MENU

ទូរស័ព្ទ Nokia ដែលបង្ហាញខ្លួននៅឆ្នាំ 2017 នឹងមានតម្លៃត្រឹមតែ 150$

យោងតាមរបាយការណ៍ថ្មីមួយបានអោយដឹងថា ស្មាតហ្វូនដំណើរការដោយប្រព័ន្ធដំណើរការ Android របស់ក្រុមហ៊ុន Nokia នឹងត្រូវបានដាក់បង្ហាញដោយក្រុមហ៊ុន HMD Global នៅខែ កុម្ភៈ ឆ្នាំ 2017 នៅ Mobile World Congress ។

នៅបច្ចុប្បន្ននេះវាត្រូវបានគេស្គាល់ថាជា Nokia D1C ។ ស្មាតហ្វូននេះចែកចេញជា 2 ម៉ូដែលដោយយោងទៅតាមទំហំអេក្រង់និងមេម៉ូរី ។ សម្រាប់ម៉ូដែលមានលក្ខណៈពិសេសខ្ពស់មានតម្លៃ 200$ ហើយវានឹងមកជាមួយ Ram 3GB និងអេក្រង់ទំហំ 5.5 អ៊ីញ FHD រីឯម៉ូដែលមានលក្ខណៈពិសេសទាបមានតម្លៃ 150$ ដែលវាមាន Ram 2GB អេក្រង់ទំហំ 5 អ៊ីញ FHD ។

របាយការណ៍មុនបានអះអាងថាម៉ូដែលដែលមានតម្លៃថោកនេះនឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយ 13MP ចំណែកឯតម្លៃថ្លៃមួយទៀតនឹងត្រូវបានបំពាក់កាមេរ៉ា 16MP ។ ហើយលក្ខណៈពិសេសរបស់ទូរស័ព្ទទាំងពីរនេះមើលទៅស្រដៀងគ្នាណាស់ដែលវាបំពាក់ បន្ទះឈីប Snapdragon 430, បន្ទះឈីបក្រាហ្វិក Adreno 505, អង្គផ្ទុកទិន្នន័យ 16GB និងកាមេរ៉ាខាងមុខ 8MP ។ ម៉ូដែលទាំងពីរនឹងដំណើរការដោយប្រព័ន្ធដំណើរការ Android 7.0 Nougat ដែលបើកចេញពីប្រអប់ផងដែរ ។

Comments Off on ទូរស័ព្ទ Nokia ដែលបង្ហាញខ្លួននៅឆ្នាំ 2017 នឹងមានតម្លៃត្រឹមតែ 150$ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន