MENU

ក្រុមហ៊ុន Samsung បានសម្រេចចិត្តបញ្ចប់ជីវិតទូរស័ព្ទ Galaxy Note 7 ហើយ

Samsung បានប្រកាសជាផ្លូវការថាខ្លួនបានសម្រេចឈប់ផលិត Note 7 ទៀតហើយ ហើយនិងមិនមានទៀតទេសំរាប់វត្តមានរបស់ម៉ូដែលមួយនេះនៅលើពិភពលោក ។

ការសម្រេចចិត្តនេះបានមកភ្លាមៗក្រោយពីក្រុមហ៊ុននេះបានចេញសេចក្តីថ្លែងការណ៍មួយស្នើសុំឱ្យអ្នកប្រើប្រាស់បិតទូរស័ព្ទ Note 7 ទាំងប្តូរនិងមិនទាន់ប្តូរទាំងអស់, និងសម្រាប់អ្នកចែកចាយបន្តនិងដៃគូអាជីពដើម្បីបញ្ឈប់ការលក់និងការផ្លាស់ប្តូរស្មាតហ្វូននេះបន្តទៀត ។

note7rumor

Samsung បាននិយាយថា “យើងនៅតែប្តេជ្ញាចិត្តធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ជាមួយការអនុវត្តច្បាប់យ៉ាងសមស្រប ដើម្បីធ្វើយ៉ាងណាឲ្យស្ថានការណ៍នេះត្រូវបានដោះស្រាយ” នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ ។

ការសម្រេចបញ្ចប់ការផលិត Note7 នេះគឺជាជំហានចុងក្រោយដ៏លំបាករបស់ខ្លួន ។ បន្ទាប់ពីត្រូវបានប្រកាសត្រឡប់មកវិញនៅខែសីហានិងបានជួបការ review ជាទូទៅ, Note 7 ដំបូងបានផ្ទុះឆេះ បន្ទាប់ពីទទួលរបាយការណ៍នៃការផ្ទុះឧបករណ៍នេះនៅលើ អ៊ីនធឺណិត ។ បន្ទាប់ពី 35 ករណីត្រូវបានរាយការណ៍ថាក្រុមហ៊ុន Samsung បានចេញជាផ្លូវការសំរាប់ការប្រមូលទូរស័ព្ទវិញ ដែលបានផ្ញើរក្តីបារម្មណ៍ទៅអ្នករាល់គ្នា, ក្រុមហ៊ុនអាកាសចរណ៍ និងអាជ្ញាធរព្រលានយន្តហោះអំពាវនាវឱ្យមានការហាមប្រាមការប្រើប្រាស់ជាផ្លូវការនៅលើឧបករណ៍នេះនៅក្នុងប្រទេសជាច្រើន ។

ក្រុមហ៊ុន Samsung បានធ្វើអ្វីដែលខ្លួនអាចធ្វើបានអស់ហើយ, ការផ្លាស់ប្តូរថ្មីមិនមែនគ្រាន់តែរងផលប៉ះពាល់ទេ ប៉ុន្តែរាល់ Note7 វាបានលក់ចេញ និងបញ្ចេញឧបករណ៍ថ្មីជាមួយកញ្ចប់ថ្មថ្មីដែលបង្ហាញថ្មបៃតង ដូច្នេះអតិថិជន និងអាចកត់សំគាល់ឧបករណ៍ចាស់និងថ្មីបាន ។

គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងលក់បានចំនួន 20 លានគ្រឿងនៃឧបករណ៍នេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះចំនួនប្រាំបីភាគរយនាពេលបច្ចុប្បន្ននេះ ដែលវាមានតម្លៃ 17 ពាន់លាន ដុល្លាសហរដ្ឋអាមេរិក ។

Comments Off on ក្រុមហ៊ុន Samsung បានសម្រេចចិត្តបញ្ចប់ជីវិតទូរស័ព្ទ Galaxy Note 7 ហើយ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន