិធីសាស្ត្រនោះគឺ ត្រាំជើងរបស់យើងនៅក្នុងទឹក លាយជាមួយទឹកខ្មេះឲ្យបាន 30 នាទី ត្រាំជារៀងរាល់ថ្ងៃ ឲ្យបានមួយសប្តាហ៍។

 

ប្រើប្រាស់ម្សៅ

ម្សៅ គឺជាធាតុម៉្យាងដែលមានតួនាទីក្នុងការ កំចាត់ជាតិសំណើម ដូចនេះដើម្បីកាត់បន្ថយក្លិនជើងរបស់យើង យើងអាចរោយម៉្សៅទៅលើជើងរបស់យើងជាប្រចាំ រាល់ពេលដែលយើងត្រូវការពាក់ស្បែកជើង។ (អាចប្រើបានជាមួយម៉្សៅគ្រប់ប្រភេទដូចជា ម៉្សៅផេសាត់ ឬក៏ម៉្សៅកូនង៉ាក៏បាន)

foot-powder

 

ប្រើប្រាស់ស្ព្រៃ

បញ្ហាក្លិនស្អុយចេញពីជើង ក៏មានប្រភពពីស្បែកជើងរបស់យើងផងដែរ ដូចនេះយើងគួរប្រើពពួកស្ព្រៃបាញ់កំចាត់ក្លិន សម្រាប់បាញ់ចូលទៅក្នុងស្បែកជើងរបស់យើង។ យើងអាចរកពពួកស្ព្រៃបាញ់កំចាត់ក្លិនស្បែកជើងទាំងនោះបាននៅតាមគ្រប់ផ្សារទំនើប។

 

អានបន្ត

2464

វិធីសាស្ត្រដើម្បីបង្ការ កុំឲ្យជួបនឹងបញ្ហានៃការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃ

សង្គម, សុខភាព

29/09/2016

សម្រាប់រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងទាំងអស់គ្នាបានសង្កេតឃើញថា បញ្ហាឈឺចង្កេះបានកើតមានឡើងទៅលើមនុស្សសឹងតែគ្រប់វ័យទៅហើយ មិនថាតែមនុស្សដែលពេញវ័យ ឬចាស់ជរានោះទេ ដោយគេអាចនិយាយបានថា ក្នុងចំណោមមនុស្ស 10 គឺអាចមាន 6 ទៅ 7 នាក់កំពុងតែជួបនៅបញ្ហាមួយនេះ។ មានបញ្ហាមិនប្រក្រតីនៃរាងកាយមួយចំនួន ដែលអាចទាក់ទងទៅនឹងការឈឺចង្កេះនេះ ក្នុងនោះមានដូចជា បញ្ហាតម្រងនោម បញ្ហាសរសៃប្រាសាទ និងបញ្ហាចម្បងនោះគឺនៅត្រង់ឆ្អឹងកងរបស់យើងទាំងអស់គ្នាតែម្តង។

back-790x413

 

អញ្ចឹង តើអ្វីកត្តាអ្វីខ្លះដែលបណ្តាលឲ្យយើងទាំងអស់គ្នាជួបនូវបញ្ហាទាំងអស់នេះ?

ការទទួលរងគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយការអិលដួល និងការរងរបួសដោយកីឡា គឺជាមូលហេតុទូទៅបំផុតនៃការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃ។ ប៉ុន្ដែ មានពេលខ្លះ សូម្បីតែសកម្មភាព ឬចលនាធម្មតា ដូចជាការពត់ខ្លួនអោន ដើម្បីចាប់យកវត្ថុអ្វីមួយពីដី ក៏អាចបង្កឲ្យមានការឈឺចាប់ផងដែរ។

ក្រៅពីនេះក៏មានកត្តាមួយចំនួនដែលជំរុញឲ្យយើងទាំងអស់គ្នាជួបប្រទះនូវបញ្ហានៃការឈឺខ្នង និងចង្គេះរ៉ាំរ៉ៃ នេះដូចជា៖

  • ឥរិយាបថមិនសមរម្យ ឬមិនសមទំនង (កាយវិការនៃការគេង ដើរ ឈរ អង្គុយ និងការលើកដាក់របស់ធ្ងន់ៗ)
  • ភាពទ្រុឌទ្រោម និងចុះខ្សោយនៃកាយសម្បទាបង្កឡើងដោយភាពអសកម្ម (មិនធ្វើលំហាត់ប្រាណ)
  • ការមានទម្លាប់អង្គុយជាច្រើនម៉ោង
  • បញ្ហាជំងឺមួយចំនួនដូចជាគ្រួសក្នុងតម្រងនោម ការលើសជាតិអាស៊ីត ឬខ្លាញ់ ការឆ្លងមេរោគ និងកំណកឈាម
  • បញ្ហាលើសទំងន់
  • បញ្ហាស្ត្រេសផ្លូវអារម្មណ៍
  • ជំងឺពុកឆ្អឹង (ច្រើនកើតមាននៅលើមនុស្សចាស់ជរា)

a00036f03 kidney_stone_s2_common_cause posture1a_759

 

 តើមានវិធីសាស្ត្រអ្វី ដើម្បីទប់ស្កាត់ដែរឬទេ?

  • មុននឹងធ្វើសកម្មភាពកីឡា ឬលើករបស់ធ្ងន់ៗ យើងគួរធ្វើការកំដៅសាច់ដុំ និងហាត់ពត់សរសៃដៃជើងជាមុនសិន។
  • ជៀសវាងសកម្មភាពពត់កោងខ្លួនខ្លាំង ដោយមិនមានទម្រ ឬឧបករណ៍ទប់ឆ្អឹងខ្នង។
  • កាយវិការនៃការ គេង ដើរ ឈរ និងអង្គុយ ត្រូវតែឲ្យត្រង់ មិនកោងខ្នង។
  • ប្រើប្រាស់កៅអី ឬកន្លែងអង្គុយ ដែលមានបន្ទះទប់ខ្នង និងចង្កេះឲ្យបានត្រឹមត្រូវ។
  • សម្រាប់អ្នកដែលមានទម្លាប់អង្គុយជាច្រើនម៉ោង អ្នកគួរមានទម្លាប់ហាត់ពត់ឆ្អឹងខ្នង ដោយតម្រូវឲ្យយើងពើងទ្រូងទៅមុខ ផតពោះចូលក្នុង ហើយខំប្រឹងងើយក និងក្បាលរបស់យើងឡើងទៅលើត្រង់ ជាមួយនឹងស្មារក្តោបឲ្យកៀកទៅនឹងត្រចៀក ធ្វើបែបនេះវានឹងជួយតម្រង់ឆ្អឹងខ្នងរបស់យើងត្រង់ និងធូរស្បើយខ្លះពីអាការចុករោយ។
  • បើសិនជាអ្នកចាំបាច់ត្រូវតែអង្គុយនោះ អ្នកគួរធ្វើការផ្លាស់ប្តូរឥរិយាបថនៃការអង្គុយឲ្យបានច្រើនរបៀប ម៉្យាងវិញទៀតការងើបដើរ និងធ្វើកាយវិការពត់ខ្លួនមួយពេលៗក៏អាចជួយកាត់បន្ថយនឹងការប្រឈមនឹងការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃផងដែរ។
  • សម្រាប់សុភាពនារីមិនគួរមានទម្លាប់ ប្រើប្រាស់ស្បែកជើងកែងគ្រប់ពេលវេលានោះទេ។
  • បញ្ឈប់ទម្លាប់នៃការជក់បារី ពីព្រោះការជក់បារីនឹងកាត់បន្ថយលំហូរនៃសម្ពាធឈាមទៅផ្នែកខាងក្រោមនៃឆ្អឹងកង ហើយម៉្យាងវិញទៀតវាក៏អាចធ្វើឲ្យខូចខាតដល់ទម្រឆ្អឹងកងរបស់យើងផងដែរ។
  • គ្រប់គ្រងទម្ងន់កុំឲ្យលើស។
  • គួរមានទម្លាប់គេងបែរចំហៀងឲ្យត្រង់ និងគេងនៅលើពូករឹង ឬទីដែលរៀបស្មើរល្អ ព្រោះវាអាចជួយឲ្យឆ្អឹងកងរបស់យើងត្រង់បាន។
  • ការទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ អាចជួយថែរក្សារទម្រឆ្អឹងកងរបស់យើងឲ្យមានសុខភាពល្អ។
  • ត្រូវចងចាំថា រាល់ពេលដែលយើងធ្វើការហាត់ប្រាណ ជាមួយនឹងការលើកទម្ងន់ដោយប្រើប្រាស់ជើង យើងត្រូវតែតម្រង់ឆ្អឹងខ្នងរបស់យើងឲ្យត្រង់ជានិច្ច។
  • ការទទួលទានវីតាមីន D គ្រប់គ្រាន់អាចជួយឲ្យឆ្អឹង និងឆ្អឹងកងរបស់យើងរឹងមាំ។
  • កំណត់របបអាហារឲ្យបានត្រឹមត្រូវ យើងមិនត្រូវញ៉ាំសាច់ និងខ្លាញ់ច្រើនពេកនោះទេ ព្រោះវានឹងធ្វើឲ្យយើងលើសជាតិអាស៊ីត និងខ្លាញ់បាន។

124038-779x616-istock_000007678268small

 

អានបន្ត