MENU

វិធីសាស្ត្រដើម្បីបង្ការ កុំឲ្យជួបនឹងបញ្ហានៃការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃ

សម្រាប់រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យើងទាំងអស់គ្នាបានសង្កេតឃើញថា បញ្ហាឈឺចង្កេះបានកើតមានឡើងទៅលើមនុស្សសឹងតែគ្រប់វ័យទៅហើយ មិនថាតែមនុស្សដែលពេញវ័យ ឬចាស់ជរានោះទេ ដោយគេអាចនិយាយបានថា ក្នុងចំណោមមនុស្ស 10 គឺអាចមាន 6 ទៅ 7 នាក់កំពុងតែជួបនៅបញ្ហាមួយនេះ។ មានបញ្ហាមិនប្រក្រតីនៃរាងកាយមួយចំនួន ដែលអាចទាក់ទងទៅនឹងការឈឺចង្កេះនេះ ក្នុងនោះមានដូចជា បញ្ហាតម្រងនោម បញ្ហាសរសៃប្រាសាទ និងបញ្ហាចម្បងនោះគឺនៅត្រង់ឆ្អឹងកងរបស់យើងទាំងអស់គ្នាតែម្តង។

back-790x413

 

អញ្ចឹង តើអ្វីកត្តាអ្វីខ្លះដែលបណ្តាលឲ្យយើងទាំងអស់គ្នាជួបនូវបញ្ហាទាំងអស់នេះ?

ការទទួលរងគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយការអិលដួល និងការរងរបួសដោយកីឡា គឺជាមូលហេតុទូទៅបំផុតនៃការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃ។ ប៉ុន្ដែ មានពេលខ្លះ សូម្បីតែសកម្មភាព ឬចលនាធម្មតា ដូចជាការពត់ខ្លួនអោន ដើម្បីចាប់យកវត្ថុអ្វីមួយពីដី ក៏អាចបង្កឲ្យមានការឈឺចាប់ផងដែរ។

ក្រៅពីនេះក៏មានកត្តាមួយចំនួនដែលជំរុញឲ្យយើងទាំងអស់គ្នាជួបប្រទះនូវបញ្ហានៃការឈឺខ្នង និងចង្គេះរ៉ាំរ៉ៃ នេះដូចជា៖

  • ឥរិយាបថមិនសមរម្យ ឬមិនសមទំនង (កាយវិការនៃការគេង ដើរ ឈរ អង្គុយ និងការលើកដាក់របស់ធ្ងន់ៗ)
  • ភាពទ្រុឌទ្រោម និងចុះខ្សោយនៃកាយសម្បទាបង្កឡើងដោយភាពអសកម្ម (មិនធ្វើលំហាត់ប្រាណ)
  • ការមានទម្លាប់អង្គុយជាច្រើនម៉ោង
  • បញ្ហាជំងឺមួយចំនួនដូចជាគ្រួសក្នុងតម្រងនោម ការលើសជាតិអាស៊ីត ឬខ្លាញ់ ការឆ្លងមេរោគ និងកំណកឈាម
  • បញ្ហាលើសទំងន់
  • បញ្ហាស្ត្រេសផ្លូវអារម្មណ៍
  • ជំងឺពុកឆ្អឹង (ច្រើនកើតមាននៅលើមនុស្សចាស់ជរា)

a00036f03 kidney_stone_s2_common_cause posture1a_759

 

 តើមានវិធីសាស្ត្រអ្វី ដើម្បីទប់ស្កាត់ដែរឬទេ?

  • មុននឹងធ្វើសកម្មភាពកីឡា ឬលើករបស់ធ្ងន់ៗ យើងគួរធ្វើការកំដៅសាច់ដុំ និងហាត់ពត់សរសៃដៃជើងជាមុនសិន។
  • ជៀសវាងសកម្មភាពពត់កោងខ្លួនខ្លាំង ដោយមិនមានទម្រ ឬឧបករណ៍ទប់ឆ្អឹងខ្នង។
  • កាយវិការនៃការ គេង ដើរ ឈរ និងអង្គុយ ត្រូវតែឲ្យត្រង់ មិនកោងខ្នង។
  • ប្រើប្រាស់កៅអី ឬកន្លែងអង្គុយ ដែលមានបន្ទះទប់ខ្នង និងចង្កេះឲ្យបានត្រឹមត្រូវ។
  • សម្រាប់អ្នកដែលមានទម្លាប់អង្គុយជាច្រើនម៉ោង អ្នកគួរមានទម្លាប់ហាត់ពត់ឆ្អឹងខ្នង ដោយតម្រូវឲ្យយើងពើងទ្រូងទៅមុខ ផតពោះចូលក្នុង ហើយខំប្រឹងងើយក និងក្បាលរបស់យើងឡើងទៅលើត្រង់ ជាមួយនឹងស្មារក្តោបឲ្យកៀកទៅនឹងត្រចៀក ធ្វើបែបនេះវានឹងជួយតម្រង់ឆ្អឹងខ្នងរបស់យើងត្រង់ និងធូរស្បើយខ្លះពីអាការចុករោយ។
  • បើសិនជាអ្នកចាំបាច់ត្រូវតែអង្គុយនោះ អ្នកគួរធ្វើការផ្លាស់ប្តូរឥរិយាបថនៃការអង្គុយឲ្យបានច្រើនរបៀប ម៉្យាងវិញទៀតការងើបដើរ និងធ្វើកាយវិការពត់ខ្លួនមួយពេលៗក៏អាចជួយកាត់បន្ថយនឹងការប្រឈមនឹងការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃផងដែរ។
  • សម្រាប់សុភាពនារីមិនគួរមានទម្លាប់ ប្រើប្រាស់ស្បែកជើងកែងគ្រប់ពេលវេលានោះទេ។
  • បញ្ឈប់ទម្លាប់នៃការជក់បារី ពីព្រោះការជក់បារីនឹងកាត់បន្ថយលំហូរនៃសម្ពាធឈាមទៅផ្នែកខាងក្រោមនៃឆ្អឹងកង ហើយម៉្យាងវិញទៀតវាក៏អាចធ្វើឲ្យខូចខាតដល់ទម្រឆ្អឹងកងរបស់យើងផងដែរ។
  • គ្រប់គ្រងទម្ងន់កុំឲ្យលើស។
  • គួរមានទម្លាប់គេងបែរចំហៀងឲ្យត្រង់ និងគេងនៅលើពូករឹង ឬទីដែលរៀបស្មើរល្អ ព្រោះវាអាចជួយឲ្យឆ្អឹងកងរបស់យើងត្រង់បាន។
  • ការទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ អាចជួយថែរក្សារទម្រឆ្អឹងកងរបស់យើងឲ្យមានសុខភាពល្អ។
  • ត្រូវចងចាំថា រាល់ពេលដែលយើងធ្វើការហាត់ប្រាណ ជាមួយនឹងការលើកទម្ងន់ដោយប្រើប្រាស់ជើង យើងត្រូវតែតម្រង់ឆ្អឹងខ្នងរបស់យើងឲ្យត្រង់ជានិច្ច។
  • ការទទួលទានវីតាមីន D គ្រប់គ្រាន់អាចជួយឲ្យឆ្អឹង និងឆ្អឹងកងរបស់យើងរឹងមាំ។
  • កំណត់របបអាហារឲ្យបានត្រឹមត្រូវ យើងមិនត្រូវញ៉ាំសាច់ និងខ្លាញ់ច្រើនពេកនោះទេ ព្រោះវានឹងធ្វើឲ្យយើងលើសជាតិអាស៊ីត និងខ្លាញ់បាន។

124038-779x616-istock_000007678268small

 

Comments Off on វិធីសាស្ត្រដើម្បីបង្ការ កុំឲ្យជួបនឹងបញ្ហានៃការឈឺខ្នង និងចង្កេះរ៉ាំរ៉ៃ សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន