អ្នកដែលចូលចិត្តលេងហ្គែម មិនថាខ្ញុំ ឬអ្នកនោះទេ ភាគច្រើនគឺសុទ្ធតែធ្លាប់បានស្គាល់ និងបានលេងហ្គែម God of War នេះរួចមកហើយ។ God of War បានចាប់ផ្តើមដាក់បង្ហាញហ្គែមភាគមួយរបស់ខ្លួននៅលើម៉ាស៊ីនហ្គេម PS2 របស់ Sony ហើយសំរាប់ភាគពីរក៏ដូចគ្នាដែរ។ ក្រៅពីនេះហ្គែមដ៏ល្បីល្បាញមួយនេះក៏បានបញ្ចេញនូវវគ្គខ្លីៗ មួយចំនួនរបស់ខ្លួនសំរាប់ PSP ផងដែរ មានដូចជា Chain of Olympus និងGhost of Sparta ជាដើម ជាមួយនឹងវគ្គក្រោយបំផុតរបស់ខ្លួនសំរាប់ PS3 គឺ God of War ភាគបី និង God of War Ascension ដែលជាប្រភេទហ្គែមដែលអាចលេង online បានជាមួយនឹងអ្នកដ៏ទៃ។
វាជារឿងមួយដ៏សប្បាយរីករាយសំរាប់អ្នកដែលចូលចិត្តលេងហ្គែមមួយនេះ ដោយសារតែកាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតហ្គែម Sony បានធ្វើការដាក់បង្ហាញជាផ្លូវការនូវហ្គេម God of War វគ្គថ្មី។ អ្វីៗគឺដូចទៅនឹងពាក្យចចាមអារាមកន្លងមកអញ្ចឹង គឺ God of War វគ្គថ្មីនឹងត្រូវមានសាច់រឿងទាក់ទងទៅនឹងទេវរូបរបស់ពួកនៅតំបន់ខាងជើង ( ឧទាហរណ៍ Thor និង Loki) រួមជាមួយនឹងឈុតឆាកខ្លះៗ ដែលមានការប្រយុទ្ធជាមួយនឹងសត្វនាគផងដែរ។ សំរាប់បច្ចុប្បន្ននេះហ្គែមនេះប្រហែលជាមិនមានចំណងជើងអ្វីថ្មីនោះទេ គឺវាប្រហែលជាមានចំណងជើងថា God of War តែប៉ុណ្ណោះ ហើយយើងទាំងអស់គ្នាក៏មានភាពប្រាកដដែលថា ហ្គែមនេះអាចលេងបានតែនៅលើប្រភេទម៉ាស៊ីនហ្គែម PS4 របស់ Sony តែមួយគត។
សំរាប់ខាងក្រោមនេេះ គឺជាវីដេអូឈុតខ្លីៗ មានរយៈប្រមាណជា 10 នាទី ដែលបង្ហាញអំពី តួរអង្គ Kratos កំពុងតែបង្ហាត់កូនប្រុសរបស់គាត់ ឲ្យចេះប្រម៉ាញ់សត្វព្រៃ ជាមួយនឹងធ្នូរ និងពូថៅដៃ។ នៅពេលដែលពួកគេ កំពុងតាមប្រម៉ាញ់សត្វព្រៃនោះ ពួកគេក៏បានធ្វើដំណើរចូលដល់ព្រៃជ្រៅ ហើយភ្លាមៗនោះដែរក៏មានលេចឡើងនូវពួកបីសាចមួយក្រុម បានធ្វើការវាយប្រហារទៅលើពួកគេ។
ខាងក្រោមនេះគឺជាវីដេអូអំពីឈុតខ្លីៗរបស់ហ្គែម God of War វគ្គថ្មី ៖