MENU

health
Tag Archive

1514

ធាត់!!!!!!!!!!!

សុខភាព

08/11/2015

ការធាត់ជាបញ្ហាមួយជាចំបងនៅក្នុងសង្គម មិនថានៅបរទេស ឬក៏ប្រទេសកម្ពុជា។ វាអាចធ្វើអោយមានជាផលវិបាកជាច្រើនដល់ខ្លួនឯង ដោយសារតែការកើនឡើងនូវជាតិខ្លាញ់ក្នុងខ្លួន ទាំងក្នុង និង ក្រៅសរសៃរឈាម។ តាមការអង្កេតរបស់អង្គការសុខភាពពិភពលោក វាភាគច្រើនកើតនូវប្រទេសអ្នកមាន ដូចជា បារាំង សហរដ្ឋអាមេរិក ហើយវាកើតលើមនុស្សប្រុសស្រីស្មើគ្នា។ តារាងខាងក្រោមនិងបង្ហាញអំពីភាគរយនៃការធាត់នៅលើពិភពលោក។

 

ដកស្រង់ចេញពី គេហទំព័រ aho.afro.who.int

ដកស្រង់ចេញពី គេហទំព័រ aho.afro.who.int

 

នៅក្នុងអត្ថបទនេះខ្ញុំនឹងបកស្រាយអំពីរបៀបមើលថាតើអ្នកធាត់កំរិតណា, មូលហេតុរបស់វា, ផលវិបាករបស់ភាពធាត់ និង វិធីមួយចំនួនដែលអ្នកត្រូវធ្វើដើម្បីកាត់បន្ថយភាពធាត់។

 

របៀបមើលថាតើលោកអ្នកធាត់កំរិតណា?

គឺគេគណនាBMI

bmiformula-metric

  • BMI < 19 ស្គម
  • BMI 19 – 25 ធម្មតា
  • BMI 25 – 30 លើសទំងន់
  • BMI 30 – 35 ធាត់កំរិត1
  • BMI 35 – 40 ធាត់កំរិត2
  • BMI > 40  ធាត់កំរិត3

GynAndro

 

តើវាកើតឡើងដោយសារអ្វីខ្លះ?

  • ដោយសារគ្រួសារ(ហ្សែន)
  • កត្តាជុំវិញខ្លួនដូចជា ស្ត្រេស ឬ ការមិនបញ្ចេញកំលាំង
  • កត្តាជីវជាតិ
    • ញ៊ាំមិនទៀងទាត់
    • ញ៊ាំមិនត្រូវតាមក្បួនខ្នាត
  • ធាត់ដោយសារមានជំងឺផ្សេងៗដូចជា
    • ជំងឺផ្លូវចិត្ត
    • ញ៊ាំថ្នាំចិនសែ ឬ ថ្នាំសរសៃច្រើន ដោយគ្មានវេជ្ជបញ្ជា
    • កើនអរម៉ូន ផ្សេងៗ

Obesity-Gene

Le-taux-d-obesite-infantile-chute-aux-Etats-Unis_large_apimobile

 

ផលវិបាករបស់វាមានអ្វីខ្លះ?

១. ទៅលើបេះដូង និង សរសៃឈាម

  • ការស្ទះសរសៃឈាមខួរក្បាល បេះដូង និង អវយិវៈ
  • ការឡើងសំពាធឈាម
  • ប៉ះពាល់បេះដូង និង អាចឈានទៅដល់សួត

២. ទៅលើមេតាបូលីស

  • ចេញជាជំងឺមេតាបូលីស ដូចជា ទឹកនោមផ្អែម
  • goutte
  • ឡើងជាតិខ្លាញ់នាំអោយមានខ្លាញ់កក

៣. ទៅលើផ្លូវដង្ហើម

  • ស្ទះដង្ហើម អាចអោយខ្វះអុកស៊ីស្សែន(O2) និង ឡើងកាបូនឌីអុកស៊ីត(CO2)
  • SAOS(ជំងឺអត់ដង្ហើមពេលគេង)

៤. ទៅលើ ឆ្អឹង និង សន្លាក់

  • រលាកសន្លាក់
  • ឈឺសន្លាក់
  • ពុកឆ្អឹង

 

តើអ្នកដែលធាត់គួរធ្វើម្តេចខ្លះ?

healthy-activity3

អានបន្ត

2159

គុណសម្បត្តិ និង គុណវិបត្តិ នៃ សូកូឡា

សុខភាព

07/11/2015

ហាហា….​តើអ្នកណាខ្លះមិនដែលបានញ៊ាំសូកូឡានោះ? បើប្រាប់ថាមិនដែលដូចជាមិនជឿសោះ ប៉ុន្តែអ្នកជនបទខ្ញុំមិនសូវដឹងទេ។​​ និយាយ​ពីសូកូឡា ដូចជាឃ្លានម៉េចមិនដឹងទេ ប៉ុន្តែត្រូវបញ្ចប់អត្ថបទមួយនេះសិន។ សូកូឡា គឺជាអាហារមួយ ឬក៏ជាបង្អែមមួយដែល មានពណ៌ខ្មៅ អាចមានពណ៌ស ធ្វើចេញពីគ្រាប់ Theobroma cacao។ អាចមានជាទឹករាវ ឬជាសូកូឡារឹង។​ ការធ្វើអោយចេញជាសូកូឡា គឺមិនមែនជាការងាយស្រួលទេ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ អ្នកអាចរកទិញសូកូឡាបានតាមហាង ឬផ្សារទំនើបធំៗ ប៉ុន្តែវាថ្លៃបន្តិច។ ការរកទិញ និង ញ៊ាំសូកូឡាជាការងាយស្រួលទេ ប៉ុន្តែវាជួយ ឬប៉ះពាល់អ្វីដល់យើងខ្លះវាជារឿងចាំបាច់ដែលត្រូវដឹង។

គុណសម្បត្តិ

  • ផ្អែមឆ្ងាញ់ 😀 សំខាន់វាមានជីវជាតិ មានដូចជា សារជាតិ ស័ង្កសី ប៉ូតាស្យូម….
  • ជួយកាត់បន្ថយជាតិកូលេសស្តេរូលដោយបង្កើនការផលិត HDL(សារជាតិដែលនាំខ្លាញ់ពីសរសៃរឈាមចូលក្នុងថ្លើមវិញ) និង កាត់បន្ថយ LDL
  • កាត់បន្ថយសម្ពាធឈាម និង អោយឈាមដើរបានល្អក្នុងសរសៃឈាម
  • កាត់បន្ថយការប្រឈមមុខនឹងជំងឺបេះដូង
  • មានសារជាតិ anti-oxydant (ប្រឆាំងនឹងម៉ូលេគុលដែលចល័តក្នុងរាងកាយ)
  • ការពារស្បែករបស់អ្នកនៅពេលដែលអ្នកនៅក្រោមពន្លឺព្រះអាទិត្យ. ធ្វើអោយស្បែកមានជាតិសំណើម
  • អាចបង្កើនការចងចាំ​ជំនួយដល់ខួរក្បាល

 

chocoimage-300x296

គុណវិបត្តិ

  • មានសារជាតិញាណ
  • មានជាតិកាហ្វេអ៊ីន អាចធ្វើអោយគេងមិនលក់ នៅមិនសុខ
  • អាចអោយមានជំងឺប្រកាំង (migrain)
  • ឈីក្បាល…
  • មានជាតិស្ករច្រើនអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម

 

chocolate-634

 

ដូច្នេះការរៀបរាប់ខាងលើនេះបានបង្ហាញថា សូកូឡាមិនមែនល្អទាំងអស់នោះទេ ប៉ុន្តែបើយើងញ៊ាំដោយមានការកំនត់ ឬយូរៗម្តង មិនក៏មិនអាចមានផលប៉ះពាល់ដល់សុខភាពលោកអ្នកទេ។ អ្នកអាចញ៊ាំនៅពេលអ្នកមានអារម្មណ៍ថាខ្វះជាតិស្ករ ពេលដែលអ្នកចង់នៅធ្វើការយប់ ឬ សំរាប់អ្នកដែលស្គមហើយចង់ធាត់ ប៉ុន្តែកុំច្រើនពេក សុខភាពគឺជាបញ្ហាចំបង។

 

keep-calm-and-love-chocolate-1181

 

 

អានបន្ត

746

ញ៊ាំជាតិស្ករច្រើនលើសលប់ពេកអាចធ្វើឲ្យសមត្ថភាពខួរក្បាលអ្នកអន់ថយ យោងតាមការសិក្សានៅសហរដ្ឋអាមេរិក

សុខភាព

02/11/2015

ជាតិស្ករ គឺជាប្រភពថាមពលរបស់ខួរក្បាល ក៏ប៉ុន្តែយោងទៅតាមក្រុមអ្នកវិទ្យាសាស្ត្រនៅឯសហរដ្ឋអាមេរិកបានឲ្យដឹងថា បើយើងទទួលទានជាតិស្ករច្រើនពេក វាអាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់អ្នកចុះអន់ថយ ជាពិសេសទៅលើការចងចាំ និងការរៀននូវអ្វីថ្មីៗ។​

Sugar

Sweets Image

 

ក្រុមអ្នកស្រាវជ្រាវនៅឯមហាវិទ្យាល័យ កាលីហ្វ័រញ៉ា ឡូសអេនជីឡេស (UCLA) បានធ្វើការពិសោធន៍លើសត្វកណ្តុរ ២ ក្រុម ដោយដាក់ជាតិស្ករពោតក្នុងកំរិតជាតិស្ករខ្ពស់ (High-fructose corn syrup) ដែលភាគច្រើនមាននៅក្នុងអាហារ វិចខ្ចប់ ទៅក្នុងទឹកដែលពួកវាផឹកក្នុងរយៈពេល ៦ សប្តាហ៏។ បន្ថែមពីនេះ អ្នកវិទ្យាសាស្ត្រទាំងនោះបានដាក់បញ្ចូលនូវសារធាតុបំប៉នខួរក្បាល អាស៊ីតខ្លាញ់ អូមេហ្គា-3 (brain-boosting Omega-3 fatty acid) ដែលភាគច្រើនរកឃើញនៅក្នុងសាច់ត្រីមួយចំនួនដូចជា ត្រីសាលម៉ុន ត្រីធូណា និងសត្វក្នុងសមុទ្រមួយចំនួនទៀត លាយចូលក្នុងទឹករបស់កណ្តុរមួយក្រុម ខណៈដែលកណ្តុរមួយក្រុមទៀតមានត្រឹមតែទឹកស្ករពោតធម្មតាប៉ុណ្ណោះ។

មុននឹងការធ្វើពិសោធន៍មួយនេះ កណ្តុរទាំងពីរក្រុមត្រូវបានដាក់ឲ្យលេងហ្គេមជញ្ជាំងដែលជាហ្គេមរកផ្លូវចេញពីក្នុងជញ្ជាំងរញ៉េរញ៉ៃ អស់រយៈពេល ៥ ថ្ងៃ ហើយបន្ទាប់ពីធ្វើការពិសោធន៍ដោយឲ្យកណ្តុរទាំងនោះផឹកទឹកស្ករអស់រយៈពេល ៦ សប្តាហ៍មក ពួកវានឹងត្រូវបានដាក់ចូលឲ្យលេងហ្គេមនោះម្តងទៀតដើម្បីកត់សំគាល់នូវភាពខុសគ្នាពីរបៀបដែលពួកវាលេង។

ហ្គេមជញ្ចាំងរកផ្ឡុវចេញរបស់កណ្ដុរ (Maze)

ហ្គេមជញ្ចាំងរកផ្ឡុវចេញរបស់កណ្ដុរ (Maze)

លទ្ធផលនៃការពិសោធន៍នេះបានបង្ហាញឲ្យឃើញថា កណ្តុរដែលផឹកតែទឹកស្ករពោតធម្មតា មិនមានបានទទួលបន្ថែមនូវសារធាតុបំប៉នខួរក្បាលអាស៊ីតខ្លាញអូមេហ្គា-3 គឺមានលក្ខណៈយឺតយ៉ាវក្នុងការរកផ្លូវចេញជាងកណ្តុរដែលទទួលបានសារធាតុបំប៉នខួរក្បាលនោះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា កណ្តុរទាំងពីរក្រុមនៅតែមានការលំបាកក្នុងការចងចាំនូវវិធីរកផ្លូវចេញពីហ្គេម ដែលពួកវាបានលេងកាលពី ៦សប្តាហ៍មុនការពិសោធន៍ដូចគ្នាដោយសារតែ កោសិកាខួរក្បាលរបស់ពួកវាមានបញ្ហាក្នុងការទំនាក់ទំនងគ្នា។

បើពិសោធន៍មើលទៅលើខួរក្បាលរបស់កណ្តុរទាំងនោះឲ្យកាន់តែជ្រៅជាងនេះបានបង្ហាញឲ្យឃើញថា ក្រោយការពិសោធន៍នេះ កណ្តុរដែលមិនបានទទួលនូវសារធាតុបំប៉នខួរក្បាល មានផលប៉ះពាល់យ៉ាងខ្លះទៅលើអ័រម៉ូនអាំងស៊ុយលីន (insulin) ដែលជាអ័រម៉ូនដ៏សំខាន់ មានតួនាទីគ្រប់គ្រងជាតិស្ករក្នុងឈាម និងជំនួយដល់ដំណើរការរបស់ខួរក្បាល។ អ័រម៉ូនមួយនេះអាចផ្ទុក និងប្រើជាតិស្ករដើម្បីជំនួយដល់ខួរក្បាលក្នុងការគិត និងបញ្ចេញអារម្មណ៍ផ្សេងៗ ក៏ប៉ុន្តែបើមានជាតិស្ករច្រើនលើសលប់ពេក វាអាចធ្វើឲ្យអ័រម៉ូនមួយនេះបាត់បង់នូវសមត្ថភាពក្នុងការគ្រប់គ្រងជាតិស្ករទាំងនោះ ហើយធ្វើឲ្យមានផលប៉ះពាល់ដល់ការគិត និងការចងចាំជាដើម។

Sugar-Can-Make-You-Dumb-US-Scientists-Warn_blurb

សរុបសេចក្តីមក បើអ្នកទទួលទានជាតិស្ករច្រើនលើសលប់ពេក ដូចជាជាតិស្ករពោតដែលមានកំរិតជាតិស្ករខ្ពស់ (high-fructose corn syrup) ដែលភាគច្រើនរកឃើញមាននៅក្នុងអាហារវិចខ្ចប់ វាអាចប៉ះពាល់ដល់សមត្ថភាពនៃការចងចាំ និងការគិតរបស់អ្នក ក៍ប៉ុន្តែបើអ្នកបន្ថែមនូវសារធាតុបំប៉នអាស៊ីតខ្លាញ់អូមេហ្គា-3 (brain-boosting omega-3 fatty acid) ដែលភាគច្រើនមានក្នុងខ្លាញ់តីដូចជាត្រីសាលម៉ុន និង ត្រីធូណាជាដើម ចូលក្នុងចំណីអាហាររបស់អ្នក នោះយ៉ាងហោចណាស់អ្នកក៏អាចកាត់បន្ថយនូវផលប៉ះពាល់បានខ្លះៗដែរ។

អានបន្ត

4108

វិធី ១៥ យ៉ាងជួយបំបាត់ភាពស្មុគ្រស្មាញតានតឹងក្នុងអារម្មណ៍របស់អ្នក

សុខភាព

23/10/2015

តើអ្នកកំពុងតែមានការមួរម៉ៅហើយអារម្មណ៏របស់អ្នកកំពុងតែគិតថាពិភពលោកទាំងមួលនេះពោរពេញទៅដោយសត្រូវរបស់អ្នកមែនទេ? តើអ្នកកំពុងតែស្ថិតនៅក្រោមសំពាធដ៏ធ្ងន់ធ្ងរមួយ ដែលពិបាកនឹងអត់ធន់ណាស់មែនទេ? តើអ្នកកំពុងតែត្រូវចៅហ្វាយនាយ ឬគ្រួសារស្តីឲ្យមែនទេ? ឥឡូវគឺជាពេលវេលាដើម្បីបន្ធូរអារម្មណ៏របស់អ្នកហើយ។ ខាងក្រោមនេះគឺជាវិធី ១៥ យ៉ាងដើម្បីកាត់បន្ថយភាពស្មុគ្រស្មាញក្នុងអារម្មណ៍អ្នក។

Mobile-worker-stress-management

 

  1. កុំខ្វល់ច្រើនពីអ្វីដែលអ្នកដទៃនិយាយពីអ្នក៖ នៅពេលខ្លះ យើងមានអារម្មណ៏អន់ចិត្ត ឬក៏ស្មុគ្រស្មាញឥតប្រយោជន៍ ដោយសារយើងទទួលយកនូវអ្វី​ដែលអ្នកដទៃបាននិយាយចំពោះយើង។ ចូរជ្រើសរើស និងពិចារណាឡើងវិញថាអ្វីជាអ្វី ដែលអ្នកអាចទទួលយកបាន ហើយអ្នកទាំងនោះមិនស្គាល់ពីអ្នកច្បាស់ជាងអ្នកស្គាល់ខ្លួនឯងនោះទេ។
  2. សំដែងចេញនូវតំរូវការរបស់អ្នក៖ ការខឹងសម្បាររបស់អ្នកតែងតែកើតឡើងជាញឹកញាប់នៅពេលដែលអ្នកមិនបានទទួលនូវអ្វីដែលអ្នកចង់បាន។ ដូច្នេះហើយ កុំខ្មាស់អៀន! ត្រូវប្រាប់អ្នកដទៃនូវអ្វីដែលអ្នកត្រូវការ និងអ្វីដែលអ្នកចង់បាន។
  3. ធ្វើអារម្មណ៍របស់អ្នកឲ្យស្ងប់៖ ត្រូវស្វែងរកវីធីអ្វីក៏ដោយដែលអ្នកចូលចិត្ត ដែលអាចជួយឲ្យអ្នកលំហែអារម្មណ៏បានស្ងប់ល្អ។ វាអាចជាការតាំងសមាធិ ការភាវនា ការដកដង្ហើមឲ្យវែងៗ ឬការម៉ាស្សាជាដើម។ មនុស្សម្នាក់ៗតែងតែមានវិធីផ្សេងៗគ្នាក្នុងការលំហែអារម្មណ៏នេះ។
  4. ការសំរាកកំសាន្តអារម្មណ៍របស់អ្នក៖ ដោយវិធីណាទៅ? ចេញទៅធ្វើការដំណើរកំសាន្តនៅទីដែលមានទេសភាពល្អការហែលទឹក ការទៅមើលកុន ឬការញុំាអាហារពេលល្ងាចក្រោមពន្លឹភ្លើងទៀនជាដើម អាចធ្វើឲ្យអ្នកភ្លេចពីអារម្មណ៍តានតឹងក្នុងចិត្តអ្នក។ ម្យ៉ាងទៀត អ្នកក៏អាចធ្វើអ្វីដែលមានប្រយោជន៍ផ្សេងទៀតសម្រាប់អ្នកបានផងដែរ ដូចជាការរៀបចំតុបតែងផ្ទះរបស់អ្នកឲ្យបានស្អាតជាមួយនឹងគំនិតដេគ័រថ្មីៗយកពីក្នុងអ៊ីនធឺណេត ឬការអានសៀវភៅក្នុងកន្លែងដែលស្ងប់ស្ងាត់ល្អ និងការស្ដាប់ចម្រៀងជាដើម។ ធ្វើបែបនេះ អ្នកមិនត្រឹមតែបានបន្ធូរអារម្មណ៍ប៉ុណ្ណោះទេ ហើយថែមទាំងទទួលបាននូវផលប្រយោជន៍ផងដែរដូចជាធ្វើឲ្យផ្ទះរបស់អ្នកស្អាតជាដើម។
  5. បង្កើតការកំសាន្តសម្រាប់អ្នក៖ នៅពេលខ្លះការផ្តោតអារម្មណ៏ទៅលើបញ្ហាតែមួយក៏អាចធ្វើឲ្យអ្នកមានភាពស្មុគ្រស្មាញដែរ។ អ្នកត្រូវចេះបង្កើតការកំសាន្តសម្រាប់អ្នកផ្ទាល់ដើម្បីបន្ធូរអារម្មណ៏របស់អ្នក ដូចជាការលេងភ្លេង ការថតរូប គូររូប លេងហ្គេម ញាំអី ឬដើរលេងជាមួយមិត្តភ័ក្ត គេងស្ដាប់ចម្រៀងជាដើម ។ល។
  6. និយាយជាមួយមនុស្សដែលអ្នកទុកចិត្ត៖ ធ្វើការទំនាក់ទំនងជាមួយអ្នកដែលមានអារម្មណ៏ល្អ និយាយទៅកាន់អ្នកទាំងនោះ ឬក៏ស្តាប់ពួកគេនិយាយ ក៏អាចជួយឲ្យយើងបានធូរស្រាលខ្លះដែរ។ ពួកគេអាចជួយឲ្យយើងមានអារម្មណ៍ល្អដូចពួកគេដែរ និងធ្វើឲ្យយើងភ្លេចនូវភាពស្មុគ្រស្មាញក្នុងចិត្តរបស់អ្នកបាន។
  7. បញ្ចេញនូវអារម្មណ៏ពិតរបស់អ្នក៖ ស្វែងរកវិធីដើម្បីសំដែងចេញនូវអារម្មណ៏របស់អ្នក។ អ្នកអាចប្រាប់អ្នកដែលនៅជុំវិញខ្លួនអ្នក ឬក៏សរសេរវានៅក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក។
  8. ការធ្វើអាទិភាព៖ នៅពេលដែលអ្នកត្រូវធ្វើឲ្យស្មុគ្រស្មាញដោយសារមានកិច្ចការជាច្រើននូវក្នុងបញ្ជីរបស់អ្នក ចូរជ្រើសរើសអ្វីដែលសំខាន់ជាងគេ និងជាកិច្ចការបន្ទាន់ ហើយអ្នកត្រូវតែធ្វើវាមុនគេ។
  9. បង្កើតកាលវិភាគសម្រាប់ខ្លួនងង៖ ទំលាប់អាចជួយឲ្យអ្នកកាត់បន្ថយភាពស្មុគ្រស្មាញរបស់អ្នកបាន។ រៀបចំអ្វីដែលអ្នកនឹងធ្វើក្នុងមួយថ្ងៃៗ អាចកាត់បន្ថយភាពស្មុគ្រស្មាញបើសិនជាអ្នកមានការងារច្រើនត្រូវបញ្ចប់ ហើយវាក៏អាចជួយឲ្យអ្នកមិនភ្លេចនូវកិច្ចការដែលសំខាន់សម្រាប់អ្នក។
  10. និយាយនូវអ្វីដែលមានប្រយោជន៏ទៅលើរូបអ្នកផ្ទាល់ដើម្បីលើកទឹកចិត្តខ្លួនឯង៖ កុំនិយាយពីចំនុចអវិជ្ជមានទៅលើខ្លួនអ្នក និងឈប់មានគំនិតអវិជ្ជមានដូចជា “ខ្ញុំគ្មានតម្លៃអ្វីទាំងអស់ សូម្បីតែតែការងារមួយនេះក៏ខ្ញុំត្រូវគេបដិសេដ” ជាដើម។ បើអ្នកមិនចេះឲ្យតម្លៃខ្លួនឯងទេ គ្មាននរណាឲ្យតម្លៃអ្នកទេ។
  11. លេងកីឡា៖ ការលេងកីឡាគឺជាវិធីដ៏ល្អ ដើម្បីបន្ធូរអារម្មណ៏ស្មុគ្រស្មាញរបស់អ្នក។ អ្នកអាចបញ្ចេញកម្លាំងរបស់អ្នកជំនួសការបញ្ចេញកំហឹងរបស់អ្នកនៅពេលលេងកីឡាបាន។ មិនតែប៉ុណ្ណោះវាក៏អាចជួយឲ្យអ្នក មានសុខភាពល្អផងដែរ។
  12. បរិភោគអាហារដែលមានអត្ថប្រយោជន៏សំរាប់សុខភាពអ្នក៖ ត្រូវប្រាកដថារាងកាយរបស់អ្នក និងខួរក្បាលរបស់អ្នកនឹងទទួលបាននូវអ្វី ដែលវាគួរតែទទួលយក ដូចជាសារជាតិបំពងរាងកាយជាដើម។ ការបំពនរាងកាយ និងខួរក្បាលរបស់អ្នកឲ្យមានសុខភាពល្អអាចធ្វើឲ្យអ្នកងាយមានអារម្មណ៍ល្អ ធ្វើការមានប្រសិទ្ធិភាព និងមិនងាយមានអារម្មណ៍ស្មុគ្រស្មាញ។
  13. សួរខ្លួនរបស់អ្នកដើម្បីដាស់តឿនខ្លួនឯង៖ តើវាជាមានតម្លៃពិតប្រាកដអ្វីបើអ្នកខឹងសម្បារ នៅពេលស្មុគ្រស្មាញ? តើភាពស្មុគ្រស្មាញអាចជួយអ្នកបានទេ? ប្រហែលជាមិនអាចទេ! តើហេតុអ្វីអ្នកធ្វើវា? បើសិនជាអ្នកបណ្ដោយឲ្យភាពស្មុគ្រស្មាញ និងការខឹងសម្បារដឹកមុខអ្នក តើមានផលប៉ះពាល់អ្វីខ្លះដល់ប្រយោជន៍អ្នក?
  14. ព្រឹក្សាជាមួយអ្នកជំនាញ៖ ពេលខ្លះ ការព្រឹក្សាជាមួយអ្នកជំនាញដូចជាអ្នកចិត្តសាស្រ្តដើម្បីជួយអ្នកបំបាត់ចោលនូវអារម្មណ៏អវិជ្ជមានរបស់អ្នកក៏អាចជួយឲ្យអ្នកកាត់បន្ថយភាពស្មុគ្រស្មាញបានផងដែរ។
  15. សរសេរនូវអ្វីដែលជាចំនុចវិជ្ជមាន៖ ទោះបីជាអ្នកមានអារម្មណ៏មិនល្អនៅថ្ងៃនេះក៏ដោយ អ្នកក៏អាចធ្វើឲ្យអារម្មណ៍របស់អ្នកមានភាពស្រស់ស្រាយបានដែរ ដោយស្វែងរកនូវអ្វីដែលអាចកាត់បន្ថយភាពស្មុគ្រស្មាញរបស់អ្នកបាន
    និងសរសេរនូវចំនុចវិជ្ជមានទាំងនោះ។

វីធី ១៥ យ៉ាងខាងលើគឺជាគំនិតរបស់ខ្ញុំផ្ទាល់ អ្នកប្រហែលជាមានវិធីផ្សេងក្រៅពីនេះ ដែលមានប្រសិទ្ធិភាពសម្រាប់អ្នកផ្ទាល់ ដូច្នេះបើសិនជាអ្នកចង់ចែករំលែកវិធីកាត់បន្ថយភាពស្មុគ្រស្មាញរបស់អ្នក អ្នកអាចចែករំលែកបានក្នុងប្រព័ន្ធបញ្ចេញយោបល់់ខាងក្រោម។

អានបន្ត

5734

ផលល្អ និង ផលអាក្រក់របស់ កាហ្វេ

សុខភាព

09/10/2015

បន្ទាប់ពីក្រុមការងារយើងខ្ញុំបានរៀបរាប់ពី អ្វីដែលទាក់ទងនឹងស្រាក្នុងអត្ថបទមុនមក ដូច្នេះ យើងបានលើកយកអត្ថបទមួយទៀតស្តីពីកាហ្វេ។​ មនុស្សគ្រប់រូប ទោះបីជារស់នៅប្រទេសក្រៅក្តី ក្នុងស្រុកក្តី អ្វីដែលសំខាន់បំផុតនៅពេលព្រលឹមមុនចូលធ្វើការ គឺបានពិសារកាហ្វេមុនជានិច្ច។ កាហ្វេមានប្រភេទជាច្រើន ដូចជា កាហ្វេបៃតង កាហ្វេដែលគ្មានជាតិកាហ្វេអ៊ីន Monsoon កាហ្វេ និង​មានប្រភេទកាហ្វេផ្សេងទៀតដែលយើងមិនបានរាប់ចូល។ ទៅតាមកាហ្វេគ្រប់ប្រភេទនេះ មានសារធាតុផ្សេងៗគ្នាដែល អាចធ្វើអោយមានផលផ្សេងៗគ្នា។ ប៉ុន្តែយើងមិនបានលើកយកផលកាហ្វេមួយៗមកទេ គឺយើងលើកយកផលជារួមរបស់កាហ្វេទាំងអស់មកតែម្តង។

កាហ្វេបៃតង

កាហ្វេបៃតង

កាហ្វេ Monsoon

កាហ្វេ Monsoon

ផលល្អរបស់កាហ្វេ

  • កាហ្វេអាចជំនួយដល់ការធ្វើការ និង ការហាត់ប្រាណ ៖ ការពិសារកាហ្វេមុននឹងហាត់ប្រាណ ឬ ធ្វើការអាចធ្វើអោយ អ្នកមានកំលាំង ព្រោះកាហ្វេវាបាន ភ្ញោចអោយរាងកាយរបស់អ្នកបញ្ចេញនូវសារជាតិ Adrenaline អរម៉ូនដែលអោយលោកអ្នកមានថាមពល។
  • កាហ្វេធ្វើអោយល្បឿនមេតាបូលីសកាន់តែលឿន បន្សល់ទុកនូវការស្តុកទុក ស្ករ អាចធ្វើអោយកាត់បន្ថយ ការឃ្លាន និង ជំនួយដល់​ខួរក្បាលរបស់អ្នក។
  • កាហ្វេអាចជួយអ្នក សំរកទំងន់ដោយយកជាតិខ្លាញ់ជាសារធាតុសំរាប់ប្រើប្រាស់វិញ
  • កាហ្វេកាត់បន្ថយជំងឺមហារីកប្រហែល 10 ទៅ 15 %
  • កាត់បន្ថយការដាច់សរសៃរឈាមខួរក្បាល និង ជំងឺ Parkinson ( ជំងឺដែលធ្វើអោយមនុស្សមានសភាពដូចមនុស្សយន្ត)
  • កាត់បន្ថយការផ្សំផ្គុំនៃពួក cholesterol​ កុំអោយក្លាយទៅជា គ្រាប់គ្រួស
  • កាត់បន្ថយជំងឺក្រិនថ្លើម
coffee

ដកស្រង់ចេញពីគេហទំព័រ Medicalnewstoday

 

ដកស្រង់ចេញពីគេហទព័រ 4q-graphix

ដកស្រង់ចេញពីគេហទព័រ 4q-graphix

ផលអាក្រក់របស់កាហ្វេ

  • កាហ្វេអាចធ្វើអោយយើងញៀន
  • ចំពោះកុមារវាអាចបង្កអោយមានភាពមិនប្រក្រតីជាច្រើនដូចជា​ ដេកមិនលក់ រវើរវាយ
  • ចំពោះស្ត្រីដែលមានគត៌មិនត្រូវអោយផឹកកាហ្វេទេ អាចបង្កអោយមានគ្រោះថ្នាក់ដល់កូន
  • កាត់បន្ថយការសំរាន្ត និង ធ្វើអោយម៉ោងដែលដើរនៅក្នុងខ្លួនមនុស្សម្នាក់ៗដើរខុស
  • បង្កើនស្ត្រេស

នៅពេលណាដែលអ្នកមិនគួរពិសារកាហ្វេ

  • មិនត្រូវពិសារពេលកំឡុងមានទំងន់
  • ចំពោះអ្នកជំងឺឡើងសំពាធឈាម អ្នកជំងឺបេះដូង អ្នកជំងឺមានខ្លាញ់ក្នុងឈាម
  • ចំពោះអ្នកជំងឺដែលមានអាឡែកស៊ីជាមួយ កាហ្វេ
  • បើអ្នកគិតថា​ត្រូវដាក់កាហ្វេ មួយកែវដើម្បី កុំអោយងងុយគេង អ្នកអាចប្តូរមកតែជំនួសវិញបាន។

កាហ្វេគឺជាសារជាតិមួយល្អ ក៏ជាសារជាតិដែលអាក្រក់ផងដែរ ដូច្នេះបើសិនជាអ្នកចង់ពិសារវា ហើយចង់មានសុខភាពល្អ អ្នកគួរតែកុំពិសារវាច្រើនហួសកំរិតពេក។ អ្នកអាចប្តូរមកពិសាតែ ឬ ទឹកសុទ្ធធម្មតាក៏អាចអោយអ្នកមានកំលាំង និង បាត់ងងុយ ធ្វើការបានយូរផង។

Disadvantages of drinking tea

អានបន្ត

2307

ផលវិជ្ជមានបានមកការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមស្រប

សង្គម, សុខភាព

07/10/2015

ជាទូទៅអ្នកទាំងអស់គ្នាតែងតែគិតថាការទទួលទានគ្រឿងស្រវឹងអាចផ្តល់នូវផល់មិនល្អ និង ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ វាជារឿងពិតប្រាកត់ណាស់ដែលវានឹងផ្តល់នូវបញ្ហាសុខភាពដល់យើងជាច្រើនបើយើងទទួលទានវាហួសកម្រិត។ បើតាមការស្រាវជ្រៀវរបស់វិជ្ជសាស្ត្របានឲ្យដឹងថាការប្រើប្រាស់គ្រឿងស្រវឹងគឺមានលក្ខណៈដូចជាការប្រើប្រាស់ថ្នាំអញ្ចឹងដែរ ពោលវាគឺជាអាវុធមុខពីរ បើយើងប្រើប្រាស់វាហួសប្រមាណនោះវានឹងផ្តល់នូវផល់មិនល្អមកដល់យើង ប៉ុន្តែបើយើងទទួលទានវាក្នុងកម្រិតមួយដែលសមស្របនោះវានឹងផ្តល់ឲ្យយើងនៅផល់ប្រយោជន៍ដល់សុខភាពរបស់យើងជាច្រើន។ ខាងក្រោមនេះគឺជាប្រភេទគ្រឿងស្រវឺង និង ផល់ប្រយោជន៍ដែលបានមកពីការទទួលទានក្នុងកម្រឹតមួយដែលសមស្រប។

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

ស្រាបៀរ Beer 

  • ផ្តល់ប្រយោជន៍ដល់បេះដូង៖ តាមការសិក្សារស្រាវជ្រាវនៅប្រទេសអ៊ីតាលីបានឲ្យដឹងថាអ្នកដែលទទួលទានស្រាបៀរគឺមានអត្រាប្រឈមជាមួយនឹងជំងឺបេះដូង 42ភាគរយតិចជាងអ្នកដែលមិនទទួលទានស្រាបៀរ។
  • ជួយឲ្យឆ្អឹងរឹងមាំ៖ គេបានរកឃើញថានៅក្នុងស្រាបៀរមានផ្ទុកនូវសារជាតិរ៉ែម៉្យាងឈ្មោះថា ស៊ីលីកា ដែលអាចជួយឲ្យឆ្អឺងរបស់យើងរឹងមាំ។ ស៊ីលីកានឹងធ្វើការជាមួយជាតិកាលស្យ៉ូមក្នុងការជួយឲ្យឆ្អឹងរបស់យើងរឹងមាំ និង លូតលាស់បានល្អ។
  • អាចទប់ស្កាត់ជំងឺទឹកនោមផ្អែម៖ តាមការសិក្សាស្រាវជ្រាវនៅប្រទេសហូឡង់បានរកឃើញថា មានមនុស្សជាង 38.000 នាក់ត្រូវបានគេពិនិត្យដើម្បីកំណត់ថាតើការទទួលទានស្រាបៀរអាចជួយបន្ថយហានិភ័យជំងឺទឹកនោមផ្អែមឬទេ? ការសិក្សានេះបានរកឃើញថាបុរសដែលទទួលទានមធ្យម (មិនលើសពី8 ដបក្នុងមួយសប្តាហ៍ ) មានអត្រាទាបនៃការវិវឌ្ឍន៍ជំងឺទឹកនោមផ្អែម។
  • ផ្តល់នូវវីតាមីន B៖ វីតាមីន B មានតួនាទីយ៉ាងសំខាន់នៅក្នុងមុខងាររបស់សារពារាងកាយសំខាន់ៗជាច្រើន ដូចជាការរំលាយអាហារ និង ការបំបែកកោសិកាជាដើម។
  • ជួយថែរក្សាសុខភាពតម្រងនោម៖ ការសិក្សារបស់ប្រទេសហ្វាំងឡង់បានរកឃើញថាការផឹកស្រាបៀរមួយដបជារៀងរាល់ថ្ងៃអាចជួយកាត់បន្ថយការប្រឈមនឹងជំងឺគ្រួសក្នុងតម្រងនោមរហូតដល់ 40%។
  • ជួយកាត់បន្ថយភាពតានតឹង៖ តាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យម៉ុងត្រេអាល់បានបានរកឃើញថាអ្នកដែលមានទំលាប់ទទួលទានស្រាបៀរពីរកែវក្នុងមួយថ្ងៃអាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយកម្រិតនៃភាពតានតឹងបាន។
  • ប្រឆាំងជាមួយនឹងការឆ្លងមេរោគ និង ជំងឺ៖ ស្រាបៀរក៏អាចជួយបង្កើនអង់ទីគ័រការពាររបស់យើងឲ្យខ្លាំងផងដែរ។ តាមការសិក្សាធ្វើឡើងនៅក្នុងវិទ្យាសាស្ត្រនិងសុខភាពនៅសាកលវិទ្យាល័យរដ្ឋ Oregon បានរកឃើញថា ការទទួលទានស្រាបៀរមួយថ្ងៃមួយកែវទៅពីរកែវជារៀងរាល់ថ្ងៃអាចការពារប្រឆាំងនឹងការឆ្លងមេរោគនិងជំងឺបាន។
beer

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

ស្រាវីស្គី Whisky 

  • ការពារមិនឲ្យឡើងទំងន់៖ Whisky គឺជាប្រភេទគ្រឿងស្រវឹងដែលមានការឡូរីទាប ជាពិសេសបើយើងធ្វើការប្រៀបធៀបវាជាមួយនឹងស្រាបៀរ និង ស្រាទំពាំងបាយជូរដែលគេដាក់លក់លើទីផ្សារ។ ម៉្យាងវិញទៀតវាក៏មានផ្ទុកនូវជាតិស្ករក្នុងកម្រិតមួយយ៉ាងតិចផងដែរ។
  • ផ្តល់ប្រយោជន៍ដល់បេះដូង៖ Whisky មិនត្រឹមតែអាចកាត់បន្ថយហានិភ័យនៃការកកឈាមនោះទេប៉ុន្តែវាអាចនឹងកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និង ហានិភ័យនៃការគាំងបេះដូងរបស់អ្នកផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងស្រាវីស្គីអាចបញ្ឈប់កូឡេស្តេរ៉ុលដែលបណ្ដាលឱ្យស្ទះសរសៃឈាមអាក់ទែរបស់អ្នក ហើយក៏វាអាចបង្កើនកម្រិតកូឡេស្តេរ៉ូលល្អរបស់លោកអ្នកផងដែរ។
  • ប្រឆាំងជាមួយនឹងមហារីក៖ នៅក្នុង Whiskey គឺសំបូរទៅដោយសារធាតុ antioxidants ជាធាតុពិសេសមួយដែលគេស្គាល់ថាជាអាស៊ីត​ ellagic។  សារធាតុប្រឆាំងអុកស៊ីតកម្មនេះនឹងបញ្ឈប់ DNA នៅក្នុងខ្លួនរបស់អ្នកពីមិនឲ្យប៉ះពាំល់ជាមួយនឹងសមាសធាតុបង្កជំងឺមហារីក ពោលគឺវានឹងអាចកាតបន្ថយហានិភ័យនៃបង្កើតសារជាតិបង្កមហារីក។
  • បង្កើននៅសម្ថភាពនៃការចងចាំរបស់ខួរក្បាល៖ តាមការសិក្សាដែលធ្វើឡើងនៅក្នុងឆ្នាំ 2003 បានរកឃើញថាការផឹក whiskey អាចបន្ថយហានិភ័យរបស់អ្នកនៃការភ្លេចភ្លាំង និង ជំងឺវង្វេង។ ហើយបើយើងទទួលទានក្នុងកម្រិតមួយដ៏សម្យស្របនោះវាក៏អាចជួយបង្កើនការចងចាំរបស់យើងដែរ។
  • ជួយកាត់បន្ថយភាពតានតឹង៖ ស្រាវីស្គីអាចជួយកាត់បន្ថយការថប់អារម្ភ និង ស្ត្រេស វាអាចជួយសំរួលសរសៃប្រសាទរបស់អ្នក និង ជួយបន្ធូរអារម្មណ៍រាងកាយរបស់អ្នកផងដែរ។ វាអាចបង្កើនចលនាឈាមរត់ក្នុងរាងកាយ ហើយវាក៏អាចផ្តល់ឲ្យសរីរាង្គរបស់អ្នកជាមួយនឹងឈាមដែលផ្ទុកទៅដោយអុកស៊ីសែន។ ការទទួលទានស្រាវីស្គីមួយ ឬ ពីរកូនកែវអាចជួយរម្ងាប់អារម្មណ៍របស់អ្នកយ៉ាងមានប្រសិទ្ធិភាព។
whiskey

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

ស្រាទំពាំងបាយជូរ Wine

  • ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2៖ បើតាមការសិក្សារស្រាវជ្រាវរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ VU ក្នុងទីក្រុង Amsterdam ក្នុងឆ្នាំ 2005 បានប្រាប់ឲ្យដឹងថា អ្នកដែលមានទំលាប់ទទួលទានស្រាទំពាំងបាយជូរជាមធ្យម ប្រឈមនឹងហានិភ័យក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទីពីរ 30 ភាគរយតិចជាងអ្នកដែលមិនទទួលទាន។
  • កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ៖ ការប្រើប្រាស់កម្រិតមធ្យមនៃស្រាទំពាំងបាយជូរ អាចកាត់បន្ថយការប្រឈមនៃជំងឺមហារីកពោះវៀនបាន 45 ភាគរយ។
  • កាត់បន្ថយនៃការអន់ថយរបស់ខួរក្បាល៖ បើតាមការសិក្សាររបស់សាកលវិទ្យាល័យ Columbia ក្នុងឆ្នាំ 2006 ទៅលើមនុស្សចំនួន 1416 នាក់ បានឲ្យដឹងថា ការអន់ថយនៃសម្ថភាពរបស់ខួរក្បាល់គឺមានអត្រាខ្ពស់សំរាប់អ្នកដែលមិនមានទំលាប់ទទួលទានស្រាទំពាំងបាយជូរ។
  • កាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ៖ បើតាមការសិក្សារទៅលើមនុស្សចំនួន 1379 នាក់ នៅក្នុងប្រទេសអ៊ីស្លង់បានឲ្យដឹងថា អ្នកដែលទទួលទានស្រាទំពាំងបាយជូរក្នុងកំរឹតមធ្យម ប្រឈមនឹងហានិភ័យក្នុងការកើតជំងឺភ្នែកឡើងបាយ  32 ភាគរយតិចជាងអ្នកដែលមិនទទួលទាន។

នេះគឺជារូបភាពបានមកពីគេហទំព័រ www.talkingalcohol.com

ទាំងនេះគឺជាផលប្រយោជន៍ដ៏សំខាន់ដែលយើងទទួលបានមកពីការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមួយដ៏សមស្រប ពោលគឺមិនទទួលទានច្រើនជ្រុលហួសប្រមាណដែលជាហេតុនាំឲ្យមានការប៉ះពាល់ទៅដល់សុខភាពរបស់យើង។

អានបន្ត

7309

តើស្ត្រីមានផ្ទៃពោះ គួរធ្វើដូចម្តេចដើម្បីអោយសុខភាពម្តាយ និង ទារក មានសុខភាពល្អ

សុខភាព

06/10/2015

ការមានផ្ទៃពោះមិនមែនជារឿងមួយដែលងាយស្រួលទេសំរាប់ស្ត្រីអាចមានគ្រោះថ្នាក់គ្រប់ពេលវេលា បើសិនជាគាត់មិនមានការប្រុងប្រយ័ត្ន ចំពោះការហូបចុក ឬ ការថែរក្សាខ្លួនពីជំងឺផ្សេងៗ អាចអោយមានគ្រោះថ្នាក់មិនត្រឹមតែ ស្ត្រីជាម្តាយប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់ ទារកដែលមិនទាន់បានឃើញពន្លឺព្រះអាទិត្យនៅឡើយផង។​  ដូច្នេះពួកយើងនឹងនិយាយអំពីការថែទាំ ការបរិភោគចំនីអាហារ នៅពេលកំឡុងមានផ្ទៃពោះ។

1111

​២ ខែ នៃកំឡុងពេលមានផ្ទៃពោះដំបូង គឺជាពេលដែលទារកកំពុងធ្វើការបង្កើតអវយីវៈ និង សរីរាង្គផ្សេងៗ។ ពេលនេះក្នុងនាមជាម្តាយត្រូវបំពេញតំរូវការខ្ពស់ទៅលើការហូបចំនីអាហារមានជីវជាតិ ដើម្បីអោយទារកយកទៅធ្វើការផលិត។ បើមិនដូច្នោះទេ ទារកអាចនឹងមានការកើតមកដោយគ្មានអវយីវៈ​ ឬ មានសរីរាង្កខុសពីធម្មតា​ ដែលអាចធ្វើអោយទារកមានជំងឺប្រចាំកាយ ក្រោយពីកើតភ្លាម។ ៧​ ខែបន្ទាប់គឺទារកធ្វើការពង្រីកខ្លួនរបស់គេអោយធំធាត់សមរម្យដើម្បីរៀបចំខ្លួនចេញមកជួបជាមួយម្តាយរបស់គេ។ និង​ ចុងក្រោយគឺការសំរាលកូន នៅពេលនេះគឺស្ត្រីដែលជាម្តាយមានការខ្វះឈាម និងត្រូវមានលទ្ធភាពគ្រប់គ្រាន់សំរាប់ផលិតទឹកដោះសំរាប់កូនខ្លួន។​ ខាងក្រោមនេះគឺជាអ្វីដែលស្ត្រីមានផ្ទៃពោះត្រូវតែទទួលទាន។

៥បញ្ហាពីកង្វះជីវជាតិដែលស្ត្រីអាចជួបក្នុងកំឡុងពេលមានផ្ទៃពោះ

  • ខ្វះជាតិដែក
  • ខ្វះជាតិ Folate ( Vitamin B )
  • ខ្វះជាតិ Vitamin D
  • ខ្វះជាតិ អ៊ីយ៉ូដ
  • ការឆ្លងមេរោគ

១.​ ថាមពល

  • ថាមពលគឺជារបស់ចាំបាច់មួយសំរាប់ជាកំលាំងដល់ម្តាយ និង​ទារក យក​ទៅលូតលាស់។
  • ចំពោះស្ត្រីដែលមានទំងន់ គ្មានជំងឺប្រចាំកាយ គេតំរូវអោយបរិភោគ៖
    • ត្រីមាសទីមួយ ៖ បរិភោគលើសពីធម្មតា ១០០កាឡូរីក្នុង១ថ្ងៃ
    • ត្រីមាសទី២ និង ទី៣៖ បរិភោគលើសពីធម្មតា​ ៣០០ កាឡូរីក្នុង១ថ្ងៃ
  • ការឡើងទំងន់ធម្មតារបស់ស្ត្រីមានផ្ទៃពោះគឺ ១គីឡូក្នុង១ខែ, បើសិនជាលើសត្រូវកាត់បន្ថយខ្លះ ឬ ទៅពិគ្រោះនឹងគ្រូពេទ្យ ព្រោះវាអាចអោយមានផលវិបាកដូចជា៖ ទឹកនោមផ្អែម, ឡើងសំពាធឈាម, កូនធំខុសធម្មតា។
ដកស្រង់ចេញពីគេហទំព័រ changefood

ដកស្រង់ចេញពីគេហទំព័រ changefood

២.​ សារធាតុចិញ្ចឹម

  • ជាតិសាច់
  • ខ្លាញ់
  • ជាតិស្ករ

៣.​ ជាតិដែក

  • ជាតិដែកជាសារជាតិមួយសំខាន់ ទៅលើម្តាយពេលមានទំងន់ និង ក្រោយសំរាល
  • បើខ្វះជាតិដែក អាចបង្កអោយ ខ្វះឈាម ដែលធ្វើអោយការលូតលាស់របស់ទារកមិនបានល្អ និង អាចអោយម្តាយខុះខ្សោយ។
  • គេតំរូវអោយ មួយថ្ងៃត្រូវ បរិភោគ 30មីលីក្រាម(មានថ្នាំគ្រាប់)

iron-rich-foods1

prenatal-vitamin-minerals-iron-fer

៤.​ វីតាមីន​ Folate ( វីតាមីន B )

  • ជាសារជាតិមួយដែលមានវត្តមានក្នុងការបង្កើតថ្មីនូវកោសិការរបស់ម្តាយ សុក និង ទារក
  • ស្ត្រីដែលខ្វះជាតិ Folate នៅពេលមានផ្ទៃពោះ អាចអោយមានបញ្ហាដូចជា៖
    • បាត់បង់ការកើតឡើងវិញនៃកោសិការរបស់ម្តាយ (សុក,​ ឈាម)
    • ធ្វើអោយទារកមានអវយីវៈ និង សរីរាង្គ មិនធម្មតា
ដកស្រង់ចេញពីគេហទំព័រ exhibithealth

ដកស្រង់ចេញពីគេហទំព័រ exhibithealth

៥. អុីយ៉ូដ

  • ការខ្វះអ៊ីយ៉ូដអាចធ្វើអោយ៖
    • ពកករ ( Goiter ) ម្តាយ និង កូន
    • ថយចុះនូវការអភិវឌ្ឍន៍ នៃសសៃរប្រសាទ និង កាយវិការ
  • ធ្វើដូចម្តេចចំពោះការខ្វះអ៊ីយ៉ូដ
    • ត្រូវបរិភោគជាតិអ៊ីយ៉ូដអោយច្រើនល្មម មុននិងក្រោយពេលសំរាក(កុំច្រើនពេក)
    • ត្រូវអោយគ្រូពេទ្យពិនិត្យទៅលើ ក​ ជាប្រចាំ

article-2377052-1AFA5F36000005DC-50_634x338

៦. វីតាមីន D និង កាល់ស្យូម

  • វាការពារកុំអោយមាន ជំងឺពុកឆ្អឹងទៅលើកូនក្មេង
  • ត្រូវបរិភោគអាហារមានជាតិកាល់ស្យូមអោយច្រើន, ត្រូវហាលថ្ងៃពេលព្រឹកជារៀងរាល់ថ្ងៃ

Screen-Shot-2014-08-12-at-9.56.24-AM

៧. ការការពារកុំអោយមានការឆ្លងមេរោគ

  • ត្រូវលាងដៃជាប្រចាំ
  • ញ៊ាំផ្លែឈើដែលលាងទឹកស្អាត
  • សាច់ត្រូវចំអឹនអោយឆ្អឹន
  • មិនត្រូវលេងជាមួយសត្វ

 

 

អានបន្ត

2502

កត្តាធ្វើអោយមានជំងឺបេះដូងនិងសរសៃរឈាម និង ការបង្កា

សុខភាព

14/09/2015

សព្វថ្ងៃ​​ ជំងឺបេះដូងនិងសរសៃរឈាម ធ្វើការបៀតបៀនយ៉ាងខ្លាំង​ មិនថានៅប្រទេសអភិវឌ្ឍន៍ រឺ ប្រទេសដែលកំពុងអភិវឌ្ឍន៍ក៏ដោយ។ តាមការអង្កេតពី អង្គការសុខភាពពិភពលោក គេសង្កេតឃើញថា​ ការស្លាប់ដោយសារ ជំងឺ បេះដូងនិងសរសៃរឈាមមានចំនួន 17.5 លាននាក់​ គិតជាភាគរយ គឺ ​31%​ នៃការស្លាប់ពីគ្រប់មូលហេតុនៅលើពិភពលោក។​នៅក្នុងនោះមាន 7.4លាននាក់ស្លាប់ដោយសារ ការស្ទះសរសៃរឈាមបេះដូង (Ischaemic Heart Disease) 6.7លានស្លាប់ដោយសារ ការស្ទះសរសៃរឈាមខួរក្បាល (Stroke) និង​ មួយចំនួនទៀត ស្លាប់មកពីជំងឺផ្សេងៗទៀតទាក់ទងបេះដូងនិងសរសៃរឈាម។

Screenshot (8)

​​​​​​​​​​​​​រូបភាពនេះនិយាយអំពីភាគរយមូលហេត្តនៃការស្លាប់ទូទាំងពិភពលោកពី WHO

តើមានអ្វីខ្លះដែលជាកត្តាដែលធ្វើអោយមានជំងឺនេះ?

កត្តាធំៗមានដូចជា

  • ការជក់បារី​ ៖ បារីគឺ បង្កើនការឈានទៅរកជំងឺសរសៃរឈានទ្វេជា​២ វាជំរុញអោយមានការត្បៀតទៅលើសរសៃរឈាមចិញ្ចឹមបេះដូង និង វាអាចធ្វើអោយកំរិតនៃការស្លាប់កើនឡើងចំពោះ អ្នកជំងឺដែលមានជំងឺបេះដូងស្រាប់។
  • ការឡើងសំពាធឈាម​ ៖ កត្តាដែលធ្វើអោយមានការដាច់សរសៃឈាមខួរក្បាល (AVC or stroke) ប្រេះសរសៃរឈាមធំដែលចេញពីបេះដូង (Aortic Dissection) ប៉ះពាល់ដល់សរសៃរឈាមភ្នែក (Retinopathy Hypertension) និង ផ្សេងៗ ទៀត។
  • ការឡើងកំរិតខ្លាញ់ក្នុងឈាម​​​ (Dyslipidemia)
  • ជំងឺទឹកនោមផ្អែម (Diabetes)
  • មនុស្សចាស់ ( 50ឆ្នាំសំរាប់ប្រុស 60ឆ្នាំសំរាប់ស្ត្រី )

កត្តាផ្សេងទៀតដូចជា៖

  • ការលើសទំងន់
  • ការមិនបញ្ចេញសកម្មភាព
  • មានប្រវត្តិគ្រួសារ ថាមានជំងឺបេះដូងនិងសរសៃឈាម
  • ការអស់រដូវ​
  • ពិសារជាតិអាកុល
រូបភាពដកស្រង់ចេញពី គេហទំព័រ Imagepo

រូបភាពដកស្រង់ចេញពី គេហទំព័រ Imagepo

ដូច្នេះ តើអ្នកគួរបង្កានូវកត្តាទាំងអស់នេះយ៉ាងដូចម្តេច?

  • ចំពោះបារី អ្នកត្រូវតែកាត់បន្ថយ​ រឺ​ បញ្ឈប់វាតែម្តង មិនត្រូវបន្តទៀតទេ។
  • ចំនែក ការឡើងសំពាធឈាម ជំងឺទឹកនោមផ្អែម​ និង ការឡើងខ្លាញ់ក្នុងឈាម អ្នកគួរតែទៅពិនិត្រ​ និង ពិគ្រោះជាមួយគ្រូពេទ្យជំនាញ​ ព្រោះការជួបពិគ្រោះជាមួយពេទ្យទាន់ពេលវេលា អាចជាការមួយដែលល្អ ដែលអាចកាត់បន្ថយភាគរយនៃការកើតបានច្រើន។
  • ខ្ញុំដឹងថាការបញ្ចុះទំងន់ វាជារឿងពិបាកសំរាប់ អ្នកលើសទំងន់ ព្រោះខ្ញុំក៏លើសដែល ប៉ុន្តែដើម្បីសុខភាពទៅថ្ងៃក្រោយ។ យើងគួរតែទៅធ្វើលំហាត់ប្រាណ ដូចជារត់ ធាក់កង់ រឺ​​ កីឡាលើកសាច់ដុំ ។
  • សំរាប់អាយុចាស់ និង អ្នកមានប្រវត្តិជំងឺគ្រួសារ វាជារឿងដែលមិនអាចកែបាន​ ប៉ុន្តែអ្នកអាចការពារនូវកត្តាផ្សេងៗ ដែលធ្វើអោយការរស់នៅជាមនុស្សចាស់របស់អ្នកល្អទៅថ្ងៃក្រោយ។

 

ទាំងអស់នេះជាកត្តា និង ការបង្កាបែបសាមញ្ញ ដែលលោកអ្នកអាចធ្វើបាន ដោយខ្លួនឯង។ អាចមើលថា តើខ្លួនអ្នកមានកត្តាប៉ុន្មានភាគរយដែលអាចប្រឈមនឹង​ ការកើតជំងឺបេះដូងនិងសរសៃរឈាម។​

ជារួម ចំពោះអ្នកដែលមិនទាន់មានកត្តាទាំងអស់នេះ គួរតែជៀសវាង ចំពោះអ្នកមានកត្តាខ្លះ អាចបញ្ឈប់បានគួរតែឈប់​​ និង អ្នកមានកត្តាខ្លះដែលមិនអាចបញ្ឈប់ដោយខ្លួនឯងបាន គួរតែទៅពិនិត្យ និង ពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ ទាំងអស់នេះជាការដែលអ្នកអាចធ្វើបាន ដើម្បីសុខភាពលោកអ្នកនៅថ្ងៃខាងមុខ។

 

 

អានបន្ត