MENU

ក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទបត់ W2017 ជាផ្លូវការ

W2017 ជាស្មាតហ្វូនប្រភេទបត់ស៊េរីថ្មីរបស់ Samsung ដែលជាអ្នកស្នងតំណែងបន្ទាប់ពី W2016 កាលពីឆ្នាំមុន ។ វាមានពត៌មានលេចលឺជាច្រើនកាលពីខែ មិថុនា ហើយនៅថ្ងៃនេះវាត្រូវបានគេប្រកាសជាផ្លូវការសម្រាប់ទីផ្សារនៅឯប្រទេសចិន ។

samsung-w2016-1

វាបំពាក់ CPU Snapdragon 820 រួមជាមួយ Ram ទំហំ 4GB និងមានអង្គផ្ទូកទិន្នន័យខាងក្នុង 64GB ហើយក៏អាចបន្ថែមមេម៉ូរីកាតបានផងដែរ ។ W2017 មានអេក្រង់ touchsreen ចំនួន 2 ទំហំ 4.2 អ៊ីញ 1080p ប្រភេទ Super AMOLED ដែលមួយនៅខាងមុខ និងមួយនៅខាងក្រោយ ។ កាមេរ៉ាក្រោយមានទំហំ 12MP, aperture ទំហំ f/1.9 ហើយក៏អាចថតវិដេអូកំរិត 4K បានទៀតផង ចំនែកឯកាមេរ៉ាមុខមានទំហំ 5MP ។ ស្មាតហ្វូននេះមានថាមពលថ្ម 2300 mAh មិនតែប៉ុណ្ណោះវាក៏អាចប្រើប្រាស់សេវា 4G បានដែរ ។ វាមានទំងន់ 208 ក្រាម នេះក៏ដោយសារតែតួខ្លួនរបស់វាហំព័ទ្ធដោយលោហៈ ។ W2017 មានបំពាក់បច្ចេកវិទ្យាដូចជា Always On Display, fast wireless charging, fingerprint scanner និងដំណើរការដោយប្រព័ន្ធដំណើរការ Android 6.0.1 Marshmallow ។

samsung-w2017-live-images3

W2017 នឹងអាចមានតំលៃ 2,661€ (2,953$) ខណៈពេលដែល W2016 កាលពីឆ្នាំមុនមានតម្លៃ 1.330€ (1,476$) ឯណោះ ។

Comments Off on ក្រុមហ៊ុន Samsung បានបង្ហាញទូរស័ព្ទបត់ W2017 ជាផ្លូវការ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន