MENU

ក្រុមហ៊ុន Samsung ចង់ប្តូរមកប្រើប្រាស់ GPUs របស់ក្រុមហ៊ុន AMD ឬ Nvidia វិញនៅឆ្នាំ 2018

យោងទៅតាមរបាយការណ៍មិនច្បាស់ការមួយបានអោយដឹងថា ក្រុមហ៊ុន Samsung គឺកំពុងតែពិភាក្សា ជាមួយក្រុមហ៊ុន AMD និង Nvidia ទៅលើបច្ចេកវិទ្យាក្រាហ្វិច សំរាប់បន្ទះឈីប GPU (Graphics processing unit) ពោលគឺ ក្រុមហ៊ុនកូរ៉េ ចង់បញ្ឈប់ការប្រើ GPU Mali របស់ក្រុមហ៊ុន ARM នៅក្នុងបន្ទះឈីប CPU Exynos របស់ខ្លួន ហើយជំនួសវិញ ដោយប្រើផលិតផលមួយក្នុងចំណោមក្រុមហ៊ុនទាំងពីរ AMD ឬ Nvidia ។

amd-nvidia-1

ហើយថ្មីៗនេះក្រុមហ៊ុន Nvidia ក៏បានប្រកាសពី GPU GTX 10-Series ជំនាន់ក្រោយដែលប្រើបច្ចេកវិទ្យាមូលដ្ឋានគ្រឺះ Pascal ដែលមានសមត្ថភាពដ៏ក្លាំងក្លា ។ ចំនែកឯក្រុមហ៊ុន AMD ក៏ត្រូវបានគេដឹងថា នឹងបំពាក់ GPU ជំនាន់ថ្មីរបស់ខ្លូនសំរាប់ម៉ាស៊ីនហ្គេម PS4 Pro ផងដែរ ។ ក្រុមហ៊ុនទាំងពីរសុទ្ធតែជាក្រុមហ៊ុនល្បីឈ្មោះខាងបច្ចេកវិទ្យាក្រាហ្វិច ទាំងកុំព្យូទ័រ និងស្មាតហ្វូន នាពេលបច្ចុប្បន្ន ។

samsung_exynos_5_chip

ប្រសិនបើការពិភាក្សានេះបានជោគជ័យ នោះយើងអាចនឹងឃើញ Samsung អភិវឌ្ឍន៍ GPU ថ្មីដែលទទួលបានអាជ្ញាប័ណ្ណ ពី AMD ឬ Nvidia នៅឆ្នាំ 2018 នេះ ។

Comments Off on ក្រុមហ៊ុន Samsung ចង់ប្តូរមកប្រើប្រាស់ GPUs របស់ក្រុមហ៊ុន AMD ឬ Nvidia វិញនៅឆ្នាំ 2018 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន