MENU

ក្រុមហ៊ុន Mercedes- Benz គ្រោងនឹងធ្វើការបង្ហាញនូវរថយន្ត Pickup គម្រូរបស់ខ្លួនឆាប់ៗខាងមុខនេះ

នៅពេលកន្លងមក យើងបានទទួលរូបភាពជាច្រើនរបស់ រថយន្ត Mercedes- Benz ប្រភេទ Pickup ពីអ្នកប្រម៉ាញ់រូប។ ទោះបីជារូបភាពទាំងអស់នោះមានសភាពបិទបាំងខ្លាំងក៏ដោយ ក៏ពួកយើងទាំងអស់គ្នាមានភាពជឿជាក់ថា វាជារូបពិតប្រាកដនៃរថយន្ត  Pickup ស៊េរីថ្មីរបស់ ក្រុមហ៊ុនរថយន្តអាល្លឺម៉ងមួយនេះ ហើយទីបំផុតពេលវេលាច្បាស់លាស់អំពីការបង្ហាញនូវរថយន្តម៉ូដែលថ្មីស្រឡាងមួយនេះក៏ត្រូវបានបង្ហាញ នោះគឺនៅថ្ងៃទី 25 ខែតុលា ឆាប់ៗខាងមុខនេះហើយ ដោយគោលដៅរបស់រថយន្តគំរូនេះ គឺដើម្បីបង្ហាញអំពីការរចនាម៉ូដរបស់ផលិតផលជាប្រភេទ Pickup ថ្មី របស់ក្រុមហ៊ុន Mercedes- Benz នេះតែម្តង។

mercedes-pickup-1-2

រូបភាពពីគេហទំព័រ edmunds.com

រថយន្តប្រភេទ Pick up ថ្មីនេះអាចនឹងមានឈ្មោះថា Mercedes- Benz GLT ដែលវាគឺជាផលិតផលដែលបានកើតឡើង ក្រោមការចូលរួមសហការផ្នែកបច្ចេកទេសរវាងក្រុមហ៊ុន Daimler (ក្រុមហ៊ុនមេរបស់ Mercedes- Benz)  និង Nissan ដោយ  Mercedes- Benz GLT ត្រូវបានគេរំពឹងនឹងប្រើប្រាស់នូវបច្ចេកវិទ្យា គ្រឿង និងការរចនាម៉ូដខ្លះដូចទៅនឹង Nissan Navara ដែរ។ តាមរយៈរូបភាពរបស់អ្នកប្រម៉ាញ់បានបង្ហាញឲ្យយើងឃើញថា រថយន្តដែលពួកគេបានលួចថតមកនោះ គឺមានទំហំ និងរូបរាងប្រហាក់ប្រហែលគ្នាទៅនឹងរថយន្ត Nissan Navara អញ្ចឹងដែរ គ្រាន់តែមានភាពខុសគ្នានៅត្រង់ប៉ាណា (grill) ខាងមុខតែប៉ុណ្ណោះ។ សម្រាប់ផ្នែកម៉ាស៊ីនវិញ យើងគិតថា គេនឹងប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន Nissan ប៉ុន្តែបើតាមរយៈដំណឹងដែលបានមកពី Mercedes- Benz ធ្លាប់បានបង្ហើបឲ្យដឹងថា ប្រភេទរថយន្ត  Pickup ថ្មីនេះនឹងបំពាក់មកជាមួយនូវប្រភេទម៉ាស៊ីនម៉ាស៊ូត turbodiesel  I4 2.1L និងប្រភេទម៉ាស៊ីនម៉ាស៊ូត turbodiesel V6 3.0L។

001_mercedesglt

រូបភាពពីគេហទំព័រ edmunds.com

mercedes-x-class-002

រូបភាពពីគេហទំព័រ edmunds.com

2018_mercedes-benz_glt_pickup_rear

រូបភាពពីគេហទំព័រ edmunds.com

glt-spyshots_4

រូបភាពពីគេហទំព័រ edmunds.com

បើតាមពាក្យសំដីរបស់អ្នកតំណាងក្រុមហ៊ុន ធ្លាប់បានប្រាប់ឲ្យដឹងអំពីមូលហេតុនៃការចាប់ផ្តើមថ្មីនៅក្នុងទីផ្សាររថយន្ត Pickup ដោយសារតែដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ច្រើន របស់អតិថិជននូវរថយន្តប្រភេទ Pickup ធុនកណ្តាល ជាមួយម៉ាស៊ីនដែលមានកំលាំងតូច និងមធ្យម។ ដូចនេះសូមប្រិយមិត្តរងចាំតាមដានអំពីការដាក់បង្ហាញជាផ្លូវការរបស់រថយន្ត Mercedes- Benz ប្រភេទ Pickup ទាំងអស់គ្នា នៅថ្ងៃទី 25 ខែតុលា ប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយក្រុម khmerlife.style។

Comments Off on ក្រុមហ៊ុន Mercedes- Benz គ្រោងនឹងធ្វើការបង្ហាញនូវរថយន្ត Pickup គម្រូរបស់ខ្លួនឆាប់ៗខាងមុខនេះ យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន