MENU

ឥឡូវនេះវាគឺជាបទឧក្រិដ្ឋសហព័ន្ធប្រសិនបើយកទូរស័ព្ទ Galaxy Note 7 ទៅលើយន្តហោះ

រដ្ឋបាលសហព័ន្ធអាកាសចរណ៍ (Federal Aviation Administration) បានចេញសេចក្តីប្រកាសជាផ្លួវការក្នុងការហាមឃាត់មិនឱ្យនាំយកទូរស័ព្ទ Galaxy Note 7 ទៅលើយន្តហោះទៀតឡើយ កាលពីដើមសប្តាហ៍នេះ ក្រោមបំរាមថ្មី Emergency Restriction / Prohibition Order ហើយឥឡូវនេះវាជាបទឧក្រិដ្ឋសហព័ន្ធ ។

FAA បានចេញច្បាប់ថ្មី Emergency Restriction / Prohibition Order លេខ FAA-2016- 9288  កាលពីរសៀលថ្ងៃសុក្រ ទី 15 ខែតុលា ដែលបានចែងថា អ្នកដំណើរទាំងអស់ត្រូវបានហាមឃាត់ក្នុងការនាំយកឧបករណ៍នេះទៅលើយន្ដហោះ ។ បទបញ្ជានេះបានកំណត់ឱ្យអ្នកដំណើរធ្វើការហាមឃាត់ក្នុងការយក note 7 មិនថាឡើយតាមការបូបស្ពាយ ឬយួរតាមខ្លួន ឬដាក់នៅក្នុងវ៉ាលីសម្រាប់ផ្ញើរតាមយន្តហោះនោះឡើយ ។ សម្រាប់អ្នកណាដែលបានយកទូរស័ព្ទនឹងមកដោយចៃដន្យ ត្រូវបិទវាចោលភ្លាម ឬ ក៏គេអាចនឹងបដិសេធមិនឲ្យជិះយន្តហោះសម្រាប់អ្នកដែលមានកាន់ note 7 ទៀតផង ។

អ្នកដំណើរដែលនាំយក Note 7 ទៅលើយន្ដហោះត្រូវបាន “ផាកពិន័យរហូតដល់ 179.933$ សម្រាប់ការរំលោភបំពានជារៀងរាល់ថ្ងៃដែលមានក្នុងមាត្រា (49 U.S.C 5123),”  ហើយអាចនឹងត្រូវផ្តន្ទាទោសដែលអាច ” ដាក់ពន្ធនាគាររហូតដល់ដប់ឆ្នាំឯណោះ (49 U.S.C 5124) ” ។

Comments Off on ឥឡូវនេះវាគឺជាបទឧក្រិដ្ឋសហព័ន្ធប្រសិនបើយកទូរស័ព្ទ Galaxy Note 7 ទៅលើយន្តហោះ បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន